ព័ត៌មាន មហាសាល

ព័ត៌មាន មហាសាល ព័ត៌មានពិត គ្រប់ទីកន្លែង

ព័ត៌មានមហាសាល ព្រឹត្តិការណ៍ពិត ដែលកើតមាននៅទូទំាងពិភពលោក ទាំងព័ត៌មានជាតិ និងព័ត៌មានអន្តរជាតិ ។ ព័ត៌មាននយោបាយ សង្គមពិត សុខភាព ចរាចរណ៍ វប្បធម៌ ទេសចរណ៍ និង ព័ត៌មានផ្សេងៗជាច្រើនសន្ធឹកសន្ធាប់
ព័ត៌មានដ៏មហាសាល រហ័ស អាចទុកចិត្តបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អភិក្រម និងយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាព្រំដែន៖ ១. ទប់ស្កាត់បញ្ហាកុំឲ្យរីក២. ដោះស្រាយបញ្ហ...
20/10/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អភិក្រម និងយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាព្រំដែន៖
១. ទប់ស្កាត់បញ្ហាកុំឲ្យរីក
២. ដោះស្រាយបញ្ហាឲ្យអស់លទ្ធភាពគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយហានិភ័យ និងការបាត់បង់អាយុជីវិត និងផលប៉ះពាល់
៣. ស្តារស្ថានការណ៍ឡើងវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្...
20/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

ថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រ...
20/10/2025

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក លោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក នៅវិមាន៧មករា រាជធានីភ្នំពេញ។

ថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងរបាយការណ៍មិនពិតដែលផ្សាយ ដោយកាសែត The Nation...
20/10/2025

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងរបាយការណ៍មិនពិតដែលផ្សាយ ដោយកាសែត The Nation ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រោមចំណងជើងថា «ក្រុមការងារថៃរាយការណ៍ថា កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ»។

សម្តេចធិបតី៖ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនដោយសង្ខេបថា១. កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្...
19/10/2025

សម្តេចធិបតី៖ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនដោយសង្ខេបថា

១. កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។

២. កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។

ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។

ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ទោះជារាជរដ្ឋាភិបាលកម្ពុជា អត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងណាក៏ដោយ ប៉ុន...
17/10/2025

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ទោះជារាជរដ្ឋាភិបាលកម្ពុជា អត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួនតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរ...
17/10/2025

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការអះអាងជាឯកតោភាគីរបស់យោធាថៃដែលថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ» ដោយចាត់ទុកការអះអាងនេះថា គ្មានតម្លៃគតិយុត្តនោះឡើយ ហើយកម្ពុជារក្សាសិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សិទ្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។

បច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ Updates on the situation along the Cambodia-Th...
17/10/2025

បច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥

Updates on the situation along the Cambodia-Thailand Border on 16 October 2025

សេចក្តីប្រកាសព័ត៌មានរបស់ យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ថា ម...
17/10/2025

សេចក្តីប្រកាសព័ត៌មានរបស់ យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ថា មានការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនដែលបានផ្សាយថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ»។

នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម...
16/10/2025

នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោម តាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃ ទំនាក់ទំនងឡើងវិញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកា...
16/10/2025

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ជួបជាមួយថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រង​គ្រោះមហន្តរាយអញ្ជេីញមកពីប្រទេសជាសមាជិក...
16/10/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ជួបជាមួយថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រង​គ្រោះមហន្តរាយអញ្ជេីញមកពីប្រទេសជាសមាជិកអាស៊ាន​ និងបណ្តាប្រទេសមួយចំនួនដែលពាក់ព័ន្ធ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ​ នៅវិមានសន្តិភាព។

រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ តុលា ២០២៥

Address

Village High School Road, 7 Makara St, Wat Bo Rd, Krong Siem Reap
Siem Reap

Alerts

Be the first to know and let us send you an email when ព័ត៌មាន មហាសាល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព័ត៌មាន មហាសាល:

Share

Category