Question Cam

Question Cam នេះជាPage ដែលផ្តល់ព័ត៌មានល្អសម្រាប់អ្នក🇰🇭

ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាមមានភ័ព្វវាសនាក្រៃលែង ដែលទទួលបានគម្រោងថ្មីមួយប...
03/10/2025

ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម

ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាមមានភ័ព្វវាសនាក្រៃលែង ដែលទទួលបានគម្រោងថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល អនុវត្តការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺកំពង់ផែទេសចរណ៍កំពង់ចាម។

កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលមានវាសនាដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិពីប្រទសវៀតណាម ចូលចតទៅតាមកាលវិភាគដែលបានគ្រោងទុក។

ការដាក់ដំណើរប្រតិបត្តិការកំពង់ផែនេះនៅពេលអនាគត ពិតជាផ្តល់ឱកាសដ៏វិសេស ដើម្បីអភិវឌ្ឍតំបន់ក្រុងកំពង់ចាម ឲ្យមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រជាប់នឹងគម្រោងពង្រីកផ្លូវនាវាចរណ៍ពីភ្នំពេញមកកំពង់ចាម និងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ កំពង់ផែទេសចរណ៍នេះ នឹងបន្តទទួលភ្ញៀវទេសចរកាន់តែច្រើនថែមទៀត
នៅពេលអនាគត។

នៅពេលសាងសង់ចប់រួចរាល់ កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម នឹងត្រូវប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាមជាអ្នកគ្រប់គ្រង និងប្រតិបត្តិការ។ ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកសម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ ខែ។ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមាន អគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦។

ជារួមក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំបញ្ចប់ការសាសង់គម្រោងដ៏សំខាន់នេះឲ្យរួចរាល់តាមការគ្រោងទុក។

(ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន)

ទ្រាំបន្តិចទៅបងប្អូន តិចទៀតរួចរាល់ហើយ...!------------សកម្មភាពការងារស្ថាបនា និងជួសជុលផ្លូវជាតិលេខ៨(ព្រែកជ្រៃ) ផ្លូវជាតិលេ...
02/10/2025

ទ្រាំបន្តិចទៅបងប្អូន តិចទៀតរួចរាល់ហើយ...!
------------
សកម្មភាពការងារស្ថាបនា និងជួសជុលផ្លូវជាតិលេខ៨(ព្រែកជ្រៃ) ផ្លូវជាតិលេខ៥ចាស់(ឧដុង្គ) ផ្លូវខេត្តលេខ១៣០(កំពង់ស្ពឺ) និងផ្លូវខេត្តលេខ១២៣(តាកែវ) របស់នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ ដែលស្ថិតក្នុងគម្រោងផែនការឆ្នាំ២០២៥។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែចង្អុលបង្ហាញឱ្យនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នៃអគ្គនាយកដ្ឋានសាធារណការ ធ្វើសកម្មភាពយ៉ាងមមាញឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ។

(ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន)

(ឯកឧត្តម ផន រឹម)ភាពផ្សេងគ្នា..!------------------- ផ្លូវជាតិលេខ៥៥ មានចំណុចចាប់ផ្តើមនៅស្វាយអាត់(បំបែកផ្លូវជាតិលេខ៥-ខេត្តព...
01/10/2025

(ឯកឧត្តម ផន រឹម)
ភាពផ្សេងគ្នា..!
------------------
- ផ្លូវជាតិលេខ៥៥ មានចំណុចចាប់ផ្តើមនៅស្វាយអាត់(បំបែកផ្លូវជាតិលេខ៥-ខេត្តពោធិ៍សាត់)-->ថ្មដា(ភ្នំ១៥០០,ផ្លូវអន្ទង់អាំង,ផ្លូវបុប្ផាលាក់ខ្លួន)

-ផ្លូវជាតិលខ១០ មានចំណុចចាប់ផ្តើមស្រុកសំឡូត(បាត់ដំបង)-->វាលវែង(ពោធិ៍សាត់)-->ក្រុងខេមរភូមិន្ទ(កោះកុង)
ផ្លូវទាំងពីរខ្សែនេះ មានចំណុចប្រសព្វត្រង់រង្វង់ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ខ្សែផ្លូវទាំងពីរនេះ មានស្ថានភាពចរាចរណ៍ធម្មតា ដោយបងប្អូនអាចធ្វើដំណើរប្រកបដោយសេចក្តីរីករាយ។

សូមអរគុណ

ថ្ងៃទី១ តុលា ២០២៥

រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីណែនាំ ស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេមេគង្គ កំពុងបន្...
01/10/2025

រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីណែនាំ ស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេមេគង្គ កំពុងបន្តហក់ឡើង

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដល់មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ មេត្តាជ្រាបថា គិតត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក នាថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ ទឹកមានកម្ពស់ ២១,៦៦ម៉ែត្រ។ ទន្ទឹមនេះយោងតាមរយៈព្រឹត្តបត្រតាមដាន និងការព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះ នឹងបន្តឡើងដល់កម្ពស់ ២១,៩៧ម៉ែត្រ ជិតដល់កម្រិតប្រកាសប្រុង ប្រយ័ត្ន ២២,០០ម៉ែត្រ និងកម្រិតប្រកាសអាសន្ននៅក្នុងខេត្តកម្ពស់ ២៣,០០ម៉ែត្រ។

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

(ឯកឧត្តម ផន រឹម) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រ...
01/10/2025

(ឯកឧត្តម ផន រឹម) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850- PK 152+900 ប្រវែង៥០ម៉ែត្រ ទទឹងជាង១ម៉ែត្រ (នៅសល់ជាង១ម៉ែត្រទៀតដល់ចិញ្ចើមផ្លូវ) និងហូរបាក់ដីគ្របលើលូតាមបណ្តោយផ្លូវថ្នល់។

ក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រព័ន្ធបណ្តាញលូបណ្តោយថ្នល់ ដាក់ផ្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន។ ខណៈស្ថានភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥៥ មានសភាពធម្មតា។

សូមអរគុណ🙏

ថ្ងៃទី១ តុលា ២០២៥

លទ្ធផលនៃជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត...
30/09/2025

លទ្ធផលនៃជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

ផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រ៣០ ដល់៣១ ក្នុងភូមិសាស្ត្រស្រុកស្វា...
29/09/2025

ផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រ៣០ ដល់៣១ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ជាបណ្ដោះអាសន្ន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាភ្នំពេញ ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៥ក្រសួងការពារជាតិ នៃព្រះ...
26/07/2025

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៥

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ។

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ...
04/07/2025

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល កាលពីកន្លងទៅថ្មីៗនេះ។

ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យនិងសម្រេច។

សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។ ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ៕

27/06/2025

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រកងទ័ពជួរមុខ តាមរយៈការចូលក្រុម Telegram «ក្រុមគាំទ្រកងទ័ពជួរមុខព្រំដែន កម្ពុជា-ថៃ» ដែលអាចចូលទៅក្នុងក្រុមតាមរយៈ scan QR នៅលើវីដេអូ ឬ តាមតំណភ្ជាប់ខាងក្រោម៖

https://t.me/lychanvatey009

27/06/2025

សម្ដេចតេជោ សូមសួរទីក្រុងបាងកកថា: " ថៃចោទថាកម្ពុជារំលោភទៅលើថៃ! ហេតុអ្វីថៃមិនប្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ? "

សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះការបិទព្រំដែន ជាឯកតោភាគីរបស់ប្រទេសថៃ នាពេលថ្មីៗនេះ!
26/06/2025

សេចក្តីថ្លែងការណ៍
របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះការបិទព្រំដែន ជាឯកតោភាគីរបស់ប្រទេសថៃ នាពេលថ្មីៗនេះ!

Address

Road4
Sihanoukville (city)

Alerts

Be the first to know and let us send you an email when Question Cam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share