Dara Angkor TV Online

Dara Angkor TV Online Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dara Angkor TV Online, TV Channel, ប្រាសាទអង្គរវត្ត, Siem Reap.

ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរចុះវាស់វែង​ កំណត់​និយាមការក្បាលដ...
19/08/2022

ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរចុះវាស់វែង​ កំណត់​និយាមការក្បាលដី​ និងអត្តសញ្ញាណអ្នកកាន់កាប់ដី​ និងសំណង់ខុសច្បាប់……

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងារតម្រង់ទិស បានអមដំណើរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ចុះពិនិត្យមេីលក្រុមការងារចម្រុះចុះវាស់វែង​ កំណត់​និយាមការក្បាលដី​ និងអត្តសញ្ញាណអ្នកកាន់កាប់ដី​ និងសំណង់ខុសច្បាប់​ ក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប។

សូមបញ្ជាក់ថា យុទ្ធនាការនេះ មានកម្លាំងសរុបចំនួន ៨៩០ រូប ចែកចេញជា ៤២ ក្រុម ក្នុងនោះ មន្ត្រីជំនាញរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៥៤៩ រូប, មន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ២៣២ រូប និងមន្ត្រី រដ្ឋបាលខេត្តសៀមរាបចំនួន ១០៩រូប ដើម្បីចុះវាស់វែង កំណត់និយាមកណ្ដាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាមួយគ្នានេះ ក្រុមការងារតម្រង់ទិស សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋនិងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ផ្តល់កិច្ចសហការ ជាមួយក្រុមការងារបច្ចេកទេសដែលចុះបំពេញភារកិច្ចនៅគ្រប់គោលដៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ។

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចុះពិនិត្យមេីលសំណង់ខុសច្បាប់ និ...
16/08/2022

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចុះពិនិត្យមេីលសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប

ខ្ញុំសូមអរគុណដល់អ្នកស្រី (មេភូមិវាល) ព្រមទាំងក្រុមការងារទាំងអស់……🙏🙏🙏ដែលចុះជួយប្រជាពលរដ្ឋ នៅក្នុងតំបន់ឧទ្យានអង្គររបស់យើង ...
07/08/2022

ខ្ញុំសូមអរគុណដល់អ្នកស្រី (មេភូមិវាល) ព្រមទាំងក្រុមការងារទាំងអស់……🙏🙏🙏
ដែលចុះជួយប្រជាពលរដ្ឋ នៅក្នុងតំបន់ឧទ្យានអង្គររបស់យើង កុំថាឡើយផ្លូវពិបាក ឬក៏ភ្លៀងផ្គរប៉ុណ្ណា ក៏អ្នកស្រីនៅតែចុះជួយទៅដល់ប្រជាពលរដ្ឋរបស់យើងដែរ ហើយខ្ញុំសូមជូនពរ ទៅដល់អ្នកស្រី ឲ្យមានសុខភាពល្អគ្រប់ប្រការគឺអាយុវណ្ណៈសុខៈពលៈ កុំបីឃ្លាងឃ្លាតឡើងសូមអរគុណសូមព្រះអរគុណ….៕

ចូលរួម គោរពច្បាប់ចរាចរ​ ដើម្បីការពារអាយុជីវិតខ្លួនយើង និងអ្នកដទៃ​ ព្រមទាំងជៀសផុតពីការផាកពិន័យផងដែរកម្លាំងនគរបាលផ្នែកចរាច...
07/08/2022

ចូលរួម គោរពច្បាប់ចរាចរ​ ដើម្បីការពារអាយុជីវិតខ្លួនយើង និងអ្នកដទៃ​ ព្រមទាំងជៀសផុតពីការផាកពិន័យផងដែរ

កម្លាំងនគរបាលផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង បានចូលរួមសហការ ជាមួយក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្តម ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ សៀមរាប ដោយមានការចូលរួមពីលោកជួត ច័ន្ទតារា អនុប្រធានមន្ទីរសក.ដជ សរ បានចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ និង លក្ខណៈបច្ចេកទេសយានយន្ត គ្រប់ប្រភេទ នៅចំណុចដងផ្លូវជាតិលេខ៦ ក្នុងភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

កិច្ចការងារនេះ ក្រុមការងារចម្រុះ នឹងធ្វើជារៀងរាល់ថ្ងៃ ដើម្បីរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យមានការបាត់បង់អាយុជីវិតមនុស្ស ស្ទើតែរៀងរាល់ថ្ងៃ៕

Address

ប្រាសាទអង្គរវត្ត
Siem Reap
1710

Website

Alerts

Be the first to know and let us send you an email when Dara Angkor TV Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category