27/07/2025
ក្នុងពេលដែលប្រទេសថៃបានផ្តើមធ្វើសង្គ្រាម ដើម្បីធ្វើការឈ្លានពានដែនអធិបតេយ្យភាពប្រទេសកម្ពុជា ហើយកំពុងបន្តបញ្ឆេះសង្គ្រាម ធ្វើការពង្រីកការឈ្លានពានបន្ថែមទៀតរហូតដល់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រំដែន កម្ពុជា-ថៃ វាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី ប្រមាណ៣០០០នាក់ ត្រូវរងទុក្ខវេទនាបង្ខំចិត្តភៀសខ្លួនចោលផ្ទះសម្បែង ខាត់បងប្រាក់កាស ពេលវេលា មិនបានរកស៊ី មិនបានរៀនសូត្រ