ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា ខេត្តព្រៃវែង-Akp

  • Home
  • Cambodia
  • Prey Vêng
  • ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា ខេត្តព្រៃវែង-Akp

ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា ខេត្តព្រៃវែង-Akp ការិយាលយ័ទីភ្នាក់ងារសាពត៍មានកម្ពុជា(AKP)ប្រចាំខេត្តព្រៃវែង

ពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តពោធិរតនារាម ហៅវត្តត្នោត ក្នុងស្រុកពោធិ៍រៀង………………..នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៥...
18/10/2025

ពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តពោធិរតនារាម ហៅវត្តត្នោត ក្នុងស្រុកពោធិ៍រៀង
………………..
នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលស្រុកពោធិ៍រៀង និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់នៅវត្តពោធិរតនារាម ហៅវត្តត្នោត សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្ត ស្ថិតនៅក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #កម្ពុជា

សេចក្ដីប្រកាសព័ត៌មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នឹងធ្វើការបណ្ដេញជនជាតិកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តល្មើសច្...
18/10/2025

សេចក្ដីប្រកាសព័ត៌មាន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នឹងធ្វើការបណ្ដេញជនជាតិកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តល្មើសច្បាប់ ចេញពីកម្ពុជា ចំនួន ៦៤នាក់ ស្រី ៥នាក់ ក្នុងនោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានចំនួន ៥៩នាក់ ស្រី ៤នាក់!

🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #កម្ពុជា

សេចក្តីជូនដំណឹងក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ តាមដានគុណភាពខ្យល់ប្រចាំថ្ងៃ តាមរយៈចូលទៅកាន់វេបសាយរបស់ក្...
18/10/2025

សេចក្តីជូនដំណឹង

ក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ តាមដានគុណភាពខ្យល់ប្រចាំថ្ងៃ តាមរយៈចូលទៅកាន់វេបសាយរបស់ក្រសួងបរិស្ថាន ៖www.airquality.moe.gov.kh និងប្រព័ន្ធ APPឈ្មោះ CGS SPA ដែលធ្វើបច្ចុប្បន្នភាពរៀងរាល់១ម៉ោងម្តង៕

សូមអរគុណ!

ពិកា ឬស្រោមដាវ (Oroxylum indicum )ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទ កំពស់ ៥-១៣ម ដុះក្នុងព្រៃស្រោង ឬតាមមាត់ព្រៃធំ លើ...
18/10/2025

ពិកា ឬស្រោមដាវ (Oroxylum indicum )
ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទ កំពស់ ៥-១៣ម ដុះក្នុងព្រៃស្រោង ឬតាមមាត់ព្រៃធំ លើដីទំនាប រឺលើភ្នំដែលមានកំពស់រហូតដល់៩០០ម។ ដើមនេះមានដុះនៅទ្វីអាស៊ី ត្រូពិច។ ស្លឹកខ្លីៗផ្កា និងផ្លែបរិភោគបាន (កំពុងពេញនិយមហូបនៅស្រុកខ្មែរ) សំបក និងឬសគេប្រើសំរាប់ជ្រលក់សំពត់អោយមានពណ៍លឿង។ ក្នុងក្បួនឪថសបុរាណ គេអាចប្រើធ្វើជាថ្នាំរម្ងាប់រោគរាគមួល។

ប្រភព៖ កែវ សុភគ៌ (Keo Sopheak)

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ផ្ញើសារលិខិតអបអរសាទរគោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្...
18/10/2025

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ផ្ញើសារលិខិតអបអរសាទរគោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

មន្ទីរបរិស្ថានខេត្តរតនគិរី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានកសាងបញ្ជូនសំណុំរឿងបទល្មើសកាប់រំលំ រុករានដីដើម្បីធ្វើកម្មសិទ្ធិ...
18/10/2025

មន្ទីរបរិស្ថានខេត្តរតនគិរី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានកសាងបញ្ជូនសំណុំរឿងបទល្មើសកាប់រំលំ រុករានដីដើម្បីធ្វើកម្មសិទ្ធិ ក្នុងឧទ្យានជាតិវីរៈជ័យ ចំណុចចុងអូរប្រយ៉ា ទំហំ០២ ហិកតា ចំណុចភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ទៅអយ្យការអមសាលាដំបូងខេត្ត ស្របតាមនីតិវិធីក្រមបរិស្ថាននិងធនធានធម្មជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ សហការជាមួយកងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអណ្ដូងមាស ខេត្តរតនគិរី បានចុះពិនិត្យ បង្ក្រាប ស្រាវជ្រាវ ករណីកាប់រានដីធ្វើកម្មសិទ្ធិខុសច្បាប់ នៅចំណុចភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តររនគិរី៕

ក្រសួងបរិស្ថានចាត់វិធានការច្បាប់ចំពោះការបំពុលបរិស្ថានរបស់ក្រុមហ៊ុន FOUR SEASONS FOOD TASTE CO., LTD. ក្រុមហ៊ុនប្រភេទរោងច...
18/10/2025

ក្រសួងបរិស្ថានចាត់វិធានការច្បាប់ចំពោះការបំពុលបរិស្ថានរបស់ក្រុមហ៊ុន FOUR SEASONS FOOD TASTE CO., LTD. ក្រុមហ៊ុនប្រភេទរោងចក្រផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ដោយពុំបានអនុលោមតាមបញ្ញត្តិច្បាប់ ល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៦ នៃអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងមាត្រា៤ថ្មី មាត្រា៩ថ្មី នៃអនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រា១១ មាត្រា១២ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យ លេខ ២៧ អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។

18/10/2025
មន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានកិច្ចសហការជាមួយ រដ្ឋបាលស្រុកប្រាសាទបាគង បានបន្តបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុ...
18/10/2025

មន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានកិច្ចសហការជាមួយ រដ្ឋបាលស្រុកប្រាសាទបាគង បានបន្តបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបំផុសគំនិតប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ស្វែងរកប្រភពព័ត៌មានមិនពិត និងលើកកម្ពស់ការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមគ្រប់រូបភាព។

ផ្សាររលួស ស្រុកប្រាសាទបាគង ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥

#សន្តិសុខជាតិ #ក្រមសីលធម៌ #ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #នេត្រភក្ត្រា #ក្រសួងព័ត៌មាន #កម្ពុជា

តាមរយៈយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ពលរដ្ឋ យុវជន អ្នកប្រើប្រាស់បណ្តាញសង្គម បានប្តេជ្ញាចិត្តចូលរួមលុបបំបាត់ព័...
18/10/2025

តាមរយៈយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ពលរដ្ឋ យុវជន អ្នកប្រើប្រាស់បណ្តាញសង្គម បានប្តេជ្ញាចិត្តចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ និងសំណូមពរដល់សាធារណៈជនទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះប្រភេទព័ត៌មានបំពុល ព័ត៌មានគ្មានប្រភពច្បាស់លាស់ ការបំភ្លៃកាឡៃព័ត៌មានក្នុងចេតនាអាក្រក់ កេងចំណេញសម្រាប់ប្រយោជន៍បុគ្គល ធ្វើប៉ះពាល់ដល់សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ ប្រយោជន៍សាធារណៈ ជាពិសេសកុំផ្សាយ ឬចែករំលែកព័ត៌មានដែលបង្កមហន្តរាយដល់សន្តិសុខជាតិ។
ដើម្បីរួមចំណែកលុបបំបាត់ព័ត៌មានក្លែងក្លាយ សូមស្វែងរកព័ត៌មានពិត ពីប្រភពព័ត៌មានផ្លូវការ៖
១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ​​
២-ក្រសួងការពារជាតិ
៣-ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ
៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
៥-ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនដែលប្រតិបត្តិនិយាម និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ។

#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #នេត្រភក្ត្រា #ក្រសួងព័ត៌មាន #កម្ពុជា

ព័ត៌មានក្លែងក្លាយបានបង្កើតផលប៉ះពាល់ដល់សង្គមជាតិ! ក្រុមជនអគតិមួយចំនួនបានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាច្រើនក្នុងគោលបំណង...
18/10/2025

ព័ត៌មានក្លែងក្លាយបានបង្កើតផលប៉ះពាល់ដល់សង្គមជាតិ! ក្រុមជនអគតិមួយចំនួនបានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាច្រើនក្នុងគោលបំណងដើម្បីបំភ្លៃការពិតពីសង្គមកម្ពុជា និងបង្កើតការញុះញង់ផ្សេងៗ។ សូមបងប្អូនផ្ទៀងផ្ទាត់ឱ្យបានច្បាស់ ឬពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿ ឬចែករំលែកបន្ត។ ការមិនចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានរបស់ក្រុមជនអគតិដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើសខុសពីការពិត ជាការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធ្វើឱ្យមានសុវត្ថិភាពផ្នែកព័ត៌មានសម្រាប់អ្នកប្រើប្រាស់! រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ!
សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ!

#នេត្រភក្ត្រា #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #ករសួងព័ត៌មាន #កមពុជា

ព័ត៌មានក្លែងក្លាយបានបង្កើតផលប៉ះពាល់ដល់សង្គមជាតិ! ក្រុមជនអគតិមួយចំនួនបានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាច្រើនក្នុងគោលបំណង...
18/10/2025

ព័ត៌មានក្លែងក្លាយបានបង្កើតផលប៉ះពាល់ដល់សង្គមជាតិ! ក្រុមជនអគតិមួយចំនួនបានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាច្រើនក្នុងគោលបំណងដើម្បីបំភ្លៃការពិតពីសង្គមកម្ពុជា និងបង្កើតការញុះញង់ផ្សេងៗ។ សូមបងប្អូនផ្ទៀងផ្ទាត់ឱ្យបានច្បាស់ ឬពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿ ឬចែករំលែកបន្ត។ ការមិនចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានរបស់ក្រុមជនអគតិដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើសខុសពីការពិត ជាការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធ្វើឱ្យមានសុវត្ថិភាពផ្នែកព័ត៌មានសម្រាប់អ្នកប្រើប្រាស់! រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ!

សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ!

#នេត្រភក្ត្រា #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #ករសួងព័ត៌មាន #កមពុជា

Address

Prey Veng
Prey Vêng

Website

Alerts

Be the first to know and let us send you an email when ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា ខេត្តព្រៃវែង-Akp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា ខេត្តព្រៃវែង-Akp:

Share

Category