SongHa ចែករំលែកវីឌីអូកម្សាន្ត

03/08/2025

ហាមផ្តាច់ខាតថតទីតាំងឈរជើងរបស់កងទ័ព ការចល័តយុទ្ធោបករណ៍។ កុំប្រើពាក្យថា ឮ​ពីនេះ ឮពីនោះ និងកុំ​ផ្ញើសារសម្លេង តៗ ដោយគ្មានប្រភព។

បេីអត់បានជួយអីទេកុំនាំគេវល់​ បងប្អូនប្រយ័ត្នពត៍មាន​ក្លែងក្លាយ​🙏
03/08/2025

បេីអត់បានជួយអីទេកុំនាំគេវល់​ បងប្អូនប្រយ័ត្នពត៍មាន​ក្លែងក្លាយ​🙏

សូមបងប្អូនប្រជាពលរដ្ឋជាតិខ្មែរទាំងអស់ សម្រួលការចែកចាយព័ត៌មាន! 🇰🇭បណ្ឌិតហ្វេសបុកខ្លះនៅផ្ទះទេប៉ុន្តែច្បាស់រឿងព្រំដែនដូចថ្ងៃ...
03/08/2025

សូមបងប្អូនប្រជាពលរដ្ឋជាតិខ្មែរទាំងអស់ សម្រួលការចែកចាយព័ត៌មាន! 🇰🇭

បណ្ឌិតហ្វេសបុកខ្លះនៅផ្ទះទេប៉ុន្តែច្បាស់រឿងព្រំដែនដូចថ្ងៃ។
សូមកុំបង្ហោះ ឬចែករំលែកព័ត៌មានដែលមិនបានបញ្ជាក់ច្បាស់លាស់ ដែលអាចបង្កឲ្យមានភាពចលាចល ឬបំភាន់មតិសាធារណៈ។

សូមតាមដានព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ និងស្ថាប័នដែលពាក់ព័ន្ធ។​ សូមអរគុណ សម្រាប់ការយល់ដឹង និងការរួមចំណែក!

⚠️​ ឥលូវគេអត់ផ្លោងគ្រាប់បែក​មក តែគេផ្លោងព័ត៌មានក្លែងក្លាយមកដុតយើង!​ក្រោយពេលបញ្ចូនទាហ៊ានចំណាប់ខ្មាំងខ្មែរត្រឡប់មកវិញ ២ រូ...
02/08/2025

⚠️​ ឥលូវគេអត់ផ្លោងគ្រាប់បែក​មក តែគេផ្លោងព័ត៌មានក្លែងក្លាយមកដុតយើង!​

ក្រោយពេលបញ្ចូនទាហ៊ានចំណាប់ខ្មាំងខ្មែរត្រឡប់មកវិញ ២ រូប នៅក្នុងស្ថានភាពមិនសមប្រកបដោយទាហានមួួយរូបត្រូវរបួស ហើយ មួួយរូបទៀតមានស្ថានភាពសតិមិនប្រក្រតី​ ដែលនេះជាការដែលសៀមបានធ្វើការសាកចិត្ត ហើយចង់បំបាក់ស្មារតី​ ទឹកចិត្ត និង ដុតកំហឹងខ្មែរឲ្យឆេះ រួចយើងបង្ករឿង ឬ ចលាចលក្នុងស្រុក ដើម្បីចេតនាចង់ឲ្យខ្មែរល្មើសនឹងបទឈប់បាញ់ រួចវានឹងមានលេសគ្រប់គ្រាន់ចោទប្រកាន់យើងពេញទី!

ហើយចាប់តាំងពីម្សិលមិញ រហូតដល់ថ្ងៃនេះ សៀមបានបើកការវាយប្រហារដោយព័ត៌មានក្លែងក្លាយ គ្រប់រូបភាព គ្រប់ទម្រង់មកក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយបានបន្លំខ្លួ​នជាអ្នកយកព័ត៌មានក្នុងស្រុក សារព័ត៌មានក្នុងស្រុក (ដែលគ្មានប្រភពច្បាស់លាស់) និង​ មានច្រើនទៀត ដែលព័ត៌មានដែលពួកគេបានផ្សព្វផ្សាយ សុទ្ធតែជាព័ត៌មានមិនពិត មានចេតនាញុះញង់ បញ្ឆេះកំហឹងប្រជាជនខ្មែរ។

ហេតុដូចនេះយើងកាន់តែត្រូវប្រុងប្រយ័ត្ន ជាពិសេស​ចំពោះ ការ ចែកចាយព័ត៌មាន លឿនៗ! ដែលនេះជាការចូលរួមដុតប្រទេសខ្លួនឯងដោយមិនដឹងខ្លួន! ដើម្បីបង្កើនសុវត្ថិភាពក្នុងការចែកចាយព័ត៌មាន មុនពេលជឿ ឬ ចែកចាយព័ត៌មានសូមត្រួតពិនិត្យប៉ុន្មានចំនុចមុនពេលចែករំលែក៖

១. ប្រភពព័ត៌មាន (ចៀសវាងចែករំលែកពីប្រភពដែលមិនស្គាល់ គេផុសតគ្នា ត្រឹមពាក្យសម្តី គ្មានភស្តុតាង, សូមចែករំលែកតែពីប្រភពច្បាស់ការពីរដ្ឋាភិបាល អ្នកនាំពាក្យរដ្ឋាភិបាល សារព័ត៌មានធំៗក្នុងស្រុកដែលមានអំនះអំណាងត្រឹមត្រូវដូចជា Fresh News, DAP, Thmey Thmey)

២.សម្រាប់ការបញ្ចេញរូបភាពស្ថានភាព កងទ័ព ឬ រូបភាពផ្សេងៗ (អ្នកចេះប្រើប្រាស់​មុខងារ Google Photo, អាចប្រើបានដើម្បីឆែកមើលប្រភពដើម្បី verify source)

៣.មុនពេលចុចស៊ែរ ព័ត៌មាន ឈប់មួយភ្លែតហើយគិតសិន ប្រសិនបើព័ត៌មាននោះអ្នកមើលហើយ អានហើយ មានកំហឹង ឬ ប៉ះពាល់អារម្មណ៍ឡើងចុះនោះឱកាសខ្ពស់ណាស់ដែលវាជាព័ត៌មានក្លែងក្លាយដែលបញ្ចេញមកដើម្បីឲ្យយើងដុតកំហឹងហើយ!

៤.សម្រាប់ក្មេងៗដែលមានចំណេះដឹង ហើយឃើញក្រុមគ្រួសារ សាច់ញាតិ ឬ មិត្តភក្តិ បានចែកចាយព័ត៌មានមិនពិតដែលគ្មានប្រភពច្បាស់លាស់ ត្រូវប្រាប់ពួកគាត់ឲ្យធ្វើការលុបចេញ។

៥.ប្រសិនបើអ្នកឃើញប្រភពព័ត៌មានណាដែលគួរឲ្យសង្ស័យ ធ្វើការផ្សព្វផ្សាយដោយគ្មានមូលដ្ឋានពិតប្រាកដ ចូលទៅខំមិនឲ្យខ្មែរផ្សេងទៀតប្រុងប្រយ័ត្ន រួចធ្វើការ REPORT ផុសចោល។​

ត្រូវចងចាំថា ឥលូវនេះសង្គ្រាមមិនទាន់ចប់នោះទេ ហើយវាកំពុងតែព្យាយាមប្រើគ្រប់ល្បិចកលដើម្បីឲ្យយើងបែកបាក់ផ្ទៃក្នុង ជាពិសេសតាមរយៈព័ត៌មានក្លែងក្លាយ ដោយសារវាដឹងថាប្រជាជនភាគធំរបស់យើងមិនមានការយល់ដឹងគ្រប់គ្រាន់ចំពោះរឿងនេះនោះទេ។​ ដែលយើងត្រូវតែបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់!

អត្ថបទ: Aii Fong

30/07/2025
ថៃបាននិងកំពុងពង្រីកទីតាំងវាយប្រហារទាំងទទឹងទិសមិនរើសគោលដៅចូលទៅតំបន់ទីប្រជុំជន វត្តអារាម ផ្ទះប្រជាពលរដ្ឋ មន្ទីរពេទ្យ សាលារ...
27/07/2025

ថៃបាននិងកំពុងពង្រីកទីតាំងវាយប្រហារទាំងទទឹងទិសមិនរើសគោលដៅចូលទៅតំបន់ទីប្រជុំជន វត្តអារាម ផ្ទះប្រជាពលរដ្ឋ មន្ទីរពេទ្យ សាលារៀន និងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បណ្តាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ គ្រោះថ្នាក់ដល់ជនស៊ីវិល និងកុមារ ចាស់ជរារាប់ម៉ឺននាក់។

Thailand has launched and is continuing to expand its attacks indiscriminately, both in width and direction, into civilian-populated areas, including pagodas, residential homes, hospitals, schools, and the Preah Vihear Temple — a UNESCO World Heritage Site. These attacks have caused significant damage to infrastructure and have endangered the lives of thousands of civilians, including children and the elderly.


សេចក្តីអំពាវនាវក្នុងអំឡុងពេលមានសង្រ្គាមតាមព្រំដែន ដែលជាការឈ្លានពានពីភាគីសៀមមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ...
27/07/2025

សេចក្តីអំពាវនាវ
ក្នុងអំឡុងពេលមានសង្រ្គាមតាមព្រំដែន ដែលជាការឈ្លានពានពីភាគីសៀមមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាបានរួបរួមសាមគ្គីភាពផ្ទៃក្នុងយ៉ាងអស្ចារ្យក្រោមរូមភាពផ្សេងៗ ក្នុងការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដែលកំពុងជាប់ដៃប្រយុទ្ធយ៉ាងមោះមុតជាមួយសត្រូវឈ្លានពានសៀម ក្នុងនោះក៏សង្កេតឃើញមានការកៀរគរថវិការពីជនដែលមានប្រជាប្រិយដល់សប្បុរសជន ដើម្បីទិញជាសម្ភារៈ ឧបភោគ បរិភោគ និងឧបករណ៍ប្រើប្រាស់ចាំបាច់ផ្សេងៗ ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់ក្តៅកំពុងប្រឈមនឹងការធ្វើសង្រ្គាមរកទីទួលមានសុវត្ថិភាព។ ទន្ទឹមនឹងមានទឹកចិត្តដ៏ល្អប្រពៃរបស់បងប្អូនសប្បុរសជននេះ នាយកដ្ឋានក៏សូមអំពាវនាវ និងសំណូមពរដល់សាធារណជនទាំងអស់÷
- ចំពោះប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន សូមកុំថត ចែករំលែក ឬបង្ហោះតាមបណ្តាញសង្គមបង្ហាញរូបភាព ឬវីដេអូ ពីទីតាំងឈរជើង ពីការចល័តកងទ័ព ឬសកម្មភាពនានារបស់កងទ័ព ដើម្បីជៀសវាងការកំណត់បានទីតាំងរបស់កងទ័ពយើងពីសត្រូវ។
- ដើម្បីបង្កា និងការពារ ពីសុវត្ថិភាពទីតាំង ពីការថតរូបបង្ហោះ សូមធ្វើការបិទ Location Service នៅក្នុងទូរស័ព្ទ របស់បងប្អូន។
នាយកដ្ឋានសូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានរួមសាមគ្គីគ្នាយ៉ាងពេញទំហឹងគាំទ្រដល់វីរៈកងទ័ពយើងក្នុងពេលដែលសត្រូវកំពុងឈ្លានពាន។

ទូរស័ព្ទចល័តអាចត្រូវបានកំណត់ទីតាំងដោយប្រើសញ្ញាភ្ជាប់ទៅអង់តែនសេវា និងគណនាដោយកំណត់ចំណាយពេលសញ្ញា និងកម្រិតសញ្ញា។ ប្រសិនបើប្...
27/07/2025

ទូរស័ព្ទចល័តអាចត្រូវបានកំណត់ទីតាំងដោយប្រើសញ្ញាភ្ជាប់ទៅអង់តែនសេវា និងគណនាដោយកំណត់ចំណាយពេលសញ្ញា និងកម្រិតសញ្ញា។ ប្រសិនបើប្រើ IMSI Catcher សមត្ថភាពនឹងខ្លាំងជាងទៅទៀត។

🛰️ 1. ទូរស័ព្ទភ្ជាប់អង់តែន (Cell Tower Connection) ពេលទូរស័ព្ទបើក វានឹងផ្ញើសញ្ញាទៅកាន់អង់តែនជិតបំផុត (Base Transceiver Station - BTS) សញ្ញាដែលផ្ញើរនេះមានលេខសម្គាល់ឯកជន (IMSI/IMEI) និងអាចតាមដានបាន

📡 2. ការប៉ាន់ស្មានចម្ងាយតាមសញ្ញាប្រព័ន្ធកំណត់ទីតាំងប្រើបច្ចេកវិទ្យា៖
-Timing Advance (TA): ចំណាយពេលប៉ុន្មាន millisec សម្រាប់សញ្ញាដំណើរទៅមក
-Signal Strength (RSSI): ការវាស់កម្រិតសញ្ញា
-Angle of Arrival (AoA): មុំសញ្ញាចូល
-Triangulation/Multilateration: ប្រើអង់តែន ≥3 ដើម្បីគណនាទីតាំង

🧠 3. កម្មវិធីកណត់ទីតាំង (Location Engine)
ប្រើទិន្នន័យពីអង់តែននីមួយៗ គណនាទីតាំងទូរស័ព្ទជាចំណុចមួយនៅក្នុងរង្វង់ទំហំ 50-300 ម៉ែត្រការ៉េ (អាស្រ័យលើចំនួនអង់តែន និងលក្ខណៈភូគោលនីយ៍)

🚨 4. ការប្រើឧបករណ៍ IMSI Catcher / Stingray
ជាឧបករណ៍ក្លែងក្លាយអង់តែនដើម្បីទទួលសញ្ញាទូរស័ព្ទអាចបង្ខំឲ្យទូរស័ព្ទភ្ជាប់នឹងវា ដើម្បីកំណត់ទីតាំងនិងចាប់សន្ទស្សន៍

(បច្ចេកទេសនេះ មាននៅក្នុងសង្រ្គាមបច្ចេកវិទ្យា (modern warfare) ដែលប្រើ SIGINT (Signal Intelligence) ដើម្បីកំណត់ទីតាំងប្រាប់យានដ្ឋានអាវុធ (long-range artillery/drones) ដែលបានប្រើនៅប្រទេសដូចជា USA, Israel, និង Russia... )

26/07/2025
គ្រាន់តែអាមូលពណ៌ក្រហមបងប្អូនឆ្ងល់​ វាគ្រាន់តែបញ្ជាក់បងប្អូនកំពុង តែមាន Notification ដែលមិនទាន់បានមើល នៅលើផេកផ្សេងទៀតរបស់...
25/07/2025

គ្រាន់តែអាមូលពណ៌ក្រហមបងប្អូនឆ្ងល់​ វាគ្រាន់តែបញ្ជាក់បងប្អូនកំពុង តែមាន Notification ដែលមិនទាន់បានមើល នៅលើផេកផ្សេងទៀតរបស់បងប្អូនតែប៉ុណ្ណោះ.

មើលចុះបងៗ ខំប្រឹងផុសដល់ណាទៀត
25/07/2025

មើលចុះបងៗ ខំប្រឹងផុសដល់ណាទៀត

24/06/2024

Address

Sihanoukville (city)

Website

Alerts

Be the first to know and let us send you an email when SongHa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SongHa:

Share