27/03/2021
លោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល បន្តពង្រឹង និងយកចិត្តទុកដាក់ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធប្រចាំការមណ្ឌលចត្តាឡីស័ក
ខេត្តកណ្តាល ៖ ថ្ងៃសៅរ៍ ១៤កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល អមដំណើរដោយលោក លោកស្រីអភិបាលរងស្រុក និងមន្ត្រីក្រោមឱវាទ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំង,លោកគ្រូ-អ្នកគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលធ្វេីចត្តាឡីស័ក «វិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល » និងមណ្ឌលចត្តាឡីស័ក «តេជោសែនវិហារសួគ៌ ៕