រដ្ឋបាលឃុំ ស៊ាងឃ្វាង - Seang Khveang C-A

រដ្ឋបាលឃុំ ស៊ាងឃ្វាង - Seang Khveang C-A ចែករំលែកនូវអំពើល្អ និងការអភិវឌ្ឍ

26/09/2025
 #រដ្ឋបាលឃុំស៊ាងឃ្វាង នាព្រឹកថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥លោក ...
26/09/2025

#រដ្ឋបាលឃុំស៊ាងឃ្វាង

នាព្រឹកថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥
លោក ឆាន សុផា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំស៊ាងឃ្វាង បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំរៀបចំចែកជូននូវស្បៀងអាហារដល់ ៖

+ គ្រួសារក្រីក្រចំនួន 18គ្រួសារ ក្នុងនោះ
- គ្រួសារម្នាក់ៗទទួលបាន ៖
- អង្ករ 20kg
- ប៊ីចេង 1kg
- ស្ករស 1 Kg
- ប្រេងឆា 1ប៊ីដុងធំ
- សាប៊ូ 1កញ្ចប់ធំ
- ទឹកត្រីចំនួន 3ដប
- និងអំបិល 2kg

+ សំលៀកបំពាក់និងសម្ភារៈសិក្សាដល់សិស្សក្រីក្រ ចំនួន 10 នាក់ ក្នុងនោះ
- ម្នាក់ៗទទួលបាន ខោអាវសិស្ស 1កំប្លេ សៀវភៅ ប៊ិក 1សម្រាប់ ។

+ ចែកកង់ដល់សិស្សក្រីក្រចំនួន 1នាក់ផងដែរ ។
——————————————————————-
——————————————————————-
#ថវិកានេះបានមកពីកញ្ចប់ទឹកប្រាក់សេវាសង្គម
#ចំណាយថវិកាសរុបអស់ចំនួន 2,967,500 រៀល
#សូមអរគុណ!

 #រដ្ឋបាលឃុំស៊ាងឃ្វាង-----------------------------នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្...
26/09/2025

#រដ្ឋបាលឃុំស៊ាងឃ្វាង
-----------------------------
នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥

រដ្ឋបាលឃុំស៊ាងឃ្វាង បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាឃុំ អាណត្ដិទី៥ ក្រោមអធិបតីភាព លោក ឆាន សុផា ប្រធានក្រុមប្រឹក្សាឃុំ ដែលមានសមាសភាពចូលរួមមានក្នុងកិច្ចប្រជុំ រួមមាន៖
-លោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ
-ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ
- លោកនាយកសាលាទាំងពីរកម្រិត
-មណ្ឌលសុខភាព
-មន្ដ្រីកសិកម្មឃុំ
-មេភូមិ អនុភូមិ សមាជិកភូមិ ទាំង១៣ ក្នុងឃុំ
-ប្រជាការពារភូមិ

#សូមគោរពអរគុណ!

 #រដ្ឋបាលឃុំស៊ាងឃ្វាងថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥លោក ឆាន សុ...
14/09/2025

#រដ្ឋបាលឃុំស៊ាងឃ្វាង

ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥

លោក ឆាន សុផា ប្រធានក្រុមប្រឹក្សាឃុំ បានដឹកនាំសហការី ចូលរួមវេនកាន់បិណ្ឌទី៧ នៅវត្តបុស្ស ឃុំស៊ាងឃ្វាង ។
#បិណ្ឌ៧
#ជូនបុណ្យផងបងប្អូនយើង
#សូមអរគុណ

 #រដ្ឋបាលឃុំស៊ាងឃ្វាង ថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥លោក សាន់ វ៉ា...
03/09/2025

#រដ្ឋបាលឃុំស៊ាងឃ្វាង

ថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥

លោក សាន់ វ៉ាន់ថា អភិបាលរងស្រុក និងលោក សួរ ចិត្ត នាយកទីចាត់ការវិនិយោគខេត្ត រួមដំណើរដោយរដ្ឋបាលឃុំស៊ាងឃ្វាង បានចុះពិនិត្យមើលគម្រោងផ្លូវបេតុង១ខ្សែ ដែលកំពុងធ្វើ ស្ថិតក្នុងភូមិសាស្ត្រទឹកដីសង្កែរ និងឧបម៉ា ៕
#ផ្លូវបេតុង
#មូលនិធិឃុំឆ្នាំ២០២៥
#ឃុំស៊ាងឃ្វាង
#ប្រវែង៧៤០ម៉ែត្រ

01/09/2025

#រដ្ឋបាលឃុំស៊ាងឃ្វាង

#សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនអគ្គិសនី នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ មានការផ្អាកផ្គត់ផ្គង់អគ្គិសនីចំនួន១ថ្ងៃ ចាប់ពីម៉ោង៨ ព្រឹកតទៅ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងឃុំស៊ាងឃ្វាង មេត្តាជ្រាបជាដំណឹង!

សូមអរគុណ!

01/09/2025

01/09/2025 សួស្ដីខែភ្ជុំ😍

31/08/2025

31/08/2025

សេចក្តីជូនដំណឹង---------------  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សម្រាប់ការពិ...
27/03/2025

សេចក្តីជូនដំណឹង
---------------
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គ.ជ.ប ត្រូវការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់

សាធារណជនដែលមានបំណងដាក់ពាក្យ សូមអញ្ជើញមកទំនាក់ទំនងទទួល និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមសាលាឃុំ សង្កាត់។
ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។ បេក្ខជនអាចទាញយកពាក្យសុំប្រឡងចូលបម្រើការងារតាមរយៈអាសយដ្ឋានវេបរបស់ គ.ជ.ប (www.nec.gov.kh) (https://drive.google.com/file/d/1fjh1VBTDPK6zaREzpO9bY7o6EPwo4cUz/view?usp=sharing ) ឬស្គែន QR-Code ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។
- ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ (វេលាម៉ោង ៧:០០ នាទីព្រឹក)
- ការឈប់ទទួលពាក្យ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)
- ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត
-ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅតាមមណ្ឌល ប្រមូលផ្តុំ ក្រុង ស្រុក។

#លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង

 #រដ្ឋបាលឃុំស៊ាងឃ្វាង នារសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥លោក ឆាន សុផា...
24/03/2025

#រដ្ឋបាលឃុំស៊ាងឃ្វាង
នារសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥
លោក ឆាន សុផា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំបានដឹកនាំសមាជិក រៀបចំចែកជូននូវស្បៀងអាហារដល់

គ្រួសារក្រីក្រចំនួន 15គ្រួសារ ក្នុងនោះ
- គ្រួសារម្នាក់ៗទទួលបានអង្ករ 25kg ភួយ1 ប៊ីចេង 1kg ស្ករស 1 Kg ប្រេងឆា 1ប៊ីដុងធំ សាប៊ូ 1កញ្ចប់ធំ និងទឹកត្រីចំនួន 2ដប ។

- សំលៀកបំពាក់និងសម្ភារៈសិក្សាដល់សិស្សក្រីក្រ ចំនួន 10 នាក់ ក្នុងនោះ
ម្នាក់ៗទទួលបាន ខោអាវសិស្ស 1កំប្លេ សៀវភៅ ប៊ិក 1សម្រាប់ និងថវិកា10,000 រៀល ។

- ចែកកង់ដល់សិស្សក្រីក្រចំនួន 2 នាក់ផងដែរ ។
——————————————————————-
——————————————————————-
#ថវិកានេះបានមកពីកញ្ចប់ទឹកប្រាក់សេវាសង្គម
#ចំណាយថវិកាសរុបអស់ចំនួន 2,655,000 រៀល
#សូមអរគុណ!

 #រដ្ឋបាលឃុំស៊ាងឃ្វាង នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឆាន...
08/11/2024

#រដ្ឋបាលឃុំស៊ាងឃ្វាង
នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក ឆាន សុផា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំបានដឹកនាំសមាជិក រៀបចំចែកជូននូវសម្ភារ:មួយចំនួនដល់គ្រួសារក្រីក្រចំនួន 10គ្រួសារ ក្នុងនោះ
- គ្រួសារម្នាក់ៗទទួលបានអង្ករ 20kg ភួយ1 ប៊ីចេង0.5kg ប្រេងឆា 1ប៊ីដុង សាប៊ូ 1កញ្ចប់ធំ និងទឹកត្រីចំនួន 2ដប ។

និងចែកឯកសណ្ឋានដល់ប្រជាកាពារចំនួន6នាក់ ។
#ថវិកានេះបានមកពីកញ្ចប់ទឹកប្រាក់សេវាសង្គម
#ចំណាយថវិការួមអស់ចំនួន 2,000,000 រៀល
#សូមអរគុណ!

Address

លំ
Prey Vêng
9140205

Telephone

+85567318311

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលឃុំ ស៊ាងឃ្វាង - Seang Khveang C-A posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រដ្ឋបាលឃុំ ស៊ាងឃ្វាង - Seang Khveang C-A:

Share