Khmer Top News Post ខ្មែរ ថប់ ញូស៍

Khmer Top News Post ខ្មែរ ថប់ ញូស៍ khmer top news post ព័ត៌មានថ្មីៗ ព្រឹត្តិការណ៍ស?

នៅរសៀលថ្ងៃសុក្រទី៧ខែតុលាឆ្នាំ២០២៥ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបជាមួយបងប្អូនអ្នកសារព័ត៌មានដែលធ្វើសេច...
08/11/2025

នៅរសៀលថ្ងៃសុក្រទី៧ខែតុលាឆ្នាំ២០២៥ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបជាមួយបងប្អូនអ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានាដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

រាជធានីភ្នំពេញ៖ ឯកឧត្តម បានគូសបញ្ជាក់សារជាថ្មី មិនត្រូវធ្វើបទសម្ភាសន៍យកមកផ្សព្វផ្សាយសាធារណៈចំពោះជនណាដែ...

07/11/2025

ផ្សាយបន្តផ្ទាល់ពីស្នងការនគរបាលខេត្តសៀមរប
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញអំពីស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ ក្នុងកម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥

07/11/2025

តាំងពីម៉ោង11. ០០នាទីLe០6.1០.25ដល់ម៉ោង7.30នាទីLe07.10.25 ព្រឹកនៅមិនទាន់រាំងទៀត...

06/11/2025

តាមការសង្កេតឃើញពីសកម្មភាពរបស់មនុស្សមួយចំនួនតូចធ្វើវីដេអូ(ក្រោមរូបភាពមនុស្សធម៍) ផលិតមាតិកា ចុះជួយប្រជាពលរដ្ឋក្រីក្រលំបាកវេទនា ការពិតសុទ្ធតែ របៀបត្រីងៀតឆ្លៀតពង បើឈប់បានគួរឈប់ទៅ កុំឲ្យគេថាធ្វើស្រែលើខ្នងអ្នកក្រ...

កងទ័ពជួរមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគ៤ ទទួលបានអំណោយជាថវិកាពីសម្ដេចមហាធិបតី ហ៊ុន ម៉ាណែតសៀមរាប៖នារសៀលថ្ងៃទី៥ ខ...
06/11/2025

កងទ័ពជួរមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគ៤ ទទួលបានអំណោយជាថវិកាពីសម្ដេចមហាធិបតី ហ៊ុន ម៉ាណែត

សៀមរាប៖នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកថវិកាជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងទ័ពជួរមុខនៅភ្នំដងរែក ឈ្មោះ រ៉ែម សុខេន ដែលរស់នៅភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលកំពុងសម្រាកព្យាបាលវះកាត់នៅមន្ទីរពេទ្យយោធភូមិភាគ៤ ខេត្តសៀមរាប។

‎ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន បាននាំនូវមតិផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត រួមនឹង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត ជូនដល់កងទ័ពយើង។

‎លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត សម្ដេចតែងយកចិត្តទុកដាក់ខ្ពស់ចំពោះវីរកងទ័ពទាំងអស់ដែលបានការពារជាតិ បូរណភាពទឹកដី ជូនជាតិមាតុភូមិកម្ពុជា។

‎លោកក៏បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ និងដឹងគុណចំពោះវីរភាពរបស់បងប្អូនកងទ័ពយើងទាំងអស់ ដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី សេចក្ដីសុខសន្តិភាពជូនជាតិ និងប្រជាជន ដែលបានលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហាន តស៊ូតាមបន្ទាត់ព្រំដែនមិនឱ្យសត្រូវឈ្លានពានបានឡើយ។

‎លោកក៏បានណែនាំដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគ៤ ខេត្តសៀមរាប ត្រូវមើលថែសុខភាពឱ្យបានល្អ ជាពិសេសធ្វើតាមការណែនាំរបស់គ្រូពេទ្យដើម្បីបានឆាប់ជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ៕
#ប្រភពមន្ទីព័ត៌មានខេត្តសៀមរាប
#អត្ថបទ និងរូបភាព÷ លោក អោត រត់
កែសម្រួល÷ លោក អ៊ុន ណារាជ្យ

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និង...
04/11/2025

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់កម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ....

02/11/2025

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីហិង្សាយកកូនកាំបិតចាក់ទៅលេីជនរងគ្រោះ បណ្ដាលឲ្យរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ!

ពិធីចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ...
02/11/2025

ពិធីចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត!

ខេត្តសៀមរាប៖នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្....

31/10/2025

ការសសេរព៍ត៌មានមិនគឹតពីអារម្មណ៍ទេត្រូវគឹតពីប្រភពជាក់ស្តែង

31/10/2025

កិច្ចប្រជុំទទួលសំណើរ ដេញថ្លៃគម្រោងសង្កាត់ទឹកវិល និងសង្កាត់ក្របីរៀល មើលឃើញភាពមិនប្រក្រតីក្នុងការអនុវត្តនីតិវិធី...

សៀមរាប៖ នៅព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រុងសៀមរាប មានការប្រជុំ ទទួលសំណើដេញថ្លៃសាធារណៈ សម្រាប់គម្រោងមូលនិធិឃុំសង្កាត់ចំនួន២គឺ សង្កាត់ទឹកវិលនិងសង្កាត់ក្របីរៀល។

កិច្ចប្រជុំទទួលសំណើទាំងពីរសង្កាត់បានប្រព្រឹត្តឡើង ក្នុងពេលវេលាតែមួយ ដោយគម្រោង មានលក្ខណៈស្រដៀងគ្នានិងទទួលបានសំណើរត្រឹមតែ២(ប៊ីត)ដូចគ្នា ក្នុងមួយគម្រោងទទួលបាន(ប៊ីតពីដូចគ្នា)សង្កាត់ក្របីរៀលក៌ពី(ប៊ីត)សង្កាត់ទឹកវិលក៍ទទួលបានពី(ប៊ីត)ផងដែរ។

ក៍ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងបង្ករការសង្ស័យចំពោះសាធារណៈនោះគឺៈ-
-សង្កាត់ក្របីរៀល អាចធ្វើកិច្ចប្រជុំសម្រេចលទ្ធផលនៅកម្រិតសង្កាត់បានតាមនីតិវិធី។
-ខណៈដែលសង្កាត់ទឹកវិល វិញត្រូវបានគណៈកម្មាធិការលទ្ធកម្មសង្កាត់ វេចខ្ចប់យកសំណើរទៅសុំការសម្រេចនៅសាលាខេត្ត តាមរយៈមន្ត្រីនាយកទីខាត់ការផែនការនិងវិនិយោគខេត្តសៀមរាប។

ផ្តើមចេញនូវរឿងទាំងពីរនេះបង្ហាញពីភាពមិនស្មើភាពនៃការអនុវត្តច្បាប់និងនីតិវិធីដេញថ្លៃ សម្រាប់គម្រោង មូលនិធិសាធារណៈ ក្រោមការឃ្លាំមើលរបស់លោក គា វណ្ណៈ នាយកទីចាត់ការផែនការនិងវិនិយោខេត្តសៀមរាប។
តាមតម្លាភាពនៃច្បាប់ និងអនុក្រឹត្យស្ដីពីនីតិវិធីដេញថ្លៃ ស្ថាប័នអនុវត្ត ត្រូវមានភាពស្មើភាពយុត្តិធម៌ និងថ្លៃថ្នូរដោយមិនអនុញ្ញាតឲ្យមានការលើកលែងឬការរើសអើងរវាងស្ថាប័នណាមួយឡើយ។

ការសម្រេចខុសគ្នាសម្រាប់ស្ថានភាព ដូចគ្នាអាចជាប្រភពនៃភាពមិនជឿជាក់ និងការខូចប្រជាប្រិយភាពរបស់អាជ្ញាធរមូលដ្ឋាន។
អ្នកសារព័ត៌មាននឹងប្រជាពលរដ្ឋមូលដ្ឋាន បានសួរយ៉ាងចំៗថាៈ-
ហេតុអ្វីបានជាគម្រោងសង្កាត់ក្របីរៀលអាចសម្រេចនូវកន្លែងបាន ខណៈសង្កាត់ទឹកវិលត្រូវផ្ញើទៅសាលាខេត្ត តើមានអ្វីខុសគ្នានៅទីនោះទេ?
សូមជំរាបថា"សំណួរនេះជាការឆ្លុះបញ្ចាំងពីការទាមទារតម្លាភាពនិងសមភាព ក្នុងការអនុវត្តនីតិវិធីរដ្ឋបាល របស់គណៈកម្មាធិការលទ្ធកម្ម។

ពាក់ព័ន្ធករណីនេះលោកម៉ែន សុវណ្ណ នាយកការផ្សាយអង្គភាពសារព័ត៌មានktnpost រួមនិងលោក ជ័យ សុគុណ នាយកការផ្សាយអង្គភាពមាតុភូមិកម្ពុជា បានសួរទៅ លោក គា វណ្ណៈ នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តសៀមរាប លោកបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា"សម្រាប់សង្កាត់ទឹកវិលទទួលបានសំណើដេញថ្លៃតែចំនួន២ដែរ ប៉ុន្តែដំណើរការលទ្ធកម្មគម្រោងរបស់សង្កាត់ទឹកវិលចំនួន៣លើកមកហើយ ឃើញថាដំណើរការលទ្ធកម្មច្រើនលើកហើយនៅតែមិនគ្រប់ តិចជាងចំនួន៣ ដូច្នេះសង្កាត់ចង់បន្តនីតិវិធីទៅទៀតលើសំណើដេញថ្លៃទាំង២នេះត្រូវស្នើសុំអនុញ្ញាតជាលាយល័ក្ខណ៍អក្សរពីអភិបាលខេត្តសៀមរាប។

ការដេញថ្លៃគម្រោងធ្វើផ្លូវបេតុង មានភាពរញ៉េរញ៉ៃនៅក្នុងសង្កាត់ទឹកវិលក្រុងសៀមរាប ផ្តើមចេញពីបុរស់ម្នាក់ដែលមានចរិកច្រង៉ែងច្រង៉ាងរុញច្រានមិនឲ្យគេដាក់ឯកសារ(ប៊ីត)ចូលក្នុងធុងទាំងគេឯងមិនអោយដាក់ (ប៊ីត)ម្តងជាពីដងនៅសល់ម៉ោងប្រហែលពីនាទីឬមួយនាទីបុរសនោះអុកឡុកពេញសាលាសង្កាត់មន្ត្រីនៅទីនោះហាក់បីដូចគ្មានការហាមឃាត់ឡើយបណ្តោយអោយបុរសរូបនោះធ្វើតាមអំពើចិត្តហាក់បីដូចគ្មានច្បាប់ទំលាប់ទាល់តែសោះ។

អង្គភាពសារព័ត៌មានយើងនិងបន្តតាមដានដល់ដំណាក់កាលសម្រេចរបស់សាលាខេត្តសៀមរាប ដើម្បីឲ្យមានការបង្ហាញច្បាស់ថា" ច្បាប់ត្រូវអនុវត្តស្មើគ្នា មិនមែនសម្រាប់មួយអត់មួយនោះឡើយបើសិនធ្វើដូច្នេះមែនមន្ត្រីសាលាខេត្តលើកនេះហាក់បីដូចអោយក្រុមហ៊ុនម្ខាងទៀតអស់សេចក្តីទុកចិត្តមកលើមន្ត្រីអនុវត្តច្បាប់របស់សាលាខេត្ត៕

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់ក្រុមការងារ និងអាជ្ញាធរបន្តដោះស្រាយសំណូមពរប្រជាពលរដ្ឋដែលនៅសេសសល់ និងគ្រប់គ្រងបញ្ហ...
29/10/2025

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់ក្រុមការងារ និងអាជ្ញាធរបន្តដោះស្រាយសំណូមពរប្រជាពលរដ្ឋដែលនៅសេសសល់ និងគ្រប់គ្រងបញ្ហាសត្វពាហនៈនៅតាមដងផ្លូវ

សៀមរាប៖ ‎នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំវិសាមញ្ញលើ...

ឧត្តមសេនីយ៍ត្រី សៀ ទីន បានបន្តចុះត្រួតពិនិត្យមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អង្គរជុំ ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ!
27/10/2025

ឧត្តមសេនីយ៍ត្រី សៀ ទីន បានបន្តចុះត្រួតពិនិត្យមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អង្គរជុំ ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ!

សៀមរាប៖នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកន....

Address

Siem Reab Province
Siem Reap
17251

Alerts

Be the first to know and let us send you an email when Khmer Top News Post ខ្មែរ ថប់ ញូស៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khmer Top News Post ខ្មែរ ថប់ ញូស៍:

Share

Category