CSK Hot News

CSK Hot News សូមអរគុណដល់ពុកម៉ែបងប្អូន សម្រាប់ការគាំទ្រ�

សមត្ថកិច្ចកម្ពុជា បង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ៤៥ទីតាំង ឃាត់ខ្លួនមនុស្ស២,២៧០នាក់ នៅ១២រាជធានី-ខេត្តភ្នំពេញ៖ តាមរបាយការណ៍លេខា...
19/07/2025

សមត្ថកិច្ចកម្ពុជា បង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ៤៥ទីតាំង ឃាត់ខ្លួនមនុស្ស២,២៧០នាក់ នៅ១២រាជធានី-ខេត្ត

ភ្នំពេញ៖ តាមរបាយការណ៍លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទូទាំងប្រទេស ដោយរយៈពេល២២ថ្ងៃ បង្ក្រាបបាន៤៥ទីតាំង ឃាត់ខ្លួនមនុស្ស២,២៧០នាក់។
របាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥៖
១៖ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ចំនួន១២ រួមមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបបាន៤៥ទីតាំង/ករណី ដែលចំនួននេះបានកើនបន្ថែម ចំនួន២៥ទីតាំង បើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះ នៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។
២៖ ឃាត់ខ្លួនជនសង្ស័យសរុប២,២៧០នាក់ (ស្រី៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់ (ស្រី១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់ (ស្រី៤៥), ជនជាតិចិន ៧០២នាក់ (ស្រី៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់ (ស្រី២នាក់), បង់ក្លាដេស ៧០នាក់ (ស្រី២៧នាក), ប៉ាគីស្ថាន ៤២នាក់ (ស្រី៣នាក់) និងជនជាតិផ្សេងៗទៀត រួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម។
សូមបញ្ជាក់ថា រយៈពេលពីរថ្ងៃចុងក្រោយ យុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញ បានរកឃើញជនបរទេសដែលបានចូលមកកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ Online Scam មានចំនួនដល់ទៅជិត១០០នាក់។
៣៖ ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឲ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរស័ព្ទ ម្សៅអេស្ដាស៊ី (ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹង-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនអាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។
៤៖ ក្រោយប្រតិបត្តិការបង្ក្រាបទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឲ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេស ទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។
ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឲ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕

ផ្អាកអាជីវកម្មកែច្នៃថ្មនេះ ជាបណ្តោះអាសន្ន  ទីតាំងស្ថិតនៅ ក្នុងបុរីលឹមឈាងហាក់ សាខាគីឡូម៉ែត្រលេខ៦ ផ្ទះលេខ៩០T ភូមិក្រោលគោ ស...
19/07/2025

ផ្អាកអាជីវកម្មកែច្នៃថ្មនេះ ជាបណ្តោះអាសន្ន ទីតាំងស្ថិតនៅ ក្នុងបុរីលឹមឈាងហាក់ សាខាគីឡូម៉ែត្រលេខ៦ ផ្ទះលេខ៩០T ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ នាថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ យោងលិខិតបង្គាប់ការលេខ ០២៧/២៥ លបក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌឫស្សីកែវ និងសេចក្តីជូនដំណឹងលេខ ៧៨៦/២៥ សជណ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌឫស្សីកែវ បានប្រគល់ភារកិច្ចជូន ៖

លោក សន សោភ័ណ្ឌ អភិបាលរងខណ្ឌឫស្សីកែវ បានចាត់តាំងឱ្យលោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះពិនិត្យជាក់ស្តែងព្រំប្រទល់ដីរបស់ ឈ្មោះ ផែ សុខបញ្ញា និងឈ្មោះ សុខ សារូ ដែលមានទីតាំងស្ថិតនៅ ក្នុងបុរីលឹមឈាងហាក់ សាខាគីឡូម៉ែត្រលេខ៦ ផ្ទះលេខ៩០T ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផល៖
ទីតាំងកែច្នៃថ្មរបស់ឈ្មោះ សេខ សារូ (ភាគីចុងចម្លើយ) មានឭសម្លេងរំខានដល់អ្នកជិតខាង ចាប់ពីម៉ោងជាង៧ព្រឹក ដល់ម៉ោង៦រសៀល និងមានកំទេចធូលីហុយផងដែរ។
-បានណែនាំឱ្យឈ្មោះ សេខ សារូ ផ្អាកអាជីវកម្មកែច្នៃថ្មនេះជាបណ្តោះអាសន្ន និងត្រូវធ្វើច្បាប់អនុញ្ញាតប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវ។
-ករណីឈ្មោះ សេខ សារូ មិនអនុវត្តនឹងត្រូវចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់។
-រដ្ឋបាលខណ្ឌ នឹងជូនដំណឹងទៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ ដើម្បីធ្វើការចុះពិនិត្យទីតាំងនេះ ៕

ព័ត៌មានលម្អិត ! កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំង លក់ដូរមនុស្ស ដែលមានអង្គការចាត់តាំងច្...
19/07/2025

ព័ត៌មានលម្អិត ! កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំង លក់ដូរមនុស្ស ដែលមានអង្គការចាត់តាំងច្បាស់លាស់ដោយចាប់ខ្លួនជនល្មើស៩នាក់, ក្រុមនេះដឹកជញ្ជូនជនជាតិចិនពីកន្លែងអនឡាញខេត្តព្រះសីហនុ ទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ

(ព្រះសីហនុ)៖ ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមានសញ្ញា អ.ហ) ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខេត្ដត្បូងឃ្មុំ និងខេត្តកណ្ដាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។
ក្រុមជនល្មើសទាំង៩នាក់ រួមមាន៖
១-ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ
២-ឈ្មោះ វ៉ាន់ ដំ ភេទប្រុស អាយុ ២៦ឆ្នាំ
៣-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ
៤-ឈ្មោះ កង ភារិន ភេទប្រុស អាយុ ៣២ឆ្នាំ
៥-ឈ្មោះ សុខ ហុងលី ភេទប្រុស អាយុ ២៤ឆ្នាំ
៦-ឈ្មោះ នួន ធា ភេទប្រុស អាយុ ៣៦ឆ្នាំ
៧-ឈ្មោះ ចេង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ
៨-ឈ្មោះ វ៉ាត់ អាវ ភេទប្រុស អាយុ ២៤ឆ្នាំ
៩-ឈ្មោះ សំ វិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ។
របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការស្រាវជ្រាវ និងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ, ជនសង្ស័យគឺជាក្រុមដឹកជញ្ជូនមនុស្ស (ជនជាតិចិន) ចេញពីទីតាំងអនឡាញខេត្ដព្រះសីហនុ ដឹកទៅទីតាំងជ្រៃធំ ខេត្ដកណ្ដាល និងត្រពាំងថ្លុង ខេត្ដត្បូងឃ្មុំ ដោយមានការរៀបចំដូចជា៖ ក្រុមការពារ ចំនួន២នាក់ អ្នកបើកបរម្នាក់ និងក្រុមមើលផ្លូវ (គ្រុបក្នុងតេឡេក្រាម) និងប្រើវិទ្យុទាក់ទងគ្នា ហើយពេលធ្វើដំណើរគោលការណ៍គឺមិនឱ្យឈប់តាមផ្លូវ (នោមដាក់កាដុង ឬដបទឹកសុទ្ធ) និងពេលមនុស្ស (ជនជាតិចិន) ឡើងចូលក្នុងរថយន្ដ គឺឡុកសោ និងទាក់ទងគ្នាតាមគ្រុប និងវិទ្យុទាក់ទង ដោយមានជនជាតិចិនមួយក្រុមបាននាំជនជាតិចិនដូចគ្នា (ចិនម្នាក់ ឬ២នាក់) ចូលក្នុងរថយន្ដ ហើយពួកគេបានសួរទៅឈ្មោះ សៀវ ទី (ឈ្មោះក្នុងគ្រុប) ដែលប្រើប្រាស់គណនីធនាគារ ABA ឈ្មោះ AVID MI ថា បានបង់ប្រាក់ហើយនៅ ព្រោះមនុស្សចូលក្នុងរថយន្ដហើយ រួចមេខ្លោងឈ្មោះ សៀវ ទី ប្រាប់វិញថា ផ្ទេរប្រាក់ឱ្យគេ (ជនជាតិចិន) រួចហើយ ទើបដឹកមនុស្សចេញទៅ ដាក់តាមទីតាំងដែលបានកំណត់ ពេលដល់គោលដៅ គឺថតរូបរថយន្ដ និងមនុស្សចូលក្នុងគ្រុប ដើម្បីឱ្យហ្សូនបើកទ្វារឱ្យចូល បន្ទាប់ពីជោគជ័យគឺមកស្នាក់នៅផ្ទះជួលនៅម្ដុំសង្កាត់លេខ១ ក្រុងព្រះសីហនុវិញ ដើម្បីរង់ចាំដឹកជញ្ជូនមនុស្សបន្ដទៀត។
រាល់សកម្មភាព គឺពួកគេបានដឹកមនុស្ស (ជនជាតិចិន) ចេញពីគោលដៅខេត្ដព្រះសីហនុ ទៅគោលដៅជ្រៃធំ និងត្រពាំងថ្លុង ប្រហែល ១០ទៅ ២០ដងមកហើយ ដោយពួកគេស៊ីប្រាក់ខែពីថៅកែជនជាតិចិន តែបើកលុយពីឈ្មោះ សៀវ ទី ក្នុង១ខែ ម្នាក់៧០០ដុល្លារ ប៉ុន្ដែពេលដឹក១ជើង អ្នកបើកបរបាន៣០ដុល្លារ និងសន្ដិសុខធ្វើអ្នកការពារ ២០ដុល្លារបន្ថែមលើប្រាក់ខែ។
ក្នុងចំណោមជនសង្ស័យទាំង៩នាក់ខាងលើមានឈ្មោះ នួន ធា, ឈ្មោះ សុខ ហុងលី, ឈ្មោះ សំ សុជា មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។ ដោយឡែកឈ្មោះ កង ភារិន មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន និងធ្លាប់ជាប់ពន្ធនាគាររយៈ៧ខែ ពីបទគ្រឿងញៀន។
សម្រាប់វត្ថុតាងដែលត្រូវបានដកហូត រួមមាន៖
១-គ្រាប់កាំភ្លើង ចំនួន ១
២-លោហៈធាតុពណ៌ស បណ្ដោងរូបព្រះ និងខ្មាយ ចំនួន ០២ខ្សែ
៣-លោហៈធាតុពណ៌ទង់ដែង ចំនួន ០១ខ្សៃដៃ
៤-លោហៈធាតុពណ៌ទង់ដែង ចំនួន ០២វង់
៥-ខ្សែដៃអង្កាំឈើ ចំនួន ០១ខ្សែ
៦-អាយផេត ចំនួន ០១
៧-ទូរសព្ទដៃ ចំនួន ១៥គ្រឿង
៨-ស្មាប់ដៃ ចំនួន ០១
៩-ចម្ពាមកៅស៊ូ ចំនួន ០១
១០-ពិកឆក់ ចំនួន ០១ បូកនឹងថ្ម ចំនួន ០៣
១១-ដំបងរលាស់ ចំនួន ០២
១២-វិទ្យុទាក់ទង ចំនួន ០៤
១៣-ខ្សែក្រវ៉ាត់ទាហាន ចំនួន ០២
១៤-អាវយឺតពណ៌ត្រេអ៉ី ចំនួន ០២អាវ
១៥-ខោទាហានពណ៌ត្រេអ៉ី ចំនួន ០១
១៦-អាវប៉ារ៉ា ចំនួន ០១
១៧-មួកទាហាន ចំនួន ០៣ (ពណ៌ត្រេអ៉ីចំនួន១ ,ពណ៌ទឹកប៉ិចចំនួន១ , ពណ៌ប៉ារ៉ាចំនួន១)
១៨-ដែកទីបប្រវែង៦សង់ទីម៉ែត្រ ចំនួន ០១
១៩-ដបជក់គ្រឿងញៀន ចំនួន ០១
២០-ម៉ូតូ ចំនួន ០៣គ្រឿង
-ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ចំនួន ០២គករឿង ផ្លាកលេខ ភ្នំពេញ 1KT-0753 និង កំពត 1V-4227
- ម៉ាក ហុងដា CBR ពណ៌ក្រហម ផ្លាកលេខ កម្ពុជា CHANRY
២១- រថយន្ដ ម៉ាក STAREX ចំនួន ០៤គ្រឿង
-ពណ៌ខ្មៅ ផ្លាកលេខ កំពង់ឆ្នាំង 2B-8596
-ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CA- 4431
-ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BC-6468
-ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ-2BA 4880
២២-ប័ណ្ណសំគាល់ភ្នាក់ងារ(យោធភូមិភាគពិសេស) ចំនួន ០១
២៣-កាតការពារតំបន់ ចំនួន ០១
២៤-និងសម្ភារៈមួយចំនួន ។

អាមេរិក ប្រកាសបទឈប់បាញ់ស៊ីរី-អ៊ីស្រាអែល ខណៈការប៉ះទង្គិចថ្មីបានធ្វើឲ្យរង្គើតំបន់បេះដូងសហគមន៍ Druzeសហរដ្ឋអាមេរិកបាននិយាយនៅ...
19/07/2025

អាមេរិក ប្រកាសបទឈប់បាញ់ស៊ីរី-អ៊ីស្រាអែល ខណៈការប៉ះទង្គិចថ្មីបានធ្វើឲ្យរង្គើតំបន់បេះដូងសហគមន៍ Druze

សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដានេះ ថា ខ្លួនបានចរចារបទឈប់បាញ់រវាងអ៊ីស្រាអែលនិងរដ្ឋាភិបាលស៊ីរី ខណៈការប៉ះទង្គិចគ្នាថ្មីបានផ្ទុះឡើងនៅក្នុងតំបន់បេះដូងសហគមន៍ជនជាតិភាគតិច Druze នៅប្រទេសស៊ីរី បន្ទាប់ពីអំពើហិង្សាដែលបានជំរុញឱ្យមានការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល។
មនុស្សយ៉ាងហោចណាស់៦៣៨នាក់បានស្លាប់ចាប់តាំងពីថ្ងៃអាទិត្យនៅក្នុងអំពើហិង្សារវាងក្រុមជនជាតិភាគតិចDruze និងក្រុមកុលសម្ព័ន្ធ Bedouins នេះបើយោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី ដោយបានធ្វើឲ្យមានសំណួរអំពីសិទ្ធិអំណាចរបស់មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa ។
អ៊ីស្រាអែល បានធ្វើអន្តរាគមន៍កាលពីថ្ងៃពុធដោយការវាយប្រហារទ្រង់ទ្រាយធំនៅកណ្តាលរដ្ឋធានីដាម៉ាស រួមទាំងការវាយប្រហារលើទីបញ្ជាការរបស់កងទ័ព។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា លោក Sharaa និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមព្រៀងចំពោះបទឈប់បាញ់ ដែលចរចាដោយសហរដ្ឋអាមេរិក។
លោក Tom Barrack ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងអង់ការ៉ា ប្រទេសទួរគី បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រដោយប្រទេសទួរគី ជាអ្នកគាំទ្រដ៏សំខាន់របស់ លោក Sharaa ព្រមទាំងប្រទេសជិតខាងហ្ស៊កដានី។ លោកបានសរសេរនៅលើបណ្តាញ X ថា «យើងសូមអំពាវនាវដល់សហគមន៍ជនជាតិភាគតិច Druze ក្រុមកុលសម្ព័ន្ធBedouins និងក្រុម Sunnis ឱ្យទម្លាក់អាវុធចុះហើយរួមគ្នាជាមួយជនជាតិភាគតិចផ្សេងទៀតបង្កើតអត្តសញ្ញាណស៊ីរីថ្មីដែលរួបរួមក្នុងសន្តិភាពនិងវិបុលភាពជាមួយប្រទេសជិតខាងខ្លួន។

ឯកអគ្គរាជទូតកម្ពុជា និងឯកអគ្គកុងស៊ុលកិត្តិយសម៉ាឡេស៊ីប្រចាំសាធារណរដ្ឋប៊ុលហ្គារីមានបំណងជំរុញការផ្លាស់ប្តូរការអប់រំ និងវប្ប...
19/07/2025

ឯកអគ្គរាជទូតកម្ពុជា និងឯកអគ្គកុងស៊ុលកិត្តិយសម៉ាឡេស៊ីប្រចាំសាធារណរដ្ឋប៊ុលហ្គារីមានបំណងជំរុញការផ្លាស់ប្តូរការអប់រំ និងវប្បធម៌

នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Peter Kouroumbashev អគ្គកុងស៊ុលកិត្តិយសម៉ាឡេស៊ីប្រចាំសាធារណរដ្ឋប៊ុលហ្គារី នៅស្ថានទូតកម្ពុជាប្រចាំទីក្រុង Sofia ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងនូវបំណងចង់ជំរុញការផ្លាស់ប្តូរការអប់រំ និងវប្បធម៌ បានលើកទឹកចិត្តដល់ការលើកកម្ពស់ការផ្លាស់ប្តូរនិស្សិត និងមហាវិទ្យាល័យក្នុងអំឡុងពេល បេសកកម្មរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបូរីបូ នៅប្រទេសប៊ុលហ្គារី។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យយុវជនកម្ពុជា និងប៊ុលហ្គារី ស្វែងយល់បន្ថែមអំពីប្រទេសរបស់គ្នាទៅវិញទៅមក តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការផ្លាស់ប្តូរព័ត៌មាន និងទេសចរណ៍ឯកឧត្តម បានពណ៌នាទំនាក់ទំនងកម្ពុជា-ប៊ុលហ្គារីថាជាភាពជាដៃគូ “ឈ្នះ-ឈ្នះ” ដែលប៊ុលហ្គារីយកកម្ពុជាជាច្រកទ្វាការទូតនិងសេដ្ឋកិច្ច ចូលតំបន់អាស៊ាន ហើយកម្ពុជា យកប៊ុលហ្គារី ជាច្រកទ្វាការទូត និងសេដ្ឋកិច្ច ជាមួយសហភាពអឺរ៉ុប។ ចំពោះវិស័យការទូតវិញ ឯកឧត្តមបណ្ឌិតបានលើកឡើងថា កម្ពុជា រក្សាមិត្តចាស់និងបង្កើនមិត្តថ្មី ក្នុងន័យព័ណ៌ចម្រុះ ។
ក្នុងជំនួបនោះ តំណាងទាំងពីរបានពិភាក្សាលើប្រធានបទជាច្រើន រួមទាំងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប៊ុលហ្គារី បទពិសោធន៍ចែករំលែក និងវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីប្រវត្តិអប់រំរៀងៗខ្លួន និងទំនាក់ទំនងផ្ទាល់ខ្លួនទៅកាន់ប្រទេសប៊ុលហ្គារី និងកម្ពុជា។
ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗគ្នា ដូចជាពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ។
ឯកឧត្តម Peter Kouroumbashev បានស្នើឱ្យមានការបង្កើតគំនិតផ្តួចផ្តើមរួមគ្នារវាងស្ថានទូត និងស្ថានកុងស៊ុលកិត្តិយសនៃរដ្ឋសមាជិកអាស៊ានដែលទទួលស្គាល់សាធារណរដ្ឋប៊ុលហ្គារី។ គំនិតផ្តួចផ្តើមនេះរួមមាន ស្ថានទូតកម្ពុជា ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថានកុងស៊ុលកិត្តិយសម៉ាឡេស៊ី ស្ថានកុងស៊ុលកិត្តិយសថៃ និងស្ថានកុងស៊ុលកិត្តិយសហ្វីលីពីន។ ឯកឧត្តមបានស្នើឱ្យរៀបចំកិច្ចប្រជុំសម្របសម្រួលប្រចាំខែ ដើម្បីចែករំលែកគំនិត និងជំរុញកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា មានសក្តានុពលដែលមិនអាចកាត់ថ្លៃបានសម្រាប់ប៊ុលហ្គារី ដើម្បីចូលរួមយ៉ាងសកម្មជាមួយអាស៊ីអាគ្នេយ៍ លើសពីកម្រិតនៃការចូលរួមបច្ចុប្បន្នរបស់ខ្លួន។
ឯកឧត្តម ក៏បានផ្តល់ការយល់ដឹងអំពីទំនាក់ទំនងរបស់ប៊ុលហ្គារីជាមួយម៉ាឡេស៊ីផងដែរ។ ឯកឧត្តមបានកត់សម្គាល់ថា ស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុង Bucharest ទទួលខុសត្រូវចំពោះប្រទេសម៉ុលដាវី រូម៉ានី ប៊ុលហ្គារី និងក្រិក ជាមួយនឹងស្ថានកុងស៊ុលកិត្តិយសពីរ មួយនៅប៊ុលហ្គារី និងមួយនៅប្រទេសក្រិច។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា គោលនយោបាយការបរទេសរបស់ប្រទេសប៊ុលហ្គារី នឹងក្លាយជាទិសដៅអាស៊ីបន្ថែមទៀត ដោយផ្តល់អាទិភាពដល់ទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសដូចជាកម្ពុជា និងម៉ាឡេស៊ី។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា កន្លងមកមានអ្នកខ្លះ សើចចំអកអោយកម្ពុជា ដែលនិយាយថាអរគុណសន្តិភាព ក៏ប៉ុន្តែនៅពេលដែលបច្ចុប្បន្ន សង្គ្រាមផ្ទុះឡើង ពាសពេញពិភពលោក មិនដឹងថាពេលណាទើបបញ្ចប់សង្គ្រាមនេះបាន ទើបគេយល់ច្បាស់អំពីពាក្យថា អរគុណសន្តិភាព។
ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៍ បានសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញារក្សាសន្តិភាព បន្ទាប់ពីកម្ពុជាឆ្លងកាត់សង្គ្រាមជិតកន្លះសតវត្ស ជារយៈពេលដ៏លំបាកនាពេលកន្លងមក។
ទាក់ទិននឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ឯកឧត្តមបណ្ឌិត បានពន្យល់ថា ក្នុងប្រវត្តិសាស្រ្ត កម្ពុជាបានបាត់បង់ទឹកដីជាច្រើនរួចមកហើយទៅសៀម(ថៃ)ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារប្រទេសសៀមមានចំនួន ១២ខេត្តគឺ ៖ នគររាជ,បុរីរម្យ,ធនបុរី,ត្រាច,ច័ន្ទបុរី,សិរីសាកេត,គោកខ័ណ្ឌ,សង្ខិត,សុរិន្ទ,ស្ទឹងជ្រៅ,បស្ចឹមបុរី,និង អ៊ូប៊ុន ។ ពុំមែនកម្ពុជាមិនស្តាយស្រណោះទឹកដីរបស់ខ្លួនដែលបាត់បង់នោះទេព្រោះនេះជាប្រវត្តិសាស្រ្ត ពេលនេះកម្ពុជាមិនចង់បានទឹកដីទាំងអស់នោះមកវិញនោះឡើយ ហើយកមិនអនុញ្ញាតអោយថៃមកយកទឹកដីខ្មែរសូមបីតែមួយមីលីម៉ែត្រនោះដែរ កម្ពុជាក្រោយបានឯករាជពីបារាំង បានតំកល់ផែនទី នៅអង្គការសហប្រជាជាតិ ដូច្នេះបើសៀមពិតជាម្ចាស់ដូចអ្វីដែលខ្លួនអះអាងមែនហេតុអ្វីមិនហ៊ានតតាំងជាមួយគ្នានៅអង្គការសហប្រជាជាតិ ICJ អ្នកខ្លាចតុលាការមានតែមនុស្សអាក្រក់ទេ ។ យើងជឿជាក់ថា ជម្រើសដ៏សមរម្យ និងស៊ីវិល័យ គឺត្រូវសុំការផ្តោតអារម្មណ៍ទៅលើតុលាការអន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ហើយបង្កើតអនាគតដ៏រីកចម្រើនសម្រាប់កូនចៅជំនាន់ក្រោយ ការជ្រើសយកសង្គ្រាមមិនមែនជាជម្រើសរបស់យើងឡើយ ។ កម្ពុជាគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលក្នុងរឿងការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត៕

សាច់សត្វអត់ច្បាប់ពីវៀតណាម ចាប់នៅភ្នំពេញបន្តបន្ទាប់ មន្រ្តីជំនាញ ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កក មកពីវៀតណាម...
19/07/2025

សាច់សត្វអត់ច្បាប់ពីវៀតណាម ចាប់នៅភ្នំពេញបន្តបន្ទាប់ មន្រ្តីជំនាញ ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កក មកពីវៀតណាម ចំនួន ១០០កេសក្រដាស ស្មើនឹង១៥០០គីឡូក្រាម

(ភ្នំពេញ)៖ មហាជនកំពុងកើតការងឿងឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីទំនិញ សាច់សត្វផ្សេងៗតែងនាំចូលពីវៀតណាម ហើយដល់រាជធានីភ្នំពេញ ត្រូវរកឃើញថាអត់ច្បាប់? តើនៅព្រំដែនអត់មានមន្ត្រី ឬមន្ត្រីទម្លាក់ចោលតួនាទីភារកិច្ចរបស់ខ្លួន?

កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅសាច់គោបង្កក និងភ្លៅមាន់បង្កកប្រមាណ៨តោន បានលួចដឹកតាមច្រកព្រំដែនក្នុងខេត្តកណ្តាល ដល់កណ្តាលរាជធានីភ្នំពេញ ទើបចាប់បាន ហើយរកឃើញថាអត់ច្បាប់។
នៅថ្ងៃទី១៨ ខែកក្កដា ស្លាបមាន់បង្កកប្រមាណ ១០០កេស ស្មើ១៥០០គីឡូទៀតហើយ ត្រូវបានរកឃើញនាំចូលពីវៀតណាម ដោយគ្មានលិខិតស្នាមអនុញ្ញាត។

លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា ស្លាបមាន់បង្កកទាំងនេះ បានដឹកចេញពី ប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។ បច្ចុប្បន្នក្រុម អន្តរាគមន៍ បានយកវត្ថុតាងនេះ ទុកនៅទីតាំងចត្តាឡីស័ក ដេីម្បី អនុវត្តតាមនីតិវិធីច្បាប់ ។
ការបណ្តែតបណ្តោយទំនិញ សាច់បង្កកលួចនាំចូលកម្ពុជា ដោយគ្មានច្បាប់ គ្មានការត្រួតពិនិត្យច្បាស់លាស់ គេមិនអាចដឹងពីគុណភាពទំនិញ ឬសាច់បង្កកនោះឡើយ។
ចំណីអាហារជាប់ពាក់ព័ន្ធយ៉ាងសំខាន់ចំពោះសុខភាពប្រជាពលរដ្ឋ។ អាហារល្អសុខភាពល្អ អាហារមានបញ្ហានាំឱ្យប្រជាពលរដ្ឋកើតជំងឺតម្កាត់ផ្សេងៗ។ ជំងឺ នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ប៉ះពាល់នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
ការបណ្តែតបណ្តោយឱ្យទំនិញ សាច់បង្កកចូលកម្ពុជា ដោយគ្មានច្បាប់ ក៏ធ្វើឱ្យបាត់ប្រភពចំណូលរបស់ជាតិ តាមរយៈការប្រមូលពន្ធគយផងដែរ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត   ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលសម្តេចមហាបវរធិបតី ហ៊...
19/07/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី១៩ កក្កដា ២០២៥

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាសន្តិសុខរោងចក្រ  ករណីលួចម៉ូតូ នៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន សង្កាត់បាទីក្រុងបាវិតខេត្តស្...
19/07/2025

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាសន្តិសុខរោងចក្រ ករណីលួចម៉ូតូ នៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន សង្កាត់បាទីក្រុងបាវិត

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាសន្តិសុខរោងចក្រ ករណីលួចម៉ូតូ នៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន សង្កាត់បាទីក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះ សឹង សុវណ្ណី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខរោងចក្រ រស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀង។

ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ រួមនឹងវត្ថុតាងម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ) ជាមធ្យោបាយធ្វើសកម្មភាព។
ក្រោយពីទទួលបានបណ្ដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ មានជនសង្ស័យម្នាក់លួចម៉ូតូរបស់ខ្លួននៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទីភ្លាម លោកអធិការនគរបាលក្រុងបានបញ្ចាអោយកម្លាំងជំនាញចុះស្រាវជ្រាវរហូតដល់ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ សមត្ថកិច្ចយើងបង្ក្រាបមុខសញ្ញាឈ្មោះ សឹង សុវណ្ណី រួមនឹងវត្ថុតាងម៉ូតូចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ) ជាមធ្យោបាយធ្វើសកម្មភាព ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូគេប្រាកដមែន។
កម្លាំងជំនាញនគរបាលក្រុងបាវិត បានកសាងសំណុំរឿងរួមនឹងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕

ឆ្លាតលើសកម្រិត ប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ជាបន្តបន្ទាប់ ត្រូវជាប់ខ្នោះរបស់ អាវុធហត្ថរាជធានីភ្ន...
19/07/2025

ឆ្លាតលើសកម្រិត ប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ជាបន្តបន្ទាប់ ត្រូវជាប់ខ្នោះរបស់ អាវុធហត្ថរាជធានីភ្នំពេញ!

បុរសម្នាក់ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ា ជាង១០គ្រឿងទៀត ពីជនរងគ្រោះ ចំនួន០៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ តាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០,៤៤៤ដុល្លាអាមេរិក។

ជនសង្ស័យ ឈ្មោះ ជា លឹមហេង ភេទប្រុស អាយុ២០ឆ្នាំ បានសារភាពថាខ្លួនទើបតែចាប់ផ្តើមប្រព្រឹត្តសកម្មភាពដូចខាងលើពីខែឧសភា ឆ្នាំ២០២៥នេះប៉ុណ្ណោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននិង កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

បង្រ្កាបទីតាំងសង្ស័យ ថាមានការលួចលាក់បង្កប់បទល្មើស Online Scams  ចំនួន ០៩កន្លែង នៅខេត្តឧត្តរមានជ័យ ដោយបានរកឃើញជនជាតិបរទេស...
18/07/2025

បង្រ្កាបទីតាំងសង្ស័យ ថាមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន ០៩កន្លែង នៅខេត្តឧត្តរមានជ័យ ដោយបានរកឃើញជនជាតិបរទេស សរុបចំនួន ១០៣នាក់

ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល រីសត សង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន ០៩កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រភូមិសាស្ត្រអូរស្មាច់ ក្រុងសំរោង និងភូមិសាស្ត្រជប់គគីរ ស្រុកបន្ទាយអំពិល ដោយបានរកឃើញជនជាតិបរទេសសរុបចំនួន ១០៣នាក់ ក្នុងនោះស្ត្រីចំនួន ៤១នាក់៖ ជនជាតិចិនចំនួន ៧៨នាក់ ស្រ្តី ១៧នាក់, ជនជាតិវៀតណាម ១៩នាក់ ស្ត្រី ១៦នាក់, ជនជាតិថៃ ០១នាក់, និងជនជាតិឡាវ ០៥នាក់ ស្ត្រី ០៥នាក់។

នៅទីតាំងបង្រ្កាបទាំងនោះ មានសម្ភាររួមមានកុំព្យូទ័រ, ម៉ាទឹកកក, អាវុធ, កាំបិតស្នៀត និងវត្ថុតាងផ្សេងទៀត ត្រូវបានក្រុមសមត្ថកិច្ចប្រមូលទុកជាវត្ថុតាង។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈទីតាំងបង្រ្កាបទាំងអស់ត្រូវបានបិទទាំងស្រុង ជាមួយនឹងការយាមកាម ២៤ម៉ោងនៅទីកន្លែងទាំងនោះ។

សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុត ចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

លោក សេម ចិត្រា ហៅ នាយពាង និយមសម្តែងជាតួព្រះសង្ឃ បានទទួលមរណភាពហើយនៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ...
18/07/2025

លោក សេម ចិត្រា ហៅ នាយពាង និយមសម្តែងជាតួព្រះសង្ឃ បានទទួលមរណភាពហើយ

នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការស្លុតចិត្តយ៉ាងខ្លាំង ក្រោយពីការបង្ហោះដំណឹងមរណភាពរបស់តារាកំប្លែង លោក សេម ចិត្រា ហៅ នាយពាយ តាមរយៈការជូនដំណឹងពីលោក ប៉ែន ចំរុង។
លោក ប៉ែន ចំរុង បានរៀបរាប់ថា «តក់ស្លុតណាស់! លឿនពេកហើយ បងពាង អើយ ហេតុអ្វីបងលាចាកលោកលឿនម្ល៉េះ។ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពផងចុះ»។
គួរជម្រាបថា លោក សេម ចិត្រា មានឈ្មោះក្នុងរង្វង់សិល្បៈថា នាយពាយ ដោយលោកធ្លាប់បានសម្តែងរឿងជាច្រើនដូចជារឿង«រ៉ាយុ លងប៉ះសក់» រឿង «ព្រាយ ហាយសូរ» និង «ខ្មោចកំបុតក្បាល» ព្រមទាំងរឿងជាច្រើនទៀត។ ក្នុងនោះ ភាគច្រើន នាយពាង បានសម្តែងជាតួអង្គ ព្រះសង្ឃ៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភាភ្នំពេញ៖ នៅថ្ងៃទី១៨ ...
18/07/2025

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឧត្តមសេនីយ៍ឯក Roy Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ៕

Address

Pochentong

Alerts

Be the first to know and let us send you an email when CSK Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share