Emperor Gaming

Emperor Gaming Please help like and share my page. Don't forget to vote for the games that you want me to live for

ឪពុក៖ កូនត្រូវចងចាំទុក មិនថាធ្វើអ្វីក៏ដោយ កុំខ្វល់ពីសម្តីអ្នកដទៃ ត្រូវធ្វើអ្វីដែលកូនចូលចិត្តទើបកូនអាចសម្រេចគោលដៅរបស់កូនប...
23/08/2024

ឪពុក៖ កូនត្រូវចងចាំទុក មិនថាធ្វើអ្វីក៏ដោយ កុំខ្វល់ពីសម្តីអ្នកដទៃ ត្រូវធ្វើអ្វីដែលកូនចូលចិត្តទើបកូនអាចសម្រេចគោលដៅរបស់កូនបាន!
កូន៖ បាទប៉ា!

28/11/2022

LEGO 42009 Mobile Crane MK II
Subscribe: http://www.youtube.com/user/Brickbuil...

This video is for AFOLS (Adult Fan Of Lego), lego collectors and Parents who watch what lego they will buy. Also this video shows what pieces this set contains, which is extremely important for Lego collectors and for the stores they sell Lego pieces separatelly, because many sets contains very rare and expensive Lego pieces.

Pieces: 2606 pcs
Price: £149.99 / $219.99 / 199.99€
Price per piece: 5.8p / 8.4c / 7.7c
Lego Item number: EU: 6025221
Collection Technic 2013: This is one of 12 sets in this collection (october 2019)

Interestingness for collectors:
Features LEGO Power Functions motor-powered extending outriggers, lowering feet, extending or raising crane arm and retractable winch. Also includes a rotating superstructure, 8-wheel drive, 5 axles, 10 wheels and a detailed V8 motor with moving pistons, 8882 LEGO Power Functions XL-Motor and 8881 LEGO Power Functions Battery Box

► Exclusive Lego Playlist
https://www.youtube.com/watch?v=ruZ3E...

Interesting LEGO fact:
- The LEGO figurine Jar Jar Binks was the first minifigure to have a specially molded head.

កប៉ាល់យក្សមួយបានខូចម៉ាស៊ីន ហើយគ្មាននរណាម្នាក់អាចជួសជុលបានទេ ដូច្នេះគេក៏បានជួលវិស្វករមេកានិកម្នាក់ដែលមានបទពិសោធន៍ជាង៤០ឆ្ន...
23/10/2022

កប៉ាល់យក្សមួយបានខូចម៉ាស៊ីន ហើយគ្មាននរណាម្នាក់អាចជួសជុលបានទេ ដូច្នេះគេក៏បានជួលវិស្វករមេកានិកម្នាក់ដែលមានបទពិសោធន៍ជាង៤០ឆ្នាំមកជួសជុល។

វិស្វករនេះបានត្រួតពិនិត្យលើម៉ាស៊ីនយ៉ាងល្អិតល្អន់តាំងពីលើដល់ក្រោម។ បន្ទាប់ពីបានពិនិត្យគ្រប់ជ្រុងជ្រោយអស់ហើយ គាត់ក៏បើកកាបូបយកកូនញញួរមួយចេញមក។

គាត់បានយកញញួរគោះថ្នមៗនៅផ្នែកមួយនៃម៉ាស៊ីន។ ភ្លាមនោះម៉ាស៊ីនក៏ដំណើរការឡើងវិញ។

៧ថ្ងៃក្រោយមក គាត់ក៏ប្រាប់ទៅម្ចាស់កប៉ាល់ថាថ្លៃជួសជុលសរុបទាំងអស់ ២ម៉ឺនដុល្លារ។

ម្ចាស់កប៉ាល់លាន់មាត់ «ថាម៉េច? លោកឯងអត់មានធ្វើអីផងហ្នឹង បើមិនចឹងទេជួយសរសេរបុងឱ្យលម្អិតបន្តិចមក»។

វិស្វករម្នាក់នោះឆ្លើយយ៉ាងសាមញ្ញថា៖
«ថ្លៃប្រើញញួរគោះតម្លៃ២ដុល្លារ»
«ថ្លៃដឹងពីកន្លែងគោះ និងដឹងពីកម្លាំងគោះគឺ១៩.៩៩៨ដុល្លារ»។

«អ្នកគួរយល់ពីការឱ្យតម្លៃទៅលើជំនាញ និងវិជ្ជាជីវៈរបស់មនុស្សម្នាក់ៗ ព្រោះទាំងនោះគឺជាលទ្ធផលនៃការប្រឹងប្រែងយ៉ាងស្វិតស្វាញក្នុងការតស៊ូ ដកពិសោធន៍ និងឆ្លងកាត់ភាពជូរចត់គ្រប់យ៉ាងដែលអ្នកមិនបានដឹង។»

«ប្រសិនបើខ្ញុំអាចសម្រេចកិច្ចការមួយដោយចំណាយពេលតែ៣០នាទីបាន គឺដោយព្រោះតែខ្ញុំបានចំណាយពេល២០ឆ្នាំ ដើម្បីរៀនសម្រេចការងារនោះតែក្នុងរយៈពេល៣០នាទី។ ដូច្នេះអ្នកមិនជំពាក់ខ្ញុំត្រឹម៣០នាទីនេះទេ ប៉ុន្តែជំពាក់ខ្ញុំរហូតដល់២០ឆ្នាំឯណោះ»៕

21/10/2022

«ប្រសិនបើកិច្ចការណាមួយសំខាន់ នោះអ្នកនឹងរកផ្លូវធ្វើទាល់តែបានសម្រេច ប៉ុន្តែប្រសិនបើមិនសំខាន់នោះទេ អ្នកនឹងរកលេសមិនព្រមធ្វើ» Ryan Blair

ក្នុងលោកនេះពោរពេញទៅដោយមនុស្សដែលមិនជឿលើក្តីស្រមៃរបស់ខ្លួន ហេតុនេះហើយបានជាពួកគេមិនបានធ្វើកិច្ចការដែលចាំបាច់ ដើម្បីសម្រេចសេចក្តីស្រមៃនោះឱ្យក្លាយជាការពិត។

នៅក្នុងជម្រៅចិត្តមនុស្សម្នាក់ៗសុទ្ធតែដឹងពីគោលដៅរបស់ខ្លួនថាទៅទីកន្លែងណា ឬចង់ធ្វើអ្វី ឬចង់ក្លាយជាអ្វី ប៉ុន្តែនៅតែមានចិត្តបង្អាក់ខ្លួនឯង ប្រាប់ខ្លួនឯង ថាមិនអាច ឬគ្មានផ្លូវសម្រេចបាននោះទេ។

យើងទាំងអស់គ្នាសុទ្ធតែដឹងថា នៅក្នុងចិត្តយើងអាចប្រាប់ពីអ្វីដែលត្រឹមត្រូវ អ្វីដែលសាកសមនឹងយើង ដូច្នេះហើយទើបយើងមិនអាចមានក្តីសុខបានទេ ប្រសិនបើមិនធ្វើអ្វីទៅតាមចិត្តរបស់យើង។

ខ្ញុំយល់ថាអារម្មណ៍របស់យើងបង្ហាញពីភាពពិតរបស់យើងថាយើងជានរណា ឬចង់បានអ្វី។

ទោះជាមានរឿងអ្វីក៏ដោយ ក៏ពេលវេលានៅតែដើរទៅមុខ រីឯជីវិត និងវាសនារបស់មនុស្សវិញតែងតែផ្លាស់ប្តូររូបរាង ទម្រង់ ឬសណ្ឋានទៅតាមការសម្រេចចិត្តរបស់យើង ការធ្វើកិច្ចការផ្សេងៗទាំងជោគជ័យទាំងបរាជ័យរបស់យើងគ្រប់ៗគ្នា។

ទោះបីយើងមិនចង់ធ្វើការសម្រេចចិត្ត ក៏យើងនៅតែត្រូវជ្រើសយកជម្រើសណាមួយដដែល។

ដូច្នេះសរុបមកវិញ ត្រូវប្រឹងប្រែងធ្វើគ្រប់កិច្ចការបន្តិចម្តងៗឱ្យដូចខ្យង (ខ្យងវារយឺតមែន ប៉ុន្តែមិនចេះឈប់)។
«យើងមិនអាចទៅដល់កន្លែងណាមួយតាមផ្លូវកាត់ហើយទទួលបានជោគជ័យដោយពិតប្រាកដ ឬយូរអង្វែងនោះទេ» Beverly Sills
សូម្បីតែ Netflix ជោគជ័យមកដល់សព្វថ្ងៃ ក៏ត្រូវចាប់ផ្តើមពីការលក់ DVD ដែរ៕
#សាយព្រហ្មនី

សេនាប្រមុខ ហាន់ ស៊ីន នៃសន្តិវង្សហាន់ គឺជាមេទ័ពដែលរៀនក្បួនសឹកដោយខ្លួនឯង ប៉ុន្តែបញ្ជាទ័ព គ្រប់គ្រងទ័ព មានល្បិចក្នុងសមរភូមិ...
13/10/2022

សេនាប្រមុខ ហាន់ ស៊ីន នៃសន្តិវង្សហាន់ គឺជាមេទ័ពដែលរៀនក្បួនសឹកដោយខ្លួនឯង ប៉ុន្តែបញ្ជាទ័ព គ្រប់គ្រងទ័ព មានល្បិចក្នុងសមរភូមិ និងយុទ្ធសាស្ត្រសង្គ្រាមល្អខ្លាំងក្នុងប្រវត្តិសាស្ត្រចិន និងលើសគេនៅសម័យកាលនោះ។ ប៉ុន្តែដោយសារគាត់មានតែ IQ ហើយ EQ មិនមានគ្រប់គ្រាន់ ទើបធ្វើឱ្យគាត់ត្រូវម្ចាស់កម្ចាត់ចោលក្រោយទទួលជោគជ័យលើការបង្កើតសន្តិវង្សហាន់៕

18/02/2021

Address

Russey-Keo

Website

Alerts

Be the first to know and let us send you an email when Emperor Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share