Sakhorn Ratana- សាខន រតនា

Sakhorn Ratana- សាខន រតនា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sakhorn Ratana- សាខន រតនា, Gaming Video Creator, Phnom Penh, Khum Chbar Ampou.

09/11/2025
09/11/2025

good evening guys

ល្ងាចមិញខ្ញុំមកពីធ្វើការពីខេត្តវិញ មកដល់ចំណតឡានភ្នំពេញនៅម្តុំវត្តភ្នំ ខ្ញុំក៏រក Booking Tuktuk ទៅផ្ទះវិញតាម app មួយ ប៉ុន...
06/06/2024

ល្ងាចមិញខ្ញុំមកពីធ្វើការពីខេត្តវិញ មកដល់ចំណតឡានភ្នំពេញនៅម្តុំវត្តភ្នំ ខ្ញុំក៏រក Booking Tuktuk ទៅផ្ទះវិញតាម app មួយ ប៉ុន្តែបងស្រីក្រុមការងារខ្ញុំឃើញលោកតាជិះមកហៅខ្ញុំឲ្យជួយជិះគាត់ ក៏អោយខ្ញុំជិះ Tuktuk លោកតាវិញទៅ ហើយថាឲ្យតម្លៃស្មើក្នុង app ទៅ !

ខ្ញុំក៏សួរលោកតាថា: ខ្ងុំជិះរាល់ដងអស់ 8000 រៀល តើលោកតាព្រមដឹកខ្ញុំទេ?

លោកតាក៏ឆ្លើយថា: ព្រម ! ដោយមិនប្រកែក ឬតថ្លៃអ្វីទេ។

ខ្ញុំក៏ព្រមជិះ tuktuk របស់គាត់ ហើយខ្ញុំកាន់វ៉ាលីរបស់ខ្ញុំដើរទៅឡើង tuktuk របស់គាត់។ គាត់ឃើញបែបនេះក៏មកជួយកាន់វ៉ាលី ប៉ុន្តែពេលខ្ញុំសម្លឹងមើលគាត់ទៅ គាត់ដូចរៀងចាស់ហើយ ខ្ញុំក៏ប្រាប់គាត់ថាខ្ងុំសូមកាន់ខ្លួនឯងវិញ មិនអីទេលោកតា។

ជិះតាមផ្លូវខ្ញុំមើលទៅ tuktuk របស់គាត់ មើលទៅរៀងនៅថ្មី ព្រោះមិនទាន់បកថង់ប្លាស្ទិកចេញទេ មើលទៅប្រហែលលោកតាទើបទិញថ្មី។ ខ្ញុំសូមសរសើរគាត់ ពេលនៅតាមផ្លូវខ្ញុំឃើញគាត់បើកបរធម្មតាមិនប្រញាប់ដូចអ្នកផ្សេងដែលខ្ងុំធ្លាប់ជិះទេ ថែមទាំងគោរពច្បាប់ចរាចរណ៍បានល្អទៀត។

នៅតាមផ្លូវខ្ញុំមិនហ៊ានសួរនាំគាត់ច្រើនទេ ព្រោះមើលទៅគាត់ផ្តោតអារម្មណ៍ទៅលើការបើកបរណាស់។ ពេលគាត់ដឹកខ្ញុំមកដល់ផ្ទះ គាត់ក៏បានមកជួយលើកអីវ៉ាន់ខ្ញុំទៀត ខ្ងុំក៏ប្រាប់គាត់ម្តងទៀតថា មិនអីទេលោកតា ខ្ញុំអាចលើកខ្លួនឯងបាន បន្ទាប់មកខ្ញុំក៏ហុចលុយថ្លៃដឹកឲ្យគាត់ និង tip បន្តិចបន្តួចដែលគាត់មានចិត្តជួយលើកខ្ញុំ។

មុននឹងគាតចេញទៅ ខ្ញុំក៏បានសួរគាត់ថា តើលោកតាព្រះជន្មប៉ុន្មានហើយ?

គាត់ក៏ឆ្លើយមកវិញទាំងញញឹមថា: តាអាយុ 75 ហើយ! បន្ទាប់មកគាត់ក៏ចេញទៅបាត់ទៅ។

ខ្ញុំពិតជាកោតសរសើរគាត់ណាស់ ដែលគាត់ចាស់ហើយនៅតែខំតស៊ូរកលុយដើម្បីចិញ្ចឹមជីវិតខ្លួន។ ប៉ុន្តែខ្ញុំមើលទៅលោកតាទើបតែរត់ tuktuk ថ្មីៗទេ ព្រោះ tuktuk គាត់នៅថ្មី ហើយខ្ញុំមិនឃើញគាត់ប្រើទូរស័ព្ទ ដើម្បីភ្ជាប់ជាមួយ app ទេ មិនដឹងថាគាត់ចេះភ្ជាប់ app ហើយចេះប្រើប្រាស់ Google Map ឬអត់ទេ ដើម្បីរត់ tuktuk។

ខ្ញុំមានតែជូនពរលោកតាឲ្យមានសុខភាពល្អ និងសំណាងល្អ។ បើសិនអ្នកទាំងអស់គ្នាឃើញគាត់ កុំភ្លេចជួយជិះគាត់ផង 😊

មានអារម្មណ៍នឹកសៀមរាប
22/05/2024

មានអារម្មណ៍នឹកសៀមរាប

Address

Phnom Penh
Khum Chbar Ampou

Website

Alerts

Be the first to know and let us send you an email when Sakhorn Ratana- សាខន រតនា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share