Yart Larv

Yart Larv Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yart Larv, Digital creator, Wat Bo 0092 Street 22, Krong Siem Reap, Siem Reap.

លទ្ធផលបាក់ឌុប... ជាប់ ឬធ្លាក់ មិនមែនជាចំណុចបញ្ចប់នៃជីវិតទេ។ អ្វីដែលសំខាន់បំផុត គឺភាពក្លាហានក្នុងការដើរទៅមុខទៀត។ បើជាប់.....
02/09/2026

លទ្ធផលបាក់ឌុប... ជាប់ ឬធ្លាក់ មិនមែនជាចំណុចបញ្ចប់នៃជីវិតទេ។ អ្វីដែលសំខាន់បំផុត គឺភាពក្លាហានក្នុងការដើរទៅមុខទៀត។ បើជាប់... ដើរទៅមុខដោយក្តីសង្ឃឹម! បើធ្លាក់... ក្រោកឈរឡើង រៀបចំផែនការថ្មី ហើយបន្តបោះជំហានទៅមុខដោយភាពជឿជាក់! ព្រោះជីវិតពិត គឺទើបតែចាប់ផ្តើមនៅថ្ងៃនេះទេ។

_https://laov-officail.vercel.app/
_ https://www.messenger.com/channel/100076318384407

31/08/2026

វត្តរាជបូណ៌ ក្រុងសៀមរាប🍃

28/08/2026

អនុមោទនាថ្ងៃសីល🌷🙏
រំលឹកបុណ្យការប្រគេនភេសជ្ជៈព្រះសង្ឃជាសមណសិស្ស ចំនួន ១៤៣ រូប

07/08/2026

🎧 PANHA PODCAST | អាថ៌កំបាំងពីក្រោយនិទ្ទេស A

តើអតីតសិស្សនិទ្ទេស A មានវិធីសាស្ត្រ និងទម្លាប់សិក្សា​បែបណាខ្លះដើម្បីសម្រេចបានជោគជ័យ? ចូលរួមស្ដាប់ការចែករំលែកបទពិសោធន៍ពិតៗ គន្លឹះសំខាន់ៗ នៅក្នុងកម្មវិធី PANHA PODCAST!

🎙 វាគ្មិនកិត្តិយស: Ma Rotin (អតីតសិស្សនិទ្ទេស A)
🎙 សម្របសម្រួលដោយ: យ៉ាត ឡាវ

🎥 បច្ចេកទេសថត: ហ៊ីង សីហា
✂️ បច្ចេកទេសកាត់ត: យ៉ាត ឡាវ
🎨 បច្ចេកទេសកែពណ៌: យ៉ាត ឡាវ

ប្រព័ន្ធផ្សព្វផ្សាយ
https://laov-officail.vercel.app

👉 កុំភ្លេចចុច Like, Share និង Follow ដើម្បីទទួលបានវីដេអូអប់រំ និងចំណេះដឹងល្អៗបន្ថែមទៀត!
#អាថ៌កំបាំងពីក្រោយនិទ្ទេសA

ឱវាទដាស់តឿនចិត្តសម្រាប់យុវសិស្សត្រៀមប្រឡងថ្នាក់ទី១២📚ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជារបត់មួយដ៏សំខាន់នៃជីវិត ប៉ុ...
05/08/2026

ឱវាទដាស់តឿនចិត្តសម្រាប់យុវសិស្សត្រៀមប្រឡងថ្នាក់ទី១២📚

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជារបត់មួយដ៏សំខាន់នៃជីវិត ប៉ុន្តែក៏ជាសមរភូមិវាស់ស្ទង់នូវបញ្ញា ភាពស្មោះត្រង់ និងការអត់ធ្មត់ផងដែរ។ ទ្រឹស្ដីព្រះពុទ្ធសាសនា លទ្ធផលល្អ មិនមែនកើតឡើងដោយចៃដន្យ ឬដោយសារការបន់ស្រន់នោះឡើយ គឺស្តែងចេញពី ច្បាប់កម្ម ពោលគឺ ធ្វើសកម្មភាពបែបណា ទទួលបានផលបែបនោះ (បដិបត្តិល្អ បានផលល្អ)។

៤ ចំណុច ដែលយុវសិស្ស គួរប្រព្រឹត្ត និងការរក្សាផ្លូវចិត្ត ដើម្បីទទួលបានលទ្ធផលល្អ៖

១.ប្រព្រឹត្តនូវ ឥទ្ធិបាទធម៌ ៤ គឺ៖
-ឆន្ទៈ មានចិត្តស្រឡាញ់ និងប្រាថ្នាចង់បានជោគជ័យពិតប្រាកដ។
-វីរិយៈ មានភាពព្យាយាម ប្រឹងប្រែងរំលឹកមេរៀនដោយមិនបោះបង់។
-ចិត្តៈ មានស្មារតីផ្ចង់អារម្មណ៍ យកចិត្តទុកដាក់លើកិច្ចការចំពោះមុខ។
-វិមំសា ប្រើប្រាស់ប្រាជ្ញាពិចារណា ឈ្វេងយល់ពីចំណុចខ្វះខាត និងកែតម្រូវ។

២.មានស្មារតី និងសមាធិ
មុនចូលបន្ទប់ប្រឡង ត្រូវដកដង្ហើមវែងៗ រក្សាអារម្មណ៍ឱ្យស្ងប់។ ស្មារតីដែលនឹងននឹងនាំមកនូវប្រាជ្ញាភ្លឺថ្លា ជួយឱ្យប្អូនៗនឹកឃើញមេរៀនបានលឿនល្អ និងដោះស្រាយវិញ្ញាសាដោយភាពជឿជាក់។

៣.ប្រកាន់ខ្ជាប់នូវសច្ចៈ (ភាពស្មោះត្រង់)
ត្រូវមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង មិនប្រព្រឹត្តការលួចចម្លង ឬបំពានក្បួនច្បាប់ឡើយ ព្រោះចំណេះដឹង និងកិត្តិយសដែលបានមកពីភាពស្មោះត្រង់ ទើបជាបារមីការពារខ្លួនយើងជារៀងរហូត។

៤.ប្រតិបត្តិនូវកតញ្ញូកតវេទិតា
ការដឹង និងតបគុណលោកគ្រូអ្នកគ្រូ ការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទទួលបានលទ្ធផលល្អ និងធ្វើខ្លួនជាសិស្សល្អ គឺជាអំណោយដ៏មានតម្លៃបំផុត និងជាការតបគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះលោកគ្រូអ្នកគ្រូ ដែលបានចំណាយកម្លាំងកាយចិត្តបណ្ដុះបណ្ដាលប្អូនៗកន្លងមក។

មានចំណេះដឹងនៅក្នុងខ្លួនជាចំណុចល្អប្រសើរហើយ ប៉ុន្តែបើគ្មានសកម្មភាពអនុវត្ត ឬភាពព្យាយាមប្រឹងប្រែងធ្វើទេ ចំណេះនោះក៏មិនអាចបង្កើតជាលទ្ធផល ឬជោគជ័យចេញមកបានដែរ។ សូមប្អូនៗយុវសិស្សទាំងអស់ រក្សាសុខភាព តាំងស្មារតី រក្សាចិត្តឱ្យស្ងប់ និងជឿជាក់លើអំពើល្អគឺការព្យាយាមប្រឹងប្រែងរៀនសូត្រដែលខ្លួនបានសាង។

សូមបញ្ញា ស្មារតី និងផលនៃសេចក្តីព្យាយាម ព្រមទាំងអំពើល្អនៃការដឹងគុណ ជួយជ្រោមជ្រែងឱ្យប្អូនៗទទួលបានជោគជ័យ និងសម្រេចបាននិទ្ទេសល្អប្រសើរដូចបំណងប្រាថ្នា!
🌷🙏

_៤ សីហា ២០២៦
_យ៉ាត ឡាវ (វូបសន្តភិក្ខុ)
_រូបភាពក្នុងពិធីតបគុណគ្រូ
_យុវសិស្ស Sovannaphumi School, Siem Reap II Campus

រូបល្អមិនប្រសើរដូចចិត្តគំនិតល្អ ចំណែកឯរូបអាក្រក់ ក៏មិនអាក្រក់ដូចចិត្តគំនិតអាក្រក់នោះដែរ។_សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម...
04/08/2026

រូបល្អមិនប្រសើរដូចចិត្តគំនិតល្អ ចំណែកឯរូបអាក្រក់ ក៏មិនអាក្រក់ដូចចិត្តគំនិតអាក្រក់នោះដែរ។

_សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ)

ត្រូវព្យាយាមធ្វើសមាធិដើម្បីទូន្មាន និងគ្រប់គ្រងចិត្តឱ្យបានស្ងប់ល្អ ទើបនាំមកនូវសេចក្តីសុខក្នុងដំណើរជីវិត ព្រោះសុខដទៃក្រៅព...
17/07/2026

ត្រូវព្យាយាមធ្វើសមាធិដើម្បីទូន្មាន និងគ្រប់គ្រងចិត្តឱ្យបានស្ងប់ល្អ ទើបនាំមកនូវសេចក្តីសុខក្នុងដំណើរជីវិត ព្រោះសុខដទៃក្រៅពីសេចក្ដីស្ងប់ពុំមានឡើយ ។🌷

Address

Wat Bo 0092 Street 22, Krong Siem Reap
Siem Reap
10220

Alerts

Be the first to know and let us send you an email when Yart Larv posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share