20/08/2025
កិច្ចប្រជុំ ជាមួយ សមាជិក សមាជិកា ស.ស.យ.ក.ក្រុងសួង ស្តីពីការទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃដល់បេក្ខជនក្នុងកំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ តាមមណ្ឌលប្រឡងទាំង៣ក្នុងក្រុងសួង
( ក្រុងសួង ) កិច្ចប្រជុំ ជាមួយ សមាជិក សមាជិកា ស.ស.យ.ក.ក្រុងសួង ស្តីពីការទទួលផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃដល់បេក្ខជនក្នុងកំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥តាមមណ្ឌលប្រឡងទាំង៣ក្នុងក្រុងសួងក្រោមអធិបតីភាព លោក ស្វាយ សុទ្ធា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសួង នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥។
ដែលកម្មវិធីប្រជុំនេះបានប្រារព្វឡើង នៅសាលប្រជុំ (អគារធនធាន) ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក.ក្រុងសួង . ដែលពិភាក្សាលើការងារទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ និងពន្យល់ ណែនាំដល់សមាជិក សមាជិកា អំពីការសរសេររបាយការណ៍ និងការរាយការណ៏។