Air News

Air News ព្រឹតិ្តការណ៍ព័ត៌មានថ្មីៗ សូមតាមដាន

06/06/2025

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសិក្ខាកាមកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល!
02/06/2025

គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល!

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គសមាជទាំងមូលបានសម្ដែងការគាំទ្រ មានសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ៕

បើកការជិះកង់ជុំវិញខេត្តក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា ១មិថុនា(ខេត្តបន្ទាយមានជ័យ) : រដ្ឋបាលខេត្តប...
31/05/2025

បើកការជិះកង់ជុំវិញខេត្តក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា ១មិថុនា

(ខេត្តបន្ទាយមានជ័យ) : រដ្ឋបាលខេត្តបានរៀបចំជិះកង់ជុំវិញខេត្ត ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ទីរអង្គភាព មន្ត្រីរាជការ សិក្សានុសិស្សនិង ក្រុងអ្នកជិះកង់យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថា៖ ការជិះកង់ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា ១មិថុនា ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ហើយមូលនិធិគន្ធបុប្ផាកម្ពុជា មានការរៀបចំយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី "ខ្មែរជួយខ្មែរ" ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាកជូនមូលនិធិគន្ធបុប្ជាកម្ពុជា ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួងស្ថាប័ន ក្រុមហ៊ុនសហគ្រាស បងប្អូនប្រជាពលរដ្ឋព្រមទាំងព្រះសង្ឃផងដែរ ក្នុងគោលបំណងនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារកនិងកុមារនៅកម្ពុជា ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ និងខ្មែរជួយខ្មែរ។

ក្នុងការជិះកង់នេះផងដែរ យើងសង្កេតឃើញសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បាននិមន្តអញ្ជើញចូលរួមអបអរសាទរ និងបានប្រគល់ថវិកាបានមកពីការកៀងគរមូលនិធិគន្ធបុប្ផាចូលរួមគាំទ្រដល់យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់"៕ ឧត្ដម

29/05/2025

ការប៉ះទង្គិចគ្នាមួយប្រាវ រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥បង្ហាញពីភាពផុយស្រួយ​ ជម្លោះគ្នាកម្ពុជា-ថៃ ខណៈដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កំពុងរកវិធីដោះស្រាយគ្នាតាមនិតិវិធី ដោយផ្អាកការប្រយុទ្ធគ្នាសិន ។
សម្តេចបវរធីបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាបានលើកឡើងជារេីយៗហើយ ថាកម្ពុជាគ្មានបំណងឈ្លានពានប្រទេសណាឡើយ តែបើសិនជាមានគេរំលោភបំពាន កម្ពុជានឹងបង្ខំចិត្តប្រើកម្លាំងប្រដាប់អាវុធតតាំងទោះលៈបង់ក្នុងតម្លៃណាក៏ដោយ ។សូមជម្រាបថាសង្គ្រាមមិនមែនជាការចង់បានរបស់ពលរដ្ឋកម្ពុជាទេ៕

ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរ នៅតំបន់ម៉ុំបីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឈមនិងខេត្តអ៊ូប៊ុនរ៉ាត់ថានី រយៈពេលប្រមាណ១...
28/05/2025

ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរ នៅតំបន់ម៉ុំបីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឈមនិងខេត្តអ៊ូប៊ុនរ៉ាត់ថានី រយៈពេលប្រមាណ១០នាទី
ខេត្តព្រះវិហារ៖

ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរនៅតំបន់ ចំនុចម៉ុំបី ភូមិមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឈមនឹងចំនុច«ចុងបូក»ខេត្តអ៊ូប៊ុនរ៉ាត់ថានី នៅព្រឹកថ្ងៃពុធ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ។

ការប៉ះទង្គិចគ្នាខាងលើនេះ បណ្តាលឱ្យទាហានខ្មែរយេីង ស្លាប់ម្នាក់ ដោយឡែកខាងភាគីថៃមិនទាន់ដឹងថាស្លាប់និងរបួសប៉ុន្មាននាក់ឡើយ ប្រភពបញ្ជាក់ថា ភាគីថៃជាអ្នកលួចចូលមកបាញ់ទាហានខ្មែរ ខណៈកំពុងតែដេកទេីបបណ្ដាលមានគ្រោះថ្នាក់ដល់ទាហានខ្មែរដែលមិនបានប្រុងប្រៀបខ្លួនទាល់តែសោះ។

19/05/2025

ក្រុមក្មេងទំនើងចំនួនពីរក្រុមបានកាប់សម្លាប់គ្នាយ៉ាងសាហាវឃោឃៅ កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៥ នៅចំនុច ភូមិប្រជាធម្ម (ដីថ្មី) ក្រុងប៉ោយប៉ែត ក្រុមក្មេងទំនើងទាំងនេះហាក់គ្មានខ្លាចក្រែង រអែងច្បាប់ទម្លាប់បន្តិចសោះឡើយ៕

17/05/2025

ស្តាប់ភាគី លោក ឧកញ៉ា លី សាយឃាង បកស្រាយរឿងវិវាទដីធ្លីទំហ៊ុំ៧៨៧ហិតតា​ នៅខេត្តបន្ទាយមានជ័យ។

14/05/2025
ក្រុងប៉ោយប៉ែតមានភ្លៀងធ្លាក់អស់រយៈពេលបីថ្ងៃមកហើយ ពោលគឺចាប់ពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៥ មកម្លេះភ្លៀងនៅតែបន្ត មិនឈប់ចំណែកជំ...
12/05/2025

ក្រុងប៉ោយប៉ែតមានភ្លៀងធ្លាក់អស់រយៈពេលបីថ្ងៃមកហើយ ពោលគឺចាប់ពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៥ មកម្លេះភ្លៀងនៅតែបន្ត មិនឈប់ចំណែកជំនន់ទឹកភ្លៀង បានស្រកយឺតៗ កន្លែងខ្លះទឹកស្រកមិនទាន់អស់ ឯកន្លែងខ្លះទៀត បានស្ងួតជាអន្លើៗ ។
ដោយឡែក អាជ្ញាធរកំពុងខិតខំកាយប្រឡាយបើកមុខទឹកដើម្បី កុំអោយទឹកជន់លិចបន្តទៀត .

11/05/2025

#ភ្លៀងធំបណ្តាលអោយលិចក្រុងប៉ោយប៉ែតទាំងស្រុង កាលពីរសៀលថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៥ ទីក្រុងប៉ោយប៉ែត បានក្លាយជាទឹកស្ទឹង មានទឹកហូរកាត់ផ្លូវ បណ្តាលអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នេះជាប្រវត្តិសាស្ត្រហើយមិនដែលធ្លាប់ជួប អស់រយៈពេល២៥ឆ្នាំមកទើបជួបម្តងក្នុងឆ្នាំ២០២៥នេះ៕

លោកឧត្ដមសេនីយ៍ត្រី​ សម្បត្តិ​ កុសល​  ដែលថាជាប្រុសស្អាត ពាក់ផ្កាយមានវ័យក្មេងជាងគេ ជាមន្ត្រី​នគរបាល​ជាតិ​ដែលមានរឿង​អាស្រូវ...
11/05/2025

លោកឧត្ដមសេនីយ៍ត្រី​ សម្បត្តិ​ កុសល​ ដែលថាជាប្រុសស្អាត ពាក់ផ្កាយមានវ័យក្មេងជាងគេ ជាមន្ត្រី​នគរបាល​ជាតិ​ដែលមានរឿង​អាស្រូវ​ច្រើន ពីរឿងបាញ់បោះ រឿងរត់ការចូលក្របខ័នប៉ូលីស ព្រមទាំងជំពាក់លុយគេមិនសង ហើយប្តឹងម្ចាស់លុយដាក់គុកទៀត ឥលូវផលកម្មតាមស្នងហើយ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពេីពុករលួយ ឃាត់ខ្លួន​បញ្ជូនទៅ​ តុលាការចាត់ការតាមច្បាប់​ ៕

 #ជម្ងឺគេងមិនលក់ ដើម កញ្ឆែត អាចជួយបានដើមកញ្ឆែត ជារុក្ខជាតិម៉្យាង ដែលអ្នកបុរាណស្តេចថ្នាំ ចាត់ទុកជាឱសថធម្មជាតិដ៏ពូកែស័ក្តិ...
11/05/2025

#ជម្ងឺគេងមិនលក់ ដើម កញ្ឆែត អាចជួយបាន

ដើមកញ្ឆែត ជារុក្ខជាតិម៉្យាង ដែលអ្នកបុរាណស្តេចថ្នាំ ចាត់ទុកជាឱសថធម្មជាតិដ៏ពូកែស័ក្តិសិទ្ធិ គ្មាន ជាតិ ពុល អាច ប្រើ ជា ឱសថ រំងាប់ ការ ឈឺចាប់, ថ្លើម, ព្យាបាល ជំងឺ គេង មិនលក់, ព្យាបាល ការ កើតមុន…។
ជំងឺ គេង មិន លក់ ៖ដើម កញ្ឆែត ស្ងួត ២៥ ក្រាម, ត្រាវ២៥ក្រាម, ស្លឹកឈូកក្រៀម ១០ ក្រាម លាង ទឹក ឲ្យ ស្អាត ដាក់ ដាំជា មួយ ទឹក។ ទទួល ទាន ក្តៅៗ ជា ប្រចាំ ជា រៀង រាល់ ល្ងាច ពី ៣ ទៅ ៥ ដង។ ម្យ៉ាង ទៀត អ្នក អាច ធ្វើ ស៊ុប កញ្ឆែត ជាមួយ ត្រី ២០០ ក្រាម និង កាឆែត ស្រស់ ៣០០ ក្រាម។ សម្អាត យក ឬស និង ស្នោរស ចេញ ឲ្យ អស់, លាង ឲ្យ បាន ស្អាត រួច ហាន់។ យក ត្រី ទៅ លាង ឲ្យ ស្អាត ហាន់ ជា បន្ទះ ស្តើងៗ រួចយក សាច់ ត្រី ទៅ ស្ងោរ កូរៗ វា រយៈ ពេល ៥ នាទី បន្ទាប់ មកដាក់ កញ្ឆែត ចូល នៅ ពេល ពុះ ត្រូវ លើក ចុះភ្លាម ហើយ ត្រូវ ពិសារ ភ្លាមៗ ផង ដែរ។ អ្នក អាច ពិសារ ស៊ុបជា មួយ បាយ។ ស៊ុប នេះ អាច ជួយ ព្យា បាល ជំងឺ គេង មិន លក់, អស់ កម្លាំង, បាយ មិន បាន។
ព្យាបាល ការ កើត មុន ដើម កញ្ឆែត ស្ងួត ៣០ ក្រាមដាក់ដាំជាមួយទឹក២០០មីលីលីត្រ ទទួលទានជាប្រចាំ។ ឬ ក៏ អាចទទួល ទាន ដើមកញ្ឆែត ជាអាហារ(យក ឬស និង ស្នោរសៗ ចេញ ឲ្យ អស់ រួច លាង សម្អាត អាច ពិសារ ទាំង ដើម និង ស្លឹក ទាំង ស្រស់ៗ)។
ចំណាំ៖ ដើមកញ្ឆែត ជារុក្ខជាតិ ត្រជាក់ ងាយ នឹង ធ្វើ ឲ្យ រាក រូស ដូច្នេះ ក្មេងៗ មិន ត្រូវ បរិភោគ ឡើយ៕

Address

National Highway 5
Poipet

Alerts

Be the first to know and let us send you an email when Air News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share