Huy Bunleng News

Huy Bunleng News សូមស្វាគមន៍មកកាន់គេហទំព័រព័ត៌មាន

សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជនជាតិថៃ៦នាក់ ដែលលួចឆ្លងដែនចូលមកកម្ពុជាពេលយប់ និងបានបណ្តេញឲ្យត្រឡប់ទៅប្រទេសថៃវិញ..
16/07/2025

សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជនជាតិថៃ៦នាក់ ដែលលួចឆ្លងដែនចូលមកកម្ពុជាពេលយប់ និងបានបណ្តេញឲ្យត្រឡប់ទៅប្រទេសថៃវិញ..

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះស្រាវជ្រាវទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦កន្លែង...
16/07/2025

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះស្រាវជ្រាវទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦កន្លែង ។

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី​ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្ត​ សហការជាមួយកម្លាំងចំរុះគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៦កន្លែង ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

លទ្ធផល៖
• ឃាត់ខ្លួនមនុស្សសរុប ៦៤នាក់ (ស្រី ១៦នាក់) មានសញ្ជាតិវៀតណាម ៦៣នាក់ និងខ្មែរ ១នាក់។ ក្នុងចំណោមនេះ មានជនអន្តោប្រវេសន៍ខុសច្បាប់ ១នាក់ ។
• រកឃើញសម្ភារៈបច្ចេកវិទ្យាមួយចំនួនសម្រាប់បម្រេីឲ្យការប្រព្រឹត្តបទល្មើសដូចជា កុំព្យូទ័រ ៨៧គ្រឿង ទូរស័ព្ទ ៥៨គ្រឿង និងសម្ភារៈផ្សេងៗទៀត ។
• រកឃើញសង្ស័យជាសារធាតុញៀនចំនួន ២៨គ្រាប់ និងលិខិតឆ្លងដែន ៣៤ក្បាល ។

ជនសង្ស័យ​ និងវត្ថុតាងខាងលេី​ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីបន្តនីតិវិធីច្បាប់តាមផ្លូវច្បាប់ ៕

សមត្ថកិច្ចខេត្តព្រះសីហនុ ចុះពិនិត្យឆែកឆេរ ២ទីតាំង បង្ក្រាបបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជនបរទេសស្នាក់នៅខុសច្បាប...
16/07/2025

សមត្ថកិច្ចខេត្តព្រះសីហនុ ចុះពិនិត្យឆែកឆេរ ២ទីតាំង បង្ក្រាបបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជនបរទេសស្នាក់នៅខុសច្បាប់

ព្រះសីហនុ ៖ នៅថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ត ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

លទ្ធផល៖
* រកឃើញជនបរទេសសរុបចំនួន ៤៣នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន្ត
* ពួកគេសុទ្ធជាបុគ្គលិកចូលរួមក្នុងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី TELEGRAM, FACEBOOK និងវេបសាយក្លែងក្លាយដូចជា billmmo.net
* បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ លិខិតឆ្លងដែន ១៣ក្បាល, កុំព្យូទ័រ ១៦គ្រឿង, ទូរស័ព្ទដៃ ១៦គ្រឿង និងម៉ូតូ ២គ្រឿង

សមត្ថកិច្ចបានសម្រេច៖
* ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម DOAN TRAN NGOC LINH ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់
* ឃាត់ខ្លួនបុរសជនជាតិវៀតណាម NGUYEN THE SU ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីជាផ្លូវការ
* ស្នើសុំកិច្ចសហការទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចំណាត់ការចំពោះជនបរទេសស្នាក់នៅខុសច្បាប់ ៣៩នាក់
* ផ្ទះជួលទាំង ២ទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

ក្រុងព្រះសីហនុ-អភិបាលក្រុងព្រះសីហនុ អំពាវឲ្យម្ចាស់សំណង់ដែលផ្អាកដំណើរការឬម្ចាស់ដីឡូត៍ទំនេរក្នុងក្រុងព្រះសីហនុ ឧស្សាហ៍មកសម...
16/07/2025

ក្រុងព្រះសីហនុ-អភិបាលក្រុងព្រះសីហនុ អំពាវឲ្យម្ចាស់សំណង់ដែលផ្អាកដំណើរការឬម្ចាស់ដីឡូត៍ទំនេរក្នុងក្រុងព្រះសីហនុ ឧស្សាហ៍មកសម្អាត ពិនិត្យថែទាំ ការពារកុំឲ្យកើតមានបញ្ហាផ្សេងៗ..(រាយការណ៍បន្ថែមនៅPNN)

16/07/2025

(PNNផ្សាយព្រឹកថ្ងៃ១៦កក្កដា២០២៥)-រដ្ឋបាលខេត្តកោះកុង រៀបចំទទួលពលរដ្ឋខ្មែរចំនួន១៦នាក់ ដែលភាគីថៃដោះលែងចេញពីពន្ធនាគារ ក្រោមការជួយសម្របសម្រួលឲ្យមានការដោះលែងពីឯកឧត្តមលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា…

15/07/2025

ខេត្តកោះកុង-បងប្អូនពលរដ្ឋខ្មែរ ដែលទើបរួចពីជាប់ពន្ធ នាគាក្នុងប្រទេសថៃ រួមនិងក្រុមគ្រួសារថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានសម្របសម្រួលជួយដោះស្រាយ បានវិលត្រឡប់មកស្រុកកំណើតវិញ។
បើតាមលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងឲ្យបណ្តាញផ្សព្វផ្សាយដឹងថា មានពលរដ្ឋខ្មែរចំនួន១៦នាក់ភេទប្រុស ត្រូវបានភាគីថៃដោះលែងចេញពីពន្ធ នាគារនៅថ្ងៃ១៥កក្កដា២០២៥នេះ ក្រោយជាប់ឃុំដោយការនេសាទក្នុងប្រទេសថៃ ក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្តនិងការជួយសម្របសម្រួលបន្ថែមពីឯកឧត្តមលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា។

ខេត្តកោះកុង-ផ្នែកខ្លះពេលរាត្រី តាមផ្លូវជាតិលេខ៤៨ ពីផ្លូវបំបែកស្រែអំបិល ទៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង 💐
15/07/2025

ខេត្តកោះកុង-ផ្នែកខ្លះពេលរាត្រី តាមផ្លូវជាតិលេខ៤៨ ពីផ្លូវបំបែកស្រែអំបិល ទៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង 💐

ខេត្តព្រះសីហនុ- ថ្ងៃ១៥ ខែកក្កដាឆ្នាំ២០២៥ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានរៀបច...
15/07/2025

ខេត្តព្រះសីហនុ- ថ្ងៃ១៥ ខែកក្កដាឆ្នាំ២០២៥
ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញបើកបរនាវា-អូប័រ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅទីបញ្ជាការជួរមុខ គ.ជ.ស.ស. (កោះព្រាប) ។

15/07/2025

(ការផ្សាយរបស់PNN) រដ្ឋបាលខេត្តកោះកុង រៀបចំទទួលពលរដ្ឋខ្មែរចំនួន ១៦នាក់ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដែលភាគីថៃដោះលែងចេញពីពន្ធ នាគារ ក្រោយជាប់ឃុំដោយការនេសាទក្នុងប្រទេសថៃ

15/07/2025

(ការផ្សាយរបស់PNN)-អាជ្ញាធរនិងពលរដ្ឋខេត្តកំពតចូលរួមអបអរសាទរការដាក់បញ្ចូលតំបន់ប្រល័យពូជសាសន៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក..

ខេត្តកោះកុង -នៅរសៀលថ្ងៃ១៥កក្កដា២០២៥ រដ្ឋបាលខេត្តកោះកុង រៀបចំទទួលពលរដ្ឋខ្មែរចំនួន១៦នាក់ភេទប្រុស នៅច្រកទ្វារព្រំដែនអន្តរជា...
15/07/2025

ខេត្តកោះកុង -នៅរសៀលថ្ងៃ១៥កក្កដា២០២៥ រដ្ឋបាលខេត្តកោះកុង រៀបចំទទួលពលរដ្ឋខ្មែរចំនួន១៦នាក់ភេទប្រុស នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង ដែលភាគីថៃដោះលែងចេញពីពន្ធ នាគារក្រោយជាប់ឃុំដោយការនេសាទក្នុងប្រទេសថៃ ក្រោមការជួយសម្របសម្រួលឲ្យមានការដោះលែងពីឯកឧត្តមលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ពលរដ្ឋទាំង១៦នាក់មានទីលំនៅក្នុងក្រុងខេមរភូមិន្ទ និងថាការដែលជាប់ពន្ធ នាគានេះ ដោយមានមនុស្សមួយចំនួនជាមេខ្យល់ណែនាំពួកគាត់ឲ្យចូលទៅខេត្តត្រាតប្រទេសថៃដើម្បីប្រកបរបរនេសាទ ហើយត្រូវអាជ្ញាធរខេត្តត្រាតប្រទេសថៃឃាត់ខ្លួននិងចាប់ដាក់ពន្ធ នាគារ កាលពីថ្ងៃ១៥ខែឧសភាឆ្នាំ២០២៥។ បើតាម លោកជំទាវ អភិបាលខេត្តកោះកុង បញ្ជាក់ថា ពលរដ្ឋទាំង១៦នាក់នេះ មិនមែនប្រើទូកនេសាទពីខេត្តកោះកុងចូលទៅនេសាទក្នុងដែនទឹកថៃទេ គឺចូលតែខ្លួនតាមការណែនាំអូសទាញពីមេខ្យល់ ហើយទៅធ្វើការនេសាទក្នុងខេត្តត្រាតប្រទេសថៃ។
លោកជំទាវមិថុនា ភូថង ឲ្យដឹងបន្ថែមថា ក្រោយទទួលដំណឹងពីការជាប់ឃុំរបស់ពលរដ្ឋទាំង១៦នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំឲ្យរដ្ឋបាលខេត្តកោះកុង ធ្វើទំនាក់ទំនងដើម្បីជួយពលរដ្ឋយើង ហើយចុងក្រោយនេះដោយមានការជួយសម្របសម្រួលពីឯកឧត្តមលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា ភាគីថៃក៍បានដោះលែងឲ្យមានសេរីភាព វិលត្រឡប់មកស្រុកកំណើតវិញ ក្នុងនោះតំណាងពលរដ្ឋទាំង១៦នាក់ បានគោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ និងអរគុណសម្រាប់ការជួយឲ្យបានត្រឡប់មកភូមិកំណើតវិញ ៕

15/07/2025

ខេត្តព្រះសីហនុ-ឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្ត ក្នុងសកម្មភាពជំរុញ លើកស្ទួយការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស គ្រប់កំរិតសិក្សា។

Address

Sihanoukville

Alerts

Be the first to know and let us send you an email when Huy Bunleng News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Huy Bunleng News:

Share