14/10/2025
(បន្ទាយមានជ័យ)÷ នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង០៧ លោកនាយ នាយរង ការិយាល័យ លោកមេបញ្ជាការមូលដា្ឋនកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង០៩ និងយោធិននៃ កងរាជអាវុធហត្ថ ដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៦ និងឆ្នាំ២០២៥ ចំនួន៦៣នាក់ អញ្ជេីញចូលរួមប្រជុំផ្សព្វផ្សាយពិនិត្យវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៦ និងឆ្នាំ២០២៥ ចុះដែលមិនទាន់បានដាក់ឱ្យចូលនិវត្តន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង ប្រធានក្រុមការងារទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ(ធំ) ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។