09/09/2025
លោកពូ🙏
មនុស្សម្នាក់ពេលឃើញអ្នកកំពុងដើរខុស ហើយគេអាចស្ងាត់ស្ងៀមមិនអើពើចំពោះដំណើរខុសរបស់អ្នកបាន អ្នកចាំទុកទៅ គេគ្មានចិត្តដើម្បីអ្នកទេ គេមិនបានទុកអ្នកជាសាច់ញាតិក្នុងចិត្តគេទេ សុខទុក្ខរបស់អ្នកមិនបានស្ថិតក្នុងការព្រួយបារម្ភរបស់គេទេ ហើយគេក៏គ្មានការឈឺចាប់នៅពេលឃើញអ្នកឈឺចាប់នោះដែរ ការឈឺចាប់របស់អ្នកមិនបានស្កៀបរមាស់ដល់ចិត្តគេឡើយ៕