STN TV សៀមរាបទាន់ហេតុការណ៍

STN TV សៀមរាបទាន់ហេតុការណ៍ ព័ត៌មានថ្មីៗ ព្រឹត្តិការណ៍សំខាន់ៗ 24 ម៉ោង

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន...
02/03/2025

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន

ខេត្តសៀមរាប ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី ឆូយ បញ្ញា ប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដែលស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប លើផ្ទៃដីសរុបចំនួន ៥០០០ ម៉ែត្រក្រឡា ដែលមានអគារអធិការដ្ឋានចំនួន ០១ខ្នង ទំហំ ១៣.៥x២៣ ម៉ែត្រ កម្ពស់ពីរជាន់ អគារស្នាក់នៅចំនួន ០១ខ្នង មានទំហំ ៧.២x២៦ ម៉ែត្រ កម្ពស់ពីរជាន់ ផ្ទះដាំបាយ-ហូបបាយចំនួន ០១ខ្នង មានទំហំ ៥x១៣.៥ ម៉ែត្រ អគារឃុំឃាំងបណ្តោះអាសន្នចំនួន ០១ខ្នង មានទំហំ ៥x១០ ម៉ែត្រ ទីលានប្រជុំជួរ មានទំហំ ២០x២៩.២ ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យចំនួន០១ មានទំហំ ៧.៤x១៣.៥ ម៉ែត្រ បន្ទប់ទឹកសាធារណៈ មានទំហំ ២.៧x៥.៨ ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាមចំនួន០១ និងរបងព័ទ្ធជុំវិញប្រវែង ២៩១.៥៧ ម៉ែត្រ និងកម្ពស់ ២.៥ម៉ែត្រ ការសាងសង់នេះចាប់ផ្តើមដំណើរការក្នុង ខែមករា ឆ្នាំ២០២៥ ហើយនឹងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុង ខែមិថុនា ឆ្នាំ២០២៥នេះនៅនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥៕

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៧ ...
27/09/2024

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប អញ្ជើញចូលរួមជាមួយ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួម ពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប...
27/09/2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួម ពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាន-អនុប្រធាន នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងសិក្ខាកាមចំនួន ១២០នាក់ ស្រី ២៧នាក់ផងដែរ។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងលើកឡើងអំពីស្ថានភាពទូទៅ និងលទ្ធផលដែលសម្រេចបានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាពេលកន្លងមក។
ជាមួយគ្នានោះដែលលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល បានធ្វើសេចក្តីរាយការណ៍ អំពីដំណើរការវគ្គសិក្សា តាមកម្មវិធីដែលបានគ្រោងទុកដែលមានរយះពេលចំនួន ២សប្តាហ៍ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១២០នាក់ ស្រី ២៧នាក់។ ក្នុងនោះមានស្នងការរងចំនួន ០៩នាក់ ការិយាល័យជំនាញចំនួន ២៣នាក់ ស្រី ០២នាក់ អធិការដ្ឋានចំនួន ០៧នាក់ និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន ៨១នាក់ ស្រី ២៥នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លើកសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍអង្គភាព រួមនិងការបើកវគ្គបំប៉នរយៈពេលខ្លីខាងលើ ជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល គួរជាទីមោទនៈ។ មន្ត្រីនគរបាលទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលនេះ ត្រូវយកទៅអនុវត្តការងារររបស់ខ្លួននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព ពិសេសលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងការងារផ្តល់សេវាសាធារណៈនានា ក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ជូនដល់ប្រជាពលរដ្ឋ ៕

លោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់តាំងឱ្យលោមអធិការនគរបាលស្រុកអង្គរជុំ ដឹកនាំសហការី ចុះសួរសុខទុក្ខ លោកនាយផ្នែកប្រឆាំងគ្រឿងញៀន...
24/09/2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់តាំងឱ្យលោមអធិការនគរបាលស្រុកអង្គរជុំ ដឹកនាំសហការី ចុះសួរសុខទុក្ខ លោកនាយផ្នែកប្រឆាំងគ្រឿងញៀន

ខេត្តសៀមរាប ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចាត់តាំងឱ្យ លោកវរសេនីយ៍ឯក យួន ចោម អធិការនគរបាលស្រុកអង្គរជុំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ចោម ចាន់នី នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ដែលស្ថិតនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុងឱកាសនោះដែលលោកវរសេនីយ៍ឯក អធិការនគរបាលស្រុកអង្គរជុំ បាននាំយកនូវថវិការដ៏ថ្លៃថ្លាមួយចំនួន របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ព្រមទាំងកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ និងផ្លែឈើចំនួន០១កន្រ្តក ជូនលោកអនុសេនីយ៍ឯក ដើម្បីជួយសម្រួលក្នុងការព្យាបាលផងដែរ ។

ជាមួយគ្នានោះដែលលោកវរសេនីយ៍ឯក អធិការនគរបាលស្រុកអង្គរជុំ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងជូនពរឲ្យលោកអនុសេនីយ៍ឯក មានសុខភាពល្អ ឆាប់បានជាសះស្បើយឡើងវិញ ៕ នាគក្រហម

ផ្លូវចំនួន៣ទីតាំងត្រូវបានលិច នៅក្នុងស្រុកស្វាយលើខេត្តសៀមរាប ៖ កម្លាំងនគគរបាលនៃ អធិការដ្នាននគរបាលស្រុកស្វាយលើ បានសហការណ៍ជ...
23/09/2024

ផ្លូវចំនួន៣ទីតាំងត្រូវបានលិច នៅក្នុងស្រុកស្វាយលើ

ខេត្តសៀមរាប ៖ កម្លាំងនគគរបាលនៃ អធិការដ្នាននគរបាលស្រុកស្វាយលើ បានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងមាលា បានចុះត្រួតពិនិត្យ ទឹកជំនន់ដោយសារទឹកភ្លៀងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីបង្ការទប់ស្កាត់ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា នៅក្នុងឃុំបឹងមាលា ហើយក្នុងនោះក៍បានឃើញថាមានផ្លូវចំនួន៣ទីតាំង ដែលជួបបញ្ហាដូចជា៖
១/ ចំណុចអន្លង់ចាម ស្ថិតនៅក្នុងភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទឹកលេចតាមបណ្តោយផ្លូវប្រហែល ១៥០ ម៉ែត្រ មានជម្រៅ ០.៥០ ម៉ែត្រ
២/ ចំណុចខាងកើតអូរបុក ស្ថិតក្នុងភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទឹកលេចតាមបណ្តោយផ្លូវប្រហែល ៩០ម៉ែត្រ មានជម្រៅ ០.៥០ ម៉ែត្រ
៣/ ចំណុចស្ពានជប៉ុន ស្ថិតនៅភូមិភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទឹកលេចតាមបណ្តោយផ្លូវប្រហែល ៣០០ម៉ែត្រ មានជម្រៅ ០.៧០ ម៉ែត្រ៕KD

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកស្វាយលើ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកងកម្លាំង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាខេត្តសៀមរាប ៖ នៅព្រ...
23/09/2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកងកម្លាំង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកងកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ ផែន ជំនាញ ៕KD

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អនុញ្ញាតទទួលជួប ជាមួយខាងក្រុមហ៊ុនទឹកស្អាតជប៉ុន OKAMURAខេត្តសៀមរាប ៖ នៅព្រឹក...
23/09/2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អនុញ្ញាតទទួលជួប ជាមួយខាងក្រុមហ៊ុនទឹកស្អាតជប៉ុន OKAMURA

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុញ្ញាតទទួលជួប សម្តែងការគួរសម និងប្រជុំពិភាក្សាសំណេះសំណាល ជាមួយខាងក្រុមហ៊ុនទឹកស្អាតជប៉ុន OKAMURA ។

សូមបញ្ជាក់ផងដែលថានាពេលកន្លងមកក្នុងអំឡុង ឆ្នាំ២០១៤ ក្រុមហ៊ុនទឹកស្អាតជប៉ុន OKAMURA បានផ្តល់នូវរថយន្តពន្លត់អគ្គិភ័យ និងសាងសង់ទឹកស្អាត ជូនដល់ស្នងការដ្ឋាននគរបាលសៀមរាបផងដែរ ៕KD

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ទទួលជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូសមាគមអតីតយុទ្ធជនវៀតណាម!ខេត្តសៀមរាប ៖នៅ...
20/09/2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ទទួលជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូសមាគមអតីតយុទ្ធជនវៀតណាម!

ខេត្តសៀមរាប ៖នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងប្រជុំពិភាក្សាសំណេះសំណាល ជាមួយគណៈប្រតិភូសមាគមអតីតយុទ្ធជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាម ហុងហឿង អនុប្រធានសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងផ្លាស់ប្តូរបទពិសោធន៍ការងារនៅព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី ៕

19/09/2024

មហាជនឆ្ងល់ថាបុគ្គលឈ្មោះ(សី)ជានរណា? ហា៊នរកស៊ីដឹកឈើនិងយកគ្រឿងចក្រទៅលួចឈូសឆាយរំលោភយកដីសហគមន៍....!

17/09/2024

បុរសម្ចាស់រ៉ឺម៉ក ចេញមកបកស្រាយ បន្ទាប់ពីផ្សាយផ្ទាល់ ចោទសមត្ថកិច្ចចរាចរណ៍ខេត្តសៀមរាប ថាមិនចេះយកយល់ មិនព្រមឱ្យគាត់យករ៉ឺម៉កចេញ បញ្ចប់រឿង ព្រោះភាគីម៉ូតូស្រវឹង ជិះមកបុករ៉ឺម៉ករបស់ពួកគាត់ពីក្រោយសោះ នៅត្រង់ចំណុចជាប់របងខាងជើងសាលា បឋមសិក្សាធ្លកអណ្ដូង ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវបេតុងខាងជើងសាលាបឋមសិក្សាធ្លកអណ្តូង កាលវេលាម៉ោង១២ និង ០០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤៕

ចុងសប្តាហ៍លោកហួតសុធី សមាជិកចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រាវ ចុះទៅមើលការសាងសង់សាលប្រជុំរបស់...
15/09/2024

ចុងសប្តាហ៍លោកហួតសុធី សមាជិកចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រាវ ចុះទៅមើលការសាងសង់សាលប្រជុំរបស់គណបក្សប្រជាជនកម្ពុជា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប៕

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៖(ចេញសេចក្តីបំភ្លឺព៌ត៏មាន) មួយទាក់ទងទៅនឹងបណ្ដាញសង្គមមួយចំនួន បានផ្សព្វផ្សាយ ករណីគ្រោះថ្នាក់...
13/09/2024

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៖

(ចេញសេចក្តីបំភ្លឺព៌ត៏មាន) មួយទាក់ទងទៅនឹងបណ្ដាញសង្គមមួយចំនួន បានផ្សព្វផ្សាយ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង១២ និង ០០នាទី នៅត្រង់ចំណុចជាប់របងខាងជើងសាលា បឋមសិក្សាធ្លកអណ្ដូង ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវបេតុងខាងជើងសាលាបឋមសិក្សាធ្លកអណ្តូង ដែលបង្ករឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ។

តាមហេតុការណ៍ គឺម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផ្លាកលេខបន្ទាយមានជ័យ 1D.1416 អ្នកបេីកបរឈ្មោះ បឹង កាសិត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអន្លង់កេីត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរពីលិចទៅកើត បុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក BAJAJ BOXER ពណ៌ក្រហម ផ្លាកលេខសៀមរាប 1AM. 6690 អ្នកបើកបរឈ្មោះ រិន ស្រីយ៉ា ភេទស្រី អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទាប់ជួលក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង សៀមរាប ខេត្តសៀមរាប និងមានអ្នករួមដំណើរឈ្មោះ ពេជ្រ សុខវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាប្តី បើកបរពីលិច ទៅកើត។

ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលឱ្យរបួសមនុស្សមធ្យម១នាក់ ឈ្មោះ បឹង កាសិត អ្នកបើកបរម៉ូតូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកឯ ម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក ខូចខាត។

ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមបញ្ជាក់ថា ការឃាត់មធ្យោបាយក្នុងហេតុការណ៍ ដោយយោងលើទី១ ភាគីទាំងពីរ មិនទាន់បានព្រមព្រៀងគ្នានៅឡើយទេ។ ទី២ ស្ថានភាពរបស់ភាគីម៉ូតូស្ថិតក្នុងមន្ទីរពេទ្យតាមដានពិនិត្យជាចាំបាច់។ ដូច្នេះតម្រូវសមត្ថកិច្ចជំនាញចាំបាច់ត្រូវអនុវត្តតាមនីតិវិធី ដើម្បីស្វែងរកអ្នកទទួលខុសត្រូវពិតប្រាកដតាមច្បាប់។

អាស្រ័យហេតុនេះ សូមបងប្អូនប្រើប្រាស់បណ្ដាញសង្គម មេត្ដាជ្រាប ចៀសវាងបកស្រាយផ្សេងធ្វើឱ្យប៉ះពាល់កិត្តិយស និងការអនុវត្តច្បាប់របស់សមត្ថកិច្ច៕

Address

Street 30
Siem Reap
171203

Telephone

+855882961199

Website

Alerts

Be the first to know and let us send you an email when STN TV សៀមរាបទាន់ហេតុការណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to STN TV សៀមរាបទាន់ហេតុការណ៍:

Share