18/07/2025
អ្នកនាំពាក្យក្រសួងសាធារណការបំភ្លឺថាស្ពានដែកចាស់ បាត់បន្ទះ ដែ
លគេបង្ហោះនៅលេីបណ្តាញសង្គមជាស្ពានលែងឱ្យប្រជាពលរដ្ឋឆ្លងកាត់យូរមកហើយ
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញមកបញ្ជាក់ទាក់ទងនឹងស្ពានដែកចាស់ “ស្ពានស្ទឹងដំណាក់ក្បូន” ជាស្ពានលែងឱ្យប្រជាពលរដ្ឋឆ្លងកាត់យូរមកហើយ និងបានជំនួសដោយស្ពានបេតុងថ្មីនៃគម្រោងស្ថាបនាផ្លូវជាតិលេង១០វិញ ប៉ុន្ដែមានអ្នកលេងបណ្ដាញសង្គមបានបង្ហោះរូបភាពស្ពានចាស់នេះនៅលើបណ្ដាញសង្គមធ្វើឱ្យមានការភាន់ច្រឡំ។
អ្នកនាំពាក្យបានអំពាវនាវសូមមេត្តាកុំចែកចាយបន្តរូបភាព និងព័ត៌មានចាស់ ធ្វើឱ្យមានការភាន់ច្រឡំតទៅទៀត ដើម្បីតែចង់បាន Lik, Share, Comment...។ លោកបន្ថែមថា ស្ពានចាស់ទ្រុឌទ្រោមនេះ គឺជាស្ពានគ្រប់គ្រងដោយវារីក្រុមហ៊ុនអគ្គិសនីនៅតំបន់នោះ ហើយក្រសួងក៏បានផ្ដល់ដំណឹងទៅកាន់ក្រុមហ៊ុនរួចរាល់ដែរពីបញ្ហានេះ៕