ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ

  • Home
  • Cambodia
  • Sisophon
  • ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ

ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ ព័ត៌មាន​ចែករំលែក​
(1)

ការផ្សព្វផ្សាយរបស់ផេកកងទ័ពភូមិភាគទី១ថៃ ដែលបានចុះផ្សាយព័ត៌មានក្លែងក្លាយខុសពីការពិតទាំងស្រុង។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប...
12/12/2025

ការផ្សព្វផ្សាយរបស់ផេកកងទ័ពភូមិភាគទី១ថៃ ដែលបានចុះផ្សាយព័ត៌មានក្លែងក្លាយខុសពីការពិតទាំងស្រុង។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅដើម្បីបំភាន់បោកប្រាស់សារធារណៈជាពិសេសេប្រជាជនថៃ សារព័ត៌មានជាតិ អន្តរជាតិ និងសូមរក្សានូវសេចក្តីថ្លៃថ្នូររបស់ខ្លួន។

Regarding the propaganda disseminated by the Thai 1st Army Area page, which published information completely contrary to the truth, Cambodia demands that the Thai side immediately cease all deliberate dissemination of false information. This campaign is deliberately intended to mislead the public, especially the Thai people, as well as the national and international media. Furthermore, we strongly urge them to maintain their own dignity.

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយអំពើឈ្លានព...
12/12/2025

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦:០០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ដល់ម៉ោង៧:០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

The Ministry of Interior of the Kingdom of Cambodia issues a press statement on the impacts on civilians and civilian areas caused by Thailand’s acts of aggression on Cambodia’s sovereign territory, from 6:00 PM on 11 December to 7:00 AM on 12 December 2025.

រដ្ឋបាលខេត្តបន្ទាយមានជ័យ សារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ លោកព្រិន្ទបាលឯក ទ្រី ដារ៉ា ដែលបានពលីជីវិតដើម្បីការពារទឹក...
12/12/2025

រដ្ឋបាលខេត្តបន្ទាយមានជ័យ សារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ លោកព្រិន្ទបាលឯក ទ្រី ដារ៉ា ដែលបានពលីជីវិតដើម្បីការពារទឹកដីយើង🫡🇰🇭🙏

យើងបញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យភាពរបស់យើង  ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី ...
12/12/2025

យើងបញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យភាពរបស់យើង ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

វីរៈកងទ័ពកម្ពុជាបាននិងបន្តឈរជើងយ៉ាងរឹងមាំ​​​​​​ ស្វាហាប់ មុះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានព...
12/12/2025

វីរៈកងទ័ពកម្ពុជាបាននិងបន្តឈរជើងយ៉ាងរឹងមាំ​​​​​​ ស្វាហាប់ មុះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

យោធាថៃបន្តប្រើអាវុធធុនធ្ងន់បាញ់ផ្លោងចូលទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ នៅតំបន់ប្រាសាទតាមាន់ តាក្របី ជប់គគីរ ថ្មដូ...
12/12/2025

យោធាថៃបន្តប្រើអាវុធធុនធ្ងន់បាញ់ផ្លោងចូលទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ នៅតំបន់ប្រាសាទតាមាន់ តាក្របី ជប់គគីរ ថ្មដូន ភូមិព្រៃចាន់ ភូមិជោគជ័យ និងប្រើរថពាសដែកវាយសម្រុកចូលបឹងត្រកួន។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

12/12/2025

ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបន្តបាញ់ប្រហារមកលើ កម្ពុជា៖ គិតចាប់ពីម៉ោង២២:០០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ២២:០១នាទី យោធាថៃបានប្រើប្រាស់ផ្សែងពុលមកលើភូមិសាស្ត្រព្រៃចាន់។
- ម៉ោង ២២:០៨នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ២២:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រព្រៃចាន់ និងបឹងត្រកួន។
- ម៉ោង ២៣:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្ត្រព្រៃចាន់។
- ម៉ោង ២៣:៣៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះស៊ើបការណ៍លើភូមិសាស្ត្រព្រៃចាន់។

ថ្ងៃព្រឹកទី១២ ខែធ្នូ ឆ្នាំ២០២៥
- ចាប់ពីម៉ោង ៦:២៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិទំនប់ដាច់។
- ម៉ោង ៦:៤០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៧:០២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:០២នាទី យោធាថៃបានបាញ់មកលើភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៧:១០នាទី យោធាថៃបានបាញ់ផ្លោងមកលើភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ផ្លោងជ្រុំមកលើភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:៤៣នាទី យោធាថៃបានប្រើប្រាស់រថពាសដែកចូលមកខាងមុខភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ៧:៥៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់
ប្រភព ក្រសួងការពារជាតិ

បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ...
12/12/2025

បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើ ប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ។

ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖

ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតចាប់ពីម៉ោង ២២:០០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧:០៥នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖
- ម៉ោង ២២:០៨នាទី យោធាថៃបានបាញ់កាំភ្លើងលើរថក្រោះ នៅតំបន់ជាំតែ និងផ្ទះតាម៉ុក
- ម៉ោង ២២:៣៧នាទី យោធាថៃបានប្រើប្រាស់ snipper ចូលភូមិសាស្ត្រទួល៩៥

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
- ចាប់ពីម៉ោង ១២:១៥នាទីរំលងអធ្រាត្រ យោធាថៃបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងយន្ត នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី។
- ម៉ោង ៤:០០នាទី យោធាថៃបានចាប់ផ្តើមប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តគ្រប់គោលដៅ នៅតំបន់ អានសេះ, ភ្នំ៥០០, អូរផ្កាស្នេហ៍, ទ្វារដែក និងភ្នំពងចាប។
- ម៉ោង ៧:០៥នាទី យោធាថៃចាប់ផ្តើមវាយប្រហារដោយប្រើកាំភ្លើងធំគ្រប់ធន់មកភូមិសាស្ត្រថ្មដូន, ជប់គគីរ និងប្រាសាទតាក្របី។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់

ទី២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបន្តបាញ់ប្រហារមកលើ កម្ពុជា៖ គិតចាប់ពីម៉ោង២២:០០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ២២:០១នាទី យោធាថៃបានប្រើប្រាស់ផ្សែងពុលមកលើភូមិសាស្ត្រព្រៃចាន់។
- ម៉ោង ២២:០៨នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ២២:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រព្រៃចាន់ និងបឹងត្រកួន។
- ម៉ោង ២៣:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្ត្រព្រៃចាន់។
- ម៉ោង ២៣:៣៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះស៊ើបការណ៍លើភូមិសាស្ត្រព្រៃចាន់។

ថ្ងៃព្រឹកទី១២ ខែធ្នូ ឆ្នាំ២០២៥
- ចាប់ពីម៉ោង ៦:២៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិទំនប់ដាច់។
- ម៉ោង ៦:៤០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៧:០២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:០២នាទី យោធាថៃបានបាញ់មកលើភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៧:១០នាទី យោធាថៃបានបាញ់ផ្លោងមកលើភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ផ្លោងជ្រុំមកលើភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:៤៣នាទី យោធាថៃបានប្រើប្រាស់រថពាសដែកចូលមកខាងមុខភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ៧:៥៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់

12/12/2025

« បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា » ពេលព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

ពួកយើងនឹងចងចាំការលះបង់ដ៏ធំធេងមួយនេះនៅវីរៈកងទ័ពជួរមុខ បានពាក់លីជីវិត ជូនជាតិមាតុភូមិ(បន្ទាយមានជ័យ) ព្រិន្ទបាលឯក និវ មេសា ...
12/12/2025

ពួកយើងនឹងចងចាំការលះបង់ដ៏ធំធេងមួយនេះនៅវីរៈកងទ័ពជួរមុខ បានពាក់លីជីវិត ជូនជាតិមាតុភូមិ

(បន្ទាយមានជ័យ) ព្រិន្ទបាលឯក និវ មេសា អាយុ ៣១ឆ្នាំត្រូវបានពាក់លីជីវិត ជូនជាតិមាតុភូមិ ក្នុងសមរភូមិមុខ ដោយយោធាថៃបាញ់ផ្លោង នៅចំណុចភូមិសាស្ត្រ (ព្រៃចាន់) កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ចោលប្រពន្ធកូនតូច និងឪពុក ម្ដាយ ពិការ(ចាស់ជរា)។ ហើយសពត្រូវបានដឹកដល់ផ្ទះម៉ោង៣ទាបភ្លឺស្ថិតនៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជាប់របងវត្តព្រះពន្លាខាងត្បូង)។

12/12/2025

សូមគោរព ដឹងគុណវីរកងទ័ពកម្ពុជា
ក្នុងស្មារតីតស៊ូការពារជាតិ និងប្រជាជន🇰🇭

12/12/2025

«ពេលឮគ្រាប់...... ខ្ញុំមិនហ៊ានរត់ចោលម៉ែទេ..... ខ្ញុំនឹកស្រណោះឪពុកខ្ញុំណាស់» ទឹកភ្នែកស្រក់ចុះច្រោកៗចេញពីកុមារីដែលភៀសខ្លួនដោយសារការឈ្លានពានពីទាហានសៀម។ សកម្មភាព​ឈ្លានពានពីទាហានសៀម មកលើទឹកដីកម្ពុជា បានធ្វើអោយដក់ជាប់ផ្លូវអារម្មណ៍កុមារី ដែលកំពុងនៅសិក្សានៅក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ។
​កុមារមិនមែនជាអ្នកផ្តើមសង្គ្រាមនោះទេ
ប៉ុន្តែពួកគេរងគ្រោះធ្ងន់ធ្ងរបំផុតនៅក្នុងជម្លោះ និងភាពវឹកវរ។

«When I heard the bullets ..... I did not dare to run away from my mother ..... I really miss my father», tears shed from the girl who fled because of the invasion of the Thai soldiers. The invasion of the Thai soldiers on Cambodian territory have emotional shock for the girl, who is a student in Banteay Ambel district, Oddar Meanchey province.

Children are not the initiators of war, But they suffer the most in conflict and chaos.

Address

ព្រះពន្លា
Sisophon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85581499948

Website

Alerts

Be the first to know and let us send you an email when ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category