កំពង់សោមដួងចិត្ត, Kompong Som Hearts, Sihanoukville

កំពង់សោមដួងចិត្ត, Kompong Som Hearts, Sihanoukville ខេត្តព្រះសីហនុជាខេត្តដែរសំបូរមានឆ្នេរសមុទ្រស្អាតដាច់គេ ព្រមទាំងម្ហូបគ្រឿងសមុទ្រដ៏សម្បូរបែប💐🦀🦑🦐🦈 ខេត្តព្រះសីហនុ សូមស្វាគមន៍!

កម្ពុជា ពិតជាទឹកដីអច្ឆរិយៈមែន អ្នកស្រុក បានប្រទះប្រាសាទដ៏កម្សត់មួយលាក់ខ្លួនក្រោយចម្ការអ្នកភូមិ ពុំមានអ្នកដឹង 🇰🇭នេះជាប្រភ...
27/08/2025

កម្ពុជា ពិតជាទឹកដីអច្ឆរិយៈមែន អ្នកស្រុក បានប្រទះប្រាសាទដ៏កម្សត់មួយលាក់ខ្លួនក្រោយចម្ការអ្នកភូមិ ពុំមានអ្នកដឹង 🇰🇭

នេះជាប្រភេទប្រាសាទទោល (ប្រាង្គតែមួយ) សង់ពីឥដ្ឋបែរទៅទិសខាងកើត ខូចខាតផ្នែកកំពូលបន្តិច ឥដ្ឋនៃប្រាង្គខាងក្រៅរបះធ្លាក់ច្រើន ដោយសារឫសដើមជ្រៃចាក់រុំព័ទ្ធ ប៉ុន្តែខាងក្នុងនៅស្អាត។

បំណែកផ្តែរនិងត្របកផ្កាឈូកនៃកំពូលមិនបាត់បង់ទេ ផ្នែកផ្សេងមិនឃើញដោយសារព្រៃដុះក្រាស់ពេកពិបាកពិនិត្យមើល។
ប្រាសាទនេះមានចម្ងាយពីផ្លូវប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ដកស្រង់ពី៖ One News Mission

"ប្រសិនបើសិទ្ធិអំណាចរបស់អ្នកត្រូវបានរឹតបន្តឹង ជំនាញរបស់អ្នកក៏ត្រូវបានបាត់បង់តម្លៃចំពោះពួកគេ"
27/08/2025

"ប្រសិនបើសិទ្ធិអំណាចរបស់អ្នកត្រូវបានរឹតបន្តឹង ជំនាញរបស់អ្នកក៏ត្រូវបានបាត់បង់តម្លៃចំពោះពួកគេ"

"នៅ​កន្លែង​ខុស អ្នក​នឹង​មិន​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ"
26/08/2025

"នៅ​កន្លែង​ខុស អ្នក​នឹង​មិន​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ"

"ក្បាច់ខ្ចី១០០០០០ព្រួញ របស់ជូគ័រលាង"ខ្មែរយើងកំពុងប្រើក្បាច់ស្រដៀងគ្នា តែយើងហៅបែបនេះថា "បើវាខុសហើយ កុំឱ្យវាត្រូវ"។ចោរសៀមក...
26/08/2025

"ក្បាច់ខ្ចី១០០០០០ព្រួញ របស់ជូគ័រលាង"

ខ្មែរយើងកំពុងប្រើក្បាច់ស្រដៀងគ្នា តែយើងហៅបែបនេះថា "បើវាខុសហើយ កុំឱ្យវាត្រូវ"។

ចោរសៀមកំពុងលង់ខ្លួនដូចសោភានី សាងកំហុសទាំងនយោបាយផ្ទៃក្នុង នយោបាយការបរទេស ជាពិសេសការជ្រើសរើសខ្មែរជា ឈ្នាន់ដើម្បីយកតែម នយោបាយផ្ទាល់ខ្លួនរបស់យោធាសៀម។

ត្រង់កន្លែងនេះ ខ្ញុំសូមសរសើរថ្នាក់ដឹកនាំខ្មែរថ្នាក់កំពូលៗជារួម ដែលរកផ្លូវត្រូវឃើញ ធ្វើឱ្យចោរសៀមវាក្តៀន💩 ឡាំប៉ាពេញពិភពលោក លែងស្គាល់ខុសត្រូវ។

ត្រង់កន្លែងនេះដែរ ក៏សូមគោរពអរគុណដល់ស្មារតីពលរដ្ឋខ្មែរ ដែលធ្វើបានស្រុសគ្នា ត្បិតមិន១០០% តែច្រើនអនេកល្មមធ្វើឱ្យ ការរុញទូកបណ្តោយទឹក នាំឱ្យសៀមវាក្តៅក្រហាយពន់ពេក ត្បិតទន្សាយក៏រួច ត្រីក៏រួច (បាត់ពលករ និងបាត់ចំណូលពីខ្មែរ ថែមទាំងចាញ់នយោបាយការបរទេស។ល។ទៀត)។

ជារួមយើងស្ទើរឈ្នះទាំងស្រុងហើយ នៅសល់តែបន្តិចទៀតទេ។ ខ្ញុំហ៊ានវាយតម្លៃថា យ៉ាងយូរ២ខែ រឺក្រោយភ្ជុំបិណ្ឌ គឺល្បែងរបស់ចោរសៀមនឹងអស់លក្ខណ៍។

យើងអាចនឹងរបូតជ័យជំនះដ៏ខ្លីនេះដោយរបៀបណា? គឺដោយសារពូជ ប្រាក់ដួង១ (ពួកមិនខ្វល់ពីផ្លូវវែងឆ្ងាយ ខ្វល់តែប្រយោជន៍ផ្ទាល់ខ្លួនបច្ចុប្បន្ន) និងដោយសារពូជ ភ្លើងចំបើង២ ដែលងាយឆេះងាយរលត់ ងាយគេដុត (ឱ្យគេខ្ចីដៃបំផ្លាញផ្ទៃក្នុង)៕

25/08/2025

មនុស្ស២ ប្រភេទពិបាកនិយាយគ្នា៖

១. គិតថាខ្លួនឯងនិយាយអ្វីក៏ត្រូវ

២. គំនិតអ្នកដទៃមិនស្មើខ្លួន

👉🏻ទម្លាប់ធ្វើរឿង 3 យ៉ាងនេះ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចម្រើន 1- អភិវឌ្ឍន៍ខ្លួនរាល់ថ្ងៃ 📚រៀនគ្រប់យ៉ាង គ្រប់ទីកន្លែង ពីមន...
25/08/2025

👉🏻ទម្លាប់ធ្វើរឿង 3 យ៉ាងនេះ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចម្រើន
1- អភិវឌ្ឍន៍ខ្លួនរាល់ថ្ងៃ 📚
រៀនគ្រប់យ៉ាង គ្រប់ទីកន្លែង ពីមនុស្សគ្រប់គ្នា រៀនពី Facebook, រៀនពី Tik Tok, រៀនសរសេរអត្ថបទ, រៀនថតវីដេអូ, រៀនគ្រប់គ្រងបណ្តាញសង្គម, រៀនជំនាញថ្មីៗជានិច្ច

2- រៀនធ្វើទំនាក់ទំនង 🤝
រៀនសន្ទនា រៀននិយាយជាសាធារណៈ រៀនបង្ហាញពីគំនិតខ្លួនឯង រៀននិយាយពាក្យផ្លូវការ រៀននិយាយឱ្យគេចូលចិត្ត

3- រៀនធ្វើចិត្តឱ្យសប្បាយ 😃
មិនខ្វះទេរឿងដែលធ្វើឱ្យយើងមិនសប្បាយចិត្ត តែទោះរឿងកើតឡើងបែបណាក៏ដោយ ត្រូវរៀនគិតវិជ្ជមាន ធ្វើចិត្តឱ្យសប្បាយជានិច្ច។

👉 ក្នុងចំណោមទម្លាប់ទាំងបី ការប្រាស្រ័យទាក់ទងគឺជា “គន្លឹះដ៏សំខាន់បំផុត”។

អ្នកអាចពូកែ មានចំណេះដឹងច្រើន ឬធ្វើការយ៉ាងខ្នះខ្នែង… ប៉ុន្តែបើអ្នកនិយាយមិនចេញ ឬបង្ហាញខ្លួនឯងដោយភាពងឿងឆ្គង អ្នកដទៃនឹងមិនអាចមើលឃើញតម្លៃពិតរបស់អ្នកឡើយ។

❌ ឱកាសឡើងថ្នាក់ជាច្រើនបានបាត់បង់ ដោយសារតែមិនហ៊ាននិយាយ។
❌ ទំនាក់ទំនងជាច្រើនបានបែកបាក់ ដោយសារតែពាក្យសម្តីមួយម៉ាត់ខ្វះភាពប៉ិនប្រសប់។
❌ មានប៉ុន្មានដងហើយដែលអ្នកត្រូវគេមើលងាយ ឬមិនខ្វល់ ដោយសារតែអ្នកមិនចេះបង្ហាញខ្លួនឯង?

✅ ដំណឹងល្អគឺ៖ ការប្រាស្រ័យទាក់ទងមិនមែនជាទេពកោសល្យទេ វាជាជំនាញ ដែលអាចហាត់រៀនបានទាំងស្រុង។

📖 ហើយសៀវភៅ “ធ្វើឱ្យការប្រាស្រ័យទាក់ទងក្លាយជាកម្លាំង” នឹងបង្ហាញអ្នក៖

- វិធីចាប់ផ្តើមសន្ទនាដើម្បីឱ្យអ្នកដទៃចង់ស្តាប់។
- វិធីជជែកដោយភាពប៉ិនប្រសប់នៅគ្រប់ស្ថានភាព ទាំងការងារ និងជីវិតប្រចាំថ្ងៃ។
- យុទ្ធសាស្ត្រដោះស្រាយបញ្ហាដោយឆ្លាតវៃ ដើម្បីឱ្យអ្នកទទួលបានការគោរព និងបន្សល់ស្នាមគួរឱ្យចងចាំ។

22/08/2025

លោក ប៉ែន បូណា៖ សូមពលរដ្ឋខ្មែរចងចាំថា អាវុធដ៏ស័ក្តិសិទ្ធិ ក្នុងការយកឈ្នះសង្គ្រាមចិត្តសាស្ត្រ គឺអត់ធ្មត់ កុំជ្រួលច្របល់តាមខ្សែញាក់គេ ហើយបន្តជឿជាក់លើថ្នាក់ដឹកនាំយើង ដែលបន្តដោះស្រាយដោយភាពវាងវៃ

21/08/2025

Hot News: រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ចេញសេចក្ដីជូនដំណឹងស្តីពីការហាមឃាត់មិនឱ្យមានការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី សម្រាប់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ព្រមទាំង ខេត្តសៀមរាប និងខេត្តកំពង់ធំ​ ។

ទាហានសៀមនិយាយច្បាស់ហើយ ថាទាហានសៀមរត់ចោលបន្ទាយ មួយក្រុមៗ រត់ដោយសារឃើញខ្មោចខ្មែរ រួចពួកគេដេញចាប់កូនទាហានដែលខ្លាចខ្មោច ថាកុ...
21/08/2025

ទាហានសៀមនិយាយច្បាស់ហើយ ថាទាហានសៀមរត់ចោលបន្ទាយ
មួយក្រុមៗ រត់ដោយសារឃើញខ្មោចខ្មែរ រួចពួកគេដេញចាប់កូនទាហានដែលខ្លាចខ្មោច ថាកុំរត់ប្រសាច (ព្រោះយើងបានដាក់មីនជុំវិញ)
នេះជាសម្ដីពិតពីទាហានថៃថា មីនពួកគេបានដាក់ដោយខ្លួនឯង
ហើយចោទថាខ្មែរលួចទៅដាក់
បើយល់ថាខ្ញុំផុសមានភស្តុតាងជួយស៊ែរឪ្យផេកល្បីៗ
ឬអន្ដរជាតិបានយកទៅផុសនឹងវិភាគផងចុះ

20/08/2025

នគរបាលការពារព្រំដែនទឹកខេត្តកោះកុង បង្ក្រាបទូកដឹកគ្រឿងសមុទ្រគេចពន្ធពីថៃ ឃាត់ខ្លួនជនជាតិខ្មែរ និងថៃ ចំនួន២នាក់👇

មកស្គាល់ 🇹🇭 Top 51 ក្រុមហ៊ុនថៃ (សៀម) នៅកម្ពុជា! 🇰🇭1-10: ធំជាងគេ • PTT OR – ស្ថានីយប្រេង + Café Amazon • CP Group – 7-Ele...
20/08/2025

មកស្គាល់ 🇹🇭 Top 51 ក្រុមហ៊ុនថៃ (សៀម) នៅកម្ពុជា! 🇰🇭
1-10: ធំជាងគេ
• PTT OR – ស្ថានីយប្រេង + Café Amazon
• CP Group – 7-Eleven, Makro, កសិកម្ម
• Big C – ហាងលក់រាយ Hypermarket & Mini Big C
• Siam Makro – Makro Wholesale
• Mama (Thai President Foods) – រោងចក្រមីស្ងួត (80% ទីផ្សារ)
• Major Cineplex – កុន Major Platinum (6 កន្លែង 33 អេក្រង់)
• SCG Cement – Kampot Cement (>10ពាន់លានបាត)
• Mitr Phol – ស្ករ និងអេតាណុល
• BDMS – មន្ទីរពេទ្យ Bangkok Hospital Cambodia
• Betagro – ផលិតអាហារ Phnom Penh SEZ

11-20: ឧស្សាហកម្ម & ធនាគារ
• Samart Corp – សេវាអាកាសចរណ៍
• TCC Group – SEZ + កម្មវិធីថាមពល
• Thai Boon Roong – គម្រោង Twin Tower WTC
• Central Group – មហាវិមានពាណិជ្ជកម្ម/សណ្ឋាគារ
• Carabao Group – ភេសជ្ជៈ Carabao Red (រោងចក្រ 400–500 លានកំប៉ុង/ឆ្នាំ)
• Thai Union – ផលិតផលសមុទ្រ
• Minor International – The Pizza Company & សណ្ឋាគារ
• Thai Banks – SCB, KBank, KTB…
• Kubota Cambodia – ម៉ាស៊ីនកសិកម្ម
• Industrial Firms – រោងចក្រ & អចលនទ្រព្យ

21-30: ទំនិញនាំចេញ & សេវា
• Betagro/Food Exporters – ផ្គត់ផ្គង់អាហារ
• Rich Sport – សម្ភារៈកីឡា
• Khon Kaen Foods – ហាងអាហារ Franchise
• Dr.Rich Clinic – គ្លីនិកសុខភាព
• Thai Idea International – កសិកម្មនាំចេញ
• Bangchak (Inthanin Coffee) – ហាងកាហ្វេ
• Index Creative Village – ពិព័រណ៍ & ព្រឹត្តិការណ៍
• Carabao JV – រោងចក្រ Carabao
• SCG Cement JV (INSEE) – ភាគហ៊ុន40%
• PTT Aviation Fuel – ឃ្លាំងប្រេងអាកាសយាន

31-40: វិនិយោគតាមខ្សែផ្គត់ផ្គង់
• CPF (CP Foods) – ផលិតអាហារ
• Bangchak Corp – ប្រេង & ហាង
• Siam City Cement – ផ្គត់ផ្គង់ស៊ីម៉ង់
• Thai Beverage (Oishi) – ភេសជ្ជៈ & ហាងអាហារ
• CP ALL / CPAXT – Convenience Stores
• BJC Retail (Big C Parent) – ហាងលក់រាយ
• Osotspa (OSP) – ភេសជ្ជៈថាមពល
• BGRIM – ថាមពលព្រះអាទិត្យ
• Hospital Groups – Bumrungrad, B*H
• Other Exporters – អេឡិចត្រូនិក, សម្ភារៈ

41-50: កំពុងកើនឡើង
• Bangchak (Other) – Fuel/Coffee
• Thai SMEs Exporters – អាហារ & ផលិតផលតូចៗ
• Thai Contractors – សំណង់
• Thai Real Estate – គម្រោងអចលនទ្រព្យ
• Thai Education – បណ្តុះបណ្តាល
• Thai Telecom (True, Intouch) – ទូរគមនាគមន៍
• Thai FMCG Brands – សូកូឡា/អាហារ
• Thai Media Providers – កម្មវិធីទូរទស្សន៍
• Thai Textile Exporters – សិប្បកម្ម
• Thai Logistics – ដឹកជញ្ជូន & Freight
51-58: ផ្នែក​ហ្វេសសិន​ សំលៀកបំពាក់​/គ្រឿង​សម្អាង​
•Jaspal Clothing brand
•Lyn/Lyn around Clothing brand
•CC Double O Clothing brand
•Jelly Bunny Shoes brand
•CPS Chaps Clothing brand
•Wacoal Thailand
•Mistine cosmetic
•BSC fashion & cosmetics…..
ប្រភព: RD.1

«ស្ងាត់ដូចចោរលួចសេះ»🔍 ការពន្យល់ន័យ • ស្ងាត់ = គ្មានសូរ, មិនមានចលនា ឬសំឡេងឲ្យគេដឹង។ • ដូចចោរលួចសេះ = ប្រៀបធៀបនឹងចោរដែលកំព...
20/08/2025

«ស្ងាត់ដូចចោរលួចសេះ»

🔍 ការពន្យល់ន័យ
• ស្ងាត់ = គ្មានសូរ, មិនមានចលនា ឬសំឡេងឲ្យគេដឹង។
• ដូចចោរលួចសេះ = ប្រៀបធៀបនឹងចោរដែលកំពុងលួចសេះ ត្រូវប្រុងប្រយ័ត្នខ្លាំង មិនឲ្យសំឡេង ដើម្បីកុំឲ្យម្ចាស់សេះឮ។

📝 ន័យសរុប
ស្ងាត់ខ្លាំងដូចជាមនុស្សកំពុងធ្វើអំពើមិនត្រឹមត្រូវ ហើយខ្លាចឲ្យគេដឹង។

ឧទាហរណ៍ខាងក្រោម👇🏻

ម៉ជី ជាអ្នកប្រាជ្ញមានឈ្មោះល្បីក្នុងសម័យចាន់កូ។ ម៉ជី ប្រកាន់យក គោលការណ៍សមភាពក្នុង សង្គមហើយគាត់មិនចូលចិត្តសង្គ្រាមឡើយ ទើបគាត់បង្រៀនកូនសិស្សរបស់ខ្លួនឲ្យជាមនុស្សមាន មេត្តាធម៌ មិនបៀតបៀនអ្នកដទៃនិងធ្វើខ្លួនឲ្យជាប្រយោជន៍ចំពោះសង្គម។

មានថ្ងៃមួយរដ្ឋ ឈូ កំពុងនឹងលើកទ័ពទៅវាយយករដ្ឋ សុង ពេលម៉ជី បានជ្រាបរឿងហើយ ក៏ប្រញាប់ចូលទៅជួបព្រះអង្គម្ចាស់រដ្ឋឈូ ដើម្បីក្រាបទូលហាមឃាត់។ ដោយសារម៉ជីជាអ្នកប្រាជ្ញមានសតិបញ្ញាឈ្លាសវៃគាត់ដឹងយ៉ាងច្បាស់ថាការដែលនឹងទូលជំទាស់ ព្រះអង្គម្ចាស់រដ្ឋឈូបាននោះត្រូវធ្វើដូចម្តេច។ ពេលបានចូលគាល់ហើយ ម៉ជីក៏តាំងជាសំនួរចំពោះព្រះអង្គម្ចាស់រដ្ឋឈូ ថាៈ

“មនុស្សដែលមានរទេះសេះដ៏ល្អបំផុតស្រេចទៅហើយតែនៅចង់បានរទេះសេះពុកផុយរបស់ អ្នកដទៃថែមទៀត ដល់ថ្នាក់ប្រើ កំលាំងចូលដណ្ដើមទីបំផុតរទេះសេះដែលបានមកក៏ប្រើការជា ប្រយោជន៍អ្វីក៏មិនបាន ជាការចំណាយពេលនិងកម្លាំងដោយ ឥតប្រយោជន៍ រួមទាំងត្រូវ អ្នកដទៃតិះដៀលនិន្នាថែមទៀត ព្រះអង្គគិតថាមនុស្សដែលធ្វើដូច្នេះបានគឺជាមនុស្សប្រភេទណាទៅ?”

“នឹងជាមនុស្សប្រភេទណាទៀតក្រៅពីអន្ធពាលដែលប្រាសចាក សតិបញ្ញា” ព្រះអង្គម្ចាស់តប ម៉ជីវិញភ្លាម។

“បើអញ្ចឹង ព្រះអង្គនឹងជាមនុស្សដូច្នោះរឺ? ក៏កាលបើរដ្ឋឈូឧត្តមសម្បូរស្រេចទៅហើយព្រះអង្គនៅត្រូវការរដ្ឋដែលក្រៀមក្រោះដូចជារដ្ឋសុងថែមទៀតយកទៅធ្វើអ្វីទៅ”

ព្រះអង្គម្ចាស់រដ្ឋឈូជាបុគ្គលមានសតិបញ្ញាកាលបើបានឮដូច្នោះក៏ទ្រង់បញ្ឈប់គម្រោងការទៅដណ្តើមយករដ្ឋសុងក្នុងពេលនោះឯង។

រឿងនេះសម្តែងឲ្យឃើញថា

បើសិនជាគ្រាន់តែអានត្រួសៗ យើងប្រហែលជាគិតថាការដែលម៉ជីត្រូវការឲ្យព្រះអង្គម្ចាស់ឈូយល់ថាការបៀតបៀនអ្នកដទៃជារឿងមិនល្អជារឿងដែលមិនគួរធ្វើ ហើយមិនគិតបៀតបៀនអ្នកដទៃ គឺជាខ្លឹមសារនៃរឿងនេះតែការពិតវាគ្រាន់តែជាផ្នែកមួយក្នុងរឿងនេះប៉ុណ្ណោះ។

🧠បើមើលឲ្យបានជ្រៅត្រូវមើលទៅដល់វិធីដែលម៉ជីប្រើដើម្បីហាមឃាត់ព្រះអង្គម្ចាស់ឈូ ជាវិធីដែលយើងអាចនាំយកទៅប្រើ ក្នុងស្ថានការណ៍ផ្សេងៗបាន។ការហាមឃាត់អ្នកដទៃបើទៅហាមត្រង់ៗតែម្តងផលដែលនឹងទទួលបានអាចផ្ទុយគ្នាតែបើ ចង្អុលបង្ហាញហេតុផលឲ្យឃើញផលល្អនិងផលអាក្រក់យ៉ាងជាក់ច្បាស់ព្រមទាំងធ្វើឲ្យអ្នកនោះបានពិចារណាតាមទៅផងគេក៏នឹងអាចយល់បានច្រើនជាងការដែលធ្វើឲ្យគេមានអារម្មណ៍ថាត្រូវ បុគ្គលដទៃបង្គាប់បញ្ជា ដូច មានឧបមាថា “ទឹកហូរត្របាញ់កុំយក ទូកបាំង” នោះឯង។

Address

Sihanoukville (city)

Website

Alerts

Be the first to know and let us send you an email when កំពង់សោមដួងចិត្ត, Kompong Som Hearts, Sihanoukville posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share