Huy Bunleng News

Huy Bunleng News សូមស្វាគមន៍មកកាន់គេហទំព័រព័ត៌មាន
(799)

ប្រទេសថៃ-សេចក្តីរាយការណ៍ពីប្រទេសថៃបង្ហាញថា ទាហានថៃបានដកអាវុ.ធចេញពីតំបន់ព្រំដែន ក្នុងនោះមានទាំងរថក្រោះ យកចូលទៅបន្ទាយវិញក្...
28/10/2025

ប្រទេសថៃ-សេចក្តីរាយការណ៍ពីប្រទេសថៃបង្ហាញថា ទាហានថៃបានដកអាវុ.ធចេញពីតំបន់ព្រំដែន ក្នុងនោះមានទាំងរថក្រោះ យកចូលទៅបន្ទាយវិញក្រោមការត្រួតពិនិត្យរបស់ក្រុម អ្នកសង្កេតការណ៍ AOT។ (ប្រភព៖ យោធាថៃ)

ស្រុកព្រៃនប់-បុរសម្នាក់បានស្លា.ប់ ក្រោយបើកម៉ូតូធ្លាក់ជង្ហុកដួលខ្លួនឯង រួចក៏ត្រូវរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បើកកិន...
28/10/2025

ស្រុកព្រៃនប់-បុរសម្នាក់បានស្លា.ប់ ក្រោយបើកម៉ូតូធ្លាក់ជង្ហុកដួលខ្លួនឯង រួចក៏ត្រូវរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បើកកិន កាលពីវេលាម៉ោងជាង ២ទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះមានឈ្មោះ ចាន់ រេម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ។ ក្រោយកើតហេតុ រថយន្ដមិនស្គាល់ម៉ាកត្រូវបានអ្នកបើកបរបើករត់គេចចេញពីកន្លែងកើតហេតុបាត់ ចំណែកសា.ក.ស.ពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(ម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

28/10/2025

ភ្លៀងចុងរដូវ គួរសមដែរ ល្ងាចថ្ងៃ28,10,2025នេះ ក្នុងក្រុងព្រះសីហនុ ☔️

ស្រុកព្រៃនប់-ព្រះវិមលសាគរ គង់ ប្រុស ព្រះមេគណខេត្តព្រះសីហនុ និងជាព្រះគ្រូចៅអធិការវត្តព្រហ្មកេរ ៖ កឋិនទានសាមគ្គី នៅវត្តព្រ...
28/10/2025

ស្រុកព្រៃនប់-ព្រះវិមលសាគរ គង់ ប្រុស ព្រះមេគណខេត្តព្រះសីហនុ និងជាព្រះគ្រូចៅអធិការវត្តព្រហ្មកេរ ៖ កឋិនទានសាមគ្គី នៅវត្តព្រហ្មកេរ្តិ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ល្ងាចថ្ងៃ២៨តុលា២០២៥ ចម្រើនព្រះបរិត្តសម្តែងធម៍ទេសនា នៅក្នុងវត្ត ចំណែកពិធីដង្ហែរអង្គកឋិនទានវេរប្រគេនព្រះសង្ឃ នឹងប្រព្រឹត្តទៅនៅថ្ងៃ២៩តុលា២០២៥។

28/10/2025

ធ្លាក់ខ្យល់ពីជើងហើយ
បាននយ័ថារដូវរងារចូលមកដល់ 😂

ក្រុងព្រះសីហនុ-មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបរដោយជនជាតិចិន បានបើកបុកបង្គោលជិតស្ពាន នៅក្រោយបន្ទាយកងរាជអាវុធហត្ថខេត្...
28/10/2025

ក្រុងព្រះសីហនុ-មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបរដោយជនជាតិចិន បានបើកបុកបង្គោលជិតស្ពាន នៅក្រោយបន្ទាយកងរាជអាវុធហត្ថខេត្តព្រះសីនុ បណ្តាលឲ្យរងការខូត នៅវេលាម៉ោងជាង ២ទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥៕

28/10/2025

ក្រុងព្រះសីហនុ-បុរសម្នាក់ បានបើករថយន្តបុករះរថយន្ត និងរបង បណ្តាលឲ្យរងការខូចខាត រួចទុករថយន្តចោល នៅម្តុំផ្លូវក្រោយពេទ្យ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ ។

ស្រុកព្រៃនប់-ក្រុមហ៊ុនកែច្នៃស្បែកគោ នៅឃុំទឹកថ្លាស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទ...
28/10/2025

ស្រុកព្រៃនប់-ក្រុមហ៊ុនកែច្នៃស្បែកគោ នៅឃុំទឹកថ្លាស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពី ឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ ។
ក្រសួងបរិស្ថានឱ្យដឹងថា ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្ន រយៈពេល៣ខែ បន្ទាប់ពីក្រុមហ៊ុនបានអនុវត្តវិធានការ ដែលបានកំណត់ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបានរៀបចំប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ មិនឱ្យមានការបំពុលព្រែសង្កែ ដែលជាព្រែកធម្មជាតិ ស្ថិតនៅក្បែរទីតាំងក្រុមហ៊ុន ដូចនាពេលកន្លងទៅ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន មានមន្រ្តីបច្ចេកទេស អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងរដ្ឋបាលស្រុកព្រៃនប់ មេឃុំទឹកថ្លា និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ ដែលក្រសួងបរិស្ថានបានដាក់ចេញនាពេលកន្លងមក។

សម្ដេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រកម្ពុជា​ ជួបជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន...
28/10/2025

សម្ដេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រកម្ពុជា​ ជួបជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ​ ២០២៥៕

ក្រុងព្រះសីហនុ-គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យហ៊ុន សែនឃ្លាំងលើ ក្រុងព្រះសីហនុ សម្តែងមរ.ណ ទុក...
28/10/2025

ក្រុងព្រះសីហនុ-គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យហ៊ុន សែនឃ្លាំងលើ ក្រុងព្រះសីហនុ សម្តែងមរ.ណ ទុក្ខក្រៀមក្រំ និងជូនជាដំណឹងថា អ្នកគ្រូ ជុំ អូម៉ានីគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែនឃ្លាំងលើបានទទួលមរ ណ:ភា ពវេលាម៉ោង៥ព្រឹក ថ្ងៃទី២៨ខែ តុលា ឆ្នាំ២០២៥ ដោយរោគាពាធ។
សូមចូលរួមសោកស្តាយរំលែកទុក្ខ និងសូមវិញ្ញាណក្ខ័ន្ធអ្នកគ្រូ ទៅកាន់សុគតិភព!

28/10/2025

(ការផ្សាយរបស់PNN)-ពលរដ្ឋមួយគ្រួសារនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានកូនកើតជំងឺទឹកដក់ក្នុងលលាដ៍ក្បាល(ដំណពូជ) ! លោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ …

ខេត្តកោះកុង- សកម្មភាពជួសជុល ស្ថាបនា សួនច្បារ និងហេដ្ឋារចនាសម្ពន្ធ័នៅមុខសាលាខេត្តកោះកុង និងនៅសួនច្បារមុខសាលាបឋមសិក្សាទីរួ...
28/10/2025

ខេត្តកោះកុង- សកម្មភាពជួសជុល ស្ថាបនា សួនច្បារ និងហេដ្ឋារចនាសម្ពន្ធ័នៅមុខសាលាខេត្តកោះកុង និងនៅសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ។
មន្ត្រីថ្លែងថា នេះជាតំបន់ទាក់ទាញនៅក្នុងខេត្តកោះកុង និងមានទេសភាពស្អាតសម្រាប់ថតរូប គយគន់មើលថ្ងៃលិច មានទីធ្លាសម្រាប់ហាត់ប្រាណផងដែរ។ (រូបភាពពីមន្ទីរទេសចរណ៍ខេត្តកោះកុង)

Address

Sihanoukville (city)
18002

Alerts

Be the first to know and let us send you an email when Huy Bunleng News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Huy Bunleng News:

Share