ChanDy_Real_Estate

ChanDy_Real_Estate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ChanDy_Real_Estate, Digital creator, Sisophon.

រឿងខ្លះពីជីវិតក្រោយចប់មហាវិទ្យាល័យ៖១ មានមិត្តភក្តិច្រើនគឺជារឿងល្អ តែបើមានមិត្តភក្តិដែលមិនល្អ មិនមាន ឬមានតិចប្រសើរជាង។២ ក...
13/07/2022

រឿងខ្លះពីជីវិតក្រោយចប់មហាវិទ្យាល័យ៖
១ មានមិត្តភក្តិច្រើនគឺជារឿងល្អ តែបើមានមិត្តភក្តិដែលមិនល្អ មិនមាន ឬមានតិចប្រសើរជាង។
២ ការងារដែលចង់ធ្វើ បែរជាមិនបានធ្វើ ការងារដែលធ្លាប់ប្រាថ្នា បែរជាមិនទទួលបាន។
៣ ធ្វើការខុសជំនាញ រៀនអាយធី បែរជាធ្វើគ្រូបង្រៀនអង់គ្លេស។
៤ ប្រាក់ខែដែលធ្លាប់គិតថា ពេលចប់សាកលវិទ្យាល័យ គឺមិនដូចពេលដាក់ពាក្យចូលធ្វើការនោះទេ។ ខ្មាសខ្លួនឯង រៀនចប់ មានការងារធ្វើ នៅសុំលុយអ្នកផ្ទះពេលខ្លះ។
៥ នៅរៀនគិតថា ហត់ណាស់កិច្ចការសាលាច្រើនពេក តែពេលចូលធ្វើការខុសគ្នាស្រឡះ មិនត្រឹមតែហត់ទេ គឺមកជាមួយនឹងភាពតានតឹង សម្ពាធ និងបញ្ហាកើតឡើងជាហូរហែ។
៦ សង្គមខាងក្រៅដែលយើងរស់នៅ ខុសគ្នាឆ្ងាយណាស់ពីអ្វីដែលយើងបានរៀនសូត្រពីសាលា។
៧ សង្សារដែលសន្យាថា ពេលរៀនចប់រៀបការនឹងគ្នា ឥឡូវគេមានកូនហើយ ចំណែកយើងនៅចាំសន្យាតែម្នាក់ឯង។
៨ ឃើញស្លៀកពាក់ស្អាតបាត ទឹនុយហំហាន ខោអាវទំនងៗ តែការពិតលុយក្នុងកុង ចាយមិនគ្រាន់សម្រាប់មួយខែផង។
៩ រូបមន្តដោះស្រាយលំហាត់នៅក្នុងសាលា កម្រដោះស្រាយចំណោទជីវិតដែលយើងបានជួបបានណាស់។
១០ គិតដល់អនាគតពេលណា ជីវិតដូចកាលគ្រូដាក់លំហាត់ ហើយសល់មួយនាទីទៀត ផុតកំណត់ផ្ញើឱ្យគ្រូចឹង។ (មានភាគបន្ត)

ស្នេហា & គ្រួសារ

23/06/2022

#ក្រមសីលធម៌សកលដែលអាចអនុវត្តបាន

1. កុំខលទូរសព្ទ័ទៅនរណាម្នាក់លើសពីពីរដងជាប់គ្នា។ ប្រសិនបើគាត់មិនឆ្លើយការហៅ ត្រូវគិតថាគាត់កំពុងមានកាងារសំខាន់។

២-​ខ្ចី​លុយ​ឬ​របស់អ្នក​ផ្សេង​ត្រូវ​យក​មកសងគេវិញ​វិញ​។​ ​បើ​អ្នក​សង​គេវិញកាន់តែលឿន​វាកាន់តែ បង្ហាញថាអ្នកមានភាពស្មោះត្រង់ និងផ្តល់កិត្តិយសសម្រាប់ខ្លួនអ្នក។

3. ប្រសិនបើអ្នកណាម្នាក់ប៉ាវអាហារថ្ងៃត្រង់ឬអាហារពេលល្ងាច កុំកម្មង់ម៉ឺនុយថ្លៃ ៗ អោយសោះ។

4. កុំសួរសំណួរដែលខ្មាស់អៀនដូចជា 'អូ អ្នកមិនទាន់រៀបការទេ?', 'ហេតុអ្វីបានជាអ្នកមិនមានកូន?', 'ហេតុអ្វីបានជាអ្នកមិនទិញផ្ទះ? ហេតុអ្វីមិនទិញឡាន?' វាមិនមែនជាបញ្ហារបស់អ្នកទេ។

5. បើកទ្វារឱ្យមនុស្សដើរតាមពីក្រោយអ្នក។ មិន​ខ្វល់​ថា​ជា​បុរស ឬ​ស្ត្រី។ វា​ជា​សុជីវធម៌​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​នៅ​ទីសាធារណៈ។

6. ប្រសិនបើអ្នកជិះតាក់ស៊ីជាមួយនរណាម្នាក់ ហើយលើកនេះគាត់ជាអ្នកចេញលុយឡាន។ លើកក្រោយ អ្នកគួរតែជាអ្នកចេញប្រាក់ម្តង។

7. គោរពមតិផ្អ្នកដ៏ទៃ ដោយសារតែអ្នកប្រហែលជាមើលឃើញថាវាជា 6 ប៉ុន្តែអ្នកផ្សេងទៀតប្រហែលជាមើលឃើញថាវាជា 9 និងជាមតិទីពីរ។ វាអាចជាជម្រើសដ៏ល្អ។

9. ប្រសិនបើអ្នកលេងសើចនរណាម្នាក់ ហើយ​គាត់​មិន​ចូលចិត្ត​ទេ ឈប់​លេង​ហើយ​កុំ​ធ្វើ​វា​ទៀត​។

10. ពេលនរណាម្នាក់ជួយ កុំភ្លេចនិយាយថា "អរគុណ"។

11. អាចសរសើរនរណាម្នាក់នៅចំពោះមុខសាធារណជនបាន ប៉ុន្តែប្រសិនបើរិះគន់ ត្រូវនិយាយទល់មុខគ្នា១ទល់១។

12. កុំ​និយាយ​ពី​ទម្ងន់​ទៅអ្នកដ៏ទៃ គ្រាន់​តែ​និយាយ​ថា​គាត់​រាង​ស្អាត បើ​គាត់​ចង់​និយាយ​ពី​ការ​សម្រក​ទម្ងន់ គាត់​នឹង​និយាយហេីយ។

13. ប្រសិនបើនរណាម្នាក់បង្ហាញរូបភាពនៅលើទូរស័ព្ទរបស់ពួកគេ។ កុំអូសអេក្រង់ ព្រោះ​យើង​មិន​ដឹង​ថា​មាន​អ្វី​ក្នុង​រូបបន្ទាប់នោះទេ។

14. ប្រសិនបើមិត្តរួមការងារនិយាយថា វេជ្ជបណ្ឌិតបានណាត់ជួបថ្ងៃនេះ កុំសួរថាតើទៅជួបរឿងអ្វី កុំបង្ខំគាត់ឱ្យប្រាប់អ្នកពីអ្វីដែរ ប្រសិនបើគាត់ចង់អោយអ្នកដឹង គាត់នឹងប្រាប់ខ្លួនឯងដោយមិនចាំបាច់សួរនោះទេសួរ។

15. ប្រព្រឹត្តចំពោះស្ត្រីអ្នកសំអាត ដូច ធ្វេីជាមួយCEO ព្រោះគ្មាននរណាម្នាក់មានអារម្មណ៍ល្អឡើយ។ គ្មានអ្នកណាកោដសរសេីរអ្នកជេរប្រមាថអ្នកដទៃនោះទេ គេកោតសរសើរ លុះត្រាតែឃើញអ្នកប្រព្រឹត្តចំពោះអ្នកដទៃដោយការគោរព។

16. ប្រសិនបើនរណាម្នាក់កំពុងនិយាយ កុំ​ងើយ​ក្បាល​មើល​ទូរស័ព្ទវា អាកប្បកិរិយាអាក្រក់ណាស់។

17. កុំណែនាំអ្វីទៅនរណាម្នាក់ ប្រសិនបើគាត់មិនបានសួរ

18. ប្រសិនបើអ្នកមិនបានឃើញនរណាម្នាក់អស់រយៈពេលជាច្រើនឆ្នាំ កុំសួរអំពីអាយុនិងប្រាក់ខែរបស់គាត់អោយសោះ។

19. កុំចេះដឹងអ្នកដទៃ បេីវាមិនទាក់ទងនិងយេីង ជាមួយយើង។

20. ដោះវ៉ែនតារបស់អ្នកចេញ នៅពេលអ្នកនិយាយជាមួយនរណាម្នាក់នៅខាងក្រៅ។ វាជាកិត្តិយស ហើយ​ការ​ប៉ះ​ភ្នែក​គឺ​មាន​តម្លៃ​ដូច​ពាក្យ​សម្ដី។

21. កុំនិយាយអំពីទ្រព្យសម្បត្តិនៅចំពោះមុខអ្នកខ្វះខាត។ ហើយ​កុំ​និយាយ​ពី​កូន​នៅ​ចំពោះ​មុខ​អ្នក​ដែល​មិន​អាច​មាន​កូន។

22. បន្ទាប់ពីបានទទួលសារដ៏ល្អមួយ កុំភ្លេចនិយាយ "អរគុណសម្រាប់សារដ៏ល្អ"

#គំនិតល្អ #សីលធម៌
Coach Samkol

albums with team work😍🎬 #សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន​ ដែលបានរៀបចំដំណេីរកំសាន្តរយ:ពេល២យប់​ ៣ថ្ងៃ​ ដោយបានចំណាយ...
21/01/2022

albums with team work😍🎬
#សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន​ ដែលបានរៀបចំដំណេីរកំសាន្តរយ:ពេល២យប់​ ៣ថ្ងៃ​ ដោយបានចំណាយទាំងថវិកា​ និងពេលវេលាផ្ទាល់ខ្លួនសម្រាប់ក្រុមកាងារ​។
#សូមជូនពរអោយក្រុមហ៊ុនទទួលបានការរីកចម្រេីនខ្លាំង​ នឹងទទួលបានការគាំទ្រកាន់តែច្រេីនពីសំណាក់អតិថិជន។
Idea Empire Officail

Address

Sisophon
010804

Telephone

+85590344983

Website

Alerts

Be the first to know and let us send you an email when ChanDy_Real_Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ChanDy_Real_Estate:

Share