FeedNews

FeedNews News & Media Website

ស្ថានភាពនៅកីឡដ្ឋាន RSN កំពុងតែក្តៅគគុក ចប់វគ្គទី១ ភ្នំពេញក្រោន ២-២ ព្រះខ័នរាជស្វាយរៀង 🔴🔵
20/10/2024

ស្ថានភាពនៅកីឡដ្ឋាន RSN កំពុងតែក្តៅគគុក

ចប់វគ្គទី១ ភ្នំពេញក្រោន ២-២ ព្រះខ័នរាជស្វាយរៀង 🔴🔵

ជូនពរក្រុមយុវជនកម្ពុជាទទួលបានជ័យជំនះនៅយប់នេះ
19/10/2024

ជូនពរក្រុមយុវជនកម្ពុជាទទួលបានជ័យជំនះនៅយប់នេះ

19/10/2024

ពានរង្វាន់ AFC U17 Asian Qualifiers Group B ដែលនឹងប្រព្រឹត្តឡើងពីថ្ងៃទី១៩​ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) និងកីឡដ្ឋានព្រីនស៍
ការប្រកួតថ្ងៃទី១
🇰🇭កម្ពុជា 🆚​​ បង់ក្លាដេស​🇧🇩
🗓 ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤
⏰ វេលាម៉ោង ៧:០០នាទីយប់
🏟 ពហុកីឡដ្ឋានជាតិ (អូឡាំពិក)
🇲🇴ម៉ាកាវ 🆚 ហ្វីលីពីន🇵🇭
🗓 ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤
⏰ វេលាម៉ោង ៤:០០នាទីរសៀល
🏟 ពហុកីឡដ្ឋានជាតិ (អូឡាំពិក)
🎫🎟សំបុត្រមានដាក់លក់នៅមុខពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃនេះតទៅ
តម្លៃសំបុត្រ៖
🎟 សំបុត្រប្រភេទ ១ Zone A មានតម្លៃ ២០,០០០ រៀល
🎫 សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១០,០០០ រៀល
👉សម្រាប់សំបុត្រមួយអាចទស្សនាបាន ២ប្រកួត
“ទាំងអស់គ្នាដើម្បីកម្ពុជា”

ស្តេចទូកង "សារាយតេជោសែនជ័យ" ឈ្នះដាច់ទៀតហើយ នៅការប្រកួតនៅក្រុងតាខ្មៅ ខេត្តកណ្តាល 🇰🇭
17/10/2024

ស្តេចទូកង "សារាយតេជោសែនជ័យ" ឈ្នះដាច់ទៀតហើយ នៅការប្រកួតនៅក្រុងតាខ្មៅ ខេត្តកណ្តាល 🇰🇭

Thomas Tuchel នឹងក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អង់គ្លេស ចាប់ពីឆ្នាំ២០២៥ 🦁
16/10/2024

Thomas Tuchel នឹងក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អង់គ្លេស ចាប់ពីឆ្នាំ២០២៥ 🦁

សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងឆបោករបស់ លី សាម៉េត ហៅគ្រូមា និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការ ចេញដីការបង្កកទ្...
07/10/2024

សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងឆបោករបស់ លី សាម៉េត ហៅគ្រូមា និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការ ចេញដីការបង្កកទ្រព្យសម្បត្តិ លី សាម៉េត

(ភ្នំពេញ)៖ ដោយទ្រាំមិនបានក្រោយទទួលបានព័ត៌មានឆបោកជាច្រើនករណី នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកទម្លាយពីករណីឆបោកជាច្រើនករណីរបស់លោក លី សាម៉េត ហៅគ្រូមា ព្រមទាំងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នករងការចាញ់បោកលោក លី សាម៉េត ទាំងអស់ដាក់ពាក្យបណ្តឹង ដោយក្រុមមេធាវីរបស់សម្តេចមានលោក គី តិច ជាប្រធាន រង់ចាំពាក្យបណ្តឹងទាំងនោះ។
ខាងក្រោមនេះ ជាសារទាំងស្រុងរបស់សម្តេចតេជោ៖
ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់
លោកលី សាម៉េត(ហៅគ្រូមា)។
លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀត​ផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខ​ទៅខាងណាផង។
ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឱ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឱ្យ
សួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឱ្យ សុខ ឡេង វិញទាំងអស់ដោយ ពេល​នោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។
មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េត ឱ្យសងលុយទៅ មួង ឃីម ចំនួន ២៣មុឺនដុល្លារក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ)។
ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលក្រុងអរីយក្សត្រថា លី សាម៉េត បានយកប្រាក់ពីគាត់
ចំនួន ៣០មុឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរីយក្សត្រ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាច
ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងស័ក្តិមន្ត្រីរាប់មុឺន
នាក់ទាំងសុីវឹល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីនរណានោះឡើយ មិនថា​តាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួន ទទួលបានការតែងតាំង​ ហើយ​ទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឱ្យពួកគាត់មានមធ្យោបាយធ្វើការ។
ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។
ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ៖
១៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ ដើម្បីចេញដីការការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត។
២៖ អ្នកចាញ់បោក លី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ
កាន់មេធាវីសម្តេចតេជោ។
៣៖ ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿង​ ដែល​អាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤៖ ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

នៅឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) លើកទី២០។ការសម...
06/10/2024

នៅឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) លើកទី២០។

ការសម្រេចនេះ ត្រូវបានប្រកាសនាអំឡុងកិច្ចប្រជុំកំពូលលើកទី១៩ នៅប្រទេសបារាំង ក្រោមព្រះវត្តមាន ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងវត្តមានរបស់ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង៕

អបអរសាទរកីឡាករមកពីខេត្តបន្ទាយមានជ័យទាំង៣នាក់ ដែលឈ្នះខ្សែក្រវ៉ាត់ Boostrong កាលពីយប់មិញ ជាពិសេសកីឡាករ មាស ប៉ុនថេន ដែលមកពី...
06/10/2024

អបអរសាទរកីឡាករមកពីខេត្តបន្ទាយមានជ័យទាំង៣នាក់ ដែលឈ្នះខ្សែក្រវ៉ាត់ Boostrong កាលពីយប់មិញ ជាពិសេសកីឡាករ មាស ប៉ុនថេន ដែលមកពីក្លឹបមនោរម្យភ្នំតូច ដែលជាក្លឹបដ៏អត្តខាត់មួយដែលមិនមានទាំងសម្ភារ:ហ្វឹកហាត់គ្រប់គ្រាន់ផង។ ខ្ញុំពិតជារីករាយដែលឃើញប្អូនៗមកពីខេត្តឆ្ងាយៗធ្វើបានល្អយ៉ាងនេះ។ ខ្ញុំជឿជាក់ថាគុនខ្មែរយើងមានធនធានកីឡាករ កីឡាការិនីល្អៗច្រើនទៀតនៅតាមបណ្តាខេត្តនានា បើយើងផ្តល់ឱកាសពួកគាត់បញ្ចេញសមត្ថភាព។

ប្រភព: ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ

គ្រោះថ្នាក់នៅផ្លូវលើល្បឿនលឿន មិនដឹងថាអ្នកបើកបរជិះល្បឿនប៉ុន្មានទេ សូមបើកបរដោយការប្រុងប្រយ័ត្នជាពិសេសពេលមានភ្លៀង
05/10/2024

គ្រោះថ្នាក់នៅផ្លូវលើល្បឿនលឿន មិនដឹងថាអ្នកបើកបរជិះល្បឿនប៉ុន្មានទេ សូមបើកបរដោយការប្រុងប្រយ័ត្នជាពិសេសពេលមានភ្លៀង

04/10/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាល និងសំណេះសំណាលជាមួយ តំណាងប្រជាពលរដ្ឋ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

04/10/2024

បុណ្យភ្ជុំបិណ្ឌចប់ហើយ នៅឡើយតែប្រឡងបាក់ឌុប ៨ តុលា ២០២៤💪 អ្នកចេះគឺជាប់

Address

Russey-Keo

Telephone

+85589999770

Website

Alerts

Be the first to know and let us send you an email when FeedNews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

សារព័ត៌មាន គ្លិកញូស

សារព័ត៌មាន គ្លិកញូស