KSK Post LIVE

KSK Post LIVE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KSK Post LIVE, Media/News Company, St. National Road 5, Poipet.

On 30 July 2025 Thailand has violated the ceasefire agreement by arresting 20 Cambodian soldiers (and shooting two other...
30/07/2025

On 30 July 2025 Thailand has violated the ceasefire agreement by arresting 20 Cambodian soldiers (and shooting two others whose conditions remain unknown—whether dead or alive) under the pretense of inviting them to shake hands and take group photos. Thailand’s actions constitute a breach of the Kuala Lumpur ceasefire agreement and are in violation of international law, specifically the 1949 Geneva Conventions concerning the treatment of prisoners of war (POWs). Cambodia must gather evidence in order to condemn Thailand for committing war crimes.

នៅថ្ងៃទី 30 ខែកក្កដាឆ្នាំ2025 ថៃបានរំលោភលើបទឈប់បាញ់ ដោយការចាប់ខ្លួនទាហានកម្អុជា២០នាក់(និងបាញ់ដួលលើដី២នាក់ មិនទាន់ដឹងថាស្លាប់ឬរស់) ក្រោមហេតុផលមកសុំចាប់ដៃនិងថតរូបជាមួគ្នា។ សកម្មភាពរបស់ថៃបានរំលោភលើបទឈប់បាញ់ទីក្រុងKL និងខុសច្បាប់អន្តរជាតិ អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ស្តីពីការប្រព្រឹត្តលើអ្នកទោសសង្គ្រាម(ឈ្លើយសឹក)។ កម្ពុជាត្រូវតែប្រមូលភស្តុតាងដើម្បីថ្កោលទោសថៃ ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ 🫡🥹
បងប្អូនអាចចែក រំលែក post តាម account របស់ខ្លួន

29/07/2025
ឃាត់ខ្លួនថៅកែស្រីជនជាតិវៀតម្នាក់  ជាប់ពាក់ព័ន្ធការនាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត ២០តោន ភ្នំពេញ ៖ នាយកដ្ឋានន...
15/02/2025

ឃាត់ខ្លួនថៅកែស្រីជនជាតិវៀតម្នាក់ ជាប់ពាក់ព័ន្ធការនាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត ២០តោន

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនថៅកែស្រីជនជាតិវៀតម្នាក់ ជានាយកក្រុមហ៊ុន CHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយជាប់ពាក់ព័ន្ធការនាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត ២០តោន ។
ជនសង្ស័យមានឈ្មោះ NGUYEN THI THANH THIEN ភេទស្រី ជាជនជាតិវៀតណាម ជាម្ចាស់ក្រុមហ៊ុន ច័ន្ទ ហាន់នី អិមផត អិចផត ឯ.ក អាសយដ្ឋានស្នាក់នៅផ្ទះលេខ៧៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សំណុំរឿងនេះ បានស្ថិតនៅដៃលោក ឆាយ ហុង ព្រះរាជអាជ្ញារង បើកការស៊ើបសួរ ។

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី ...
27/01/2025

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី

===========
ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ សូមជម្រាបជូន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៥ មានអាខោនហ្វេសបុក Poipet Town BMC បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក មានខ្លឹម សារថា “កន្លែងដូរលុយធារិនដីថ្មី ចោរប្លន់អត់មានអ្នកជួយយប់មិញ” ។

បន្ទាប់ពីទទួលព័ត៌មានបាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅដល់កន្លែងហាងប្តូរប្រាក់ឈ្មោះ៖ សុធារិន ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជួបម្ចាស់ហាងផ្ទាល់ គឺពុំមានករណីចោរប្លន់ ដូចអា ខោនហ្វេសបុក Poipet Town BMC បានបង្ហោះផ្សាយនោះទេ ។

អាស្រ័យហេតុនេះ៖ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើដល់ម្ចាស់អាខោនហ្វេសបុក Poipet Town BMC ធ្វើការលុបចេញ និងកែតម្រូវឡើងវិញ បើមិន ដូច្នេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនឹងធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងចាត់ការតាម នីតិវិធី៕

ជនសង្ស័យម្នាក់ស្លាប់ ក្រោយចាក់សម្លាប់ប៉ូលិសបុស្តិ៍បឹងកេងកង២ ដណ្ដើមកាំភ្លើងខ្លី បាញ់មកលើសមត្ថកិច្ចវិញ ភ្នំពេញ ៖ ជនសង្ស័យម...
29/08/2024

ជនសង្ស័យម្នាក់ស្លាប់ ក្រោយចាក់សម្លាប់ប៉ូលិសបុស្តិ៍បឹងកេងកង២ ដណ្ដើមកាំភ្លើងខ្លី បាញ់មកលើសមត្ថកិច្ចវិញ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់(ប្រើប្រាស់គ្រឿងញៀន) បានអុកឡុកក្នុងភូមិ និងយកកាំបិតចាក់សម្លា.ប់សមត្ថកិច្ចមួយរូប រួចដណ្ដើមយកកាំភ្លើងខ្លី ១ដើម របស់សមត្ថកិច្ច ហើយបាញ់ស្រោចមកលើកងកម្លាំងជាច្រើនគ្រាប់ ទើបកងកម្លាំងបាញ់ការពារខ្លួន បណ្ដាលឲ្យជនសង្ស័យស្លា.ប់នៅនឹងកន្លែង ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះជាមន្ត្រីនគរបាល ដែលបាត់បង់ជីវិត មានឈ្មោះ សៅ រក្សា អាយុ៣០ឆ្នាំ ជាមន្ត្រីបុស្តិ៍នគរបាលបឹងកេងកង២ ។

ចំណែកឯជនសង្ស័យមានឈ្មោះ ជលា វ័យប្រមាណ៣០ឆ្នាំ ធ្លាប់ចូលមណ្ឌលកែប្រែ និងធ្លាប់ជាប់ពន្ធនាគារ ផងដែរ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា ជនសង្ស័យ(ជាមនុស្សប្រើប្រាស់សារធាតុញៀន) ហើយអុកឡុកក្នុងផ្ទះ យកកាំបិតគំរាមចាក់ម្តាយ ទើបក្រុមគ្រួសារ ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចបុស្តិ៍នគរបាលបឹងកេងកង២ ។ ខណៈសមត្ថកិច្ច ដែលជាជនរងគ្រោះ បានមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យ បានលោតទៅចាក់សមត្ថកិច្ច បណ្ដាលរងរបួសធ្ងន់ រួចបានយកកាំភ្លើងរបស់សមត្ថកិច្ច ដើរស្រែកឡូឡា ពេញដងផ្លូវ។ ភ្លាមៗ សមត្ថកិច្ចបានជាច្រើន បានចុះមកអន្តរាគមន៍ ។ បន្ទាប់មកជនសង្ស័យក៏បានបាញ់តដៃ ស្រោចទៅលើសមត្ថកិច្ចជាច្រើនគ្រាប់ រហូតដល់សមត្ថកិច្ចប្រើប្រាស់សិទ្ធិការពារខ្លួន ក៏សម្រេចបាញ់បញ្ចប់ជីវិត ជនសង្ស័យ តែម្ដង ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះជាមន្ត្រីនគរបាល បានរងរបួសធ្ងន់ និងបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញពាក់ព័ន្ធ កំពុងពិនិត្យកោសល្យវិច័យស.ពនៅកន្លែងកើតហេតុ ផងដែរ ៕

12/06/2024

ព័ត៌មានបឋម
ខេត្តកណ្តាល=នៅវេលាម៉ោង 6:30 ព្រឹកថ្ងៃទី 12 ខែមិថុនាឆ្នាំ 2024 មានករណីបុរសម្នាក់បានចងកសម្លាប់ខ្លួននៅហ្នឹងដើមឈើមួយដើមដោយមិនទាន់ដឹងអំពីមូលហេតុអត្តសញ្ញាណច្បាស់លាស់ទេ

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនដែលធ្វើដំណើរទៅតាមដងផ្លូវធ្វើការនៅរោងចក្រ

ទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវស្ពានអាកាសក្រវ៉ាត់ក្រុងទី 3 ក្នុងក្រុងតាខ្មៅ។

កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ   postខេត្តកំពង់ធំ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីបានសម្លាប់...
10/06/2024

កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ
post
ខេត្តកំពង់ធំ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីបានសម្លាប់ឪពុកបង្កើតរបស់ខ្លួន។

ហេតុការបានកើតឡើង វេលាម៉ោង ៦ល្ងាច
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច អូរដងដឹង ក្រុមហ៊ុនCRCK1 ស្ថិតភូមិស្រែវាលខាងកេីត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះថា
ករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ គង់ ឈី ភេទប្រុស អាយុ៣០ឆ្នាំ ដោយបានកាប់ទៅលេីជនរងគ្រោះ ដែលត្រូវជាឪពុកបង្កេីតរបស់ខ្លួននឹង ត្រសេះ ចំក្បាល បណ្ដាលអោយស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមាន ឈ្មោះ សឹង គង់ អាយុ៦២ឆ្នាំ។ បើតាមសមត្ថកិច្ច ករណីឃាតកម្មនេះ មូលហេតុ ដោយសារជនសង្ស័យខឹងឪពុករបស់ខ្លួន (ជនសង្ស័យប្រេីប្រាស់គ្រឿងញៀន)។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសណ្ដាន់៕

មានករណីឃាតកម្មដ៏រន្ធត់មួយ ទៅលើក្មេងស្រីអាយុ16ឆ្នាំ នៅស្រុកបវេល ខេត្តបាត់ដំបង_ _ _  បាត់ដំបង=នៅថ្ងៃទី19 ខែ ឧសភា ឆ្នាំ2024...
20/05/2024

មានករណីឃាតកម្មដ៏រន្ធត់មួយ ទៅលើក្មេងស្រីអាយុ16ឆ្នាំ នៅស្រុកបវេល ខេត្តបាត់ដំបង_ _ _


បាត់ដំបង=នៅថ្ងៃទី19 ខែ ឧសភា ឆ្នាំ2024មានករណីឃាតកម្មមួយ នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ជនរងគ្រោះមានឈ្មោះ សេង គឹមហៀង អាយុ16ឆ្នាំ ស្នាក់នៅ នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ជនរងគ្រោះមានរបួសពេញផ្ទៃមុខដោយត្រូវបានកាប់នឹងពូថៅ ជាច្រើនពូថៅ

ជនល្មើសដែលបង្ករហេតុត្រូវជាម្តាយមីង ជីដូនមួយរបស់ជនរងគ្រោះ ដែលបានប្រើពូថៅកាប់ទៅលើជនរងគ្រោះខណពេលដែលជនរងគ្រោះគេងលក់ ហេតុការណ៍នេះនៅមិនដឹង ពីមូលហេតុនៅឡើយទេ ថាមានគុំនុំអ្វី

ជនល្មើសត្រូវបានកម្លាំងសម្ថកិច្ចឃាត់ខ្លួននឹងសាកសួរ អំពីព័ត៌មានបន្ថែម នឹងសាងសុំនុំរឿង បញ្ជួនទៅតុលាការ ដើម្បីចាត់ចែងតាមនីតិវិធីច្ប៉ាប់។

អបអរសាទរខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោ...
05/05/2024

អបអរសាទរខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក

ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក (៣ ឧសភា ១៩៩៣) ក្រោមប្រធានបទ "សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន"។

ការប្រារព្ធទិវាសេរីភាពសារព័ត៌មានប្រចាំឆ្នាំបែបនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក៕

ត្រីគល់រាំង ៖ ជានិមិត្តរូបមច្ឆជាតិកម្ពុជា ដែលកំពុងបង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈមនឹងការ...
05/05/2024

ត្រីគល់រាំង ៖ ជានិមិត្តរូបមច្ឆជាតិកម្ពុជា ដែលកំពុងបង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមាន ការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង ។

សេចក្តីជូនដំណឹងក្រុមហ៊ុនអគ្គិសនី អានកូ ក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ មេត្តាជ្រាបថា៖នៅថ្ងៃទី05/05/2024...
05/05/2024

សេចក្តីជូនដំណឹងក្រុមហ៊ុនអគ្គិសនី អានកូ ក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ មេត្តាជ្រាបថា៖នៅថ្ងៃទី05/05/2024ក្រុមការងារបច្ចកទេសអគ្គិសនីកម្ពុជា នឹងផ្អាក់ការផ្គត់ផ្គង់ចរន្តតាមតំបន់ និង បណ្តោយផ្លូវមួយចំនួនតាមពេលវេលាដូចខាងក្រោយ:

1/ចាប់ពីម៉ោង08:00នាទីព្រឹកដល់ម៉ោង12:00នាទីថ្ងៃត្រង់ រយះពេល4ម៉ោង ប៉ះពាល់តាមបណ្តោយផ្លូវនិងតំបន់មួយចំនួនដូចខាងក្រោម៖

តំបន់Star Gold បណ្តោយផ្លូវទំនប់ដីសចាប់ពីពីការ៉ាស់សាំងPTTទៅដល់ម្តុំខាងលិចចំការស្វាយ ម្តុំវត្តពុទ្ធិភូមិជាយដែន និង ផ្នែកខ្លះភូមិព្រៃព្រិចជិតផ្លូវសម្តេច ជា ស៊ីម។

2/ចាប់ពីពីម៉ោង01:00នាទីរសៀលដល់ម៉ោង05:00នាទីរសៀល រយះពេល4ម៉ោង ប៉ះពាល់តាមបណ្តោយផ្លូវនិងតំបន់មួយចំនួនដូចខាងក្រោម:

បណ្តោយផ្លូវតាមមាត់អូរផ្កាយប្រាំរហូតដល់ម្តុំដើមស្រល់ បណ្តោយផ្លូវខាងលិចនាគទិព្វមួយដល់ម្តុំចំការស្វាយ បូរីដួងចាន់ជួរខាងកើត ផ្នែកខ្លះបូរីសំរិទ្ធពៅ ផ្នែកខ្លះផ្លូវSFLUS បូរីអុឹង តុងហ៊ួ បូរី គឹម លនព្រៃព្រិច និង ផកនែកខ្លះនៃភូមិព្រៃព្រិច។

ដោយយោងទៅលើមូលហេតុ ក្រុមការងារបច្ចេកទេសខាងអគ្គិសនីកម្ពុជាធ្វើការរើខ្សែបណ្តាញនៅអនុស្ថានីយ៏ប៉ោយប៉ែត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ដើម្បីត្រៀមលក្ខណះទុក្ខជាមុន និង ក៏សូមអភ័យទោសដល់ការដាច់ចរន្តនេះផងដែរ។

សូមអរគុណ🙏🙏🙏

🛑 អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត     ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០០:៣០នាទី       កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោ...
19/03/2024

🛑 អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០០:៣០នាទី
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរជ្រៅបានដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុល និងអាវុធជាតិផ្ទុះ នៅម្តុំហ្គារាសសាំង(សាំបុរី) ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមទាំង វត្ថុតាង គ្រឿងញៀន
១.ម្សៅម៉ត់ ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០២កូនថង់តូច។
២.ថ្នាំកញ្ចប់ពណ៌ក្រហមមានរូប(ទំពាំងបាយជូរ) សង្ស័យជាសារធាតុញៀនចំនួន(កន្លះកញ្ចប់)។
៣.ថ្នាំគ្រាប់ពណ៌ផ្កាឈូក សង្ស័យជាសារធាតុញៀនចំនួន១០គ្រាប់។
បន្ទាប់មកកម្លាំងក៏បាននាំខ្លួន ជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)។
ជនសង្ស័យទាំង០៤នាក់ ត្រូវបាន កសាងសំណុំរឿងបញ្ជូនតាមនិតិវិធី។

Address

St. National Road 5
Poipet
12000

Alerts

Be the first to know and let us send you an email when KSK Post LIVE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KSK Post LIVE:

Share