Maha Khmer

Maha Khmer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maha Khmer, Media/News Company, Maha Khmer News, 9V36+V9, Krong Siem Reap 17251, Siem Reap.

07/04/2026

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាសហអធិបតី និងធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនគរបាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤

បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ស...
04/04/2026

បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប

ប្រធានបទ៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប អង្គភាពសារព....

នៅរសៀលនេះ ជនបង្កបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងនៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខ...
01/04/2026

នៅរសៀលនេះ ជនបង្កបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងនៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ច!

បាត់ដំបង៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជនបង្កដែលបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ប្រាប់បណ្ដាញព័ត៌មាន នៅមុននេះបន្ដិចថា នៅពេលខ្លួននៅចំពោះមុខសមត្ថកិច្ចជនបង្កកំពុងស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

កំពុងដេកអានព័ត៌មានដល់ណាហើយរឿងគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង?
01/04/2026

កំពុងដេកអានព័ត៌មានដល់ណាហើយរឿងគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង?

31/03/2026

ទេសចរណ៍មកទស្សនាអង្គហើយ ទៅដល់ជនបទនៃទឹកដីអង្គរដ៏បវររបស់យើង!
ទេសភាពពិតជាស្រស់ស្អាតខ្លំាងណាស់
ប្រភព៖ តិចតុក khanvanchhay

28/03/2026

នគរបាលចរាចរណ៍នៅខេត្តសៀមរាប ល្អអ្វីម្ល៉េះទេ! សូមនគរបាលដទៃមើលគាត់ជាគំរូ។ កាយវិការនេះ ទើបរាស្ត្រគោរពស្រឡាញ់។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានប្រកាសឱ្យផ្អាកការ...
26/03/2026

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានប្រកាសឱ្យផ្អាកការចាប់ផាកពិន័យចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ ប៉ុន្ដែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្តដ៏ដែល។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦បានឱ្យផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។

22/03/2026

ក្រុមហ៊ុន សុខ គង់ ផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ជាបណ្តោះអាសន្ន

🚨 សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទ...
20/03/2026

🚨 សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។» ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)
Credited:
Kanharith Khieu

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖​ ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ  ខ្ញុំ...
20/03/2026

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖​ ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត។ ខ្ញុំសង្ឃឹមថាភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើងផង។

ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប!ប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលមិនមានពេលវេលាទៅធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរថ្មី ឬអត្...
20/03/2026

ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប!

ប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលមិនមានពេលវេលាទៅធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរថ្មី ឬអត្តសញ្ញាប័ណ្ណដែលផុតសុពលភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋានរបស់ខ្លួន ឥឡូវនេះអាចទទួលសេវាបានយ៉ាងងាយស្រួលជាងមុន។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់ឱ្យផ្នែកអត្តសញ្ញាណកម្ម រៀបចំផ្តល់សេវាធ្វើអត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋ បន្ថែមនៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍។

ទីតាំងផ្តល់សេវា គឺស្ថិតនៅការិយាល័យនគរបាលចរាចរណ៍មាត់ស្ទឹង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានសេវាកាន់តែងាយស្រួល និងមានប្រសិទ្ធភាព៕

អភិ​បាល​ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កម្ពុជាមិនអាចហាមឃាត់ទាំងស្រុង​ទំនិញថៃដែលហូរចូលតាមប្រទេសឡាវបានទេ ដោយសារក្នុងនាមជាសមា...
18/03/2026

អភិ​បាល​ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កម្ពុជាមិនអាចហាមឃាត់ទាំងស្រុង​ទំនិញថៃដែលហូរចូលតាមប្រទេសឡាវបានទេ ដោយសារក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជ​កម្មពិភពលោក (WTO) កម្ពុជាត្រូវតែគោរពតាមគោលការណ៍ពាណិជ្ជកម្មសេរី

Address

Maha Khmer News, 9V36+V9, Krong Siem Reap 17251
Siem Reap
17251

Alerts

Be the first to know and let us send you an email when Maha Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Maha Khmer:

Share