Norkor Post Live

Norkor Post Live ព័ត៌មានទាន់ហេតុការណ៍

07/06/2026

នៅព្រឹកទី០៧ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង ០៨:៣០ នាទី
ក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្តម ពេញ ធារម្យ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ដោយបានការសម្របសម្រួលផ្លូវច្បាប់ពី លោក សាន សុភ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ចុះធ្វើរដ្ឋបាល និងត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសចំនួន ០១ទីតាំងគឺ «អគារការិយាល័យ No.515 » អគារលេខ៥១៥ ផ្លូវព្រះមុនីវង្ស ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
-មានកម្ពស់ ០៩ជាន់
-មានបុគ្គលិកសរុប ០៤នាក់/ស្រី០៣នាក់
ក្រោយការត្រួតពិនិត្យរបស់ក្រុមការងារតាមជាន់ រួចមកឃើញថា៖
- ជាន់ទី១ ជាក្រុមហ៊ុន SCS GLOBAL CONSULTING(CAMBODIA)CO.,LTD
- ជាន់ទី២ ជាក្រុមហ៊ុន POULTON GARETH STEVEN(សេវាកម្មព័ត៌មានវិទ្យា)
- ជាន់ទី៣ ជាក្រុមហ៊ុន MARINAX PP(CAMBODIA)CO.,LTD (សេវាកម្មព័ត៌មានវិទ្យា)

ជាលទ្ធផល:
១/ ទីតាំងខាងលើ មិនមាន Online Scams នោះទេ
២/ តំណាងម្ចាស់ទីតាំងខាងលើបានស្ដាប់តាមការណែនាំរបស់ប្រធានក្រុមការងារ និងចូលរួមសហការល្អ ព្រមទាំងបានយល់ព្រមផ្តិតមេដៃជាសក្ខីភាពមុខអាជ្ញាធរយើង
៣/ ក្រុមការងារមិនប៉ះពាល់ និងមិនមានដកហូតសម្ភារ:
៤/ ក្រុមការងារបានធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល និងបិទនូវសេចក្តីណែនាំលេខ ០១៦/២៦ ស.ជ.ណ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

07/06/2026

ក្ដៅៗ! បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ៦ទីតាំង នៅផ្សារចិន ឃាត់ខ្លួនជនបរទេស ២នាក់ ស្នាក់នៅគ្មានលិខិតឆ្លងដែន

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញបន្តបើកប្រតិបត្តិការយ៉ាងក្ដៅគគុកលើបទល្មើសល្បែងស៊ីសងខុសច្បាប់ ដោយនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះក្រោមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ និងសហការជាមួយគណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ចំនួន ៦ទីតាំង ស្ថិតនៅតំបន់ផ្សារចិន ផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ក្នុងរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ២នាក់ ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។

អាជ្ញាធរបានបញ្ជាក់ថា វិធានការបង្ក្រាបនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងបរិយាកាសរស់នៅប្រកបដោយសុខដុមរមនាជូនប្រជាពលរដ្ឋ។ ខណៈជនដែលពាក់ព័ន្ធ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់៕

06/06/2026
06/06/2026

ទិដ្ឋភាព កំលាំង សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដោយ បញ្ចារផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ហេងរតនា ស្នងការរងទទួលផែនការងារចរាចរណ៍ បាន អោយកំលាំងគ្រប់គោលដៅ ចុះ សម្រួលចរាចរណ៍ តាម ដងផ្លូវនានាក្នុង រាជធានីភ្នំពេញជារៀងរាល់ ពេល រាល់ថ្ងែ ជូនបងប្អូនប្រជាពលរដ្ឋ និង អ្នកថ្មើរជើង រួមទាំងថ្នាក់ដឹកនាំ នៅ ព្រលប់ ថ្ងែ ទី ៥ ខែ មិថុនា ឆ្នាំ២០២៦

យោងតាមផេកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហោះ ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចេញសេចក្តីបំភ្លឺព័ត...
02/06/2026

យោងតាមផេកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហោះ

ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធប្រតិបត្តិការចាប់ខ្លួនជនសង្ស័យនៅម្ដុំផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរង្វង់ប្រត្តិបការនេះ ជនសង្ស័យបានយកកាំបិតមកកាប់មកលើកំលាំងសមត្ថកិច្ច បណ្តាលអោយរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ

30/05/2026
នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧស ភា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក ជា ច...
29/05/2026

នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧស ភា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំជួបសំណេះសំណាលនិងដាក់ ផែនការការ ងារចាំបាច់មួយចំនួនដល់ លោក លោកស្រីស្នងការរងនៅតាមបណ្តាផែននិមួយៗចំណុះស្នងការដ្ឋាននគរបាលខេត្ត ព្រម ទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ។

កិច្ចប្រជុំនេះបាន ប្រព្រឹត្តធ្វើឡើងនៅសា លប្រជុំស្នងការដ្ឋាននគរបាខេត្តមណ្ឌលគិរី៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុង...
26/05/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី១ ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

17/05/2026

នៅ ព្រឹក ថ្ងែ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦ គណៈបញ្ចារការឯកភាពខណ្ឌ បឹងកេងកង ដោយ មានការចង្អុលបង្ហាញផ្ទាល់ ពី លោក សុខសម្បត្តិ អភិបាលខណ្ឌ បឹងកេងកង បាន ចាត់តាំង កំលាំង សណ្តាប់ធ្នាប់ ប្រជាការងារខណ្ឌ ចុះ រៀបចំសណ្តាប់ធ្នាប់ ជុំវិញ មូលដ្ឋាន ខណ្ឌ និង មួយក្រុមទៀត ចុះ កាត់ មែកឈើ តាមបណ្តាល់ស្តុប ជៀសវៀង មែកឈើ បាំង ភ្លើងស្តុប ផងដែល

Address

National Road# 6
Siem Reap
855

Alerts

Be the first to know and let us send you an email when Norkor Post Live posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share