เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

SAVUN news SAVUN news ព័ត៌មានទាន់ហេតុការណ៍
សូមទំនាក់ទំន: 🤳: 089 904 872

•ប្រចាំការប៉ោយប៉ែត

20/10/2026

ប្រជាពលរដ្ឋចំនួន២១គ្រួសារដែលមានលំនៅឋានលើទីទួលដាច់ស្រយាលហ៊ុំព័ទ្ធទៅដោយផ្ទៃទឹក នៅក្នុងភូមិគៀលក្រោល ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីរ លោកទួង ហួត និងអ្នកស្រីនាង ធារ៉ា រួមជាមួយក្រុមការងារសប្បុរសជននៅក្នុងក្រុងប៉ោយប៉ែត.៕................
២០.១០.២០២៦.៕

20/10/2026

ចែកអំណោយនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ.៕.............
២០.១០.២០២៦.!!

បន្ទាយមានជ័យ. នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ដំណេីរការប្រឡង (ថ្ងៃទី០២) នៃការជ្រើសរើសយោធិនកងរាជអាវុធហត្ថលើផ្ទៃប្រទ...
19/10/2026

បន្ទាយមានជ័យ. នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ដំណេីរការប្រឡង (ថ្ងៃទី០២) នៃការជ្រើសរើសយោធិនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លើវិញ្ញាសារប្រឡងមានដូចជា៖ ប្រឡងសមត្ថភាព (ការសរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស) ដែលធ្វើឡើងនៅសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័ និងមានការពិនិត្យសុខភាព និងកាយសម្បទាល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ) នៅការិយាល័យសុខាភិបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ.៕

18/10/2026

ទាំងនេះជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាការកសាងរបស់ព្រះអង្គគ្រូព្រះនាម ម៉ូត សាម៉ូន ដែលជាចៅអធិការវត្តអូរនាង.!!...............
សូមគោរពអញ្ជើញសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកលោកស្រី ពុកម៉ែបងប្អូនប្រជាពលរដ្ឋញោមញាតិជិតឆ្ងាយ ចូលរួមក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គី នៅក្នុងវត្តរស្មីរតនារាម (ហៅវត្តអូរនាង)ដែលផ្ដួចផ្ដើមធ្វើឡើងដោយព្រះគ្រូចៅអធិការវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្ត កម្មវិធីនិងប្រព្រឹត្តទៅនៅថ្ងៃទី២៦.២៧.ខែតុលា.ឆ្នាំ២០២៦.៕

នគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងផលិតទឹកក្រធំមួយកន្លែងនៅក្នុងសង្កាត់ប៉ោយប៉ែត.!!..........
17/10/2026

នគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងផលិតទឹកក្រធំមួយកន្លែងនៅក្នុងសង្កាត់ប៉ោយប៉ែត.!!................
ក្រុងប៉ោយប៉ែត.នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦
ក្រោយពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពី
លោកវីរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែតនិង ដោយមានការយកចិត្តទុកដាក់ពី លោក វរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានដាក់ផែនការដល់មន្ត្រីប៉ុស្តិ៍ ចុះសហការជាមួយកម្លាំងផែនបង្ក្រាបគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបទីតាំងផលិតទឹកស្លឹកក្រធំមួយកន្លែង ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.។

ក្នុងប្រតិបត្តិការបង្ក្រាបភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន. ទឹកស្លឹកក្រធំជាច្រើនដប និងគ្រឿងផ្សំសម្រាប់ផលិតមួយចំនួនទៀត ព្រមទាំងបាននាំខ្លួនម្ចាស់ទីតាំងទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអប់រំទៅតាមនីតិវិធី.៕

17/10/2026

ចោរនៅក្រុងប៉ោយប៉ែតមានគ្រប់បែបគ្រប់ជំនាញ.ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧.ខែតុលា.ឆ្នាំ២០២៦.!!...................
មានចោរសារីថ្មីម្នាក់ជិះកង់មកលួចម៉ូតូកង់បីរបស់ប្រជាពលរដ្ឋដែលចតនៅមុខសាលាសង្កាត់ចាស់នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត.បងប្អូនយើងសូមមានការប្រុងប្រយ័ត្នទៅលើទ្រព្យសម្បត្តិរៀងៗខ្លួន ព្រោះចោរច្រើនណាស់ .សូមបងប្អូនជួយស៊ែរឃ្លីបវីដេអូនេះឲ្យបានគ្រប់ៗគ្នាដើម្បីងាយស្រួលដល់បងៗកម្លាំងសមត្ថកិច្ចឲ្យឆាប់ក្របួចបានលោកចោលម្នាក់នេះ.៕

17/10/2026

នៅព្រឹកថ្ងៃទី១៧.ខែតុលា.ឆ្នាំ២០២៦.លោក ជាតិ សម្បត្តិ មេភូមិក្បាលកោះបានដឹកនាំក្រុមការងារធ្វើការសំអាតសាលារៀនបាលិលេយ្យ១ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលជាទីតាំងស្នាក់នៅបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក.៕

16/10/2026

នៅយប់ថ្ងៃទី១៦.ខែតុលា.ឆ្នាំ២០២៦.ផ្សាយចេញពីស្ទូឌីយោដំណឹងសង្គម .!!...................
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានធ្វើការបកស្រាយបញ្ជាក់អំពីករណីក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធគ្នារហូតឈានដល់បំផ្ទុះគ្រាប់បែកកាលពីយប់ម៉ោង១២.និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៦.ខែតុលា.ឆ្នាំ២០២៦.៕

16/10/2026

ផ្លូវចង្អៀត ផ្លូវស្ទះ បើកឡានមកឈប់ បង្ករភាពកកស្ទះដល់អ្នកធ្វើដំណើរហើយជេរប្រមាថមកលើអ្នកសារព័ត៌មានទៀត.ចំណុចផ្សារត្រីក្រុងប៉ោយប៉ែត ១៦.ខែតុលា.ឆ្នាំ២០២៦.៕

16/10/2026

ប៉ោយប៉ែត.យប់មិញ ស្ទា.វ. កា.ប់.គ្នា. មិនបានសម្រេចបោ...ក.គ្រា..ប់ បែ.ក ១គ្រា.ប់.ទាំងកណ្ដាលយប់ ផ្អើលអស់ប្រជាពលរដ្ឋឥឡូវនេះកម្លាំង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ធ្វើការឃា...ត់ខ្លួនស.ង្ស័..យបាន១នាក់ហើយ..៊ហេតុការណ៍នេះកើតឡើងរំលងអធ្រាតឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៦.៕

ที่อยู่

ប៉ោយប៉ែត
Bangkok
11100100

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ SAVUN news โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง SAVUN news:

ทางลัด

แชร์

หมวดหมู่