សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News

  • Home
  • Cambodia
  • Siem Reap
  • សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News

សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News The Best Breaking News in Cambodia.

សារព័ត៌មានកម្ពុជាសុវណ្ណភូមិ គេហទំព័រដែលផ្ដល់ព័ត៌មាន ទាន់ហេតុការណ៍ ជាតិនិងអន្ដរជាតិ ចំនេះដឹង កំសាន្ដ Kampuchea Sovanphum News.

ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន
03/05/2025

ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ.....

លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ
02/05/2025

លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ

លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី ស....

ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌
16/10/2024

ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌

ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូ...

ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ខេត្តកំពង់ធំៈ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្ន...
25/08/2024

ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌

ខេត្តកំពង់ធំៈ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណីផ្ទះអ្នកជិតខាងត្រូវបានអគ្គីភ័យឆេះខ្ទិច ហើយឆ្លងមកឆេះដល់ផ្ទះរបស់គាត់ (ម៉ាប់ លីហឺ) បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនិងផ្ទះ ដែលមានចំនួនរាប់សិបម៉ឺនដុល្លារអាមេរិក។

ម៉ាប លីហឺ បានរៀបរាប់ក្នុងពាក្យបណ្តឹងថា “កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៣០នាទី ចុងចម្លើងឈ្មោះ គង់ សុខជ័យ ដែលរស់នៅខាងលិចជាប់របងផ្ទះ បានដុតធូបនៅលើរានអសនៈរបស់គាត់ ហើយគាត់បានបិតទ្វារផ្ទះចេញទៅប្រកបអាជីវកម្មលក់ចាប់ហួយនៅតូបរបស់គាត់ឯទីផ្សារស្រុកស្ទោង ដោយភ្លើងធូបមិនទាន់រលត់អស់នៅឡើយ ទើបបណ្តាលឲ្យអគ្គីភ័យឆាបឆេះផ្ទះរបស់គាត់អស់រលីង ហើយបានរាលដាលមកឆេះដល់ផ្ទះនាងខ្ញុំ ធ្វើឲ្យខូចខាតដំបូលខាងលើទាំងស្រុង ឆេះជញ្ជាំងផ្ទះមួយចំហៀង ឆេះសំយ៉ាបខាងមុខដែលដាក់សម្ភារៈលក់ដូរទាំងស្រុង ព្រមទាំងខូចខាតសម្ភារៈលក់ដូរ (ឧបករណ៍នេសាទ និងគ្រឿងឡាន) សរុបទឹកប្រាក់ $៤០,០០០ (បួនម៉ឺនដូល្លារអាមេរិក) និង ថ្លៃជួសជុលផ្ទះឡើងវិញចំនួន $១៥,០០០ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) សរុជាទឹកប្រាក់ ចំនួន $៥៥,០០០ (ប្រាំម៉ឺនប្រាំពាន់ដុល្លារអាមេរិក)។

តុលាការខេត្តកំពង់ធំបានកោះហៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ម៉ាប់ លីហឺ និង ចុងចម្លើយឈ្មោះ គង់ សុខជ័យ ទៅសម្របសម្រួលគ្នាពីរលើករួមមកហើយតែមិនត្រូវរ៉ូវគ្នា ព្រោះឈ្មោះ គង់ សុជ័យ មិនព្រមផ្តល់សំណងការខូចខាតជូនខាង ម៉ាប លីហឺ សូម្បីកម្រិតណាក៏ដោយ។

ពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ និងអ្នកជិតខាងមួយចំនួនបាននិយាយថា នៅក្នុងផ្ទះរបស់ឈ្មោះ គង់ សុជ័យ គឺមានដាក់ធាតុសាច់ញាតិ ហើយមានហឹងសការៈបូជា ដែលតែងតែដុតធូប ដុតទៀនគោរពបូជាចោលរួចទៅលក់ដូរបាត់ ដែលជាការធ្វេសប្រហែសបណ្តាលឲ្យឆេះខូចខាតដល់ទ្រព្យសម្បត្តិរបស់អ្នកជិតខាង។ អ្នកភូមិបន្ថែមទៀតថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បើយើងធ្វេសប្រហែសធ្វើឲ្យខូចខាតព្រព្យសម្បត្តិគេ យើងគួរតែទទួលខុសត្រូវចំពោះមុខច្បាប់ ជៀសវាងអ្នកផ្សេងធ្វើគម្រូតាម ម្យ៉ាងទៀតបើឆេះរួចខ្លួនៗអញ្ចឹង ជនរងគ្រោះដោយសាអ្នកធ្វេសប្រហែសនៅកម្ពុជាច្បាស់ជាធំហើយ។

ពលរដ្ឋនៅស្រុកស្ទោងកំពុងរងចាំតាមដានសាច់រឿងនេះយ៉ាងយកចិត្តទុកដាក់ ថាតើតុលាការខេត្តកំពង់ធំ អាចមាននីតិវិធី ឲ្យឈ្មោះ គង់ សុជ័យ ផ្តល់សំណង់ដល់ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ បានដែរឬយ៉ាងណា? នៅពេលដែលនីតិវិធីទាញហេតុផលផ្ទាល់មាត់ (សវនាការ) ចាប់ផ្តើមដំណើរការនៅថ្ងៃខាងមុខ៕ ដោយ៖ ផ្លុង រ៉េត

ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រ...
24/06/2024

ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌

ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផលជិត៥ហិតា របស់គាត់ត្រូវបានជនខិលខូចមានបំណងរំលោភបំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អ្នកមីង សន ស៊ឺន អាយុ៥៨ឆ្នាំ និងស្វាមីឈ្មោះ គឹម ហ៊ុន អាយុ៦១ឆ្នាំ ដែលមានអាសយដ្ឋានដូចខាងលើ មានដីស្រែប្រាំងនៅវាលក្រោមតំព្រៃលិចទឹកដែលរដ្ឋកាត់ឆ្វៀលហើយ ចំនួន ៤៨៦០០ ម៉ែត្រការ៉េ ដែលបានទិញតពីប្រជាពលរដ្ឋពីរគ្រួសារដូចខាងក្រោម៖

១-ឈ្មោះ ហួត លាយ (ប្តី) ឆ្នាំកំណើត ១៩៤៧ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ ប៉ូ សារិន ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២២០០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។

២-ឈ្មោះ ហេង គឹមថូ (ប្តី) ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ និង (ប្រពន្ធ) ឈ្មោះ ជីវ ស៊ីថុន ឆ្នាំកំណើត ១៩៥៤ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២៦៦០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។

លោក គឹម ហ៊ុន និង អ្នកមីង សន ស៊ឹន តាំងតែពីគាត់បានទិញដីពីរប្លង់ខាងលើនេះនៅឆ្នាំ២០១៧ ពួកគាត់ពុំដែលទុកដីឱ្យនៅទំនេរចោលនោះទេ គឺពួកគាត់បានធ្វើស្រែជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ។ លុះដល់អំឡុងខែគុម្ភៈ ឆ្នាំ២០២៤នេះ ខាងសូរិយោដីស្រុកប្រារាយណ៍បានចុះបាញ់ប្លង់កំណត់ព្រំប្រទល់ជូនពលរដ្ឋ លោកពូ គឹម ហ៊ុន និង អ្នកមីង សន ស៊ឺន ពុំបានចូលរួមទេ ព្រោះមិនមានអាជ្ញាធរណាជូនដំណឹងពួកគាត់ទេ។ ក្រោយមកពួកគាត់ពីនាក់ប្តីប្រពន្ធបានសាកសួរអាជ្ញាធរ និងសាកសួរខាងសូរិយោដី ដែលចុះបាញ់ប្លង់ ទើបដឹងថា ពួកគាត់មិនមានឈ្មោះលើដីស្រែខាងលើនេះទេ មានតែឈ្មោះ ប៉េង ឃាង ទៅវិញ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជាអ្នកធ្វើស្រែអាស្រ័យផលនៅក្បែរដីអ្នកមីង សន ស៊ឺន បានអះអាងប្រាប់អ្នកយកព័ត៌មានយើងថា ដីស្រែដែលអ្នកមីង សន ស៊ឺន ធ្វើស្រែអាស្រ័យផលខាងលើនេះ ពិតជាដីរបស់គាត់មែន ព្រោះពួកគាត់ធ្វើស្រែនៅទីនោះយូរឆ្នាំណាស់មកហើយ ពុំដែលមានអ្នកណាមកអះអាងថា ជាដីរបស់ខ្លួនឡើយ ទើបតែពេលថ្មីៗនេះលេចលឺមានឈ្មោះ ប៉េង ឃាង មកបាញ់ប្លង់ព័ទ្ធយកដីរបស់គាត់ទៅវិញ។

កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសាលាឃុំចុងដូង ហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសូរិយោដីស្រុកបារាយណ៍ ដើម្បីឱ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយទប់ស្តាក់ក្នុងការចេញប្លង់ទៅឱ្យឈ្មោះ ប៉េង ឃាង ព្រោះដីនេះជាដីស្របច្បាប់ដែលគាត់បានអាស្រ័យផលតាំងតែពីឆ្នាំ២០១៧ និងមានលិខិតស្នាមទិញលក់ត្រឹមត្រូវ។

កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក ប៊ី មីន អនុប្រធានសូរិយោដីស្រុកបារាយណ៍បានប្រាប់អ្នកយកព័ត៌មានយើងថា សុំឱ្យភាគីទាំងសងខាងទៅចចារគ្នានៅសាលាឃុំចុងដូច បើចចារមិនត្រូវ ខាងសូរិយោដីមិនចេញប្លង់ឱ្យទាំងសងខាង។ នៅរសៀលថ្ងៃដដែលនេះផងដែរ លោក កែវ អូក មេឃុំចុងដូងបានសន្យាថា នឹងកោះហៅភាគីទាំងពីរមកដោះស្រាយគ្នានៅសាលាឃុំនៅក្នុងសប្តាហ៍នេះ តែមិនទាន់កំណត់ថ្ងៃនោះទេ។

នៅរសៀលម៉ោង១និង៣៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប៉េង ឃាង បានប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទថា ដីជាង៦០ហិតានោះលោកបានទិញតាំងតែពីឆ្នាំ២០០៨មកម្លេះ ហើយបើមានភាគីណាអំអាងថាជាដីរបស់ខ្លួនសុំឱ្យគាត់កាន់ឯកសារយកមកតទល់គ្នាចុះលោក មិនបដិសេធនោះទេ។ លោក ប៉េង ឃាង បន្ថែមថា ខាងសាលាឃុំពុំទាន់កោះហៅគាត់នៅឡើយទេ បើហៅថ្ងៃណាលោកនឹងចូលដោះស្រាយ៕ ដោយ៖ ផ្លុង រ៉េត

ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព...
24/06/2024

ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ
ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ករណីនេះបណ្តាលឱ្យគណកម្មការចម្រុះក្នុងខេត្តសៀមរាបបានចុះមកសិក្សាស្រាជ្រាវដល់សង្កាត់ជ្រាវ ក្រុងសៀមរាប និងឃុំកណ្តែកស្រុកប្រាសាទបាគង។
ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង០០នាទី ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការនៃអាជ្ញាធរបឹងទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរបឹងទន្លេសាប ចុះជួបពិនិត្យស្ថានភាពទន្រ្ទាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានកិច្ចសហការចូលរួមពី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ស្នងការនគរបាលខេត្ត អភិបាលរងក្រុង ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន ការិយាល័យភូមិបាលស្រុក ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤នាក់។
សកម្មភាពចុះពិនិត្យស្ថានភាពទន្រ្ទាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប គណកម្មការចម្រុះបាននាំគ្នាពិនិត្យដល់ទីតាំងជាក់ស្តែង ដល់តំបន់ឈួសឆាយនៅតំបន់២ និងករណីឆេះព្រៃនៅតំបន់ជាក់ស្តែង ព្រំប្រទល់សង្កាត់ជ្រាវ និងឃុំកណ្តែក។ បន្ទាប់មកគណកម្មការចម្រុះបានបើកកិច្ចប្រជុំនៅសង្កាត់ជ្រាវដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១-ចុះពិនិត្យជាក់ស្តែងដោយមិនមានការទន្ទ្រានដីថ្មីនៅតំបន់៣ទេ ប៉ុន្តែមានការឈួសឆាយនៅតំបន់២ដែលបានកាត់ឆ្វៀល
២-ចំណុចដែលមានការទន្ទ្រានដីថ្មីចំនួន ២៣.៨៣ ហិតា នៅក្នុងតំបន់៣ ដែលបញ្ជាក់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (លិខិតលេខ ១១៧៧ ដនស/ខុទ្ធកាល័យចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤) វាជាដីបាទបឹងចាស់នោះទេ
៣-ពិតជាមានស្លាកស្នាមភ្លើងឆេះព្រៃលិចទឹកបិតប្រាកដមែនដែលស្ថិតនៅព្រំប្រទល់សង្កាត់ជ្រាវ ក្រុងសៀមរាប ជិតឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
៤-ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការកាប់ទន្ទ្រានថ្មី បង្កាកុំអោយភ្លើងឆេះព្រៃ និងពង្រឹងការអនុវត្ត អនុក្រឹត្យលេខ ០៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានមានប្រសាសន៍តាមទូរសព្ទថា គណកម្មការមិនបានចុះទៅពិនិត្យដីស្រែអាស្រ័យផលដែលលោក គង់ មង្គល ឈួសឆាយកាលពីសប្តាហ៍មុននោះទេ ព្រោះដីនោះនៅតំបន់២ ហើយក៏ជាដីដែលបានកាត់ឆ្វៀលជូនពលរដ្ឋរួចហើយ។ លោកចៅសង្កាត់បានបន្ថែមថា គណកម្មចម្រុះបានចុះទៅមើលត្រពាំងរហាលប្រាដែលវារាំងស្ងួត តាមរយៈការបង្ហោះត្រូន ដែលមើលតាមផែនទីទៅអស់ ២៣.៨៣ ហិតា។ លោកចៅសង្កាត់ធ្លាប់បានរាយការណ៍ថា វាមិនមែនដីឈូសឆាយថ្មីទេ គឺត្រពាំងវារាំញស្ងួត តែគណកម្មការមិនជឿបានជាចុះមកផ្ទាល់មើលជាក់ស្តែង។ តែគណកម្មការចម្រុះនៅតែសង្កត់ធ្ងន់ថា ទោះជាតំបន់២ ឬតំបន់បីក៏ដោយបើមិនមែនជាដីកាត់ឆ្វៀលជូនពលរដ្ឋទេ អាជ្ញាធរត្រូរក្សាការពារអោយបានកុំអោយមានការទន្ទ្រានឈូសឆាយដីព្រៃលិចទឹកយោងតាមអនុក្រឹត្យលេខ ០៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៕ ដោយ៖ ផ្លុង រ៉េត

Address

Siem Reap
17254

Opening Hours

Monday 17:00 - 08:00
Tuesday 17:00 - 08:00
Wednesday 17:00 - 08:00
Thursday 17:00 - 08:00
Friday 17:00 - 08:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85512703914

Alerts

Be the first to know and let us send you an email when សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News:

Share