Question Cam

Question Cam នេះជាPage ដែលផ្តល់ព័ត៌មានល្អសម្រាប់អ្នក🇰🇭

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ...
04/07/2025

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល កាលពីកន្លងទៅថ្មីៗនេះ។

ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យនិងសម្រេច។

សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។ ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ៕

27/06/2025

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រកងទ័ពជួរមុខ តាមរយៈការចូលក្រុម Telegram «ក្រុមគាំទ្រកងទ័ពជួរមុខព្រំដែន កម្ពុជា-ថៃ» ដែលអាចចូលទៅក្នុងក្រុមតាមរយៈ scan QR នៅលើវីដេអូ ឬ តាមតំណភ្ជាប់ខាងក្រោម៖

https://t.me/lychanvatey009

27/06/2025

សម្ដេចតេជោ សូមសួរទីក្រុងបាងកកថា: " ថៃចោទថាកម្ពុជារំលោភទៅលើថៃ! ហេតុអ្វីថៃមិនប្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ? "

សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះការបិទព្រំដែន ជាឯកតោភាគីរបស់ប្រទេសថៃ នាពេលថ្មីៗនេះ!
26/06/2025

សេចក្តីថ្លែងការណ៍
របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះការបិទព្រំដែន ជាឯកតោភាគីរបស់ប្រទេសថៃ នាពេលថ្មីៗនេះ!

26/06/2025

រាជរដ្ឋាភិបាល៖ ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។

ខ្ញុំរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នាប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។

#ហ៊ុនម៉ាណែត
#កម្ពុជា

អគ្គិសនី​កម្ពុជា​÷ កម្ពុជា​ពុំមានការនាំចូលថាមពលអគ្គិសនីពីប្រទេសថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡេីយ។
25/06/2025

អគ្គិសនី​កម្ពុជា​÷ កម្ពុជា​ពុំមានការនាំចូលថាមពលអគ្គិសនីពីប្រទេសថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡេីយ។

24/06/2025

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ បំផ្លើសបំភ្លៃ របស់ថៃមកលើកម្ពុជា

18/06/2025

សម្តេចតេជោ ហ៊ុន សែន ៖ នេះជាវិដេអូសំឡេងសន្ទនាទាំងស្រុងរវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល១៧៖០៦នាទី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ។

This is the full audio recording of the conversation between me and the Prime Minister of Thailand, which lasted 17 minutes and 6 seconds, on June 15, 2025, with Mr. Khleang Huot serving as the interpreter.

សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ ជម្រាបជូន សាធារណជនមេត្តាជ្រាប៖
17/06/2025

សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ ជម្រាបជូន សាធារណជនមេត្តាជ្រាប៖

ឯកឧត្ដម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ យោធាថៃចោទថា «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»————...
16/06/2025

ឯកឧត្ដម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ យោធាថៃចោទថា «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»
—————————————————————
នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ 🤔

ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា???

ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។
យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕

16/06/2025

សម្តេចតេជោ ប្រាប់ឲ្យសារព័ត៍មាន Khmer Times កែតម្រូវភ្លាមៗដោយ សម្តេចតេជោ មិនបានមានប្រសាសន៍ ឲ្យបិទច្រកព្រំដែនទាំងស្រុងនោះទេ គឺបិទការនាំចូលផ្លែឈើ និងបន្លែពីថៃមកកម្ពុជាទូទាំងព្រំដែន ក្នុងករណីថៃមិនបើកច្រកព្រំដែនឲ្យដូចដើមវិញក្នុងរយៈពេល​២៤ ម៉ោង

សម្តេចតេជោ ហ៊ុន សែន ៖ មុននេះនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។នេះជាវិធានការគ្រប់ជ្រុង...
14/06/2025

សម្តេចតេជោ ហ៊ុន សែន ៖ មុននេះនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។

នេះជាវិធានការគ្រប់ជ្រុងជ្រោយដែល
ជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរក
ការងារធ្វើឬបង្កើតមុខរបរថ្មី។
បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅ
មើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ខ្ញុំអាចឆ្លើយបានថា
អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន
ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការ
រើសអើង។
សូមបងប្អូនពលករវឹលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់
ថាជម្លោះព្រំដែនកម្ពុជា .ថៃនឹងអូស
បន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការ
យុត្តិធម៍អន្តរជាតិICJពេលនោះពួក
ជ្រុលនិយមថៃនិងយោធាថៃមួយចំនួន
នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយមិនរួច។

ខ្ញុំសូមជូនភ្ជាប់នូវសាររបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតដើម្បីបងប្អូន
បានជ្រាប។
-នេះជាសារនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត
ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷

ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមរាប់មុឺននាក់។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។

ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង។

Address

Road4
Sihanoukville

Alerts

Be the first to know and let us send you an email when Question Cam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share