Vida Pura-ប្រាសាទ

Vida Pura-ប្រាសាទ ដើម្បីខ្មែរ

06/07/2025
05/07/2025

ប្រាសាទភ្នំកូនខ្លែង មានទីតាំងនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ឋិតនៅខាងជើងអាងត្រពាំងថ្មចម្ងាយ២១គីឡូម៉ែត្រ។ ប្រាសាទនេះសាងសង់នៅលើកំពូលភ្នំ កម្ពស់៥០ម៉ែត្រ។ ប្រាសាទភ្នំកូនខ្លែងជាទីសាសនឋានដ៏ស័ក្ដិសិទ្ធិដែលត្រូវបានកសាងឡើងនៅសម័យអង្គរ ឋិតក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី១ សតវត្សរ៍ទី១០ ហើយដែលជាសំណង់ស្ថាបត្យកម្មសិល្បៈខ្មែរក្នុងរចនាប័ទ្មប្រែរូប និងជាទីកន្លែងសក្ការៈបូជាឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គចំនួន៤ សង់លើខឿនតែមួយ រត់តាមអ័ក្សពីជើងទៅត្បូង ហើយមានកំពែងព័ទ្ធជុំវិញដែលមានទំហំ៣០*៣០.៧០ម៉ែត្រ ហើយមានខ្លោងទ្វារចូលពីទិសខាងកើត។ ប្រាសាទនេះធ្វើអំពីឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម។ បច្ចុប្បន្នប្រាសាទនៅសល់ប្រាង្គ២ប៉ុណ្ណោះ។

04/07/2025

ទស្សនៈឈ្លានពាននិយម យើងត្រូវឈ្លានពានជាប្រចាំ បើបានចំណេញ បើចាញ់រួចខ្លួន

04/07/2025

ខ្ញុំសូមពន្យល់បងប្អូនឲ្យយល់ថា Google Map គេយកផែនទីតាមថៃទេ ហើយការយកផែនទីតាមថៃនោះគឺខ្មែរយើងបាត់ដីមួយផ្នែករួចស្រេចបាត់ទៅហើយ ប៉ុន្តែអ្វីដែលយើងឃើញថាប្រាសាទតាមាន់ធំនៅក្នុងដីខ្មែរ ហើយថៃថាដីវានោះ គឺការឈ្លានពានបន្ថែមទៀត មានន័យថាឈ្លានពាន២តង់។ ១ ឈ្លានពានតាមGoogle Map ហើយ ២ ឈ្លានពានទៅមុខGoogle Map១តង់ទៀត។ កុំច្រឡំថាGoogle Mapនៅខាងខ្មែរ។ រូបខាងក្រោមគឺផែនទីGoogle Map ច្រកព្រំដែនបឹងត្រកួនដែលចូលមកក្នុងដីខ្មែរប្រហែល៣ទៅ៤គីឡូម៉ែតរួចហើយតាមរយៈខ្សែព្រំដែនដែលយើងឃើញ ប៉ុន្តែថៃវានៅចូលមកដាក់ស្នាក់ការហួសព្រំដែនចូលមកមុខក្នុងទឹកដីខ្មែរបន្ថែមទៀត។

03/07/2025

ថៃឃើញរូបភាពព្រះមហាក្សត្រខ្មែរទ្រង់សោយក្រយា ខ្លះមានការសរសើរពីភាពសាមញ្ញរបស់ទ្រង់ ខ្លះសម្ដែងអារម្មណ៍អាណិត ខ្លះសរសើរពីទឹកចិត្តមេត្តា ករុណារបស់ទ្រង់។ សូមជម្រាបថាកាលដែលទ្រង់សោយព្រះក្រយាដោយស្ពកបែបនេះ មិនមែនជាការមិនឲ្យតម្លៃអង្គព្រះមហាក្សត្រឡើយ តាមពិតនេះជាប្រពៃណីតាំងពីបរមបុរាណរបស់ខ្មែរ ដែលស្ពកគឺស្មើនឹងតុសម័យបច្ចុប្បន្ន វាពុំបានបង្ហាញពីការមិនផ្ដល់កិត្ដិយសទ្រង់ឡើយ។ អ្នកនៅក្រៅវាំងអាចទទួលឥទ្ធិពលច្រើនពីខាងក្រៅ តែនៅក្នុងរាជវាំងខ្មែរប្រពៃណីទំនៀមទម្លាប់នៅរក្សាបានច្រើន។ បងប្អូនអាចចូលមើលមតិជនជាតិថៃ តាមរយៈLink នៅComment ខាងក្រោម👇

27/06/2025

ខ្មែរយើងប្រហែលជាអាចគិតច្រឡំថាប្រជាជនថៃអាចនឹងត្រូវពួកយោធាយកផែនទីឯកតោភាគីបង្ហាញដល់ជនជាតិថៃថាខ្មែរឈ្លានពានទឹកដីថៃទើបថៃជឿតាម និងចោទថាកម្ពុជាឈ្លានពានមែន។ តាមពិតផែនទីថៃមិនឋិតថេរទេគឺអាចរីកជាលំដាប់ តាមចិត្តដែលពួកគេចង់បានគេគូសបន្ថែម ហើយមិនមែនប្រជាជនគេមិនដឹងទេ គឺប្រជាជនគេដឹងច្បាស់ណាស់ តែគេគាំទ្រឲ្យធ្វើអ៊ីចឹង ដោយសម្អាងថាដីដែលថៃថាខ្មែរឈ្លានពាននោះគឺជាអតីតដីថៃដែលបារាំងកាត់ឲ្យខ្មែរ។ សន្ធិសញ្ញាបារាំង-សៀម គឺជាការឈ្លានពានរបស់បារាំងលើដែនអធិបតេយ្យសៀម។ ដូចនេះការឈ្លានពានបន្តិចម្ដងៗ របស់សៀមមកលើខ្មែរគឺរឿងត្រឹមត្រូវ តាមទ្រឹស្ដីទឹកឡើងត្រីស៊ីស្រមោច ដល់ពេលទឹកហោចស្រមោចស៊ីត្រី។ សៀមមិនបានផ្អែកទៅលើច្បាប់អន្តរជាតិទេ គឺផ្អែកទៅលើច្បាប់អញខ្លាំង អញត្រូវដណ្ដើមវិញ។ ប៉ុន្តែអ្វីដែលខ្មែររងគ្រោះពីការសុំតែសុខ ត្រូវបានប្រទេសជិតខាងដូចជាសៀមបង្កើតទុក្ខឲ្យវិញ។ ខ្មែរយើងមិនដែលបណ្ដុះគំនិតឲ្យកូនចៅជំនាន់ក្រោយឈ្លានពានគេ តែគេឃើញយើងខ្សោយតែងតែបណ្ដុះគំនិតឲ្យកូនចៅគេឈ្លានពានយើង ទាំងដែលដីដែលគេរស់នៅរាល់ថ្ងៃជាទឹកដីរបស់យើងសោះ។ ម្ចាស់ទឹកដីក្លាយជាអ្នកឈ្លានពានទឹកដីខ្លួនឯង ទាំងដែលយើងមិនចង់រំឭកដីដែលបាត់ទៅហើយនោះ ប៉ុន្តែគេវិញរំឭកដល់កូនចៅគេតជំនាន់ចំពោះដីដែលគេលួចពីយើងបាន ហើយបារាំងទាមទារមកឲ្យខ្មែរវិញ។ ដំណាក់កាលនេះចោរក្លាយជាជនរងគ្រោះ ម្ចាស់ទឹកដីក្លាយជាចោរទៅវិញ។ ការនិយមនិយាយបង្វែងដាន លើកពីនេះដាក់នោះ ដើម្បីកុំឲ្យឈ្មោះជាជនជាតិឈ្លានពានគេជាប់ក្នុងប្រវត្តិសាស្រ្តសៀម បានធ្វើឲ្យសៀមក្លាយជាជនជាតិនិយាយដោះសារឲ្យតែរួចខ្លួនមួយគ្រាៗ ប៉ុន្តែនយោបាយនេះមានផលជាវិជ្ជមានចំពោះសាសន៍នេះនៅក្នុងតំបន់ដែលមានមនុស្សឲ្យពួកគេងាយបោកប្រាស់បាន សូម្បីតែជាតិសាសន៍ដើមក៏អាចបំភ្លេចដើមកំណើតខ្លួន និងចូលដៃចូលជើងក្បត់ជាតិសាសន៍ខ្លួនក៏មាន ឧទាហរណ៍ត្រកូលអភ័យវង្ស។ ចរចាទ្វេភាគីក៏គ្មានន័យខ្លឹមសារព្រោះគោលដៅគេ មិនមែនផ្អែកលើផ្លូវច្បាប់ ផ្អែកលើតែម្យ៉ាងយើងព្រមតាមគេរឿងនឹងចប់ដោយស្រួល បើមិនព្រមតាមគេគឺគេគំរាមកំហែង និងបង្កបញ្ហាឲ្យកាន់តែយ៉ាប់។

26/06/2025

ធ្លាប់ឮសៀមនិយាយថា គេជាពូជវង្សវរ្ម័នដែលរត់ពីអង្គរទៅទឹកដីសៀមសព្វថ្ងៃ វង្សវរ្ម័នខ្មោចឪវាស្អី គ្រាន់តែឥដ្ឋក៏មិនចេះធ្វើផង ដកឥដ្ឋពីអយុធ្យាមកកសាងក្រុងថ្មីនៅបាងកក។ ស្រណោះតែអយុធ្យា ត្រូវភូមាបំផ្លាញម្ដងហើយ ត្រូវសៀមខ្លួនឯងបំផ្លាញម្ដងទៀត។

14/02/2024
25/10/2023

ចៅសង្កាត់ ដែលបេះដូងរបស់គាត់នៅជាមួយប្រជារាស្រ្ត គាត់មានប្រសាសន៍ច្រើនដែលជាក្ដីបារម្ភអំពីសុខទុក្ខរបស់ប្រជាជននៅមូលដ្ឋានគាត់ក៏ដូចជាទូទាំងប្រទេស តែថតទាន់បានតែប៉ុណ្ណឹង។ ចំណុចដែលខ្ញុំថតមិនទាន់ ហើយខ្ញុំគិតថាជាសារល្អនោះគឺគាត់បានមានប្រសាសន៍ថា ការផ្សព្វផ្សាយលក់ផលិតផលរបស់អ្នករកស៊ីបច្ចុប្បន្នគឺមានចរិតលក្ខណៈព្រៃផ្សៃ ចំណុចដែលថាព្រៃផ្សៃនោះគឺថាដើម្បីលក់ដាច់ផលិតផលរបស់ខ្លួន គឺមានការកុហកបោកប្រាស់ បោកបញ្ឆោតថាវាមានគុណភាពល្អ តែធាតុពិតវាអាចប៉ះពាល់ដល់សុខភាព ពួកគាត់មិនខ្វល់ថាការធ្វើបែបនេះខុស តែដើម្បីតែបានចំណេញពីការលក់របស់គាត់ ហើយប្រជាជនយើងនេះហើយជាអ្នករងគ្រោះ ដោយសារតែជឿតាមការឃោសនាបែបទាក់ទាញទាំងនោះ។ Respectលោកចៅសង្កាត់និមិត្ត🙏

24/10/2023

ស្វែងយល់ពីគ្រោះថ្នាក់មេតាណុល ដែលលាយចូលទៅក្នុងស្រាស ឬស្រាថ្នាំ ហើយអាចបណ្ដាលឲ្យពុលស្លាប់

05/10/2023

ប្រភពពិធីបុណ្យភ្ជុំបិណ្ឌ

Address

Poipet

Alerts

Be the first to know and let us send you an email when Vida Pura-ប្រាសាទ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share