ឥន្ទ្រីផ្លើសញូស៍ ក្រុងប៉ោយប៉ែត

  • Home
  • Cambodia
  • Poipet
  • ឥន្ទ្រីផ្លើសញូស៍ ក្រុងប៉ោយប៉ែត

ឥន្ទ្រីផ្លើសញូស៍ ក្រុងប៉ោយប៉ែត ឥន្ទ្រីផ្លើសញូស៍ ក្រុងប៉ោយប៉ែត ទាន់ហេតុការណ៍ ២៤ម៉ោង Khmer selfie best shipping company
Khmer selfie best service shipping company in poipet

13/08/2025

បងប្អូនមាន យោបល់យ៉ាងណាដែរ ?

ពត៌មានទាន់ហេតុការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:  ថ្កោលទោសចំពោះកងទ័ពសៀម វាយប្រហារមកលើ ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពល...
24/07/2025

ពត៌មានទាន់ហេតុការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ថ្កោលទោសចំពោះកងទ័ពសៀម វាយប្រហារមកលើ ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក
#ថៃជាអ្នកផ្តើមសង្គ្រាម

ពុកអើយពុក កូនធ្វើចិត្តមិនបានទេ 😭😭កូនខលទៅពុក ពុកប្រាប់ថាពុកបាញ់សិន😭កូនព្យាយាមទាក់ទងពុកតែទាក់ទងមិនបាន ។ ពុកអើយពុក 😭
24/07/2025

ពុកអើយពុក កូនធ្វើចិត្តមិនបានទេ 😭😭
កូនខលទៅពុក ពុកប្រាប់ថាពុកបាញ់សិន😭កូនព្យាយាមទាក់ទងពុកតែទាក់ទងមិនបាន ។ ពុកអើយពុក 😭

បងប្រុស អស្ចារ្យ បងអង់អាចណាស់ បងបូជាឈាមស្រស់លេីទឹកដី ការពារជាតិមាតុភូមិ ដោយ ក្លាហានបងកុំបារម្ភទឹកដីយើងទៀតអី មានបងៗកងទ័ពច...
24/07/2025

បងប្រុស អស្ចារ្យ បងអង់អាចណាស់ បងបូជាឈាម
ស្រស់លេីទឹកដី ការពារជាតិមាតុភូមិ ដោយ ក្លាហាន

បងកុំបារម្ភទឹកដីយើងទៀតអី មានបងៗកងទ័ពច្រេីន
ណាស់ ចាំការពារ សូមទៅកាន់ស្ងប់សុខចុះ RIP 🥹

24/7/2025/ ទាហានយើងក៏មានស្លា/ប់ដែរ

24/07/2025

ពត៌មានបឋម សៀម បាញ់ខុស បច្ចេកទេស ផ្ទុះស.លា.ប់ គ្នាឯង ៥ នាក់ 😂 បាបកម្ម

🚨*ព័ត៌មានផ្លូវការពីថៃ : លោក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការយោធភូមិភាគ២ 🇹🇭 បានធ្វើការចុះហត្ថលេខាជាផ្លូវការ (គិតចាប់ពីថ្ងៃទី២...
23/07/2025

🚨*ព័ត៌មានផ្លូវការពីថៃ : លោក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការយោធភូមិភាគ២ 🇹🇭 បានធ្វើការចុះហត្ថលេខាជាផ្លូវការ (គិតចាប់ពីថ្ងៃទី២៤ កក្កដា ២០២៥តទៅ) ដើម្បីធ្វើការបិទច្រកព្រំដែនជាស្ថាពរ នៅក្នុងខេត្តទាំង៣ រួមមាន ខេត្តសុរិន្ទ, ស៊ីសាកេត និងបុរីរម្យ ការបិទនេះ លោកផ្តោតសំខាន់ទៅលើវិធានការ ៣យ៉ាង រួមមាន៖

១. ការហាមប្រាម យានជំនិះគ្រប់ប្រភេទ ធ្វើការចេញ-ចូល
២. ចៀសវាងការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស ទាំងប្រជាពលរដ្ឋថៃ ភ្ញៀវទេសចរថៃ និងបរទេស ក៏ដូចជា ពាណិជ្ជករគ្រប់ប្រភេទ
៣. ផ្អាកភ្ញៀវទេសចរ ចូលទស្សនាប្រាសាទតាមាន់ និងប្រាសាទតាក្របី។

*បញ្ជាក់៖ វិធានការនេះ លោកបញ្ជាក់ថា ដើម្បីជាការឆ្លើយតបប្រឆាំងទៅនឹងភាគីកម្ពុជា 🇰🇭 ក្រោយពីបានបង្កប់មីន ធ្វើឱ្យទាហានថៃរងរបួស ចំនួន៥នាក់ កាលពីម៉ោង ៦:៣០នាទីល្ងាច កន្លងទៅមុននេះ៕ (Smeyy)

*ប្រភព : Thai PBS News (https://www.facebook.com/share/p/19KyP3Nqvq/?)

24/06/2025
24/06/2025

Updated
ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកម្ពុជា-ថៃ
បងប្អូនខ្មែរយើង ធ្វើដំណើរដោយម៉ូតូ និងរថយន្តផ្ទាល់ខ្លួន ត្រឡប់ចូលមកវិញបាន
នៅម៉ោង៥ ដល់ម៉ោង៨យប់ ថ្ងៃ២៤ មិថុនា នេះ

ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ខ្លីនៅល្ងាចថ្ងៃទី១៤ ខែមិថុនា...
14/06/2025

ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ខ្លីនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ថា«កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។ ឯកឧត្តមរដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ មុនកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ តំណាងភាគីថៃ។ បន្ទាប់ពីចប់កិច្ចប្រជុំចង្អៀតភាគីទាំងពីរ បានចូលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។ កិច្ចប្រជុំ JBC បានធ្វើឡើងក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន​គោកកម្ពុជា-ថៃ (JBC) បានបញ្ចប់នៅម៉ោងជិត៤រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន ដោយភាគីទាំងពីរបានពិភាក្សាក្នុងបរិយាកាសល្អ យោគយល់គ្នាខ្ពស់។ កិច្ចប្រជុំនឹងបន្តនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមបើកកិច្ចប្រជុំនៅម៉ោង ១១:៤០ នាទី និងមានកិច្ចប្រជុំចង្អៀតមួយរវាងភាគីទាំងពីរកម្ពុជា-ថៃ។ សមាសភាពគណៈកម្មការចម្រុះកម្ពុជា-ថៃ (JBC) ដែលចូលរួមប្រជុំរួមមាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូកម្ពុជា ហើយ រដ្ឋាភិបាលថៃ បានចាត់តាំង លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូ ដើម្បីចរចាជាមួយកម្ពុជា ក្នុងកិច្ចប្រជុំ JBC នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២៥ សណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

មិនមានប្រភពព័ត៌មានណាមួយបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃនៅថ្ងៃនេះនៅឡើយទេ។ ភាគីកម្ពុជានិងថៃស្ថិតក្នុងកិច្ចចរចាក៏មិនផ្តល់អត្ថាធិប្បាយអ្វីជូនដល់អ្នកសារព័ត៌មានទេ។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជូនដំណឹងដល់សាធារណជនតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកថា ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។

ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ថាជូនដល់បងប្អូនជនរួមជាតិឲ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ÷ ១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។

២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ។
«ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច»។ នេះជាការសង្កត់ធ្ងន់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕

13/06/2025

ចូលរួមចែករំលែក ផលិតផលខ្មែរយើងក្នុងខំមិនខាងក្រោមនេះបានណា🙏❤️
🇰🇭🇰🇭

ក្តៅៗពី ក្រសួងវប្បធម៌និង វិចិត្រសិល្បៈសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់...
13/06/2025

ក្តៅៗពី ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ

សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

12/06/2025

ខ្ញុំបាទ សូម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការប្រើប្រាស់ទំនិញថៃនិងឈប់ចាក់បញ្ចាំងខ្សែភាពយន្តថៃ ១០០%

Address

Poipet

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+85592255123

Alerts

Be the first to know and let us send you an email when ឥន្ទ្រីផ្លើសញូស៍ ក្រុងប៉ោយប៉ែត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ឥន្ទ្រីផ្លើសញូស៍ ក្រុងប៉ោយប៉ែត:

Share