THY News

THY News ✧ សារព័ត៌មាន ធីញូស៍ | ខ្លីខ្លឹមពិត 👉 t.me/siemreaptoday THY News is a news agency company of Cambodia
Tel: 0888858501 (Telegram)
Website: thynews.com.kh
(307)

08/08/2026

ថ្ងៃមិញនៅកណ្តាលក្រុងសៀមរាប

07/08/2026

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលសង្កាត់នគរធំ ដឹកនាំដោយលោក ជា សារិន ចៅសង្កាត់ សហការជាមួយក្រុមហ៊ុនសំរាម ហ្កា.អ៊ី.យ៉ា (GAEA) ដោយមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរក្រុងខេត្ត បានប្រមូលសំរាមនៅចំណុចផ្លូវចូលរមណីយដ្ឋានធម្មជាតិ បឹងបាតជុំ ដើម្បីកែលម្អអនាម័យ បរិស្ថាន ព្រមទាំងត្រួតពិនិត្យការប្រមូល និងដឹកជញ្ជូនសំរាមចេញពីមូលដ្ឋានរបស់ខ្លួន ក្រោយមានប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាគំនរសំរាមអនាធិបតេយ្យ ។

រដ្ឋបាលសង្កាត់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយើងទាំងអស់ សូមចូលរួមទុកដាក់វិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល នៅតាមទីសាធារណៈ ដែលបង្ករជាផលប៉ះពាល់ដល់សោភណ្ឌភាពតាមដងផ្លូវ និងប៉ះពាល់សុខភាពក្នុងការរស់នៅប្រចាំថ្ងៃផងដែរ ។

មើលរូបភាពបន្ថែមក្នុងគ្រុបតេលេក្រាមព័ត៌មានខេត្តសៀមរាប👉 t.me/siemreaptoday

#ធីញូស៍ #ខេត្តសៀមរាប

07/08/2026

វីដេអូកាមេរ៉ាសុវត្ថិភាព រថយន្តបុករថយន្ត នៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប កាលពីម៉ោង៩យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ។ មើលរូបភាពបន្ថែមក្នុងគ្រុបតេលេក្រាមព័ត៌មានខេត្តសៀមរាប👉 t.me/siemreaptoday

#ធីញូស៍ #ខេត្តសៀមរាប

07/08/2026

ករណីអគ្គិភ័យឆេះក្នុងមន្ទីរពេទ្យបង្អែកស្រុកពួក ខេត្តសៀមរាប នៅម៉ោង៨ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ។ មើលរូបភាពបន្ថែមក្នុងគ្រុបតេលេក្រាមព័ត៌មានខេត្តសៀមរាប👉 t.me/siemreaptoday

#ធីញូស៍ #ខេត្តសៀមរាប

06/08/2026

នៅក្រុងសៀមរាប ផ្លូវចូលរមណីយដ្ឋានធម្មជាតិ បឹងបាតជុំ ក្លាយជាកន្លែងគំនរសំរាមអនាធិបតេយ្យ និងការចោលសំណល់ពាសវាលពាសកាល បញ្ហាបរិស្ថានដ៍ធ្ងន់ធ្ងរនេះកំពុងបំផ្លាញសោភ័ណភាពទេសចរណ៍ និងប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរយ៉ាងខ្លាំង ។ ពលរដ្ឋស្នើដល់មន្រ្តីជំនាញចុះទៅសម្អាតសំរាមដើម្បីលើកកម្ពស់សោភ័ណភាពទេសចរណ៍នៅក្នុងតំបន់នេះ ។ មើលរូបភាពបន្ថែមក្នុងគ្រុបតេលេក្រាមព័ត៌មានខេត្តសៀមរាប👉 t.me/siemreaptoday

រាយការណ៍ ៖ ប្រជាពលរដ្ឋ
#ធីញូស៍ #ខេត្តសៀមរាប

05/08/2026

ករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាម៉ោង១១យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។ មើលរូបភាពបន្ថែមក្នុងគ្រុបតេលេក្រាមព័ត៌មានខេត្តសៀមរាប👉 t.me/siemreaptoday

រាយការណ៍ ៖ លោក សាំង សំណាង
#ធីញូស៍ #ខេត្តសៀមរាប

05/08/2026

លោកមេឃុំដងក្ដារ បកស្រាយបំភ្លឺជុំវិញរឿងវីដេអូ ដែលសារព័ត៌មានចុះផ្សាយថា (លោកមេឃុំមួយរួប ត្រូវប្រពន្ធតាមទាន់ចោទថាលួចលាក់មានប្រពន្ធចុង ផ្អើលនាក់ភូមិទាំងយប់) ។ មើលរូបភាពបន្ថែមក្នុងគ្រុបតេលេក្រាមព័ត៌មានខេត្តកំពង់ចាម👉 t.me/KompongChamToday

#ធីញូស៍ #ខេត្តសៀមរាប

03/08/2026

🚨មន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប កំពុងមានតម្រូវការឈាម🩸គ្រប់ប្រភេទជាចាំបាច់ ដើម្បីសង្រ្គាះអាយុជីវិតកុមារជាច្រើនរយនាក់ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់នៃជំងឺគ្រុនឈាមកំរិតធ្ងន់!

03/08/2026

បុរសម្នាក់សង្ស័យមាន​ជំងឺ​​វិបល្លាស​ស្មារតី ​(​សតិ​មិន​ប្រក្រតី​) ដើរបង្កការរំខានជាច្រើនលើកច្រើនសារមកលើប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ និងភ្ញៀវទេសចរ នៅមុខប្រាសាទអង្គរវត្ត ក្នុងក្រុងសៀមរាប ។ ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយជាបន្ទាន់ កុំអោយជនខាងលើនេះដើរបង្ករឿងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ពិសេសប៉ះពាល់ភ្ញៀវទេសចរមកដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ។ មើលរូបភាពបន្ថែមក្នុងគ្រុបតេលេក្រាមព័ត៌មានខេត្តសៀមរាប👉 t.me/siemreaptoday

ប្រភព ៖ ប្រជាពលរដ្ឋ
#ធីញូស៍ #ខេត្តសៀមរាប

02/08/2026

អ្នកក្លាហានផឹកប៉ះចំស្រា.កា-ច.បើកឆាកប្រ.យុ_/ទ្ធ.គ្នាមួយប្រ៉ាវ នៅមាត់ស្ទឹងសៀមរាប របួស០៥នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាបក្រសោបបានទាំងអស់ នៅម៉ោង២:៣០នាទីយប់ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ។ មើលរូបភាពបន្ថែមក្នុងគ្រុបតេលេក្រាមព័ត៌មានខេត្តសៀមរាប👉 t.me/siemreaptoday (ព័ត៌មានបឋម)

#ធីញូស៍ #ខេត្តសៀមរាប

Address

Thlok Angdoung Village, Sangkat Sla Kram, Siem Reap Municipality
Siem Reap

Alerts

Be the first to know and let us send you an email when THY News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to THY News:

Shortcuts

Share