BMC post

BMC post កម្រងព័ត៌មានជាតិ អន្តរជាតិ និងពីនេះពីនោះ

ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គ្របដណ្តប់លើជនគ្រប់រូបក្នុងប្រទេស អនុវត្តដោយស្មើភាព តម្លាភាព និងយុត្តិធម៌ (ក...
31/05/2026

ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គ្របដណ្តប់លើជនគ្រប់រូបក្នុងប្រទេស អនុវត្តដោយស្មើភាព តម្លាភាព និងយុត្តិធម៌ (កុំថាឡើយអ្នកលួចដូង)

កំពត : ដើម្បីឲ្យអស់មន្ទិល ថ្ងៃទី៣១ ឧសភា ២០២៦ ក្រោយឧមត្តមសេនីយ៍ទោ ស្នងការដ្ឋាននគរបាលខេត្តកំពតបញ្ចេញមុខមន្រ្តីក្រោមឱវាទ កាត់សៀលចូលលួចសម្ភារ:ក្នុងកាស៊ីណូទាំង៣២នាក់ លោកបន្ថែមថា«ក្របខណ្ឌអ្នកទាំងនោះនឹងត្រូវលុបចេញដែរ» ។

ប៉ោយប៉ែត រយៈ​ពេល​២ថ្ងៃ​កម្លាំង​ជំនាញ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្...
31/05/2026

ប៉ោយប៉ែត រយៈ​ពេល​២ថ្ងៃ​កម្លាំង​ជំនាញ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន​១១នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​...
ព័ត៌មានលម្អិត👉www.nara-bmc.com.kh

✅ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេ...
31/05/2026

✅ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បីចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ព័ត៌មានលម្អិត👉www.nara-bmc.com.kh

ចាប់បានហើយ !!!  ក្រុមក្មេងទំនើងដេញកាប់ ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង៣ជិតភ្លឺ នៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្...
28/05/2026

ចាប់បានហើយ !!! ក្រុមក្មេងទំនើងដេញកាប់ ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង៣ជិតភ្លឺ នៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីពេលថ្មីៗនោះ ...
👉ព័ត៌មានលម្អិត : www.nara-bmc.com.kh

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ផ្អាក​ការងារ​ចំពោះ វរៈសេនីយ៍ឯក​ ចាន់...
27/05/2026

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ផ្អាក​ការងារ​ចំពោះ វរៈសេនីយ៍ឯក​ ចាន់​ សុធី​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដេីម្បី​បន្តនីតិវិធី​តាម​ច្បាប់​។

ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្...
26/05/2026

ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ខុសច្បាប់របស់យោធាថៃ ... 👉ព័ត៌មានលម្អិត ក្នុងខំមិន

✅ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា"សង្ខេប  👉 ព័ត៌មានលម្អិត www.nara-bmc.com.kh❤️ច្បាប់នេះមានវិស...
26/05/2026

✅ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា"

សង្ខេប 👉 ព័ត៌មានលម្អិត www.nara-bmc.com.kh

❤️ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។

❤️ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

❤️ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។

✅ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា អាចដាក់ពាក្យសុំពន្យារពេល ១ (មួយ) ឆ្នាំម្តងៗ។
លក្ខខណ្ឌនិងបែបបទនៃការពន្យារពេល ត្រូវកំណត់ដោយអនុក្រឹត្យ។

✅ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលដល់អាយុត្រូវបំពេញកាតព្វកិច្ចយោធា ត្រូវអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជី ជំរឿនកាតព្វកិច្ចយោធា។ ការធ្វើជំរឿន ១៧ (ដប់ប្រាំពីរ) ឆ្នាំឡើងទៅ។

ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីតម្រូវឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបាននូវ ការជូនដំណឹងអំពីកាលបរិច្ឆេទនិងទីកន្លែងនៃការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា។

លក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ និងការអនុវត្តកាតព្វកិច្ចយោធា ត្រូវកំណត់ដោយអនុក្រឹត្យ។

❤️❤️❤️ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួន តាមការអញ្ជើញក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជា ជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួន បានតាមការកំណត់។

❤️ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោស ដូចខាងក្រោម៖

- ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុង
កាលៈទេសៈដែលប្រទេសមានសន្តិភាព។

- ដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ១០ ០០០ ០០០ (ដប់លាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈ ដែលប្រទេសមានសង្គ្រាមឬរងការឈ្លានពានពីកម្លាំងបរទេស។

✅សូមអបអរសាទរ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម គង់ គឹមនី ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាល ...
23/05/2026

✅សូមអបអរសាទរ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម គង់ គឹមនី ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ។

✅បែកធ្លាយ​ អនុក្រឹត្យ​ បញ្ចប់មុខ​តំណែង​ លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគីរី​ និង​ លោកឧត្ដមសេន...
23/05/2026

✅បែកធ្លាយ​ អនុក្រឹត្យ​ បញ្ចប់មុខ​តំណែង​ លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគីរី​ និង​ លោកឧត្ដមសេនីយ៍ត្រី​ ហែម​ បូណារ៉ែល​ ពី​ មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគីរី​ ។

សំណងរដ្ឋប្បវេណីត្រូវបានទទួល និងបន្តទោសព្រហ្មទណ្ឌតាមមាត្រាច្បាប់.www.nara-bmc.com.khបាត់ដំបង :  ករណីកូនប្រុសស្នងការរងនគរប...
13/05/2026

សំណងរដ្ឋប្បវេណីត្រូវបានទទួល និងបន្តទោសព្រហ្មទណ្ឌតាមមាត្រាច្បាប់.

www.nara-bmc.com.kh

បាត់ដំបង : ករណីកូនប្រុសស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីចុងខែមីនា ឆ្នាំ២០២៦ គ្រួសារជនរងគ្រោះ បានទទួលថវិកាចំនួន ៨ម៉ឺនដុល្លារ ក្រោមការចរចា និងសម្របសម្រួលជាច្រើនថ្ងៃ។ អ្នករថយន្តបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានបន្តឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបង។សូមបញ្ជាក់ឲ្យច្បាស់ថា ទោះជនបង្កបានសងលុយទៅក្រុមគ្រួសាររងគ្រោះក៏ដោយ តែជនបង្កកំពុងបន្តជាប់ឃុំទទួលទោសតាមច្បាប់ដដែល។

Address

Poi Pet Banteaymeanchey Province
Poipet
PUBLISHER:+85568999769

Alerts

Be the first to know and let us send you an email when BMC post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share