16/10/2025
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖កិច្ចប្រជុំលើកទី៣ លើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ ត្រូវបានបញ្ចប់នៅម៉ោង ១៨:០០នាទី ដោយភាគីទាំងពីរបានពិភាក្សាគ្នា និងទទួលបានលទ្ធផលជាវិជ្ជមានមួយចំនួនបន្ថែមទៀតគួរឱ្យកត់សម្គាល់។
ភាគីទាំងពីរនឹងបន្តពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំលេីកក្រោយទៀតលើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីឈានទៅដល់ការព្រមព្រៀងគ្នាមួយ ដោយឈរលើគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដី។
#មន្ទីរព័ត៌មានខេត្តសៀមរាប