KlunEng-ខ្លួនឯង

KlunEng-ខ្លួនឯង Sharing- Education-Knowledge 📚

https://www.facebook.com/share/p/18HrNMguc7/?mibextid=wwXIfr
03/08/2025

https://www.facebook.com/share/p/18HrNMguc7/?mibextid=wwXIfr

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

02/08/2025

ខ្ញុំសង្កេតឃើញការផុសរបស់ប្រជាជនរបស់យើងមួយចំនួនបាននាំគ្នាពហិការឈប់ប្រើប្រាស់ផលិតផលគ្រប់ប្រភេទ
របស់សៀម (ថៃ) ប៉ុន្តែអ្នកទាំងអស់គ្នាមានគិតដល់ចំណុចមួយដែលបងប្អូនអាជីវករគ្រប់ធុនគាត់បាននាំចូល និងទិញផលិតផលទាំងអស់នោះមកលក់ដូរដែលសុទ្ធតែជាកម្លាំងញើសឈាមរបស់គាត់មិនមែនយកក្រដាសទៅប្ដូរនោះទេ...........សូមជួយទិញប្រើប្រាស់របស់ដែលមានស្រាប់ឲ្យអស់លទ្ធភាព
❌ សូមឈប់នាំចូលមកទៀត ❌
✔️ងាកមកគាំទ្រផលិតផលក្នុងប្រទេស
🤝ត្រូវចេះភ្ញាក់រលឹកដាស់សតិ ការចងចាំ ការឈឺចាប់ដែលគេបានផ្ដល់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះថាគេមើលងាយជាន់ឈ្លីយើងប៉ុណ្ណា💔

រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ជាបណ្តោះអាសន្ននូវ​ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន-Drone) នៅក្ន...
30/07/2025

រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ជាបណ្តោះអាសន្ននូវ​ការបង្ហោះអាកាសយានគ្មានមនុស្សបើក
(ដ្រូន-Drone) នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ ០១៧ ៩៩០ ១៩៩, ០១២ ៨២៣ ៤៥១ និង​០១២ ៥៦៤ ១៤១។

https://www.facebook.com/share/1Qn3c3qWgY/?mibextid=wwXIfr

What the world REALLY NEEDS TO KNOW about Thai’s media distortion !!🇹🇭❌❌— This isn’t journalism. It’s manipulation.The w...
30/07/2025

What the world REALLY NEEDS TO KNOW about Thai’s media distortion !!🇹🇭❌❌

This isn’t journalism. It’s manipulation.
The world is being fed a one-sided story and we’re done staying silent.

🇰🇭 Cambodia deserves truth.
Cambodia deserves justice.


ធនាគារជាតិនៃកម្ពុជា លុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និងលុបចោលកម្ចី១០លានរៀល យោធិនពិការ និងផ្តល់ការអនុគ្រោ...
30/07/2025

ធនាគារជាតិនៃកម្ពុជា លុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និងលុបចោលកម្ចី១០លានរៀល យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។

ធានាគារជាតិ តម្រូវឱ្យគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ លើកលែងការបង់ និងការផាកពិន័យឥណទាន ដល់ជនភៀសសឹក រយៈពេល៣ ចាប់ពីថ្ងៃទី៣០ កក្កដា ដល់៣១ តុលា ២០២៥។

ជាមួយគ្នានេះ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ក៏ត្រូវលើកលែងការបង់ និងផាកពិន័យរយៈពេល៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦ ដល់គ្រួសារយោធិន ដែលកំពុងប្រតិបត្តិការការពារទឹកដីនៅលើសមរភូមិ។

សូមបង្ហាញការដឹងគុណនិងអរគុណនូវវីរភាពកងទ័ពជួរមុខកម្ពុជា យ៉ាងជ្រាលជ្រៅចំពោះភាពអង់អាចក្លាហាន និងការលះបង់សាច់ស្រស់ឈាមស្រស់ ដើ...
29/07/2025

សូមបង្ហាញការដឹងគុណនិងអរគុណនូវវីរភាពកងទ័ពជួរមុខកម្ពុជា យ៉ាងជ្រាលជ្រៅចំពោះភាពអង់អាចក្លាហាន និងការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី។
To express our deep gratitude and thanks for the HEROISM of the Cambodian frontline troops for their courage and sacrifice of bodies and bloods to defend our Territorial Integrity.

28/07/2025

ការស្រាវជ្រាវពីវិធីការពារផ្សែងពុលរបស់ទាហានចោរសៀម ! សូម Share បន្ទាន់ដល់កងទ័ព និងប្រជាជន !

ប្រទេសថៃជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិធំៗ ដែលហាមប្រាមការប្រើប្រាស់សព្វាវុធដូជា
អនុសញ្ញាអាវុធគីមី (Chemical Weapons Convention )អនុសញ្ញាអាវុធជីវសាស្រ្ត (Biological Weapons Convention) ពិធីសារទីក្រុងហ្សឺណែវ (Geneva Protocol (1925)។ សន្ធិសញ្ញាទាំងនេះហាមឃាត់ការប្រើប្រាស់ ការអភិវឌ្ឍន៍ ការផលិត និងការស្តុកទុកអាវុធគីមី និងជីវសាស្រ្ត។

ដូច្នេះកងទ័ពថៃ អាចប្រើផ្សែងពុលប្រភេទនេះ គឺការបំពុលបរិស្ថានពីសកម្មភាពយោធា (Toxic environmental damage from military activities) ឬ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឬថ្នាំសំលាប់ស្មៅនៅជិតព្រំដែន ( Use of pesticides or herbicides near borders)។
 .វិធីការពារ
១.ជៀសវាងការប៉ះពាល់
• ស្នាក់នៅក្នុងផ្ទះនៅពេលយន្តហោះកំពុងបាញ់ថ្នាំ ត្រូវបិទបង្អួចនិងទ្វារ ឬនៅកក្នុងលេណដ្ឋានបិទឱ្យជិត។
• ប្រើម៉ាស វ៉ែនតា និងសម្លៀកបំពាក់ការពារ ប្រសិនបើធ្វើការនៅខាងក្រៅកំឡុងពេល ឬក្រោយពេលបាញ់ថ្នាំ។
• ជៀសវាងការហូបទឹក ឬអាហារ (បន្លែ ផ្លែឈើ) នៅកន្លែងបាញ់ថ្នាំថ្មីៗ។
២. ការពារប្រភពទឹក
• គម្រប ឬបិទអណ្តូង ស្រះ និងប្រឡាយស្រោចស្រពនៅជិតព្រំដែន។
• ប្រើរបាំង ឬប្រព័ន្ធចម្រោះ (ឧ. តម្រងធ្យូងដែលបានធ្វើឱ្យសកម្ម) ដើម្បីព្យាបាលទឹកដែលមានសក្តានុពល។
៣. តាមដានរោគសញ្ញានៃការប៉ះពាល់
• រកមើលសញ្ញាដូចជា ឈឺក្បាល ចង្អោរ វិលមុខ កន្ទួល រមាស់ភ្នែក ឬបញ្ហាដកដង្ហើម។
• រាយការណ៍រោគសញ្ញាទៅមណ្ឌលសុខភាព និងរក្សាកំណត់ត្រានៃកាលបរិច្ឆេទ ទីតាំង និងមូលហេតុដែលសង្ស័យ។

 កងទ័ពនៅសមរភូមិមុខជួបការលំបាក ខ្ញុំនៅសមរភូមិក្រោយក៏នៅមិនស្ងប់ ! ខ្ញុំមិនអាចជួយអ្វីបានក្រៅពីចំណេះដឹងខ្លះ ៗ សូមបងប្អូនខ្មែរចូលរួមឱ្យសកម្មមានអ្វីជួយហ្នឹង !
២៨ កក្កដា ២០២៥ !

UNESCO, please take an action. This is World Heritage Preah Vihea Temple got bombarded by Thai Invader today on 27 July ...
27/07/2025

UNESCO, please take an action.
This is World Heritage Preah Vihea Temple got bombarded by Thai Invader today on 27 July 2025.



Address

Phumi Siem Reap

Website

Alerts

Be the first to know and let us send you an email when KlunEng-ខ្លួនឯង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share