Angkor Flash News

Angkor Flash News AFN ផ្សាយព័ត៌មានទាន់ហេតុការណ៍..

ប្រាសាទបាគង៖ កំណើតនៃស្ថាបត្យកម្មប្រាសាទភ្នំ និងការបន្តវេននៃជីវិតសហគមន៍អង្គរ
07/09/2026

ប្រាសាទបាគង៖ កំណើតនៃស្ថាបត្យកម្មប្រាសាទភ្នំ និងការបន្តវេននៃជីវិតសហគមន៍អង្គរ

ខេត្តសសៀមរាប៖បាគង មានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុងសៀមរាប ក្នុងតំបន់រលួស។ ប្.....

ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៦ ..សេចក្តីប្រកាសព័ត៌មាន៖ មន្ទីរបរិស្ថានខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុ...
07/09/2026

ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៦ ..សេចក្តីប្រកាសព័ត៌មាន៖ មន្ទីរបរិស្ថានខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់បង្អួច កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ដោយគ្មានភស្តុតាង និងសូមថ្កោលទោសចំពោះ ការប្រព្រឹត្តអំពើខុសច្បាប់៖ ការបរិហារកេរ្តិ៍ជាសាធារណៈ ការញុះញង់បង្កអំពើហឹង្សាបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ និងការធ្វើឱ្យបាត់បង់ធនធានធម្មជាតិរបស់ជាតិកម្ពុជាយើង៕

07/09/2026

បទយកការណ៍៖ «ការប្រែប្រួលមុខមាត់ថ្មី និងសមិទ្ធផលបម្រើប្រយោជន៍ប្រជាពលរដ្ឋ ក្នុងឃុំគូលែនត្បូង» 07/09/2026 #ភ្នំត្បែង #ខេត្តព្រះវិហារ

លោកឧត្តមសេនីយ៍ទោ ហួត សុធី៖អ្នកល្មើសច្បាប់ចរាចរណ៍ នឹងត្រូវដកហូតយានយន្តទុក ហើយឲ្យមករៀនពីច្បាប់ចរាចរណ៍ឡើងវិញសៀមរាប៖ នៅព្រឹក...
06/09/2026

លោកឧត្តមសេនីយ៍ទោ ហួត សុធី៖អ្នកល្មើសច្បាប់ចរាចរណ៍ នឹងត្រូវដកហូតយានយន្តទុក ហើយឲ្យមករៀនពីច្បាប់ចរាចរណ៍ឡើងវិញ

សៀមរាប៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឱ្យចុះត្រួតពិនិត្យ និងធ្វើការឃាត់យានយន្តគ្រប់ប្រភេទ ដែលអ្នកបើកបរមិនបានចូលរួមគោរព និងអនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវពន្យល់ណែនាំដល់អ្នកប្រើប្រាស់ផ្លូវឱ្យបានយល់ច្បាស់ពីផលប៉ះពាល់នៃការមិនគោរពច្បាប់ ជាពិសេសការបើកបរលើសល្បឿនកំណត់ ការបើកបរវ៉ាជែងដោយមិនប្រុងប្រយ័ត្ន ការមិនគោរពស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍ ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរក្នុងស្ថានភាពស្រវឹងជាដើម ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមគោរពច្បាប់ឱ្យបានត្រឹមត្រូវ។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដោយស្ម័គ្រចិត្ត និងមានការទទួលខុសត្រូវ ព្រោះការគោរពច្បាប់មិនមែនគ្រាន់តែជាកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមការពារអាយុជីវិតខ្លួនឯង គ្រួសារ និងអ្នកដទៃនៅលើដងផ្លូវ៕ប្រភពពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប

06/09/2026

ពលរដ្ឋ ដុតទីស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ ដោយសារ...

ខេត្តរតនគិរី៖នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋមួយក្រុម បានលើកគ្នាទៅដុតកម្ទេចកទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ចំនួន៣រូប និងអ្នកល្បាតស្ម័គ្រចិត្ត១រូប បានចុះល្បាត នៅចំណុចព្រៃមាស ស្ថិតនៅភូមិថ្មី(ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

ក្រុមការងារបានល្បាតមកដល់ចំណុចខាងលើ បានត្រួតពិនិត្យឃើញប្រជាពលរដ្ឋប្រមាណ៨០នាក់ សម្រុកចូលជីករ៉ែមាស។ ក្នុងពេលនោះ ក្រុមការងារ ក៏បានអប់រំណែនាំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។

លុះរសៀលថ្ងៃដដែល មានសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ដួលម៉ូតូស្លាប់។ ពលរដ្ឋដែលស្លាប់នោះ រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុក កោះញែក ខេត្តមណ្ឌលគិរី ។

ប្រជាពលរដ្ឋ បានលើកឡើងថា ពលរដ្ឋដែលស្លាប់នោះ ដោយសារមន្ត្រីឧទ្យានុរក្សដេញចាប់ និងមានផ្ទុះអាវុធ ទេីបបង្កឱ្យដួលម៉ូតូ។

មន្ត្រីឧទ្យានុរក្ស បានច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ ហើយបញ្ជាក់ថា ពួកគាត់មិនបានដេញ ចាប់ និងផ្ទុះអាវុធនោះឡេីយ ដោយ គ្រាន់តែអប់រំណែនាំ ឱ្យត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ។

ផ្តើមចេញពីរឿងពលរដ្ឋម្នាក់បានស្លាប់នេះ នៅវេលាម៉ោង៤រសៀល ប្រជាពលរដ្ឋនៅភូមិរយ៉ បានលេីកគ្នាជាច្រេីននាក់ ទៅវាយកម្ទេច និងដុតទីស្នាក់ការរងស្រែជ្រៃ៕

ព័ត៌មានក្តៅៗ. .ចៅក្រមសាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ សុខ ធន់ ដាក់ពន្ធនាគារខេត្តស្វាយរៀង ពីបទសមគំនិ...
06/09/2026

ព័ត៌មានក្តៅៗ. .ចៅក្រមសាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ សុខ ធន់ ដាក់ពន្ធនាគារខេត្តស្វាយរៀង ពីបទសមគំនិតក្នុងបទកំហែងយក (ជំរឹតយកលុយ ៩០០០ដុល្លារពីឡានដឹកក្រណាត់) ។ លោក សុខ ធន់ គ្រាន់តែសមគំនិតទេ ចំណែកមេគំនិតគឺលោក ឈុន ឆាង អតីតប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្វាយរៀង មិនទាន់ត្រូវបានឃាត់ខ្លួននៅឡេីយទេ ៕

05/09/2026

ហ្វូងដំរីព្រៃដើរកំសាន្តយ៉ាងសប្បាយរីករាយនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ,បងប្អូនប្រជាពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្ន,សូមចូលរួមអភិរក្សសត្វព្រៃនៅកម្ពុជា ❤️❤️❤️🙏🙏🙏

ចំណតអាណាធិបតេយ្យនៅចំណុចភ្លើងស្តុបវត្តដំណាក់ នាព្រលប់04/09/2026 ,សង្ស័យ ខាងជំនាញពាក់ព័ន្ធជិះសេះលែងដៃហើយ...
04/09/2026

ចំណតអាណាធិបតេយ្យនៅចំណុចភ្លើងស្តុបវត្តដំណាក់ នាព្រលប់04/09/2026 ,សង្ស័យ ខាងជំនាញពាក់ព័ន្ធជិះសេះលែងដៃហើយ...

04/09/2026

ក្រុមអ្នកលក់ដូរអាណាធិបតេយ្យនៅតំបន់អង្គរ តើគួរអោយមានលក់ដូរបែបនេះតទៀតអត់? ខ្មាស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផង។អ្នករៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះល្មមឈប់...$ #ខេត្តសៀមរាប #រមណីយដ្ឋានអង្គរ

មេអាវុធហត្ថខេត្តសៀមរាប ជំរុញកម្លាំងអាវុធហត្ថស្រុកបន្ទាយស្រី ពង្រឹងវិន័យ និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាព
03/09/2026

មេអាវុធហត្ថខេត្តសៀមរាប ជំរុញកម្លាំងអាវុធហត្ថស្រុកបន្ទាយស្រី ពង្រឹងវិន័យ និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាព

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានជំរុញឱ្យកម្លាំងអាវុធហត្ថស....

Address

Siem Reap

Alerts

Be the first to know and let us send you an email when Angkor Flash News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Angkor Flash News:

Shortcuts

Share