Maha Khmer News Plus

16/07/2025

សារព័ត៌មានមហាខ្មែរត្រូវការជ្រើសរើសអ្នកយកព័ត៌មានជាច្រើនរូប។ អ្នកមានបទពិសោធន៍ស្រាប់។ ទាក់ទងលេខ 069 522 333

ជាបទពិសោធន៍ កុមារីតូចអាយុ ២ឆ្នាំកន្លះ មកពីខេត្តកំពត មានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរបណ្ដាលមកពីពឹសឪម៉ាល់ ដែលបានទិចនាងចំនួន ២...
16/07/2025

ជាបទពិសោធន៍ កុមារីតូចអាយុ ២ឆ្នាំកន្លះ មកពីខេត្តកំពត មានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរបណ្ដាលមកពីពឹសឪម៉ាល់ ដែលបានទិចនាងចំនួន ២០មេ តម្រងនោមទាំងពីររបស់នាងតូច ឈប់ដំណើរការទាំងស្រុង និងគ្មានទឹកនោម បណ្តាលឲ្យសន្លប់ និងដកដង្ហើមលែងបាន
នាងត្រូវបានថែ​ទាំព្យាបាល​សង្រ្គោះអស់យៈពេល ២៥ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងលាងឈាមតាម​​ស្រោមពោះវៀន១៥ថ្ងៃ ថ្ងៃនេះបានជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម សូមកោតសរសើរនិងអរគុណដល់ក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្រ្គោជីវិតមួយនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ «បទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាត​ ការឆបោកតាមប្រ...
16/07/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ «បទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាត​ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលមាន៩ចំណុច ក្នុងនោះ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យអតីតទាហានព្រៃថៃ ដែលបានវា.យកងទ័ពខ្មែរចេញមុខសូមទោសជាសាធារណៈ!រាជធានី​ភ្នំពេញ ៖ ...
15/07/2025

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យអតីតទាហានព្រៃថៃ ដែលបានវា.យកងទ័ពខ្មែរចេញមុខសូមទោសជាសាធារណៈ!

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា ទាមទារ​ឱ្យ​អតីត​ទាហាន​ព្រៃ​ថៃ ដែល​បាន​វា​.​យ​កងទ័ព​ខ្មែរ​មានការ​សូមទោស​ជា​សាធារណៈ ។

ការ​ថ្លែង​បញ្ជាក់​របស់​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី​បែប​នេះ ក្នុង​ពិធី​អបអរសាទរ​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍ កងអនុសេនាធំ​វិស្វកម្ម​ពហុ​ជំនាញ​លេខ​៤៦៨ ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ (UN) នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​នៅ​ចំពោះ​មុខមន្ត្រី អង្គការសហប្រជាជាតិ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ។

ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​បញ្ជាក់​ថា ៖«​ហាក់​មិន​ទាន់​ចង់ឱ្យ​ករណី​អតីត​ទាហាន​ព្រៃ​ថៃ ដែល​បាន​វា​.​យ​កងទ័ព​ខ្មែរ បញ្ចប់​ដោយ​ស្រួល​ៗ​នោះ​ទេ គឺ​ទាមទារ​ឱ្យ​មានការ​សូមទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ ករណី​នេះ​អាច​នឹង​ឡើង​ដល់​តុលាការ​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏​បាន​បង្ហាញ​ការ​ហួសចិត្ត​នឹង​ករណី​ជន​កំសាក​ជនជាតិ​ថៃ​ពីរ​នាក់ ក្នុង​នោះ​ម្នាក់ ពាក់​ឯកសណ្ឋាន​ជា​យោធា​ថៃ ដែល​ឆ្លៀត​ចាប់ដៃ​កងទ័ព​ខ្មែរ កំពុង​ឈរជើង​នៅ​ប្រាសាទ​តា​មាន់ ហើយ​បាន​វា​.​យ​ទៅ​លើ​កងទ័ព​ខ្មែរ​រួច​នាំ​គ្នា​រត់​បាត់ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា ទោះបីជា​បុគ្គល​ទាំង​ពីរ​នាក់​នោះ​បាន​សូមទោស​រួច​ហើយ​ក៏​ដោយ ប៉ុន្តែ​ក្នុង​លក្ខណៈ​កំបាំង​មុខ ដូចនេះ អំពាវនាវ​ឱ្យ​ពួក​គេ​ត្រូវ​ធ្វើការ​សូមទោស​ជា​សាធារណៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​អស់ចិត្ត ហើយ​ករណី​នេះ នៅ​តែ​បន្ត​តាមដាន និង​មិន​ឱ្យ​រួច​ផុត​ងាយ​ៗ​នោះ​ទេ ។

ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​បាន​គូសបញ្ជាក់ ដោយនៅ​តែ​ប្រកាន់​ជំហ​ស្រប​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​លើ​ករណី​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ថៃ ទាំង​យន្តការ​អន្តរជាតិ ក្នុង​សំណុំរឿង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​៣ យន្តការ​ទ្វេភាគី ដោះស្រាយ​បញ្ហា​ព្រំដែន ដែល​នៅ​សេសសល់ និង​ជំរុញ​ឱ្យ​ភាគី​ថៃ ត្រូវ​បើក​ច្រក​ទ្វារ​ព្រំដែន​ជា​លក្ខណៈ​ឯកតោភាគី​ទាំងអស់​ជា​មុន​សិន ទើប​កម្ពុជា​អនុវត្ត​តាម​ក្រោយ ហើយ​គ្មាន​ការ​ចរចា​លើ​ករណី​នេះនោះ​ទេ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​បន្ថែម​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជា​និច្ច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លានពាន​ណាមួយ​ពី​ភាគី​ថៃ ទាំង​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​បំណង​ចង់ឱ្យ​មានកា​រវិ​វត្ត​ទៅ​រក​មុន​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​ឡើង​វិញ ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ៕

លោក​ត្រាំ​ឱ្យ​ពេល​រុស្ស៊ី​៥០​ថ្ងៃ​ ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែនប្រធានាធិបតីអាមេរិក លោកត្រាំអស់ភាពអត់ធ្មត់ជា...
15/07/2025

លោក​ត្រាំ​ឱ្យ​ពេល​រុស្ស៊ី​៥០​ថ្ងៃ​ ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោកត្រាំអស់ភាពអត់ធ្មត់ជាមួយសមភាគីរុស្ស៊ី លោកពូទីនហើយ។ នៅថ្ងៃចន្ទ ទី១៤ កក្កដាក្នុងជំនួបជាមួយប្រមុខអង្គការតូអង់នៅសេតវិមាន លោកដូណាល់ត្រាំបានសម្តែងការខកចិត្តជាថ្មីនឹងទង្វើរបស់លោកពូទីនដោយប្រកាសដាក់ឱសានវាទ ៥០ថ្ងៃ ឱ្យរុស្ស៊ីបិទបញ្ចប់សង្គ្រាម បើពុំនោះទេ រុស្ស៊ីនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិកបានប្រកាសផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្មីដល់អ៊ុយក្រែន តាមរយៈយន្តការអូតង់។

លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសនៅថ្ងៃចន្ទ ទី១៤ កក្កដាដាក់ទណ្ឌកម្មរុស្ស៊ីដោយព្រមានដំឡើងពន្ធយ៉ាងសម្បើម បើរុស្ស៊ីមិនព្រមបិទបញ្ចប់សង្គ្រាមឈ្លានពានអ៊ុយក្រែននៅរវាង៥០ថ្ងៃទៀត។ “នៅ៥០ថ្ងៃទៀត បើនៅតែគ្មានកិច្ចព្រមព្រៀងសន្តិភាពទេ យើងនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី។ គឺជាទណ្ឌកម្មដែលសំដៅវាយប្រហារលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីដើម្បីធ្វើយ៉ាងណាឱ្យរុស្ស៊ីស្ថិតក្នុងភាពឯកានៅលើពិភពលោក។ នេះជាសេចក្តីប្រកាសរបស់លោកដូណាល់ត្រាំ នៅក្នុងជំនួបប្រជុំជាមួយប្រមុខអង្គការអូតង់នៅសេតវិមានដោយបន្ថែមទៀតថា “ពាណិជ្ជកម្មជាអាវុធដ៏ល្អបំផុតសម្រាប់ដោះស្រាយជម្លោះ។ បើគ្មានកិច្ចព្រមព្រៀងនៅ៥០ថ្ងៃខាងមុខ តម្លៃពន្ធរបស់ប្រទេសដៃគូពាណិជ្ជកម្មរុស្ស៊ីនាំចូលអាមេរិកនឹងឡើងដល់១០០%”។

ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ!
15/07/2025

ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ!

ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាល.....

⛔️ក្រសួងវប្បធម៌ថៃ ត្រៀបរៀបចំភ្នាក់ងារស៊ើបអង្កេតតវ៉ាចោទថា កម្ពុជា នាំយកស្នាដៃអក្សរសាស្រ្តថៃចំនួន ២២រឿងក្នុងទម្រង់ ល្ខោនព្...
15/07/2025

⛔️ក្រសួងវប្បធម៌ថៃ ត្រៀបរៀបចំភ្នាក់ងារស៊ើបអង្កេតតវ៉ាចោទថា កម្ពុជា នាំយកស្នាដៃអក្សរសាស្រ្តថៃចំនួន ២២រឿងក្នុងទម្រង់ ល្ខោនព្រះរាជទ្រព្យខ្មែរ ទៅកាន់អង្គការយូណេស្កូ ។
🇰🇭សូមបញ្ជក់ថាទម្រង់ «ល្ខោនព្រះរាជទ្រព្យខ្មែរ ឬThe Royal Ballet of Cambodia »នៅថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០០៣ នៅ​ទី​ក្រុង​អ៊ីស្ដន់ប៊ូល​ ប្រទេស​តួកគី គិតមកដល់បច្ចុប្បន្ន ២២ឆ្នាំទៅហើយ ។
រឿងដែលថៃតវ៉ានោះមានដូចជា៖
១ រឿង ព្រះថោងនាងនាគ ១៩៣០/១៩៦៥/២០០៣
២ រឿង ព្រះសាមុត ប៊ុតសុម៉ាលី ឆ្នាំ១៩៣៦
៣ រឿង ព្រះអនុរុទ្ធ នាងឱស្សា ឆ្នាំ១៩៣៩
៤ រឿង ព្រះសង្ខ័ ឆ្នាំ១៩៤១
៥ រឿង ព្រះជិនវង្ស
៦ រឿង ព្រះច័ន្ទគោរព ឆ្នាំ១៩៤៥
៧ រឿង មហាព្រះវេស្សន្តរជាតក ឆ្នាំ១៩៥៧
៨ រឿង អ៊ីណាវ បុស្បិបា ឆ្នាំ១៩៥៨
៩ ឈុត ព្រះអនុរុទ្ធ ចេញកិន្នរ
១០ ឈុត បង្គំទ្របាត (សុភ័ក្ត្រលក្ខណ៍ពរព្រះអនុរុទ្ធ)
១១ រឿង រាមកេរ្តិ៍
១២ រឿង ឥសីដាច់ឈាន ឆ្នាំ១៩៦៣
១៣ រឿង ក្រៃថោង ឆ្នាំ១៩៣៣
១៤ រឿង ព្រះសុធន-កែវមនោរម្យ
១៥ រឿង កាកី
១៦ ឈុត នាងសីតា លុយភ្លើង ឆ្នាំ១៩៩៥
១៧ ឈុត ចងស្ពានរាមកេរ្តិ៍ ឆ្នាំ១៩៩៦
១៨ ឈុត នាងសីតានៅក្នុងព្រៃ ឆ្នាំ១៩៩៧
១៩ ឈុត រាមលក្ខណ៍ - ជប់លក្ខណ៍
២០ រឿង ទិព្វសង្វារ
២១ រឿង សូរិយាវង្ស
២២ រឿង ព្រះលក្ខិណាវង្ស ៕

ប្រភព៖ វប្បធម៌ខ្មែរ Khmer culture

15/07/2025

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ តបទៅថៃយកសារបែកធ្លាយរវាងសម្ដេចតេជោ និងអតីតនាយមន្ត្រីថៃ ជាបន្ទុកដាក់បណ្ដឹងដោយទាញ Interpol មកប្រឡូកប្រឡាក់ទំនាស់នយោបាយផ្ទៃក្នុងរបស់ខ្លួន!

នាយនគរបាល២៥រូប ត្រូវបានដាក់ឲ្យចូលនិវត្តន៍។
15/07/2025

នាយនគរបាល២៥រូប ត្រូវបានដាក់ឲ្យចូលនិវត្តន៍។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ ៖ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣:២០​នាទី ដោយសារ​អាកប្បកិរិយា​មិន​សមរម្យ​រប...
15/07/2025

អ្នកនាំពាក្យ​ក្រសួងការពារជាតិ ៖ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣:២០​នាទី ដោយសារ​អាកប្បកិរិយា​មិន​សមរម្យ​របស់​ទាហាន​ថៃ​ម្នាក់ ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​ចូល​ប្រាសាទតាមាន់ធំ ស្ត្រី​ជា​ជនជាតិ​ខ្មែរ ក៏​មិន​សប្បាយចិត្ត នាំ​ទៅ​ដល់​ការ​ភាន់ច្រឡំ និង​ការ​ប៉ះទង្គិច​ពាក្យ​សម្តី ហើយ​ទាហាន​ថៃ​នោះ ក៏​បាន​ហាមឃាត់​មិន​ឱ្យ​ស្ត្រី​ជា​ជនជាតិ​ខ្មែរ ឡើង​ទៅ​ប្រាសាទ​។ ដោយ​ឃើញ​ហេតុការណ៍​នេះ ទាំង​ទាហាន​កម្ពុជា និង​ទាហាន​ថៃ ជា​ច្រើន​នាក់ ដែល​កំពុង​ឈរជើង​នៅ​ប្រាសាទ ក៏​បានរ​ត់ទៅ​កាន់​កន្លែង​កើតហេតុ ប៉ុន្តែ​មិន​មាន​ប្រដាប់​ដោយ​អាវុធ​អ្វី​នោះ​ទេ​។ ភ្លាម​ៗ​នោះ មេបញ្ជាការ នៃ​ទាហាន​ទាំង​សងខាង ក៏​បាន​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​នា​ពេល​នេះ ស្ថានភាព​នៅ​ប្រាសាទតាមាន់ធំ មាន​សភាព​ស្ងប់ស្ងាត់ ជា​ធម្មតា មិន​ប៉ះពាល់​ទៅ​ដល់​ការ​ទៅ​ទស្សនា​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ។
អ្នកនាំពាក្យ​ក្រសួងការពារជាតិ អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​ទៅ​ទស្សនា​ប្រាសាទ រក្សា​នូវ​ភាព​អត់ធ្មត់ ការ​អត់ឱន សេចក្តី​ថ្លៃថ្នូរ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធានា​បរិយាកាស​អំណោយផល​ដល់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ទំនាក់ទំនង​មិត្ត​ជិតខាង​ល្អ ៕

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទ...
15/07/2025

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់បទបញ្ជារសម្រាប់អនុវត្តបន្ត
រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់បទបញ្ជារសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ៕

15/07/2025

ទាហានកម្ពុជា-ថៃ តឹងសសៃកដាក់គ្នាមួយប្រាវនៅលើប្រាសាទតាមាន់ធំ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
មេបញ្ជាការកងទ័ពទាំង២ បានសម្របសម្រួល និងដោះស្រាយជាមួយគ្នា។
សម្រាប់មូលហេតុ ទាហានថៃ ប៉ងរារាំង មិនឲ្យពលរដ្ឋខ្មែរឡើងលើប្រាសាទ រហូតប៉ះពារកាន់តែខ្លាំង តែពេលនេះសភាពការណ៍វិលមករកភាពប្រក្រតីឡើងវិញហើយ។

Address

Phumi Siem Reap

Alerts

Be the first to know and let us send you an email when Maha Khmer News Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share