Kulen Daily News

Kulen Daily News បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី
www.kulendaily.com
☎️ 088 546 6648 (Metfone)
☎️ 089 948 444 (Cellcard)

https://linktr.ee/kulendaily

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាStatement of the Ministry of Fore...
25/09/2025

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

Statement of the Ministry of Foreign Affairs and International Cooperation of The Kingdom of Cambodia

សម្ដេចតេជោ ហ៊ុន សែន ៖ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤កញ្ញា១៩៩៨នៅទីរួមខេត្តសៀមរាប។...
25/09/2025

សម្ដេចតេជោ ហ៊ុន សែន ៖ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទង
ដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ
ថ្ងៃ២៤កញ្ញា១៩៩៨នៅទីរួមខេត្ត
សៀមរាប។
ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់
ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេស
កម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបាន
ស្លាប់ទៅហើយ)។
ការសរសេរបែបនេះគឺជាកំហុសដែល
មើលឃើញតែមួយជ្រុងនៃតួនាទីរបស់
ខ្ញុំដោយមិនបានគិតដល់កត្តាដទៃទៀត។
ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់
របស់ខ្ញុំ។
១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរ
ឈាមមួយកើតឡើងភ្លាមដែលធ្វើឱ្យ
មនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្ត
សៀមរាប។
២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើរការប្រជុំធម្មតានិងឈានទៅ
បង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំង
បង្កើតរាជរដ្ឋាភិបាលមិនបាន។
៣.ប្រទេសបន្តសង្គ្រាមដោយបែងចែកជាតំបន់ត្រួតត្រា២ម្ខាងរាជ
រដ្ឋាភិបាលនិងម្ខាងទៀតខ្មែរក្រហម។
៤.មានអ្នកដឹកនាំនយោបាយឆ្នើមរក
ការស្រុះស្រួលផ្ទៃក្នុងផងនិងរកវិធី
បញ្ចប់សង្គ្រាមបានផង។តាមរយៈការ
ស្រុះស្រួលនេះសន្តិភាពកើតមាននាំ
មកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែល
ល្អលើសហ៊ុន សែនច្រើនដង។
នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃ
ខ្លួនឯង៕

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ Toyota Prius Hybrid ពណ៌ខៀវស្រាល ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7498 បេីកប៉ះជាមួយរថយន្ដ ស៊េរីទំនើប...
25/09/2025

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ Toyota Prius Hybrid ពណ៌ខៀវស្រាល ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7498 បេីកប៉ះជាមួយរថយន្ដ ស៊េរីទំនើប Range Rover ពណ៌ស ផ្លាកលេខ កំពង់ឆ្នាំង 2C-2222 បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច នៅលើផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង២២ និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។

ក្រោយពេលកេីតហេតុភាគីខាងសងសំណងបានចរចាគ្នាដោះស្រាយបញ្ចប់រឿងនៅហ្នឹងកន្លែងកើត៕KD

👉 ចូលរួម៖ https://t.me/Channel_kulendailynews/47018

រថយន្ត Jeep Rubicon ផ្លាកលេខ កម្ពុជា RATHA.76 ក្លាយជាដែកអេតចាយ បន្ទាប់ពីបុកគ្នាជាមួយរថយន្ត Toyota Prius និង ម៉ូតូ Honda ...
25/09/2025

រថយន្ត Jeep Rubicon ផ្លាកលេខ កម្ពុជា RATHA.76 ក្លាយជាដែកអេតចាយ បន្ទាប់ពីបុកគ្នាជាមួយរថយន្ត Toyota Prius និង ម៉ូតូ Honda Click ដោយ Jeep បើកពី លិចទៅកើត រីឯ Pruis និង ម៉ូតូ បើកពីជើងទៅត្បូង ដល់ត្រង់ចំណុចស្តុប North Bridge នៅលើផ្លូវ២០០៤ ស្ថិតក្នុងភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង០២ និង២៩នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ក៍កើតហេតុការណ៍៕KD

👉 រូបភាពបន្ថែម៖ https://t.me/Channel_kulendailynews/47002?single

ថ្ងៃនេះជា ថ្ងៃទី៥៨ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាសូ...
25/09/2025

ថ្ងៃនេះជា ថ្ងៃទី៥៨ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

មនុស្សបីនាក់រង.របួ..សធ្ង...ន់ស្រាល បន្ទាប់ពីម៉ូតូ Honda Dream C125 បុកគ្នាជាមួយម៉ូតូ Honda Scopy នៅលើផ្លូវលេខ១ ក្បែរសាលា...
24/09/2025

មនុស្សបីនាក់រង.របួ..សធ្ង...ន់ស្រាល បន្ទាប់ពីម៉ូតូ Honda Dream C125 បុកគ្នាជាមួយម៉ូតូ Honda Scopy នៅលើផ្លូវលេខ១ ក្បែរសាលាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង វេលាម៉ោង០៣ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥៕ លោក ម៉ៅ និមល

👉 ចូលរួម៖ https://t.me/Channel_kulendailynews/47011

24/09/2025

(វីដេអូ) កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក និងកាន់កាប់អាវុធខ្លីមួយដើម

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២:០០នាទីអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងការិយាល័យជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះសំណាក់ ចំការលាភ ផ្លូវលេខ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ ។

ជនសង្ស័យខាងលេីមានឈ្មោះ លឹម សុភ័ក្រ្តា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែចិន ។

សម្ភារៈដកហូតរួមមាន៖ កាំភ្លេីងខ្លីចំនួន០១ដេីម មិនស្គាល់ម៉ាក ពណ៌ទឹកមាស លេខMAC-0600(មិនប្រក្រតីត្រង់ចំណុចលេខ6) និងគ្រាប់កាំភ្លេីងចំនួន០៦គ្រាប់។

បច្ចុប្បន្នកម្លាំងជំនាញ នាំយកមកនាយដ្ឋានដេីម្បីធ្វេីការសាកសួរ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕KD

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក និងកាន់កាប់អាវុធខ្...
24/09/2025

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក និងកាន់កាប់អាវុធខ្លីមួយដើម

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២:០០នាទីអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងការិយាល័យជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះសំណាក់ ចំការលាភ ផ្លូវលេខ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ ។

ជនសង្ស័យខាងលេីមានឈ្មោះ លឹម សុភ័ក្រ្តា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែចិន ។

សម្ភារៈដកហូតរួមមាន៖ កាំភ្លេីងខ្លីចំនួន០១ដេីម មិនស្គាល់ម៉ាក ពណ៌ទឹកមាស លេខMAC-0600(មិនប្រក្រតីត្រង់ចំណុចលេខ6) និងគ្រាប់កាំភ្លេីងចំនួន០៦គ្រាប់។

បច្ចុប្បន្នកម្លាំងជំនាញ នាំយកមកនាយដ្ឋានដេីម្បីធ្វេីការសាកសួរ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕KD

👉 វីដេអូ៖ https://t.me/Channel_kulendailynews/47000

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំគណៈប្រតិភូចុះស...
24/09/2025

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹក ក៏ដូចជាក្រុមការងារ និងក្រុមគ្រូពេទ្យដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅតាមមណ្ឌលសុវត្ថិភាពទាំងអស់ ក្នុងខេត្តព្រះវិហារផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅក្នុងមណ្ឌលសុវត្ថិភាពទាំងអស់ ដែលបានលះ បង់កម្លាំងកាយចិត្តក្នុងការថែរក្សាសុខភាព និងផ្ដល់ភាពកក់ក្ដៅជូនដល់បងប្អូនជនភៀសខ្លួន ក្នុងគ្រាដ៏លំបាកនៃការចាកចេញពីភូមិឋានដោយសារសង្គ្រាមឈ្លានពានទឹកដីពីកងយោធាថៃមកលើកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថាស្របពេលមានបទឈប់បាញ់ចូលជាធរមាន និងសភាពការណ៍មានភាពស្ងប់ស្ងាត់ សូមបងប្អូនប្រជាពលរដ្ឋភៀសខ្លួន វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ដើម្បីបង្កបង្កើនផលស្រូវ ស្រែចំការ និងប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ ហើយប្រសិន ជាសភាពការណ៍មានភាពមិនប្រក្រតីកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់វិលត្រឡប់មកកាន់មណ្ឌលសុវត្ថិភាពវិញជាបន្ទាន់។

២៤ កញ្ញា ២០២៥

ឱកាសល្អសម្រាប់សិស្ស និស្សិត! រួសរាន់Download App Sar Sokha Scholarship ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍អភិសន្តិបណ្ឌិត ស...
24/09/2025

ឱកាសល្អសម្រាប់សិស្ស និស្សិត! រួសរាន់Download App Sar Sokha Scholarship ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សិក្សានៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន១៥កន្លែង…
🇰🇭ដើម្បីជាតិ ប្រជាជន និងយុវជន🇰🇭

ឆ្លងចរន្តអគ្គិសនី ស្ទើតែអគ្គិភ័យ លេបត្របាក់ ហាង NETWORK COMPUTER ដែលស្ថិតតាមបណ្ដោយផ្លូវ ២ធ្នូ ក្នុងភូមិកម្មករ សង្កាត់់ស្...
24/09/2025

ឆ្លងចរន្តអគ្គិសនី ស្ទើតែអគ្គិភ័យ លេបត្របាក់ ហាង NETWORK COMPUTER ដែលស្ថិតតាមបណ្ដោយផ្លូវ ២ធ្នូ ក្នុងភូមិកម្មករ សង្កាត់់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តែត្រូវបានប្រជាពលរដ្ឋជួយគ្នាពន្លត់បានទាន់ពេល នៅវេលាម៉ោង២២ និង១០នាទិថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥៕ លោក ម៉ៅ និមល

👉 រូបភាពបន្ថែម៖ https://t.me/Channel_kulendailynews/46973?single

24/09/2025

🔴 ផ្សាយផ្ទាល់ព័ត៌មានបឋមពីរាជធានីភ្នំពេញ៖ មនុ/ស្សបីនា/ក់រ/ងរ/បួ/សធ្ង/ន់-ស្រា/ល បន្ទាប់ពី រ៉ឺម៉កកង់បី BAJAJ MAXIMA ពណ៌ស គ្មានផ្លាកលេខ ឡើងបញ្ច្រាសទិសមិ/នប្រ/យ័/ត្នត្រូ/វម៉ូតូ Honda Scoopy ពណ៌ខ្មៅលាយលឿង ផ្លាកលេខ ភ្នំពេញ 1JC-2994 ដែលធ្វើដំណើរត្រង់បុ/កពេ/ញទំ/ហឹ/ង នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចទល់មុខបុរីពិភពថ្មីកំបូល១ ស្ថិតក្នុងសង្កាត់កន្ទោប ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង២១ និង៥០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥៕ រាយការណ៍ជូនដោយ លោក ឃួន មករា

👉 រូបភាពបន្ថែម៖ https://t.me/Channel_kulendailynews/46963

Address

Siem Reap

Alerts

Be the first to know and let us send you an email when Kulen Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kulen Daily News:

Share