រដ្ឋបាលឃុំកោះខ្សាច់ទន្លា

រដ្ឋបាលឃុំកោះខ្សាច់ទន្លា ផេកនេះបង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយសកម្មភាពការងារ និងព័ត៌មានសំខាន់ៗមួយចំនួន ដើម្បីជាផលប្រយោជន៍រួមជូនប្រជាជននៅក្នុងឃុំកោះខ្សាច់ទន្លា

អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្រុងតាខ្មៅ ត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរ...
16/09/2025

អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្រុងតាខ្មៅ ត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍

ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ដូចនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ ក្រោមគណៈធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងតាខ្មៅ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ គិតមុខដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ខេត្តកណ្ដាលមានចំនួន ៦៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ១០០នាក់។ ហើយការចុះថយក្នុងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយមានការចូលរួមអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន របស់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ បានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យជំនួសអ្នកស្លាប់មានការថយចុះ។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា បើទោះជាមានការថយចុះយ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលរហូតដល់ ៦៤ នាក់ បើប្រៀបធៀបជាមួយសង្គ្រាមរវាង កម្ពុជា និងថៃ នាពេលកន្លងមក មានការស្លាប់ច្រើនជាងសង្គ្រាមទៀត។ ដូច្នេះយើងទាំងអស់គ្នាជាកងកម្លាំង អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋជាប្រចាំ ដើម្បីរូបគ្នាបង្ការ ទប់ស្កាត់ បញ្ជៀសការស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាននៅទៀបបំផុតតាមដែលអាចធ្វើទៅបាន។

14/09/2025
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញជាអធិបតីពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ន...
14/09/2025

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញជាអធិបតីពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅវិទ្យាស្ថានបចេ្ចកវិទ្យាកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។
📱 App iOS 📱 App Android
👉 Facebook 👉 Telegram
👉 YouTube 👉 TikTok
👉 Twitter 👉 Instagram
👉 LinkedIn 👉 Website

ថ្ងៃនេះជា ថ្ងៃទី៤៧ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាសូ...
14/09/2025

ថ្ងៃនេះជា ថ្ងៃទី៤៧ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥  ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន...
14/09/2025

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការ២ ខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍។

On the morning of Saturday, 13 September 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT), Team Site 2 (TS-2), visited Chouk Chey Village, Banteay Meanchey Province in oder to observe, verify, and report on the situation after the Ceasefire Agreement.
________________

🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្តព្...
14/09/2025

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) រួមនិងសមាជិក បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ក្រោមការសម្របសម្រួល ពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

On the morning of Saturday, 13 September 2025, the Interim Observer Team (IOT), based in Choam Khsant District, Preah Vihear Province, led by Brigadier General Dato’ Pahlawan Asri bin Shukor, Director of the Training Department of the Malaysian Army Command and Head of the IOT (HOM) Mission, and his team, was invited to observe, verify, and report on the situation at the An Ses border Checkpoint, Preah Vihear Province, under the coordination of the Ministry of National Defence of the Kingdom of Cambodia.
________________

🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ស្ថានទូតចក្រភពអង់គ្លេសនៅរាជធានីភ្នំពេញ ស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ...
13/09/2025

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ស្ថានទូតចក្រភពអង់គ្លេសនៅរាជធានីភ្នំពេញ ស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

Official Statement by British Embassy in Phnom Penh on the General Border Committee Meeting between Cambodia and Thailand on 10 September 2025

13/09/2025

វីដេអូព័ត៌មាន៖
ប្រទេសជប៉ុន ស្វាគមន៍ដែលកម្ពុជា និងថៃ បានរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ (GBC) ជាមួយនឹងវឌ្ឍនភាពក្នុងការពិភាក្សាជុំវិញការបង្កើតក្រុមអ្នកសង្កេតកាណ៍អាស៊ាន និងការដោះមីន

ថ្ងៃនេះជា ថ្ងៃទី៤៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាសូ...
13/09/2025

ថ្ងៃនេះជា ថ្ងៃទី៤៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

It has been 46days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.

It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.
The Royal Government and the Ministry of National Defense, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
As of September 13, 2025
________________

🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ

13/09/2025

តើល្បែងនយោបាយ ប្រកួតមុជទឹក របស់លោក ថាក់ស៊ីន ក្លាយជាយ៉ាងណា? ការព្យាករណ៍របស់សម្ដេចតេជោ ហ៊ុនសែន ទីបំផុតបានក្លាយជាការពិត!!!

Address

Kaoh Khsach Tonlea Commune Saang District Kandal Province
Siem Reap
12320

Telephone

+85586547924

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលឃុំកោះខ្សាច់ទន្លា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រដ្ឋបាលឃុំកោះខ្សាច់ទន្លា:

Share