អនាគតថ្មី

អនាគតថ្មី លោក សេង រាជសី ចាងហ្វាងការផ្សាយ ហើយ ក៏ជា ស្ថាបនិក ផ្តួចផ្តើមគំនិត នៃការបង្កើតនូវគេហទំព័រ អនាគតថ្មី ។

លោក សេង រាជសី

ទាក់ទងទៅនឹងការបង្កើតនូវ សារព័ត៌មាន អនាគតថ្មី នេះផងដែរ អនាគតថ្មី បានបង្កើត នូវច្បាប់មួយចំនួន សំរាប់ ក្រុមការងារ របស់ពួកយើង អនុវត្តន៍ក្នុង សា្ថប័ន ដូចខាងក្រោម៖

ក្រមសីលធម៌
ចំណុចស្នូលសំខាន់នៃបេសកកម្មរបស់សារព័ត៌មាន អនាគតថ្មី ការប្រកាន់ខ្ជាប់នូវបទដ្ឋានដ៏ខ្ពង់ខ្ពស់នៃវិជ្ជាជីវៈសារព័ត៌មាន។

ក្រុមការងារ របស់អនាគតថ្មី ទាំងអស់ (រួមទាំងអ្នកដែលប្រមូល អ្នកចុះផ្សាយ ឬអ្នកចែកចាយនូវសេចក្ដីរាយការណ៍ រប

ស់អនាគតថ្មី) ត្រូវតែប្រកាន់នូវវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ ទៅតាមគោលការណ៍ជាមូលដ្ឋានគ្រឺះដូចតទៅ៖
១.ព័ត៌មាន ឬ សេចក្ដីរាយការណ៍ របស់អនាគតថ្មី ត្រូវតែសុក្រឹត យុត្តិធម៌ និងមានឯករាជ្យភាព។
២.ក្រុមការងារយកព័ត៌មានរបស់អនាគតថ្មី ត្រូវតែរក្សានូវរបៀបនិយាយដើម្បីជៀសវាងនូវការបង្កជម្លោះ ការឃោសនា ឬការប្រមាថលើជនណា ក្រុមណា ឬរដ្ឋាភិបាលណាមួយ។
៣.ក្រុមការងារយកព័ត៌មាន អនាគតថ្មី មិនត្រូវប្រដៅ ញុះញង់ ឬមើលងាយអ្នកទស្សនាឡើយ។
៤.ក្រុមការងារយកព័ត៌មាន អនាគតថ្មី ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យសេរី មានការផ្សព្វផ្សាយព័ត៌មានដោយសេរី និងផ្តល់នូវ រិះគន់ បញ្ចេញមតិ និងទស្សនៈផ្សេងពីគ្រប់មជ្ឈដ្ឋាន ក្នុងន័យកែលំអរ។
៥.ក្រុមការងារយកព័ត៌មាន អនាគតថ្មី មិនត្រូវបញ្ចូលពាក្យចចាមអារាម និងព័ត៌មានដែលមិនមានភស្តុតាងគ្រប់គ្រាន់ទៅក្នុងសេចក្ដីរាយការណ៍ ឬ ព័ត៌មានរបស់ខ្លួនឡើយ។
៦.ប្រសិនបើក្រុមការងារ អនាគតថ្មី មានកំហុសក្នុងការផ្សាយវីដេអូរ ឬផ្សាយលើគេហទំព័រ ក្រុមការងារនោះត្រូវទទួលកំហុស ហើយកែតម្រូវជាបន្ទាន់ ។
៧. ក្រុមការងារយកព័ត៌មាន អនាគតថ្មី ត្រូវតែប្រាប់ពីប្រភពឲ្យបានច្បាស់ ពេញលេញ នៅពេលដែលប្រើប្រាស់ផ្នែកណាមួយនៃព័ត៌មានពីអង្គភាព ព័ត៌មានដទៃ ឬបទសម្ភាសន៍ សេចក្តីរាយការណ៍ ឬអ្វីៗដទៃទៀតពីប្រព័ន្ធផ្សព្វផ្សាយពីស្ថាប័ណ្ណដទៃ។
៨.ក្រុមការងារយកព័ត៌មាន អនាគតថ្មី ត្រូវរក្សានូវឯករាជ្យរបស់ខ្លួនពីគណបក្សនយោបាយ ក្រុមប្រឆាំង អង្គការក្រៅប្រទេស និងអង្គការសាសនានានា។
៩.ទាក់ទងនឹង នយោបាយ វាគឺជាអាយុជីវិត នៃក្រុមការងារយើង ក៏ដូចជាប្រទេសយើងទាំងមូល ដូចនេះ គ្រប់ គណបក្សនយោបាយ នយោបាយ ទាំងអស់អាច មានសិទ្ធិ ស្នើសុំ អោយ សារព័តមាន អនាគតថ្មី ផ្សាយពី គោល នយោបាយ ឬ សកម្មភាពជួយសង្គមជាតិ ប្រជាជន របស់បក្ស ខ្លូន អោយប្រជាពលរដ្ឋទូទាំងប្រទេសធ្វើកាស្វែងយល់ (មិនប្រកាន់ និន្នាការ នយោបាយទៅលើបក្ស ណាមួយឡើយ)។
១០.ក្រុមការងារ អនាគតថ្មី មិនត្រូវលាក់អត្តសញ្ញាណខ្លួន ត្រូវតែបញ្ជាក់ ឬ បង្ហាញ អត្តសញ្ញាណ របស់ខ្លួន ដែលអង្គភាព អនាគតថ្មី បានផ្តល់ជូន នៅពេល ចុះយកព័ត៌មាន។

រក្សាសិទ្ធិ © ២០១៧ អនាគតថ្មី ។ បោះពុម្ពផ្សាយបន្តដោយមានការអនុញ្ញាតពី អនាគតថ្មី ដែលមានអាសយដ្ឋានៈ ភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គេហទំព័រៈ www.ank-news.com។

12/10/2025

វេលាម៉ោង១២ និង០៥នាទីយប់ឈានចូល ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ ថៃកំពុង តែបន្តចាក់ភ្លេងស្មូត រំខានបងប្អូនប្រជាពលរដ្ឋក្នុងភូមិជោគជ័យបន្តទៀតហើយ ។

12/10/2025

នៅវេលាម៉ោង ៩និង២៥ នាទីយប់ ថៃបន្តចាក់សម្លេងខ្មោចតាមឧបករណ៍បំពង សម្លេង បំភ័យពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យនៅយបើថ្ថៃទី១២ ខែ តុលា ឆ្នាំ២០២៥

12/10/2025

ព្រំដែនបន្ទាយមានជ័យ ថៃនៅតែបន្តយុទ្ធសាស្ត្រ ប្លែកៗ មកបង្ករការរំខានប្រជាពលរដ្ឋតាមព្រំដែន ដែលរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបន្តចាក់ផ្សាយបំពងសម្កេងប្រជាពលរដ្ឋជាបន្ត
នៅវេលាម៉ោង ៩និង២៥នាយប់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២៥

12/10/2025

ព្រំដែនបន្ទាយមានជ័យ :ម្សិលមិញ ថៃនៅតែបន្តយុទ្ធសាស្ត្រ ប្លែកៗ មកបង្ករការរំខានប្រជាពលរដ្ឋតាមព្រំដែន ដែលរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមានទាំងសម្លេងឆ្កែលូ សម្លេងខ្មោច ដែលជាយុទ្អសាស្ត្រអាលាតែ ដែលពិភពលោកខ្ពើមរអើម ហើយនៅ
យប់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២៥ នេះ បែជាថៃបានចាក់ផ្សសយធម៌ បន្ថែមទៀត ក៍ប៉ុន្តែធម៌ដែល ថៃសូត្រឬចាក់ផ្សាយធម៌នោះគឺធម៌របស់ខ្មែរ សោះ ( សូត្រ ធម៌របស់ខ្មែរ ) នៅភូមិជោគជ័យ បន្តទៀតគឹតទៅពួកថៃនេះឆ្គួតទាំងសំបុក

12/10/2025

សេចក្តីរាយការណ៍ពី ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចាប់ពីព្រលឹមថ្ងៃទី១២ តុលា ឆ្នាំ២០២៥ នេះមកដល់ម៉ោង ១និង៤០នាទី ថ្ងៃខែឆ្នាំដក៍ដែល សភាពការណ៍ស្ងាត់ស្ងៀម ទេប្រីយ៍មិត្តបងប្អូនជនរួមជាតិ ។

10/10/2025

តើជាប្រផ្នូលអាក្រក់រឺយ៉ាងណាសម្រាប់ប្រទេសថៃខណៈព្រឹកព្រហាមម៉ោង 5:00 និង 30 នាទីព្រឹកថ្ងៃទី 11 ខែតុលាឆ្នាំ 2025 នេះយើងឃើញថាសត្វកុកគ្រាល ក្រសា ហោះហើចេញពីប្រទេសថៃចូលមកកម្ពុជារាប់លានក្បាលយ៉ាងច្រើនកុះករអញ្ចឹងប្រិយមិត្តរង់ចាំតាមដាននៅព្រឹត្តិការណ៍នេះជាបន្តទៀតកើតឡើងនៅព្រឹកនេះ ។

បន្តយកព័ត៌មានតាមបន្ទាត់ព្រំដែន កម្ពុជា  សៀម ថ្ងៃទ៏ ០៩ ខែតុលាឆ្នាំ២០២៥
09/10/2025

បន្តយកព័ត៌មានតាមបន្ទាត់ព្រំដែន កម្ពុជា សៀម ថ្ងៃទ៏ ០៩ ខែតុលាឆ្នាំ២០២៥

09/10/2025
06/10/2025

លោក ស្រី អុីណារី ព្រមទាំងបងប្អូន កូនចៅ ជាសប្បុរសជនរស់ក្នុងក្រុងប៉ោយប៉ែត បាននាំយកអំណោយមកចែកជូន ដល់ប្រជាពលរដ្ឋរស់ក្នុងភូមិ ព្រៃចាន់ ៩០គ្រួសា
ខេត្តបន្ទាយមានជ័យ
ទិដ្ឋភាពនៅភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅព្រឹក ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២៥នេះ សភាពការណ៍មានសភាពស្ងាត់ជ្រងំ ប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ ចេញ ចូលធម្មតា ទាហាននៅប្រជាចាំការនៅភូមិព្រៃចាន់ ត្រៀម ២៤ម៉ោងដើម្បី ទប់ទល់និង ចោរសៀមឈ្លានពាន ចំណែកអ្នកសាព៍ត័មានប្រហែល ១០០អង្គភាពកំពុងផ្តិតយកព៍ត័មានក្នុងភូមិព្រៃចាន់នេះយ៉ាងសកម្មផងដែរ។លុះឈានចូលមកដល់ម៉ោង៤ល្ងាច
គេឃើញមានរថយន្តតូច៣គ្រឿង របស់ លោក ស្រី អុីណារី ព្រមទាំង បងប្អូន កូនចៅ ជាសប្បុរសជនរស់ក្នុង ក្រុងប៉ោយប៉ែត បាននាំយកអំណោយមកចែកជូន ដល់ប្រជាពលរដ្ឋរស់ក្នុង ភូមិព្រៃ ចាន់នេះចំនួន ៩០គ្រួសារ ក្នុង១គ្រួសារបានទទួលអំណោយ១ឆុត ក្នុងនោះមាន អង្ករ ១០ គីឡូ ត្រី ខ១យួរ ប្រេងឆា ១ដប មី១២កញ្ចប់ អំបិល ១គីឡូ ប៊ីចេង១កញ្ចប់ ទឹកត្រី ទឹកសុអុីវ ២ដប ។
ក្នុងពិធីចែកអំណោយនោះ លោក ស្រី អុីណារី បានមានប្រសាសន៍ថា លោកស្រីមានសេចក្តីសោមនស្សរីករាយ មានមោទនភាពជាខ្លាំងបានទទួលអំណោយផ្ទាល់ខ្លួនរបស់លោក ស្រីបាននាំអំណោយទាំងអស់នេះ យកមកចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិព្រៃចាន់នេះផ្ទាល់ដៃ ការលះបង់ចំណាយពេលវេលា ចំណាយទាំងធនធានយ៉ាងច្រើនរបស់លោកស្រីនេះ សបញ្ជាក់ឲ្យឃើញថា យើងជាខ្មែរដូចគ្នា ត្រូវរួបរួមសាមគ្គី ជួយគ្នា ពេលគ្រាដ៏លំបាកមួយនេះ ជ្រកក្រោមពាក្យស្លោកមួយ ថាយើងឈរ​យ៉ាងរឹងមាំ យើងឈរជាមួយគ្នាខ្មែរសាមគ្គីខ្មែរ។
ដោយមើលឃើញទង្វើទាំងអស់នេះប្រជាពលរដ្ឋទាំង ៩០គ្រួសារនេះ ពួកគាត់បានលើកម្រាមដៃ១០ធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុង លោក ទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ដែលមានទេវតាព្រះនាម កិមិរាទេវី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់ លោក ស្រី អុីណារី ព្រមទាំងបងប្អូនកូនចៅ ឲ្យជាសឆ្ងាយ ផុតពញទុក្ខពីសង្គ្រាម ឈ្លានពាន សៀម មកលើទឹកដីខ្មែរយើង ឲ្យពួកចោរសៀមឈ្លានពាននេះវិនាសអន្តរាយអស់ទៅ។
ចុងបញ្ចប់លោក ស្រី អុីណារី បានចែកប្រាក់ដល់គ្រួសាររងគ្រោះចំនួន ៦គ្រួសារ ដែលពួកចោរសៀម ព័ទ្ធយកផ្ទះសម្បែងរបស់គាត់កន្លងមកគ្មានផ្ទះសម្បែងរស់នៅរហូតមកដល់សព្វថ្ងៃនេះ៕

05/10/2025

លោក ហាង លីហាក់ សាខានៃប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំខេត្តកំពង់ធំបាននាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនកម្លាំង ជួរមុខភូមិព្រៃចាន់...!

ដោយ៖ សុវណ្ណារាជ រតនា

05/10/2025
02/10/2025

ដបទឹកក្តៅចំនួន២៥០០ដប ដែលមានឆ្លាក់រូបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន អមដោយពាក្យស្លោក ថា
(ពុកម៉ែតែងតែនៅក្បែរកូនជានិច្ច ) ត្រូវបានបន្តផ្ដល់ជូនកងទ័ពជួរមុខនៅខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ
ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៥

Address

Kbalspean Village, Poi Pet
Poipet
01710

Telephone

+85589933383

Website

https://www.tiktok.com/@anakutthmeynews, https://www.youtube.com/@anakutthmeynews

Alerts

Be the first to know and let us send you an email when អនាគតថ្មី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អនាគតថ្មី:

Share

Category

ស្ថាបនិកអនាគតថ្មី

Please like our new website page is www.ank-news.com