
08/12/2024
ករណី ហិង្សាមានស្ថានទម្ងន់ទោស(វាយយកទូរស័ទ្ទដៃ) និងឃាត់ខ្លួន ជនសង្ស័យ០១នាក់.!
ព្រះសីហនុ៖(របាយការណ៍ពីសមត្ថកិច្ច)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៨និង០០នាទី ស្ថិតនៅចំណុច ផ្ទះសំណាក់ហេងហេង បន្ទប់លេខ៧ ជាន់ទី២ ក្រុមទី១ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណី: ហិង្សាមានស្ថានទម្ងន់ទោស(វាយយកទូរស័ទ្ទដៃ) ០១កេីតឡេីង បង្កឡើងដោយជនសង្ស័យឈ្មោះ ណុប ផានិត ភេទប្រុស ជនជាតិខ្មែរ ។
ដោយមុនពេលកេីតហេតុ ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៤ វេលាម៉ោង០៤ និង១០នាទីទៀបភ្លឺ ជនសង្ស័យឈ្មោះ ណុប ផានិត បានទាក់ទងមកជនរងគ្រោះឈ្មោះ មករា រក្សា ភេទស្រី ទៅផ្ទះសំណាក់ហេងហេង បន្ទប់លេខ៧ ជាន់ទី២ ស្ថិតនៅ ក្រុមទី១ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកជនរងគ្រោះក៏បានដេក នៅផ្ទះសំណាក់នោះជាមួយជនសង្ស័យ លុះដល់វេលាម៉ោង០៨ និង០០នាទី ជនសង្ស័យបានទារលុយពីជនរងគ្រោះចំនួន៩០ដុល្លារអាមេរិក តែជនរងគ្រោះមិនព្រមអោយក៏ប្រកែកគ្នាបន្តិច ជនសង្ស័យក៏បានដកឈេីដែលជាជេីងកៅអ៉ី មកវាយលេីជនរងគ្រោះ ត្រូវជាច្រេីនដំបង បណ្ដាលអោយជនរងគ្រោះរងរបួស ដោយខ្លាចជនសង្ស័យវាយបន្ថែមទៀត ជនរងគ្រោះ បានប្រាប់អោយជនសង្ស័យដឹកខ្លួនមកហាងនៅភូមិថ្មីវិញ ដេីម្បីយកលុយអោយ ពេលមកដល់ភូមិថ្មីជនសង្ស័យនោះ ក៏បានគំរាមជនរងគ្រោះថា បេីមិនឲ្យលុយទេ និងសម្លាប់ចោល បន្ទាប់មកជនសង្ស័យក៏បានយកទូរស័ព្ទដៃ របស់ជនរងគ្រោះចំនួន០១គ្រឿង ម៉ាក IPHONE 7 ហេីយក៏គេចខ្លួនបាត់ទៅ ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ។
លុះមកដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៨ និង១០នាទី ជនរងគ្រោះក៏រកឃេីញជនសង្ស័យខាងលេី ហេីយបាននាំខ្លួនជនសង្ស័យនោះ ប្រគល់អោយសមត្ថកិច្ចដេីម្បីធ្វេីការសាកសួរ ។
ក្រោយពីសមត្ថកិច្ចធ្វេីការសាកសួររួច ជនសង្ស័យ ក៏បានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាព វាយជនរងគ្រោះ និងយកទូរស័ព្ទដៃ ពិតប្រាកដមែន ។
-ជនរងគ្រោះឈ្មោះ មករា រក្សា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅ ក្រុមទី១ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
-ជនសង្ស័យឈ្មោះ ណុប ផានិត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ភូមិ១ សង្កាត់លេខ៤ ក្រុង-ព្រះសីហនុ ។
សម្ភារៈដកហូតបាន៖ គ្មាន ។
បច្ចុប្បន្ន ជនសង្ស័យ០១នាក់ ខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីកសាងសំណុំរឿង និងចាត់ការ៕