19/02/2026
៣ C នៃជីវិត៖ ជម្រើស ឱកាស និងការផ្លាស់ប្តូរ
ជីវិតត្រូវបានបង្កើតឡើងដោយកត្តាសំខាន់៣យ៉ាង គឺ ជម្រើស (Choices), ឱកាស (Chances) និង ការផ្លាស់ប្តូរ (Changes)។
អ្វីគ្រប់យ៉ាងចាប់ផ្តើមពី ជម្រើស។ រាល់ការសម្រេចចិត្តដែលអ្នកធ្វើ មិនថាតូចឬធំ វានឹងបញ្ជូនទិសដៅជីវិតរបស់អ្នកយ៉ាងស្ងៀមស្ងាត់។ សូម្បីតែការមិនសម្រេចចិត្តអ្វីសោះ ក៏ជាជម្រើសមួយដែរ ដែលធ្វើឲ្យអ្នកនៅតែជាប់នៅកន្លែងដដែល។
បន្ទាប់ពីជ្រើសរើសហើយ អ្នកត្រូវហ៊ាន ចាប់យកឱកាស។
ការចាប់យកឱកាសមានន័យថា ហ៊ានឈានចូលទៅក្នុងភាពមិនប្រាកដប្រជា ហ៊ានប្រឈមមុខនឹងការភ័យខ្លាច ការបរាជ័យ ឬការរិះគន់។ មនុស្សជាច្រើនឈប់នៅចំណុចនេះ មិនមែនដោយសារតែពួកគេមិនអាចទេ ប៉ុន្តែដោយសារតែការភ័យខ្លាចធ្វើឲ្យពួកគេមិនហ៊ានបន្ត។
ការផ្លាស់ប្តូរ មិនដែលកើតឡើងដោយការរង់ចាំទេ។
ជីវិតរបស់អ្នកនឹងមិនប្រសើរឡើង ដោយការរង់ចាំពេលវេលាល្អ ឱកាសល្អ ឬការត្រៀមខ្លួនពេញលេញនោះឡើយ។ ការផ្លាស់ប្តូរពិតប្រាកដ កើតឡើងនៅពេលអ្នកសម្រេចចិត្តធ្វើសកម្មភាព ទោះបីជានៅមានការសង្ស័យក៏ដោយ។
បើអ្នកចង់បានលទ្ធផលថ្មី អ្នកត្រូវ ជ្រើសរើសខុសពីមុន។
បើអ្នកចង់រីកចម្រើន អ្នកត្រូវ ហ៊ានចាប់យកឱកាស។
ហើយបើអ្នកចង់បម្លែងជីវិតរបស់ខ្លួន អ្នកត្រូវ ហ៊ានផ្លាស់ប្តូរ។
ជីវិតរបស់អ្នក នឹងផ្លាស់ប្តូរ តែនៅពេលអ្នកផ្លាស់ប្តូរខ្លួនឯងជាមុន។
ជ្រើសរើសឲ្យបានច្បាស់។
ចាប់យកឱកាសដោយភាពក្លាហាន។
បង្កើតការផ្លាស់ប្តូរដែលអ្នកចង់ឃើញក្នុងជីវិត។
The 3 C’s of Life: Choices, Chances, Changes
Life is shaped by three powerful forces: Choices, Chances, and Changes.
Everything begins with a choice.
Every decision you make—what you focus on, what you tolerate, what you pursue—quietly directs the path of your life. Even choosing to do nothing is still a choice, and it often keeps you exactly where you are.
Once a choice is made, it demands chance.
Taking a chance means stepping into uncertainty. It means acting without guarantees, risking discomfort, failure, or judgment. Most people stop here—not because they lack ability, but because fear feels safer than growth.
But change never comes without courage.
Your life will not improve by waiting for the perfect moment, the perfect plan, or the perfect confidence. Change happens when you decide to move forward despite doubt.
If you want a different result, you must choose differently.
If you want progress, you must take a chance.
And if you want transformation, you must accept that change requires action.
Your life will only change when you do.
Make the choice.
Take the chance.
Become the change.
#អប់រំ #មេរៀនជីវិត #ការអភិវឌ្ឍខ្លួន #ការផ្លាស់ប្តូរ #ការលូតលាស់ #កម្លាំងចិត្ត