Ith Sopheap

Ith Sopheap ប្រភពរឿងរ៉ាំវប្លែកៗលើពិភពលោកមាននៅទីនេះ បណ្ដុំព័ត៌មានប្លែក

ឈា/មស្រែកស្បែកហៅ! ជនបង្ក កា/ប់សម្លា/ប់អតីតសង្សា កាលពីទាបភ្លឺថ្ងៃនេះ ត្រូវបានឃាត់ខ្លួនហើយ...នារីម្នាក់ត្រូវបានបុរសជាសង្សា...
29/05/2026

ឈា/មស្រែកស្បែកហៅ! ជនបង្ក កា/ប់សម្លា/ប់អតីតសង្សា កាលពីទាបភ្លឺថ្ងៃនេះ ត្រូវបានឃាត់ខ្លួនហើយ...

នារីម្នាក់ត្រូវបានបុរសជាសង្សាដែលរួមរស់នៅជាមួយគ្នាអស់រយះពេល៩ខែកា/ប់ប៉ុនប៉ងសម្លា/ប់បណ្ដាលឲ្យរងរបួសធ្ងន់នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី១ក្បែរជម្ពូវ័ន វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មូលហេតុដោយសារនារីជាសង្សាសុំបែកទេីបបុរសជាសង្សាយកកាំបិតកា/ប់ប្រ/ហារតែមិនស្លា/ប់ដោយសារនាងស្រែកអោយគេជួយនិងធាក់ទ្វារវាចេញមកក្រៅមុខបន្ទប់ ក្រោយកេីតហេតុជនបង្កបុរសជាសង្សាបានរត់គេចខ្លួន ចំណែកនារីរងគ្រោះត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ ៕

ជួយស៊ែរបន្ទាន់យកបុណ្យផង ! ចែយៀក ប្រកាសហៅសន្តិសុខស្មោះត្រង់ដែលរងភាពអយុត្តិធម៌ ឱ្យមកធ្វើការជាមួយភ្លាមៗ! បន្ទាប់ពីរងការចោទប...
26/05/2026

ជួយស៊ែរបន្ទាន់យកបុណ្យផង ! ចែយៀក ប្រកាសហៅសន្តិសុខស្មោះត្រង់ដែលរងភាពអយុត្តិធម៌ ឱ្យមកធ្វើការជាមួយភ្លាមៗ! បន្ទាប់ពីរងការចោទប្រកាន់ពីម្ចាស់កាបូបថាបាត់លុយ១០០ដុល្លារ ទាំងដែលខ្លួនជាមនុស្សស្មោះត្រង់រើសកាបូបលុយ១,៩០០ដុល្លារបាន ហើយមិនហ៊ានសូម្បីបើកមើលរួចប្រគល់ឱ្យមេកើយនោះ បានធ្វើឱ្យប្អូនប្រុសសន្តិសុខខូចចិត្តយ៉ាងខ្លាំង។

ក្រោយពីទទួលបានដំណឹងដ៏កម្សត់នេះភ្លាម រាជិនីចិត្តបុណ្យ ចែយៀក (Lai Souyiek) មិនបង្អង់យូរឡើយ លោកស្រីបានប្រកាសស្វាគមន៍ទទួលយកប្អូនប្រុសមកធ្វើការនៅការ៉ាស និងភូមិគ្រឹះលំហែភ្លាមៗ ព្រមទាំងផ្គត់ផ្គង់ការហូបចុកមួយចប់តែម្ដង បើប្អូនប្រុសចាប់អារម្មណ៍ ដែលទឹកចិត្តនេះពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់។

សង្ស័យតែទុរេនគីមីទេដឹង បានជាក្មេងប្រុសម្នាក់ហូបបាន២ទៅ៣ម៉ាត់សន្លប់ឈឹងតែម្ដង! ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ឧសភា នៅខេ...
24/05/2026

សង្ស័យតែទុរេនគីមីទេដឹង បានជាក្មេងប្រុសម្នាក់ហូបបាន២ទៅ៣ម៉ាត់សន្លប់ឈឹងតែម្ដង! ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ឧសភា នៅខេត្តព្រះសីហនុ ដោយក្មេងប្រុសរងគ្រោះបានពុលទុរេនរហូតដល់ក្អួតចង្អោរខ្លាំង និងចាប់ផ្ដើមទន់ខ្លួនសន្លប់បាត់ស្មារតីភ្លាមៗ ធ្វើឱ្យឪពុកម្ដាយភ័យស្លន់ស្លោប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលក្រុមគ្រួសារសង្ស័យថាជាទុរេនមានផ្ទុកសារធាតុគីមី ប៉ុន្តែសំណាងល្អពេលនេះក្មេងប្រុសបានធូរស្រាលច្រើនវិញហើយ។

ទីបំផុតសន្តិសុខដ៏ស្មោះត្រង់ទទួលបានយុត្តិធម៌វិញហើយ តែបែរជាគ្មានការតបស្នងសងគុណសូម្បីបន្តិច! ការពិតត្រូវបានលាតត្រដាង ក្រោយម...
24/05/2026

ទីបំផុតសន្តិសុខដ៏ស្មោះត្រង់ទទួលបានយុត្តិធម៌វិញហើយ តែបែរជាគ្មានការតបស្នងសងគុណសូម្បីបន្តិច! ការពិតត្រូវបានលាតត្រដាង ក្រោយម្ចាស់កាបូបនឹកឃើញថាខ្លួនឯងធ្លាប់បានដកលុយ១០០ដុល្លារយកទៅដូរជាលុយខ្មែរដើម្បីទិញអីវ៉ាន់ ទើបគាត់សុំទោសសន្តិសុខដែលមុននេះគាត់បានចោទថាបាត់លុយអស់១០០ដុល្លារ ទាំងដែលសន្តិសុខគាត់ខំស្មោះត្រង់រើសបានកាបូបហើយប្រគល់ឱ្យថៅកែប្រកាសរកម្ចាស់ភ្លាមៗ តែពេលម្ចាស់មកដល់បែរជារាប់លុយថាបាត់ធ្វើឱ្យគាត់ភ័យបែកញើសប៉ុនៗគ្រាប់ពោត តែសំណាងល្អបានថៅកែចិត្តល្អជួយការពារ បើមិនអីចឹងទេប្រហែលជាត្រូវរងការចោទប្រកាន់ទាំងអយុត្តិធម៌បាត់ទៅហើយ។

ម្ដាយយំស្ទើរគាំ/ងបេះដូង ក្រោយអ្នកជិតខាងថយឡានកិនកូនតូចស្លា/ប់ភ្លាមៗនៅនឹងកន្លែង! ករណីនេះពិតជាមេរៀនមួយដ៏ធំសម្រាប់អាណាព្យាបា...
24/05/2026

ម្ដាយយំស្ទើរគាំ/ងបេះដូង ក្រោយអ្នកជិតខាងថយឡានកិនកូនតូចស្លា/ប់ភ្លាមៗនៅនឹងកន្លែង! ករណីនេះពិតជាមេរៀនមួយដ៏ធំសម្រាប់អាណាព្យាបាលគ្រប់រូប ដោយហេតុការណ៍នេះបានកើតឡើងនៅភ្នំពេញកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២៦ ដែលធ្វើឱ្យមានការចោទសួរថាតើនេះជាកំហុសរបស់អ្នកណា ខណៈពេលដែលជនបង្កដែលមិនមែនជាសាច់ញាតិនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់បាត់ទៅហើយ។

“ស្នាដៃ EV របស់ខ្មែរ 🇰🇭 បានចូលរួមក្នុងព្រឹត្តិការណ៍ បុណ្យសមុទ្រ ក្រុងព្រះសីហនុ ពេលនោះ មានកង់បី EV ឡាន EV តែអ្វីដែលពិសេស ...
22/05/2026

“ស្នាដៃ EV របស់ខ្មែរ 🇰🇭 បានចូលរួមក្នុងព្រឹត្តិការណ៍ បុណ្យសមុទ្រ ក្រុងព្រះសីហនុ ពេលនោះ មានកង់បី EV ឡាន EV តែអ្វីដែលពិសេស គឺឡានក្រុង EV នេះជាស្នាដៃសាកល្បងដំបូងរបស់ខ្មែរ។
ខ្មែរក៏អាចគិត អាចធ្វើបាន និងអាចចូលរួមជាមួយពិភព EV បានដែរ” ថ្ងៃទី២នៅក្រុងព្រះសីហនុ ថ្ងៃ ២៤វិច្ឆិកា ឆ្នាំ២០១៦

ហេតុអ្វីខំធ្វើល្អហើយមិនបានផលបែបនេះ ! សន្តិសុខអភ័ព្វ ខំរើសកាបូបលុយទុកឱ្យគេ បែរគេចោទថាលួចលុយ គាត់ភ័យស្លេកមុខអស់ហើយ! ហួសចិត...
22/05/2026

ហេតុអ្វីខំធ្វើល្អហើយមិនបានផលបែបនេះ ! សន្តិសុខអភ័ព្វ ខំរើសកាបូបលុយទុកឱ្យគេ បែរគេចោទថាលួចលុយ គាត់ភ័យស្លេកមុខអស់ហើយ! ហួសចិត្តមែនទែនបុរសសន្តិសុខម្នាក់រើសបានកាបូបលុយ មិនហ៊ានទាំងបើកមើលផង ក៏យកមកប្រគល់ឱ្យថៅកែទុកប្រគល់ជូនម្ចាស់ដើមវិញ។

ពេលម្ចាស់មកដល់រាប់ឃើញលុយ ១៩០០ ដុល្លារ ស្រាប់តែចោទប្រកាន់ថាបាត់ ១០០ ដុល្លារ ដោយអះអាងដដែលៗថាលុយខ្លួនមាន ២០០០ ដុល្លារ។ រហូតទាល់តែអ្នកនៅជុំវិញនាំគ្នានិយាយការពារថា បើសិនជាសន្តិសុខចង់យក គេមិនយកត្រឹមតែ ១០០ ទេ ទើបម្ចាស់លុយលែងមាត់កហើយដើរចេញទៅបាត់ បន្សល់ទុកឱ្យសន្តិសុខដ៏ស្មោះត្រង់ភ័យស្លេកមុខស្ទើរលស់ព្រលឹង។

ចប់បាត់ស្រែបុណ្យយាយៗ បែកធ្លាយវីដេអូហៅស្រីមកវ៉ៃឡើងនៅផ្ទះសំណាក់! វីដេអូអាស្រូវដែលស្រីស្នេហ៍របស់ព្រះសង្ឃមួយអង្គបានទម្លាយចេញ...
22/05/2026

ចប់បាត់ស្រែបុណ្យយាយៗ បែកធ្លាយវីដេអូហៅស្រីមកវ៉ៃឡើងនៅផ្ទះសំណាក់! វីដេអូអាស្រូវដែលស្រីស្នេហ៍របស់ព្រះសង្ឃមួយអង្គបានទម្លាយចេញមកនោះ ពិតជាធ្វើឱ្យពុទ្ធបរិស័ទហួសចិត្តស្ទើរតែទទួលយកមិនបាន។

ព្រះសង្ឃអង្គនោះត្រូវបានគេស្គាល់ថាមានតួនាទីដល់ទៅជាគ្រូសូត្រស្ដាំប្រចាំវត្តចេក បានលួចដោះស្បង់ចីវរចេញបន្លំខ្លួនជាគ្រហស្ថ ដើម្បីហៅស្រីស្នេហ៍មកដេកឱបរឹតសាងក្ដីសុខនៅក្នុងផ្ទះសំណាក់យ៉ាងព្រហើន។ មហាជនបាននាំគ្នាបញ្ចេញមតិរិះគន់ថា បើសិនជាខាងស្រីមិនទម្លាយវីដេអូនេះទេ មិនដឹងជាបុគ្គលនេះនៅបន្តបន្លំខ្លួនស៊ីបច្ច័យយាយៗ និងសាងបាបកម្មបំផ្លាញសាសនាដល់ពេលណាទៀតនោះទេ។

អត់លុយធីបនារី ក៏សម្ញែងកាំភ្លើង បង្ហាញអំណាច! ជារឿងហួសចិត្តមួយដែលបុរសពីរនាក់បានរៃលុយគ្នាចូលច្រៀងខារ៉ាអូខេ និងហៅនារីមកអង្គុ...
21/05/2026

អត់លុយធីបនារី ក៏សម្ញែងកាំភ្លើង បង្ហាញអំណាច! ជារឿងហួសចិត្តមួយដែលបុរសពីរនាក់បានរៃលុយគ្នាចូលច្រៀងខារ៉ាអូខេ និងហៅនារីមកអង្គុយកំដរ តែដល់ពេលស្រវឹងគ្មានលុយធីបឱ្យគេ ក៏បែរជាបញ្ចេញចរិតកាងដោយម្នាក់បានវាយទ្វារបន្ទប់ទឹកបែកកញ្ចក់ រីឯម្នាក់ទៀតឈ្មោះ នីម សុបាន បានសើយអាវសម្ញែងកាំភ្លើងខ្លីនៅចង្កេះបង្អួតនារីៗទៅវិញ។ ឃើញបែបនេះ នារីបម្រើការងារក៏បានរាយការណ៍ប្រាប់សន្តិសុខឱ្យទាក់ទងប្ដឹងប៉ូលិសចុះមកឃាត់ខ្លួនអ្នកទាំងពីរយកទៅចាត់ការតាមច្បាប់ភ្លាមៗតែម្ដង ព្រោះទង្វើនេះពិតជាបង្កការភ័យខ្លាចយ៉ាងខ្លាំង។

ចង់សងអ្វី ក្មេងគ្មានកំហុសទេ កំហុសគឺជាងអ្នកសង់ទោងគ្មានគុណភាពនេះ! ទុកជាមេរៀនដ៏សែនឈឺចាប់ដែលយោលទោងលេងសុខៗ ស្រាប់តែរលំសង្កត់ល...
21/05/2026

ចង់សងអ្វី ក្មេងគ្មានកំហុសទេ កំហុសគឺជាងអ្នកសង់ទោងគ្មានគុណភាពនេះ! ទុកជាមេរៀនដ៏សែនឈឺចាប់ដែលយោលទោងលេងសុខៗ ស្រាប់តែរលំសង្កត់លើក្មេងប្រុសម្នាក់ បណ្ដាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅលើឆ្នេរប៉ាក់ខ្លង មុខហាងកាហ្វេមួយក្នុងខេត្តកោះកុង។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត ៧ យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ធ្វើឱ្យមហាជនសោកស្ដាយ និងខឹងសម្បារយ៉ាងខ្លាំងចំពោះការធ្វេសប្រហែសក្នុងការសាងសង់ដែលនាំឱ្យមានគ្រោះថ្នាក់ដល់ក្មេងៗបែបនេះ។

💔 សង្វេគខ្លាំងណាស់! ដំណឹងដ៏សែនឈឺចាប់សម្រាប់ក្រុមគ្រួសារក្មេងប្រុសម្នាក់... 🥀ពិតជាគួរឱ្យអាណិតពន់ពេកណាស់! ជីវិតក្មេងប្រុសម...
21/05/2026

💔 សង្វេគខ្លាំងណាស់! ដំណឹងដ៏សែនឈឺចាប់សម្រាប់ក្រុមគ្រួសារក្មេងប្រុសម្នាក់... 🥀

ពិតជាគួរឱ្យអាណិតពន់ពេកណាស់! ជីវិតក្មេងប្រុសម្នាក់ត្រូវបាត់បង់យ៉ាងកម្សត់ ក្រោយពេលរងគ្រោះថ្នាក់ដោយសារ «រលំទោង» សង្កត់ចំរាងកាយ ក្នុងពេលកំពុងលេងកម្សាន្តនៅហាងកាហ្វេមួយកន្លែងដែលមានយីហោ «ឆ្នេរកាហ្វេ»។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅតាមបណ្តោយឆ្នេរប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោងជិត ៧ យប់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ។ ☁️🕊️

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនប្រុសបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🥀✨
#សូមចូលរួមរំលែកទុក្ខ #ដំណឹងមរណភាព #ខេត្តកោះកុង

Address

មណ្ឌលគីរី
Senmonorom

Website

Alerts

Be the first to know and let us send you an email when Ith Sopheap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share