Kmedia News

Kmedia News Kmedia.News

តំណាងរាស្ត្រមណ្ឌលសៀមរាប ចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ជាកិច្ចការចាំបាច់សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាស...
26/08/2026

តំណាងរាស្ត្រមណ្ឌលសៀមរាប ចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ជាកិច្ចការចាំបាច់សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ

តំណាងរាស្ត្រមណ្ឌលសៀមរាប ចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ជាកិច្ចការចាំបាច់សម្រាប់បម្រើដ....

សមត្ថកិច្ចស្រុកត្រពាំងប្រាសាទបង្ក្រាប ទីតាំង (Online Scams)បានមួយកន្លែងឃាត់មនុស្សបានចំនួន០២នាក់ខេត្តឧត្តរមានជ័យ៖កម្លាំងន...
26/08/2026

សមត្ថកិច្ចស្រុកត្រពាំងប្រាសាទបង្ក្រាប ទីតាំង (Online Scams)បានមួយកន្លែងឃាត់មនុស្សបានចំនួន០២នាក់

ខេត្តឧត្តរមានជ័យ៖កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំង ប្រាសាទ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានធ្វើការចុះស្រាវជ្រាវ និង បង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams) មួយទីតាំងនិងឃាត់ខ្លួនមនុស្សបានចំនួន០២នាក់ ស្ថិតនៅភូមិ,ឃុំ ,ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ប្រតិបត្តិការនេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ‎និង បទបញ្ជាផ្ទាល់ពីលោក
ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការ
នគរបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រាសាទ បានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងស្គេមអនឡាញ មួយកន្លែង ស្ថិតនៅភូមិ.ឃុំ .ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ដោយឃាត់ខ្លួនមនុស្សចំនួន ០២នាក់៖ ទី១,ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ,ឃុំ,ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ទី២,ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។

កម្លាំងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ១,កុព្យូទ័រចំនួន ២គ្រឿង, ២,ទូរស័ព្ទចំនួន០២គ្រឿងរួមមាន៖ ១.​ IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង,២.​ IPhone ១៤pro max​ ពណ៌ខ្មៅ ចំនួន ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ៖រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

អាវុធហត្ថខេត្តសៀមរាបជូនដំណឹង សូមប្រយ័ត្នចំពោះគណនី Telegram ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងរូបភាព លោកឧត្តមសេនីយ៍ត្រី សៀ ទីន...
26/08/2026

អាវុធហត្ថខេត្តសៀមរាបជូនដំណឹង សូមប្រយ័ត្នចំពោះគណ
នី Telegram ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងរូបភាព លោកឧត្តមសេនីយ៍ត្រី សៀ ទីន

សៀមរាប៖សេចក្តីជូនដំណឹងរបស់កងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ថ្មីៗនេះ មានការកត់សម្គាល់ឃើញថា មានគណនី Telegram ក្លែងក្លាយបានលេចឡើង ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។ សកម្មភាពនេះអាចបណ្តាលឱ្យមានការភាន់ច្រឡំ និងអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងទុច្ចរិតផ្សេងៗ ដូចជាការឆបោក ឬការផ្សព្វផ្សាយព័ត៌មានមិនពិត។

កងរាជអាវុធហត្ថខេត្តសៀមរាប សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាប និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគណនី Telegram ក្លែងក្លាយទាំងនេះ ដោយមិនមែនជាគណនីផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន ឡើយ ហើយរាល់ព័ត៌មាន ឬការទំនាក់ទំនងណាមួយតាមរយៈគណនីទាំងនោះ គឺមិនមានការទទួលខុសត្រូវពីលោកឧត្តមសេនីយ៍ត្រី ឬកងរាជអាវុធហត្ថខេត្តសៀម
រាបឡើយ។

ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃការបោកប្រាស់ ឬទទួលព័ត៌មានមិនពិត សូមសាធារណជនទាំងអស់ ពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿទុកចិត្ត ឬធ្វើការទំនាក់ទំនងណាមួយ។ រាល់ព័ត៌មានផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន ឬកងរាជអាវុធហត្ថខេត្តសៀមរាប នឹងត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញផ្លូវការ និងគួរឱ្យទុកចិត្តតែប៉ុណ្ណោះ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យថាមានគណនីក្លែងក្លាយ សូមមេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការប្រុងប្រយ័ត្នរបស់សាធារណជន គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកគ្រឿងឧបភោគ​បរិភោគ​ និងសម្ភារប្រេីប្រាស់ផ្តល់ជូនស្រ្តីជាមាតាទារក និងកុមារ ចំនួន ៥៥ន...
24/08/2026

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកគ្រឿងឧបភោគ​បរិភោគ​ និងសម្ភារប្រេីប្រាស់ផ្តល់ជូនស្រ្តីជាមាតាទារក និងកុមារ ចំនួន ៥៥នាក់ ដែលមានជីវភាពខ្វះខាត ប្រឈមនឹងភាពងាយរងគ្រោះ នៅស្រុកអង្គរជុំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកគ្រឿងឧបភោគ​បរិភោគ​ និងសម្ភារប្រេីប្រាស់ផ្តល់ជូនស្រ្តីជាមាតាទារ.....

ឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យក្មេងទំនេីង៧នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ដេញកាប់មន្រ្តីយោធា ពេលកំពុងបំពេញភ...
24/08/2026

ឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យក្មេងទំនេីង៧នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ដេញកាប់មន្រ្តីយោធា ពេលកំពុងបំពេញភារកិច្ចពេលយប់

ឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យក្មេងទំនេីង៧នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ដេញកាប់មន្រ្តី....

អាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនបុរស០៣នាក់ ពាក់ព័ន្ធរក្សាទុក ជួញូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
20/08/2026

អាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនបុរស០៣នាក់ ពាក់ព័ន្ធរក្សាទុក ជួញូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនបុរស០៣នាក់ ពាក់ព័ន្ធរក្សាទុក ជួញូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ...

ប៉ូលិសស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំង...
19/08/2026

ប៉ូលិសស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង៣០ នាទី នៅចំណុចក្រុមទី០៨ ស្ថិតនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចបានចុះល្បាតក្នុងភូមិសាស្រ្តខាងលើបង្រ្កាប ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ១.ឈ្មោះ លឹម រិទ្ធី ហៅធី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

២.ឈ្មោះ សុះ សំណាង ហៅទន់ ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅ ភូមិអូរកណ្តោល ឃុំស្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ៣.ឈ្មោះ វ័ន្ត ដាវ៉ាន់ ប្រុសអាយុ២១ឆ្នាំមានទីលំនៅ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំង។ វត្ថុតាងចាប់យកបានគ្មាន៖ បច្ចុប្បន្នជនសង្ស័យទាំង៣ កម្លាំងជំនាញសមត្ថកិច្ចបាន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធារញៀន
18/08/2026

អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធារញៀន

អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធារញៀន ខេត្តបាត់ដំប.....

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តំណាង ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ សាក់ សុទ្ធារ៉ូ ដែលមានជំងឺ និងកំពុ...
18/08/2026

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តំណាង ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ សាក់ សុទ្ធារ៉ូ ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានចាត់ លោកវរសេនីយ៍ឯក ចាប ណារិន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំសហការីចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ សាក់ សុទ្ធារ៉ូ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋានដែលស្ថិតនៅក្នុង ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ស្នងការរង ក៏បាននាំយកនូវថវិកាដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំងកងកម្លាំងទាំងអស់ នៃផែនការងារប្រឆាំងគ្រឿងញៀន ជូនលោកវរសេនីយ៍ទោ សាក់ សុទ្ធារ៉ូ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺផងដែរ។ ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ស្នងការរង ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងជូនពរឲ្យ លោកវរសេនីយ៍ទោ ឆាប់បានជាសះស្បើយឡើងវិញ៕

ចាប់ខ្លួនពិរុទ្ធជនម្នាក់ អនុវត្តដីកាតាមអំណាចតុលាការ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស
18/08/2026

ចាប់ខ្លួនពិរុទ្ធជនម្នាក់ អនុវត្តដីកាតាមអំណាចតុលាការ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស

ចាប់ខ្លួនពិរុទ្ធជនម្នាក់ អនុវត្តដីកាតាមអំណាចតុលាការ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស ក្រុងតាខ្មៅ៖ដោយអ...

Address

Village Ko Thmei, Commune Puok, District Puok
Siem Reap
170609

Alerts

Be the first to know and let us send you an email when Kmedia News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share