Silen PhonePlus

Silen PhonePlus ហាងលក់ទូរស័ព្ទកែងផ្លូវប៉េតុងថ្មីទល់មុខផ្សារហ៊ុយឡេងជោគជ័យគ្រប់ម៉ូឌែលមានការធានាជូន

09/04/2025
08/16/2025
08/02/2025

Since Russia invaded Ukraine in February 2022, the Center for Civil Liberties (CCL) has documented war crimes against civilians in occupied areas of Ukraine

The organisation was set up in 2007 and initially worked on putting pressure on the authorities to ensure that Ukraine developed into a full-fledged democracy and a state governed by the rule of law. Its purpose evolved in 2014 when Russia annexed the Crimean peninsula and CCL began to document cases of cases of unlawful imprisonment.

It is now engaged in important efforts to document the forced relocation of civilians from occupied areas of Ukraine to Russia and campaign for the release of prisoners of war, civilian hostages and political prisoners.

Delivering the Nobel Peace Prize lecture on behalf of CCL, Oleksandra Matviichuk said: “We see this prize as a recognition of the efforts of the Ukrainian people, who have bravely stood up to the attempts to destroy peaceful development of Europe, as well as a celebration of the work being done by human rights activists in order to prevent military threat for the entire world.”

Learn more about CCL and the other recipients of the 2022 Nobel Peace Prize: https://bit.ly/3fOJhQJ

08/02/2025

ក្លិប​អង់គ្លេស​ ដ៏ល្បីលេីលោក​ Arsenal នៅជាមួយកម្ពុជា​🇰🇭❤️🏴󠁧󠁢󠁥󠁮󠁧󠁿

នេះជារឿងពិត​ Arsenal ក៏បានផុសក្នុង​ Instagram របស់ក្លិប 😍

08/02/2025

សូមបងប្អូនទាំងអស់គ្នានាំគ្នាជួយចុចចែករំលែកសំបុត្រមួយនេះដែលខ្ញុំសរសេរជូនទៅដល់ជនរួមជាតិខ្មែរទូទាំងពិភពលោក​ និង​ សហរដ្ឋអាមេរិក​ 🇰🇭🇺🇸
ថៃគឺមានមហិច្ចតាចង់លេបយកទឹកដីកម្ពុជា​ ដូចនេះប្រទេសកម្ពុជាគឺត្រូវការមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកមកឈរជេីង

សំបុត្រជូនទៅដល់ជនរួមជាតិខ្មែរជាទីគោរព​

យេីងត្រូវតែប្រេីឱកាសលេីកនេះដេីម្បីស្នេីសុំសហរដ្ឋអាមេរិកឱ្យមកសាងសង់មូលដ្ឋានទ័ពយោធាអាមេរិកនៅក្នុងប្រទេសកម្ពុជា​នៅជិតខេត្ដសៀមរាប
នេះគឺជាយុទ្ធសាស្រ្ដតែមួយគត់​ដែលអាចជួយការពារប្រទេសកម្ពុជារបស់ពួកយេីងតរហូតទៅដល់រាប់រយឆ្នាំខាងមុខ​

មហិច្ចតារបស់ប្រទេសថៃគឺចង់លេបយកខេត្ដរបស់កម្ពុជាយេីង​ទាំងអស់ដែលថៃគិតថាខ្លួនឯងបានបាត់កាលពីសម័យបារាំង​

ថៃវ៉ៃកម្ពុជាលេីកនេះវាគ្រាន់តែជាការសាកល្បងមេីលចិត្ដមួយពិភពលោកសិន​ តេីហ៊ានលូកដៃជួយកម្ពុជាដែរឬទេ?
ជាលទ្ធផលមក​ ថៃគឺមិននឹកស្មានថា​ ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក​ ដូណាល់​ត្រាំ​ ហ៊ានចេញមុខលូកដៃចូលរឿងនេះទាល់តែសោះ
ដូចនេះនៅពេលនេះថៃគឺគ្រាន់ផ្អាកគម្រោងរបស់ខ្លួនឯងសិនតែប៉ុណ្ណោះ​ គឺថៃរងចាំឱ្យដល់ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ចាកចេញសិននៅ 3​ ឆ្នាំក្រោយ

ខ្ញុំគិតថាថៃនឹងមកវ៉ៃកម្ពុជាមែនទែនម្ដងទៀតមុនឆ្នាំ 2075 ដល់ពេលនោះគ្រឿងអាវុធរបស់ថៃគឺនឹងទំនេីបខ្លាំងជាងពេលបច្ចុប្បន្ននេះទៅទៀត

បងប្អូន​ មានប្រទេសជាច្រេីនណាស់​ ពួកគេសុទ្ធតែមានមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកឈរជេីងជួយការពារដល់អធិបតេយ្យភាពប្រទេសរបស់ពួកគេ​ ហេីយប្រទេសរបស់ពួកគេឡេីងរីកចម្រេីន​ គ្មានបានបាត់បង់ទឹកដីអ្វីបន្តិចទេ​ សហរដ្ឋអាមេរិកគឺគ្មានយកទឹកដីប្រទេសណាទេ​ គឺមានតែជួយរួចហេីយក៏សងទៅឱ្យវិញ​ លេីសពីនេះទៀតថែមទាំងផ្ដល់លុយជំនួយឱ្យថែមទៀតផង

នេះប្រសិនបេីប្រទេសកម្ពុជារបស់ពួកយេីងមានមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកជួយឈរជេីងការពារ​ នោះវានឹងជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយេីងយ៉ាងខ្លាំង​ ហេីយកម្ពុជាយេីងថែមទាំងមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខមួយលេីពិភពលោកទៀត

ដល់ពេលនោះមួយពិភពលោកគឺនឹងមានទំនុកចិត្ដមកលេីប្រទេសកម្ពុជាខ្លាំងជាងមុនច្រេីនដង​ ចំណែកឯខាងវិស័យទេសចរណ៍ក៏នឹងមានការកេីនឡេីង​ ចំណែកឯទាហានរបស់សហរដ្ឋអាមេរិក​វិញ ពួកគេនឹងចំណាយលុយ​ ចាយលេីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយេីងយ៉ាងច្រេីនតែម្ដង

បងប្អូនត្រូវចងចាំថា​ ភូមិសាស្រ្ដនយោបាយពិភពលោកគឺមានការប្រែប្រួលអស់ហេីយ​ មិនដូចកាលពីមុននោះទេ

ដូចនេះកម្ពុជាយេីងគឺត្រូវតែចេះបត់បែនទៅតាមភូមិសាស្រ្ដនយោបាយពិភពលោកប្រែប្រួលនេះ​ ពីព្រោះតែអ្នកជិតខាងរបស់យេីង​ គឺមានមហិច្ចតាធំណាស់​ និង​មានអាកប្បកិរិយាឈ្លានពាន

ដូចជាកាលពីឆ្នាំ 1860 ព្រះបាទ​អង្គ​ឌួង​ និង​ ព្រះបាទ​នរោត្ដម​ មានភាពក្លាហាន​ មុះមុតក្នុងការស្នេីសុំហៅប្រទេសបារាំងឱ្យមកជួយការពារទឹកដីប្រទេសកម្ពុជាយេីង​ ដូច្នេះក្នុងឆ្នាំ 2025 នេះ​ កម្ពុជាយេីងក៏គួរតែស្នេីសុំទៅដល់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ ឱ្យមកធ្វេីដូចគ្នា​ សុំឱ្យគាត់មកបេីកមូលដ្ឋានទ័ពយោធាអាមេរិកនៅក្រោមអធិបតេយ្យភាពកម្ពុជា​

ទាន់ពេលនេះលោក​ ដូណាល់​ ត្រាំ​ គាត់នៅជាប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូបដែលកំពុងតែមានការចាប់អារម្មណ៍មកលេីប្រទេសកម្ពុជារបស់ពួកយេីង​ លេីកនេះវាគឺជាឱកាសដ៏ល្អរបស់ពួកយេីងក្នុងការស្នេីសុំនេះ
ហេីយយេីងកុំខ្វល់​ កុំខ្លាចពីការគម្រាមពីប្រទេសណាឱ្យសោះ​ ដែលពួកគេមកបដិសេដគំនិតនេះ​ ពួកយេីងបានឃេីញភស្ដុតាងនៅនឹងភ្នែករួចរាល់អស់ហេីយ​
ពេលកម្ពុជាយេីងមានរឿងធំដល់ថ្នាក់នេះ​ គឺថាគ្មានប្រទេសណាមកជួយយេីងនោះទេ​ក្រៅពីសហរដ្ឋអាមេរិកតែមួយគត់

ទោះបីជាកម្ពុជាយេីងត្រូវការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់យេីងដេីម្បីឱ្យសហរដ្ឋអាមេរិកមកសាងសង់មូលដ្ឋានទ័ពយោធាក៏ដោយ​ ក៏យេីងត្រូវតែធ្វេីវាដែរ

ជាចុងក្រោយសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា​ នាំគ្នាគាំទ្រគំនិតនេះ​ និងជួយចុចចែករំលែក​ឱ្យបានច្រេីនដេីម្បីឱ្យបានឃេីញទៅដល់ថ្នាក់ដឹកនាំកម្ពុជា​ ដេីម្បីគិតពិចារណាអំពីរឿងនេះ​ ក្នុងការជួយការពារទឹកដីប្រទេសកម្ពុជា
🙏

08/02/2025

កាសែតដ៏ធំមួយរបស់សហរដ្ឋអាមេរិកឈ្មោះ The Wall Street Journal បានធ្វេីការចុះផ្សាយពីប្រទេសកម្ពុជាដែលមានគម្រោងចង់តែងតាំងឱ្យប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បានឈ្នះពានរង្វាន់ណូបែលសន្តិភាព

បងប្អូនកាសែតមួយនេះធំខ្លាំងណាស់​ ហេីយភាគច្រេីនអ្នកដែលអានកាសែតនេះគឺសុទ្ធតែជា​ អ្នកដឹកនាំ​ អ្នកវិនិយោគ​ អ្នកមានលុយច្រេីន​ អ្នកវិភាគ​ មិនមែនជាប្រជាជនទូទៅធម្មតាទេ​

ខ្ញុំគិតថា​ ពេលនេះប្រទេសកម្ពុជារបស់ពួកយេីងគឺកំពុងតែទទួលបានការចាប់អារម្មណ៍ពីសហរដ្ឋអាមេរិកហេីយ

ហេីយខ្ញុំជឿជាក់សូម្បីតែលោកប្រធានាធិបតី​ ដូណាល់​ ត្រាំ​ លោកក៏បានឃេីញព័ត៌មាននេះដែរ

ឥឡូវនេះខ្ញុំសូមវិភាគបន្តិចអំពីរឿងនេះ​ តេីវាមានន័យដូចម្ដេច?

ទី 1: មានតែប្រទេសដែលត្រូវគេមកវ៉ៃទេ​ ទេីបបញ្ចេញអាកប្បកិរិយាដូចកម្ពុជាយេីង​ ដែលបង្ហាញពីអារម្មណ៍នៃការដឹងគុណចំពោះអ្នកដែលបានជួយ​យេីងទូទាំងប្រទេស

ចំណែកឯប្រទេសដែលជាអ្នកឈ្លានពានគឺមិនមានអារម្មណ៍ដឹងគុណអ្វីឡេីយ
ខ្ញុំបានមេីលទៅលេីប្រទេសថៃរួចហេីយ​ គឺគ្មានការដឹងគុណអ្វីទេទៅលេីប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ផ្ទុយមកវិញគឺមានតែការខឹង​ និង​ មេីលងាយ

សម្រាប់ខ្ញុំ​ នេះវាគឺជាភស្ដុតាងដែលបង្ហាញថា​ កម្ពុជាគឺជាជនរងគ្រោះ​

ទី 2: អ្វីដែលកម្ពុជាយេីងបានធ្វេីនេះ​ គឺវានឹងបានជួយប្រធានាធិបតី​ ដូណាល់​ ត្រាំ​ នៅលេីឆាកអន្តរជាតិសម្រាប់ដំណេីរទៅកាន់ការទទួលបានពានរង្វាន់ណូបែលសន្តិភាព​ ដែលលោកសមនឹងទទួលបាន

ទី 3: នៅពេលដែលពលរដ្ឋខ្មែរបញ្ចេញសំឡេងគាំទ្រ​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ យ៉ាងខ្លាំង​ នេះក៏បង្ហាញថា​ ប្រជាពលរដ្ឋខ្មែរស្ទេីតែទាំងអស់ក៏គាំទ្រសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាដែរ

នៅពេលដែលប្រជាពលរដ្ឋខ្មែររួបរួមគ្នា​ គឺវាងាយស្រួលនឹងអាចបង្វែរប្រទេសឱ្យទៅកាន់មាគ៌ាថ្មីមួយដ៏ត្រចះត្រចង់

សូមអរគុណ🙏🇰🇭🇺🇸

11promax Ll/a 256g ថ្ម 91% ស្អាត 269$ តោះវឺតៗ
06/30/2025

11promax Ll/a 256g ថ្ម 91% ស្អាត 269$ តោះវឺតៗ

ហាងសុីឡែនហ៊ុយឡេងសៀមរាប
05/16/2025

ហាងសុីឡែនហ៊ុយឡេងសៀមរាប

Free មួយសំនួរតើបងប្អូនចង់សួរអ្វីអំពីខ្ញុំ😂!!ហាងសុីឡែនហ៊ុយឡេងលក់ទូរស័ព្ទគ្រប់ប្រភេទមានបង់រំលោះ
05/07/2025

Free មួយសំនួរតើបងប្អូនចង់សួរអ្វីអំពីខ្ញុំ😂!!ហាងសុីឡែនហ៊ុយឡេងលក់ទូរស័ព្ទគ្រប់ប្រភេទមានបង់រំលោះ

Address

Siem Reap Cambodia
Atlanta, GA
17355

Telephone

+17242497080

Website

Alerts

Be the first to know and let us send you an email when Silen PhonePlus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Silen PhonePlus:

Share