អ្នកខេត្តពោធិ៍សាត់ Neak Khet Pursat

  • Home
  • Cambodia
  • Pursat
  • អ្នកខេត្តពោធិ៍សាត់ Neak Khet Pursat

អ្នកខេត្តពោធិ៍សាត់ Neak Khet Pursat I❤️️Pursat

04/03/2024

តោះអ្នកខេត្តពោធិ៍សាត់ស៊ែរ១ ។

18/02/2024

Youth PS Love CPP យុវជន ពោធិ៍សាត់ - Youth CPP PS ❤️🇰🇭❤️

13/02/2024

បើគាត់ជាលោកពុកខ្ញុំ ខ្ញុំពិតជាមានមោទនភាព ដែលគាត់ធ្វើឱ្យសង្គមមានភាពស្រស់ស្អាត គ្មានសំរាមដែលមនុស្សសំរាមបានបង្កើតឡើង ។

#ពោធិ៍សាត់ថ្ងៃនេះ

05/02/2024

ហាង #កាហ្វេរីលែក និង ផាប់​ ក្នុងក្រុងពោធិ៍សាត់ សូមស្វាគមន៍ ។

#ពោធិ៍សាត់ថ្ងៃនេះ

22/11/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់តំបន់ព្រៃឡង់ជាតំបន់ក្រហម ដោយមិនពង្រីកការធ្វើអាជីវកម្មរ៉ែបន្ថែមទៀតទេ។

#ពោធិ៍សាត់ថ្ងៃនេះ

01/11/2023

តោះទស្សនាក្រុងពោធិ៍សាត់ពេលរាត្រី ។

#ពោធិ៍សាត់ថ្ងៃនេះ

 #ខេត្តពោធិ៍សាត់ ធ្វេីការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើអ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន នឹងគ្រឿងស្រវឹងលោ...
27/10/2023

#ខេត្តពោធិ៍សាត់ ធ្វេីការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើអ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន នឹងគ្រឿងស្រវឹង

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើអ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន នឹងគ្រឿងស្រវឹង ដើម្បីចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរ ។ ��ការចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ អនុវត្តន៍តាមផែនការលេខ២៩៥២/២៣ ផក.ខពស របស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តទៅនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១៩និង០០ ដល់ ២២និង០០យប់ នៅចំណុច មុខប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ភូមិព្រៃឱម៉ាល សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ��កិច្ចប្រតិបត្តិការខាងលើ កម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ចំនួន ២៦នាក់ និងកម្លាំងនៃការិយាល័យគ្រឿងញៀន ចំនួន ០៦នាក់ បានសហការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យលើអ្នកបើកបរយានយន្ត ក្រោមឥទ្ធិពលសាធាតុញៀន និងគ្រឿងស្រវឹង។
ចំពោះលទ្ធផលបានត្រួតពិនិត្យ អ្នកបើកបរមានសារធាតុគ្រឿងញៀន ចំនួន ០១នាក់ និងបានធ្វើកំណត់ហេតុអប់រំនៅគោលដៅ និងមិនមានអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងឡើយ ៕

អត្ថបទ : លាន គ្រន

 #ខេត្តពោធិ៍សាត់ ផ្លូវមួយខ្សែខ្នងប្រឡាយ ដែលជាសសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋចំនួន២ឃុំ ត្រូវចំណាយថវិកាជួសជុលការខូចខាតដោយទ...
26/10/2023

#ខេត្តពោធិ៍សាត់ ផ្លូវមួយខ្សែខ្នងប្រឡាយ ដែលជាសសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋចំនួន២ឃុំ ត្រូវចំណាយថវិកាជួសជុលការខូចខាតដោយទឹកជំនន់ជារៀងរាល់ឆ្នាំ

ផ្លូវមួយខ្សែខ្នងប្រឡាយ ដែលជាសសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងឃុំអន្លង់វិល និឃុំកញ្ជរ ស្រុកកណ្ដៀង តែងទទួលរងការខូចខាតត្រូវជួសជុលដោយសារជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ដោយសារប្រឡាយរំដោះទឹកមុខតូចមិនអាចរំដោះទឹកបាន ។

ក្នុងនោះប្រជាពលរដ្ឋទាំង២ឃុំ បានធ្វេីការសំណូមពរដល់មន្ទីរធនធានទឹក សុំជួយអន្តរាគមន៍ដោះស្រាយបេីកមុខប្រឡាយឲ្យបានធំសម្រាប់រំដោះទឹក ដេីម្បីបញ្ចៀសនូវទឹកជំនន់ជន់លិចខូចខាតផ្លូវត្រូវជួសជុលជារៀងរាល់ឆ្នាំ ជាពិសេសធ្វេីឲ្យបង់ខាតថវិការរដ្ឋក្នុងការជួសជុលផ្លូវជាប្រចាំឆ្នាំ និងបង្កធ្វេីឲ្យប្រជាជនក្នុងឃុំទាំង៣ពិបាកក្នុងធ្វេីដំណេីរប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ៕

Address

05
Pursat

Alerts

Be the first to know and let us send you an email when អ្នកខេត្តពោធិ៍សាត់ Neak Khet Pursat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category