តោះទៅលេង សៀមរាប-Let’s Go To Siem Reap

តោះទៅលេង សៀមរាប-Let’s Go To Siem Reap គោលបំណង : ផ្សព្វផ្សាយ ជូនដំណឹង និងចែករំលែកនូវរាល់កន្លែងតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាប

👉ដើមខែក្រោយនេះ ខេត្តសៀមរាបមាន ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅមុខអង្គរវត្ត។🗓️ចាប់ផ្តើមកម្មវិធីរត់ប...
21/11/2025

👉ដើមខែក្រោយនេះ ខេត្តសៀមរាបមាន ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅមុខអង្គរវត្ត។
🗓️ចាប់ផ្តើមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្តាល ម៉ារ៉ាតុង ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។
#តោះទៅលេងសៀមរាប #សៀមរាបផ្ទះខ្ញុំ #លើកស្ទួយទេសចរណ៍ក្នុងស្រុក

📍ទំនេរៗ មកលេងសៀមរាបខ្លះផង ក្រែងមាននិស្ស័យបានជាគូរនឹងកូនអ្នកសៀមរាប 🤭  បើមាននិស្ស័យយើងបានជួបគ្នានៅតាមប្រាសាទ ឬកន្លែងដើរលេង...
20/11/2025

📍ទំនេរៗ មកលេងសៀមរាបខ្លះផង ក្រែងមាននិស្ស័យបានជាគូរនឹងកូនអ្នកសៀមរាប 🤭 បើមាននិស្ស័យយើងបានជួបគ្នានៅតាមប្រាសាទ ឬកន្លែងដើរលេងតាមវង់តូច វង់ធំ អង្គរ☘️✨
👉សៀមរាបជាតំបន់ទេសចរណ៍មួយដ៏សម្បូរទៅដោយប្រាសាទជាច្រើន នឹងកន្លែងធម្មជាតិកំសាន្តនៅតំបន់អង្គរ✨
#តោះទៅលេងសៀមរាប #សៀមរាបផ្ទះខ្ញុំ #លើកស្ទួយទេសចរណ៍ក្នុងស្រុក

📍យប់នេះតាមដងស្ទឹងសៀមរាប មានការប្រគុំតន្ត្រី នឹងមានការតាំងពិព័រណ៌ផងដែរ ។ កម្មវិធីសល់រយ:ពេល ១ថ្ងៃទៀត គឺថ្ងៃស្អែកទី ១៦ ខែវិ...
15/11/2025

📍យប់នេះតាមដងស្ទឹងសៀមរាប មានការប្រគុំតន្ត្រី នឹងមានការតាំងពិព័រណ៌ផងដែរ ។ កម្មវិធីសល់រយ:ពេល ១ថ្ងៃទៀត គឺថ្ងៃស្អែកទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវជាថ្ងៃចុងសប្តាហ៍កុំភ្លេចនាំមិត្តភក្តិ បងប្អូនដើរទស្សនាទាំងអស់គ្នា។
#តោះទៅលេងសៀមរាប #សៀមរាបផ្ទះខ្ញុំ #លើកស្ទួយទេសចរណ៍ក្នុងស្រុក

📍ខេត្តសៀមរាប មានកម្មវិធី សភាពាណិជ្ជកម្មបារាំង-កម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធី «អបអរសាទរទិវាហ្វ្រង់កូហ្...
14/11/2025

📍ខេត្តសៀមរាប មានកម្មវិធី សភាពាណិជ្ជកម្មបារាំង-កម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធី «អបអរសាទរទិវាហ្វ្រង់កូហ្វូនី ២០២៥» ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងដើម្បីជួយផ្សព្វផ្សាយប្រជាប្រិយភាពជាសកលរបស់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប។

👉កម្មវិធីមានដូចជា : ស្តង់ពិព័រ,ស្តង់អាហារ,ឆាកប្រគំតន្ត្រីផងដែរ។

👉កុំភ្លេចមកចូលរួមកំសាន្តនៅតាមដងស្ទឹងសៀមរាបនេះ។
#សៀមរាបផ្ទះខ្ញុំ #តោះទៅលេងសៀមរាប #លើកស្ទួយទេសចរណ៍ក្នុងស្រុក

កម្រងរូបភាពនៃព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ សំពះព្រះខែ​ និងអកអំបុក​ នៅតាមបណ្តោយស្ទឹងសៀមរាប។ ថ្ងៃទី៤,៥,៦ ខែវិច្ឆិក...
10/11/2025

កម្រងរូបភាពនៃព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ សំពះព្រះខែ​ និងអកអំបុក​ នៅតាមបណ្តោយស្ទឹងសៀមរាប។

ថ្ងៃទី៤,៥,៦ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ -​ ខេត្តសៀមរាប

#តោះទៅលេងសៀមរាប
#កម្មវិធីជិះទូកកម្សាន្ត_និងផ្សារទឹក
#ខេត្តសៀមរាប
#បុណ្យអុំទូក
#សៀមរាបផ្ទះខ្ញុំ
#សហភាពសហព័ន្ធយុវជនកម្ពុជា

📍ថ្ងៃនេះជាថ្ងៃចុងក្រោយនៃកម្មវិធី អមជាមួយពន្លឺកាំជ្រួចនាពេលរាត្រីនៅម៉ោង 19 : 00 នាទីយប់នេះ💥💥❤️️ព្រះរាជពិធីបុណ្យអុំទូក បណ្...
06/11/2025

📍ថ្ងៃនេះជាថ្ងៃចុងក្រោយនៃកម្មវិធី អមជាមួយពន្លឺកាំជ្រួចនាពេលរាត្រីនៅម៉ោង 19 : 00 នាទីយប់នេះ💥💥❤️️

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បាននាំមកនូវ ភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

✨ជាពិសេស : ក្រុមការងារជិះទូកកម្សាន្ត
👉ដោយទទួលបានការណែនាំពីសំណាក់ ឯកឧត្តមប្រធាន រៀបចំកម្មវិធីផ្សារលេីទឹក_ជិះទូកកម្សាន្ត នឹងបន្តរហូតដល់ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សូមអញ្ជើញពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងលេងកម្សាន្តទាំងអស់គ្នាដោយក្ដីសប្បារីករាយ។
#តោះទៅលេងសៀមរាប #សៀមរាបផ្ទះខ្ញុំ #លើកស្ទួយទេសចរណ៍ក្នុងស្រុក #សៀមរាប #កម្មវិធីជិះទូកកម្សាន្តនិងផ្សារទឹក

 #តោះ!!!ណាត់គ្នាមកមើលកាំជ្រួចមួយយប់ទៀត 💥 💥 💥រដ្ឋបាលខេត្តសៀមរាបមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា...
06/11/2025

#តោះ!!!ណាត់គ្នាមកមើលកាំជ្រួចមួយយប់ទៀត 💥 💥 💥
រដ្ឋបាលខេត្តសៀមរាបមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សូមមេត្តាជ្រាបថា ដើម្បីអបអរក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៥ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះរដ្ឋបាលខេត្តសៀមរាប នឹងមានការចាត់តាំងអុជកាំជ្រួចចំនួន ០១ លើកទៀតបន្ថែម នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥
💥💠 ពេលវេលាអុជកាំជ្រួច៖ ម៉ោង ១៩ : ០០នាទីយប់ ទីតាំងអុជនៅខាងកើតគល់ស្ពានវត្តរាជបូណ៌

💠 សម្រាប់ព័ត៌មានលំអិតសូមមើលនៅខាងក្រោម៖
#សៀមរាបផ្ទះខ្ញុំ #តោះទៅលេងសៀមរាប #បុណ្យអុំទូក #ព្រះរាជពិធីបុណ្យអុំទូក
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #សៀមរាប

 #សៀមរាបផ្ទះខ្ញុំ  #តោះទៅលេងសៀមរាបថ្ងៃទី២ នៃពិធីបុណ្យអុំទូក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២០ម៉ឺននាក់...
06/11/2025

#សៀមរាបផ្ទះខ្ញុំ #តោះទៅលេងសៀមរាប
ថ្ងៃទី២ នៃពិធីបុណ្យអុំទូក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២០ម៉ឺននាក់

បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ត បានបង្ហាញថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ១៩៩ ០០០នាក់ កើនឡើង ៣.៧៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលមានចំនួន ១៩១ ៨៦៣ នាក់។

របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ១៩៩ ០០០នាក់នេះ មានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួនប្រមាណ ១៩៥ ៥៦០ នាក់ កើនឡើង ៤.៥៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១៨៧ ០០០ នាក់។ ដោយឡែក ទេសចរបរទេសមានចំនួន ៣ ៥២០ នាក់ ថយចុះ ២៧.៦២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៤ ៨៦៣ នាក់។

សរុបជារួមរយៈពេល ២ថ្ងៃ គឺថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តសៀមរាប ទទួលបានទេសចរសរុប ២៨៩ ៧៨១ នាក់ កើនឡើង ៣.៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានចំនួន ២៧៨ ៩៨២ នាក់។

សូមជម្រាបថា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥នេះ ខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្ត និងសាសនាជាច្រើនរួមមាន៖ កម្មវិធីជិះទូកកម្សាន្ត និង ការប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ, ការប្រណាំងក្រឡោ, កម្មវិធីប្រគុំតន្ត្រីស្គរដៃ, កម្មវិធីស្ដង់ពិព័រណ៍ និងម្ហូបអាហារ, ផ្សារបណ្ដែតទឹក និង Street Food, កម្មវិធីប្រដាល់គុនខ្មែរ និងល្ខោនបាសាក់ និងពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ផងដែរ៕
#បុណ្យអុំទូក #ព្រះរាជពិធីបុណ្យអុំទូក #កម្មវិធីជិះទូកកម្សាន្តនិងផ្សារទឹក
អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ លោក ធន់ ពូថេ

📍ទិដ្ឋភាពថ្ងៃទី២ នៃកម្មវិធី «ប្រណាំងទូក មិត្តភាពសៀមរាប ផ្ទះខ្ញុំ» ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក...
05/11/2025

📍ទិដ្ឋភាពថ្ងៃទី២ នៃកម្មវិធី «ប្រណាំងទូក មិត្តភាពសៀមរាប ផ្ទះខ្ញុំ» ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាបឆ្នាំ២០២៥ ។ មានភ្ញៀវទេសចរណ៍មកទស្សនាយ៉ាងច្រើនកុះករ នៅតាមដងស្ទឹងសៀមរាប។

🗓️ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥

#តោះទៅលេងសៀមរាប
#ព្រះរាជពិធីបុណ្យអុំទូក
#បុណ្យអុំទូក
#សៀមរាបផ្ទះខ្ញុំ

📍ខេត្តសៀមរាបថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ យើងបានឃើញថាមានការប្រណាំងទូកមិត្តភា...
04/11/2025

📍ខេត្តសៀមរាបថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ យើងបានឃើញថាមានការប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ ដែលមានភ្ញៀវទេសចរណ៍បានទស្សនាយ៉ាងច្រើនផងដែរ។ ការប្រណាំងទូកនេះគឺយើងធ្វើឡើងនៅតាមដងស្ទឹងសៀមរាប។

👉សូមអញ្ជើញ ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្មវិធី «ប្រណាំងទូក មិត្តភាពសៀមរាប ផ្ទះខ្ញុំ» ឱ្យបានច្រើនកុះករ នៅថ្ងៃនេះ នឹងថ្ងៃបន្តបន្ទាប់ទៀត។

#ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប
#តោះទៅលេងសៀមរាប
#កម្មវិធីជិះទូកកម្សាន្តនិងផ្សារទឹក
#សៀមរាបផ្ទះខ្ញុំ
#បុណ្យអុំទូក

តោះៗទៅលេងសៀមរាប បានរៀបចំរួចរាល់តាមដងស្ទឹងសៀមរាប ដែលត្រៀមទទួលភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត នឹងត្រៀមសម្រាប់ព្រះរាជពិធីបុណ្យ...
03/11/2025

តោះៗទៅលេងសៀមរាប បានរៀបចំរួចរាល់តាមដងស្ទឹងសៀមរាប ដែលត្រៀមទទួលភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត នឹងត្រៀមសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នឹងអកអំបុក។

កម្មវិធីនៅខេត្តសៀមរាបមានដូចខាងក្រោម :
-វេលាម៉ោង ៨:០០-១៩:០០ ជិះទូកកម្សាន្តលក្ខណៈមហាជន
-វេលាម៉ោង ១០:០០-២២:០០ កម្មវិធីផ្សារលើទឹក ការតាំងពិព័រណ៌ម្ហូបអាហារ និងផលិតផលទូទៅ
-វេលាម៉ោង ១៤:០០-១៦:០០ កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ
-វេលាម៉ោង ១៦:០០-២២:០០ ការប្រគុំតន្ត្រីខ្នាតតូច សម្តែងសិល្បៈ និងតន្ត្រីស្គរដៃ ទីតាំងគល់ស្ពានវត្តបូព៌ ខាងកើតស្ទឹង ។
#តោះទៅលេងសៀមរាប #សៀមរាបផ្ទះខ្ញុំ #ព្រះរាជពិធីបុណ្យអុំទូក #លើកស្ទួយទេសចរណ៍ក្នុងស្រុក

អបអរសាទចំពោះអ្នកឈ្នះរង្វាន់សំបុត្រជិះទូកទាំង២០ នាក់ ដែលមានរង្វាន់ធំ១ នាក់ សំបុត្រជិះទូកហង្ស ហើយ១៩ នាក់ទៀត ត្រូវរង្វាន់សំ...
03/11/2025

អបអរសាទចំពោះអ្នកឈ្នះរង្វាន់សំបុត្រជិះទូកទាំង២០ នាក់ ដែលមានរង្វាន់ធំ១ នាក់ សំបុត្រជិះទូកហង្ស ហើយ១៩ នាក់ទៀត ត្រូវរង្វាន់សំបុត្រជិះទូកខ្នាតតូច តាមរយៈឆ្លើយសំនួរ បានត្រឹមត្រូវ និងគ្រប់លក្ខខណ្ឌ❤️
សូមអញ្ជើញមកទទួលរង្វាន់ចាប់ពីថ្ងៃទី4 រហូតដល់ថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2025 ចាប់ពីវេលាម៉ោង9 :00នាទីព្រឹក ដល់ម៉ោង7:00នាទី យប់ ដែលមានទីតាំងទទួលរង្វាន់នៅមុខមន្ទីរបក្សគណបក្សខេត្តសៀមរាប (មាត់ស្ទឹង)

📝ផុតកំណត់ថ្ងៃបើករង្វាន់ចាត់ទុកជាមោឃ ត្រឹមទី6 ខែវិច្ឆិកា ឆ្នាំ2025 ម៉ោង 5:00នាទីរសៀល
📞ទំនាក់ទំនងពត៌មានបន្ថែម : 085 722 723
#តោះទៅលេងសៀមរាប #សៀមរាបផ្ទះខ្ញុំ #ព្រះរាជពិធីបុណ្យអុំទូក #លើកស្ទួយទេសចរណ៍ក្នុងស្រុក

Address

Siem Reap

Alerts

Be the first to know and let us send you an email when តោះទៅលេង សៀមរាប-Let’s Go To Siem Reap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share