Salitleyy Post

Salitleyy Post Hello Everyone. Please well come to my page. Thank you.

នេះមែនទេជាអត្ថន័យឈ្មោះខ្ញុំដែលប៉ាបានដាក់ឲ្យ ។
17/08/2025

នេះមែនទេជាអត្ថន័យឈ្មោះខ្ញុំដែលប៉ាបានដាក់ឲ្យ ។

សារពីទាហ៊ានម្នាក់ ខ្ញុំចង់ប្រាប់បងប្អូនថា:បើបងប្អូននៅតែបន្តប្រើនូវផលិតផលរបស់ថៃទៀត អុីចឹងបងប្អូនទាញកាំភ្លើងមកបាញ់ពួកខ្ញុំ...
14/08/2025

សារពីទាហ៊ានម្នាក់

ខ្ញុំចង់ប្រាប់បងប្អូនថា:
បើបងប្អូននៅតែបន្តប្រើនូវផលិតផលរបស់ថៃទៀត អុីចឹងបងប្អូនទាញកាំភ្លើងមកបាញ់ពួកខ្ញុំដែលកំពុងឈជើងនៅព្រំដែនឲ្យហើយមក យ៉ាងណាក៏បានស្លាប់ក្រោមស្នាដៃប្រជាជនខ្លួនឯងប្រសើរជាងស្លាប់ក្រោមស្នាដៃសត្រូវដែរ។
រៀនចេះឈឺចាប់ផងបងប្អូន។

12/08/2025

តម្លៃនៃចំណេះដឹង

កាលពីល្ងាចមិញពេលខ្ញុំធ្វើដំណើរទៅផ្ទះហើយកំឡុងពេលឈប់ចាំឆ្លងផ្លូវ ។ ខ្ញុំបានឮលោកពូម្នាក់និយាយទៅកាន់កូនស្រីរបស់គាត់ទាំងមានឯកសណ្ឋានសិស្សថា " ខំរៀនណាកូន អត់ចំណេះមិនស្រួលទេ " ។ ធ្វើឲ្យខ្ញុំនឹកស្រណោះដល់សម្ដីរបស់ប៉ាខ្ញុំដែលគាត់បានប្រៀនប្រដៅស្រដៀងលោកពូដែរ។ ប៉ាខ្ញុំគាត់បាននិយាយថា " ខំរៀនណាកូន ធំឡើងកាន់តែប៊ិច និង សៀវភៅបានហើយ កុំកាន់ម៉ាសុីនអារឈើដូចប៉ា ហត់ណាស់ " ហើយគាត់បានបន្តទៀតថា " គេអ្នកកាន់ប៊ិច គេគ្រវាសតែមួយខ្វាច់ លុយរត់មករកគេឯង ប៉ាកាន់ម៉ាសុីនអារឈើមួយថ្ងៃពេញ រកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃមិនចង់បានផង" ។ នៅពេលនោះដោយសារខ្ញុំនៅក្មេងពេក (នេះជាការទូន្មានរបស់ប៉ាខ្ញុំ៨ឆ្នាំមុន និង ពីរឆ្នាំមុនគាត់លាចាកលោក) ទើបខ្ញុំមិនមានការគិតបានជ្រៅជ្រះនោះទេ។ ខ្ញុំគិតបានត្រឹមតែ ប្រហែលគាត់ចង់ឲ្យខ្ញុំក្លាយជាអ្នកមាន និង រស់នៅបានសុខស្រួលប៉ុណ្ណោះ។ ប៉ុន្តែុមកដល់ពេលនេះទើបខ្ញុំដឹងថាការទូន្មានរបស់គាត់ គឺមិនត្រឹមតែសំដៅចង់ឲ្យខ្ញុំរស់នៅបានសុខស្រួល រកលុយបានច្រើននោះទេ។ គឺគាត់ចង់មានន័យថា មានតែការអប់រំ ការៀនសូត្រទេដែលអាចធ្វើជាផ្លូវនាំយើងទៅរកភាពត្រចេះត្រចង់និងការរស់នៅប្រកបដោយភាពសុខដុមរមនា។ ចំណេះដឹងជាស្ពានវេទមន្តដែលអាចនាំយើងទៅគ្រប់ទីកន្លែងបាន ។
#តម្លៃនៃចំណេះដឹង
#កូនកំសត់

កំណាព្យសាបអត្ថន័យស្លឹកឈើរុះរោយ បក់បោយតាមខ្យល់ទោះចង់កំណត់ ក៏មិនអាចពាល់ ។ពេលជាប់ទើសទាល់ ទើបខំដោះស្រាយ មានភាពខ្វល់ខ្វាយ នឿយ...
29/11/2024

កំណាព្យសាបអត្ថន័យ

ស្លឹកឈើរុះរោយ បក់បោយតាមខ្យល់
ទោះចង់កំណត់ ក៏មិនអាចពាល់ ។
ពេលជាប់ទើសទាល់ ទើបខំដោះស្រាយ
មានភាពខ្វល់ខ្វាយ នឿយកាយនិងចិត្ត ។
ត្បិតអីធម្មជាតិ កំណត់ជាសិទ្ធិ
ទោះចង់ប្រព្រឹត្ត ត្រូវគិតមុនដែរ ។

រូបភាព: think you need peace
#ចេះតែតែង

កំណាព្យសាបអត្ថន័យខំប្រឹងទើបទៅជិត ខំគិតទើបទៅដល់ខំសន្សំទើបនៅសល់ ខំខ្វល់ទើបគង់វង្ស ។ពេលចាស់ទន់ជង្គង់ ទោះបីលង់នឹងរោគាមិនរស់ដ...
24/11/2024

កំណាព្យសាបអត្ថន័យ

ខំប្រឹងទើបទៅជិត ខំគិតទើបទៅដល់
ខំសន្សំទើបនៅសល់ ខំខ្វល់ទើបគង់វង្ស ។
ពេលចាស់ទន់ជង្គង់ ទោះបីលង់នឹងរោគា
មិនរស់ដោយវេទនា ទុក្ខវេរាវិលជុំវិញ ។
ធម៌អាថខំទន្ទេញ កុំទោម្នេញនឹងថ្ងៃមុខ
រស់នៅឲ្យបានសុខ មិនធ្វើទុក្ខអ្នកដទៃ ។

រូបភាព : កូនចាបមាស
#ចេះតែតែង

Address

Poipet

Website

Alerts

Be the first to know and let us send you an email when Salitleyy Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share